2012-07-20
RFA: http://www.rfa.org/khmer/indepth/controversy_cambodian_vietnam_village-07202012014743.html
ទោះបីមានភស្តុតាង និងការចោទប្រកាន់ជាច្រើនពីមហាជនថា ប្រមុខរដ្ឋាភិបាលកម្ពុជាកំពុងជួយសម្រួល ឬបានកាត់ទឹកដីរបស់ខ្លួនទៅឲ្យប្រទេសវៀតណាម នោះក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែនខ្មែរ នៅតែមានគំនិតសុទ្ធិនិយម។
ហើយមន្ត្រីទាំងនោះថ្លែងការពារថា កម្ពុជាកំពុងបោះជំហានដ៏ត្រឹមត្រូវ និងធ្វើកិច្ចការដោយស្របច្បាប់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយ ញាតិជិតខាងរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា នៃរដ្ឋាភិបាល នៅតែប្រកាន់ជំហរ ប្រកបដោយ មោទនភាព ក្នុងការដោះស្រាយបញ្ហាព្រំដែននៅ ភាគខាងកើតថា កំពុងធ្វើឡើងស្របទៅតាមនីតិវិធីច្បាប់ និងឆន្ទជាតិពិតប្រាកដ។
ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា រដ្ឋាភិបាលខ្មែរសឹងគ្រប់ជំនាន់តែងប្រកាន់ខ្ជាប់នូវផែនទីខ្នាត ១លើ១រយពាន់ ដែលដាក់តម្កល់ក្នុងអង្គការសហប្រជាជាតិ យកមកដោះស្រាយជាមួយប្រទេសជិតខាងជានិច្ច។
ផ្ទុយទៅវិញ ក្រុមអ្នកឃ្លាំមើលនិយាយថា កាលពីខែតុលា ឆ្នាំ២០០៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាជាមួយលោក ផាំ វ៉ាន់ខៃ នាយករដ្ឋមន្ត្រីវៀតណាមក្នុងទីក្រុងហាណូយ ជាសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាឆ្នាំ១៩៨៥ ស្ដីពីការកំណត់ព្រំដែនជាតិរវាងប្រទេសទាំងពីរនោះ ឲ្យមានភាពស្របច្បាប់។ សន្ធិសញ្ញាឆ្នាំ១៩៨៥ នេះ ធ្វើឡើងដោយលោក ហ៊ុន សែន រដ្ឋមន្ត្រីការបរទេសខ្មែរ ជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្ត្រីការបរទេសវៀតណាម ខណៈកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម។
សន្ធិសញ្ញាឆ្នាំ១៩៨៥ នេះ បានភ្ជាប់នូវផែនទីចំនួន ៤០ផ្ទាំង ជាផែនទីប្រភេទ UTM ខ្នាត ១លើ៥០ពាន់ គូសដោយរដ្ឋាភិបាលវៀតណាម និងសហរដ្ឋអាមេរិក។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង លោក ស៊ាន ប៉េងសែ មានប្រសាសន៍ថា ផែនទីរបស់អាមេរិកាំង និងផែនទីដែលគូសដោយរដ្ឋាភិបាលវៀតណាមនេះ គឺផែនទីខុស ពីព្រោះផែនទីទាំងនេះ បានធ្វើឲ្យបាត់ព្រំដែនខ្មែរយ៉ាងច្រើនចូលក្នុងទឹកដីវៀតណាម។
ផែនទីដែលសម្ដេចព្រះបាទ នរោត្តម ស៊ីហនុ ដាក់តម្កល់នៅអង្គការសហប្រជាជាតិ ជាផែនទីគូសដោយបារាំង ខ្នាត ១លើ១រយពាន់ បានន័យថា មួយសង់ទីម៉ែត្រនៅលើក្រដាស ស្មើនឹង ១គីឡូម៉ែត្រនៅលើដី។ ចំណែកផែនទីដែលគូសដោយវៀតណាម និងសហរដ្ឋអាមេរិក មានខ្នាត ១លើ៥០ពាន់វិញ បានន័យថា ១សង់ទីម៉ែត្រនៅលើក្រដាស ស្មើនឹង២គីឡូម៉ែត្រនៅលើដី។
ក្រុមអ្នកជំនាញខាងកិច្ចការព្រំដែនខ្លះនិយាយថា តាមរយៈផែនទីខ្នាត ១លើ៥០ពាន់នេះ អាចឲ្យកម្ពុជាបាត់ភូមិរបស់ខ្លួនមួយចំនួននៅតាមតំបន់ព្រំដែនចូល ក្នុងទឹកដីវៀតណាម។
ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលវៀតណាម ប្រកាសទាមទារយកភូមិរបស់ខ្មែរចំនួនពីរ គឺភូមិអន្លង់ជ្រៃ និងភូមិផ្លុកត្រាច ស្ថិតក្នុងខេត្តកំពង់ចាម ថា ភូមិទាំងពីរនេះស្ថិតក្នុងបន្ទាត់ព្រំដែនរបស់វៀតណាម។
ប៉ុន្តែលោក វ៉ា គឹមហុង មានប្រសាសន៍ថា ភូមិអន្លង់ជ្រៃ និងភូមិផ្លុកត្រាច នេះ ស្ថិតក្នុងទឹកដីវៀតណាម តាមរយៈផែនទីខ្នាត ១លើ១រយពាន់ ដែលគូសដោយបារាំង។
លោកបន្តថា ក្រៅពីភូមិទាំងពីរនេះ ក៏នៅមានភូមិជាច្រើនទៀតក្នុងទឹកដីខ្មែរ ជារបស់វៀតណាម ហើយក៏មានភូមិជាច្រើនទៀតជារបស់ខ្មែរក្នុងទឹកដីវៀតណាម។ លោកថា ហេតុដូច្នេះ កម្ពុជា និងវៀតណាម នឹងត្រូវធ្វើការដោះដូរភូមិគ្នាទៅវិញទៅមក ហើយបន្តកិច្ចសហប្រតិបត្តិការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ឲ្យបានច្បាស់ថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ លោក ស៊ាន ប៉េងសែ អះអាងថា ភូមិអង្លង់ជ្រៃ ដែលជាភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា នោះ ស្ថិតក្នុងទឹកដីខ្មែរ ផ្អែកតាមផែនទីដែលបារាំងបានគូសនៅឆ្នាំ១៨៧៣។
លោកបញ្ជាក់ថា ប្រសិនបើភូមិទាំងនោះជារបស់វៀតណាម មែន វៀតណាម ប្រាកដជាមិនបានទុកឲ្យពលរដ្ឋខ្មែររស់នៅរហូតមកទល់សព្វថ្ងៃនេះ ឡើយ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ដោយសារតែសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលធ្វើឲ្យសន្ធិសញ្ញាឆ្នាំ១៩៨៥ មានភាពស្របច្បាប់ ផ្អែកលើផែនទីដែលគូសជាឯកតោភាគីដោយវៀតណាម នោះហើយ ទើបវៀតណាម អាចឆ្លៀតឱកាសទាមទារយកភូមិរបស់ខ្មែរបន្ថែម។
ព្រឹត្តិបត្រឯកសារប្រចាំខែឈ្មោះ BMD របស់សម្ដេចព្រះបាទ នរោត្តម ស៊ីហនុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៤ បានសរសេរថា លោក វ៉ា គឹមហុង ហ៊ានយកផែនទីក្លែងក្លាយនៃប្រទេសកម្ពុជា មកទូលភូតកុហកព្រះអង្គថា ជាផែនទីភូមិសាស្ត្រនៃសង្គមរាស្ត្រនិយម។
ទាក់ទិននឹងបញ្ហានេះ លោក ប៉ាង សុខឿន ដែលជាអតីតប្រធានចលនានិស្សិត ដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកចុះត្រួតពិនិត្យផ្ទាល់អំពីស្ថានភាពព្រំដែន កម្ពុជា-វៀតណាម មានប្រសាសន៍ពីប្រទេស Finland មកថា ផែនការបោះបង្គោលព្រំដែនថ្មី ដែលកម្ពុជាបានព្រមព្រៀងធ្វើឡើងជាមួយវៀតណាម ស្របតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ នោះ កំពុងធ្វើឡើងផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។លោកបន្តថា កិច្ចការដោះដូរភូមិរបស់ខ្មែរជាមួយវៀតណាម ឬផែនការបោះបង្គោលព្រំដែនថ្មី ជារឿងសំខាន់សម្រាប់ប្រទេសជាតិទាំងមូល ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនបានដាក់រឿងនេះ ឲ្យជជែកសួរដេញដោលក្នុងសភាជាតិ ឬមានការព្រមព្រៀងពីព្រះមហាក្សត្រនោះឡើយ។
គណៈកម្មាធិការព្រំដែនដែលមានមូលដ្ឋានក្នុងប្រទេសបារាំង ឲ្យដឹងថា សន្ធិសញ្ញាឆ្នាំ១៩៨៥ និង២០០៥ ជាសន្ធិសញ្ញាខុសច្បាប់ ដែលធ្វើឲ្យបាត់ព្រំដែនគោករបស់កម្ពុជាប្រមាណពី ៤ពាន់ទៅ៦ពាន់គីឡូម៉ែត្រក្រឡា ហើយថា សន្ធិសញ្ញាទាំងពីរនេះប្រាសចាកពីផែនទីរបស់ខ្មែរ ដែលកំពុងតម្កល់ក្នុងអង្គការសហប្រជាជាតិឆ្នាំ១៩៦៤ ខ្នាត ១លើ១រយពាន់ ដែលទទួលស្គាល់ជាអន្តរជាតិ។
ក្រុមអ្នកវិភាគខ្លះនិយាយថា សន្ធិសញ្ញាដែលធ្វើឡើងរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ១៩៨៥ នោះ គឺជាការឆ្លៀតឱកាសរបស់វៀតណាម នៅគ្រាដែលខ្លួនកំពុងត្រួតត្រាកម្ពុជា ហើយនៅខណៈដែលកម្ពុជាខ្លួនឯង មិនមានអ្នកជំនាញខាងកិច្ចការព្រំដែននាសម័យនោះ ដោយសារអ្នកចេះដឹងភាគច្រើន ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមអស់ស្ទើរគ្មានសល់៕
13 comments:
ស៊ាន ប៉េងសែ តាំងខ្លួនជអ្នកជំនាញខាងព្រំដែន
តើគេរៀនចេញពីសាលាណា ដែលតាំងខ្លួនឯង
ដូច្នេះ?
ជាធម្មតាទេ ដោយមានពួកមនុស្សឆោតល្ងង់ខ្លះ
ដែលស្អប់ក្រុម ហ៊ុន សែន ក៏ចាំបាច់ចាក់បណ្តោយ
ទិសជួយធ្វើការឃោសនា ស៊ាន ប៉េងសោនេះទៅ។
There is no need for an expert to tell us that Cambodia is losing land to Vietnam.
Cambodia has been losing territories to her neighboring countries after the fall of the Khmer Empire.
8:39 PM
I am glad you see the same as I also saw. After so many documents (history) I found/read (not through Khmer, Thai and Yuon wrote who usually falsify the history, but through others outside of that sphere), the empire was created with a grand of fortune from trading. From the Indian men through the men who were Hindu fought to rule over that grand portion with no others challenge except the Cham of Champa along east coast of eastern Cambodia. Back then those men did not conquer others like great warriors: Alexandria the Great, Julius Caesar, Genghis Khan etc.. they were just happened to found grand fortune and created a rich empire for themselves. They lacked of war strategies and lacked of so many things except being good traders.
They failed miserably to build National Defense to protect the country for future generation.
While they were so wealthy with all temples for their wives, children and thousand of concubines, our Khmers remained ignorant and poor.
Yuon after freed from Chinese they built a dam (valley) adjacent to Red River. They lured the whole Chinese army (hundred thousand) to that valley then they leashed the dam the current of mighty water from red river killed all the Chinese army in that river. This is only one example how they built their national defense. We did not have any. The Javanese guy, the usurper from Java who took Khmer throne and took the name of Jayavaraman vii (7) in spite of his good governance, he too failed to build the national defense and failed to teach Khmers to be educated and strong.
He was the man who adopted another foreign religion Buddhism and claimed that Khmers live so peaceful. Wrong!!!. While he claimed of peaceful nation, the new comers, Thais and Annamese came close and who knew what their strategies upon Cambodia?
Another usurper took the name Jayavaraman 8 destroyed Buddhism and went back to Hindu, then civil war, war war...fought each other for the throne. The enemies defeated Khmers' souls (our weakness): Thais threw coins and Khmers enjoyed to collect, Yuon came in as a spouse of Jayajettha ii, then the rest was history. It is hard to blame Jayajettha ii, when he was poor and weak and he fought Thais and how can he fight Yuon and Thai at the same time?
The history repeats itself.
I used to feel so proud and I honored Jayavaraman 7, but after I knew who he was I can careless about the guy. I condemned him and varaman kings before him for failing to build the national defense.
ស៊ាន ប៉េងសែ = SIHANOUKTST (TRAITOR)
សម រង្ស៊ី = SIHANOUKIST (TRAITOR)
នរោត្តម សីហនុ= កញ្ជះយួន និងជា កញ្ជះអាហ៊ុន សែន
10:52PM,
What a Smart Ass you are. After all these years (Almost a thousand years.) and you fucking loser still blame those Kings for what had happen.In all these years your great great grandparent down to you have not done anything to change and still pointing fingers at others, there are no doubt in the next few hundred years to comes and you are still A Loser!
The sources of the Khmer empire collapsed mainly came from Hindu vs. Buddhism.
Hindu were very aggressive and vicious attackers, but they believed in gods like god the Shiva, god Visnoka, etc.., while Buddhism were calm and afraid of Bapkam everything they do or eat always afraid of bapkam.
The facts Khmers adopted the name Buddhists but they practiced everything: Hinduism, Buddhism, Cults like Satin (Evil Spirit) and practice more dangerously like "Thmub, Ap, Mun-Snaeh, Ampeu.. and other evil things as long as they can find.
11:10 PM
That were all from the history and those were facts. I used to curse others like you do to me, but the more I knew the more clear pictures I see. They did fail to build the National Defense. Those thousand of temples were not for National defense, but for their families. Preah Vihear was built by Sorya I and Sorya II. Sorya II quoted building for his mother to pray. That wa snot a National defense either (like China great wall). It was built for family pleasure.
11:10 PM
That were all from the history and those were facts. I used to curse others like you do to me, but the more I knew the more clear pictures I see. They did fail to build the National Defense. Those thousand of temples were not for National defense, but for their families. Preah Vihear was built by Sorya I and Sorya II. Sorya II quoted building for his mother to pray. That was not a National defense either (like China great wall). It was built for family pleasure.
You like to cover up, but I learn from the facts.
Sean peng just like Ah sva juy marai VA KIM HOANG during LON NOL REGIME, Ah bred tayov 7:26.
Words of love
វាចាស្មេហា
When you see falling star tonight, make a wish, it will come true for me, I wish you were here with me and wish you love me like I love you.
នៅពេលដែលអ្នកឃើញទេពច្យុតធ្លាកចុះ នៅពេលយប់ នឹងធ្វើឲ្យបំណងប្រាថ្នារបស់អ្នកក្លាយជាការពិត ។ ចំពោះខ្ញុំ...ខ្ញុំប្រាថ្នាចង់ឲ្យអ្នកនៅក្បែរខ្ញុំ និងចង់ឲ្យអ្នកស្រសាញ់ខ្ញុំ ដូចដែលខ្ញុំស្រាលាញ់អ្នក ។
Farmer
អ្នកស្រែ
Oh shat appppp, Ah 3:55 AM! No love in KI-MEDIA...get yourself a room with your 5 stars general( kon sak prarm) or one size fit all.... nothing to worry about pregnancy and child support. That's how i do. That falling star superstitious Shit could makes you crazy like a mad cow.
កម្ពុជាតូចពិត តែសម្បូរ រទេះ ស៊ីក្លូ ម៉ូតូ ឡាន ដេកដើរយប់ថ្ងៃ ឥតស្រាកស្រាន្ត រថភ្លើងក៏មាន យានដំណើរ ហើយបញ្ហានេះយួនក៏ច្រើនជាងខ្មែរ នៅស្រុកយើងមានយួន ៧ លាននាក់ ។
អ្នកស្រែ
It is true 4:20am.
You knew what I knew the ones we
knew,they didn't know.
The past was over.Khmer must pay
attention in the present,but not
in the past.Khmer should learn
from the past.Don't blame the
ancestors.
Khmer people still have been a
country,but many nations had been
disappeared in the world map.
Continue to live as Khmer so they
can build new empire.Khmer can do
it;if they are united,they stand.
If at first Khmer people don't
succeed,try and try again.
Post a Comment