Wednesday, July 18, 2012

ប្រតិកម្មដំបូងរបស់សត្វសេក ទិ​ត សុធា ទៅលើ “​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​”​

(ថ្ងៃទី 17 កក្កដា 2012, ម៉ោង 05:14:PM) | ដោយ: រតនា CEN

ភ្នំពេញ: លោក សម រង្ស៊ី បាន​មានប្រសាសន៍​តាម​វីដេអូ​ខន​វើ​រ៉េ​ន​ថា គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បាន​ព្រមព្រៀងគ្នា និង​បង្កើត​គណបក្ស​ថ្មី​មួយ ដោយ​ប្រើ​បញ្ជី​ឈ្មោះ​បេក្ខជន​បោះឆ្នោត​រួមគ្នា​តែមួយ សម្រាប់​ការចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នៅ​ឆ្នាំ​២០១៣ ខាងមុខនេះ ដើម្បី​ប្រកួតប្រជែង​តទល់​មួយ​នឹង​មួយ ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​។ ក៏ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ការរួបរួម​នោះ មិន​ប៉ះពាល់​ដល់​សំឡេង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។​

​ ដោយឡែក លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​មានប្រសាសន៍​ផងដែរ​ថា ការឈាន​ដល់​ការបង្កើត​គណបក្ស​មួយ នៅពេល​ខាងមុខ គឺជា​គណបក្ស​ដែល​ធំ នៅក្នុង​ប្រទេស​កម្ពុជា តទល់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​បច្ចុប្បន្ននេះ គណបក្ស​ទាំង​ពីរបាន​ប្រើ​ឈ្មោះ​ជា

“​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​”​។​

លោក កឹម សុខា បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា គណបក្ស​ថ្មី ដែល​រួម​ជាមួយនឹង​គណបក្ស​ស​មរ​ង្ស៊ី នឹង​បង្កើតឡើង នៅមុន​កាល​បោះឆ្នោត​ឆ្នាំ​២០១៣ ដោយ​បច្ចុប្បន្ននេះ កំពុង​សិក្សា​អំពី​ស្ថានការណ៍​នយោបាយ ស្ថានការណ៍​ច្បាប់ មុននឹង​ការឈាន​ទៅ​ការបង្កើត​គណបក្ស​ថ្មី​មួយ​។​

លោក កឹម សុខា បានបញ្ជាក់​ទៀតថា “​ចលនា ​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នេះ នឹង​ទាមទារ​ឲ្យ​លោក​សម រង្ស៊ី ដែលជា​ប្រធាន​គណបក្សប្រឆាំង វិល​មក​ចូលរួម​ប្រកួតប្រជែង ដោយ​ស្មើភាព នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ឆ្នាំ​២០១៣​ផងដែរ​”​។​

ដោយឡែក លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការ​ចងសម្ព័ន្ធ និង​ការបង្កើត​គណបក្ស​តែមួយ​រវាង​គណបក្ស​ស​មរ​ង្ស៊ី និង​សិទ្ធិមនុស្ស​នៅពេល​ខាងមុខ វា​មិនមាន​គុណបំណាច់​អ្វី​ ​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ដូច​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។

​ លោក​បន្តថា គណបក្ស​ប្រជាជន​បាន​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ហើយ​ផ្សាភ្ជាប់​នូវ​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ជាក់​ស្ដែង​។ ដូច្នេះ​អ្វី ដែល​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​នោះ គឺ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រសើរឡើង ការធានា​នូវ​ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍ​។​

​លោក​បញ្ជាក់ថា “​ការរួបរួម ​គ្នា​នេះ មិន​ជះឥទ្ធិពល​ណាមួយ រាំងស្ទះ​ដល់​សំឡេងឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ពីព្រោះ​ការសម្រេច​ជោគវាសនា​ប្រទេសជាតិ និង​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ គឺ​មិន​អាស្រ័យទៅលើ​គណបក្ស​ទាំងពីរ​នេះ​ទេ អាស្រ័យ​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ហើយ​គណបក្ស​ប្រជាជ​កម្ពុជា បាន និង​កំពុង​នាំមុខ​នូវ​ការគោរព​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​នីតិរដ្ឋ​”​។​

សូម ​រម្លឹកថា ក្នុងជំនួប​រវាង​គណ​បក្ស​សមរង្ស៊ី ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដឹកនាំ​ដោយ​លោក កឹម សុខា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ថ្ងៃទី​១៦-១៧ ខែកក្កដា ឆ្នាំ​២០១២ នេះ គណបក្ស​ទាំងពីរ​បានធ្វើ​សេចក្ដីសម្រេច​រួម​ដូចខាងក្រោម​៖

១. គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស រួម​កម្លាំង​គ្នា​តែមួយ ស្របតាម​ឆន្ទៈ របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​សង្គ្រោះ​ប្រទេសជាតិ​ឲ្យ​ទាន់ពេលវេលា តាមរយៈ​ការផ្លាស់ប្ដូរ​នយោបាយ។​

២. គណបក្ស​ទាំងពីរ សម្រេច​រៀបចំ​បញ្ចូល​គ្នា​ជា​គណបក្ស​តែមួយ ដោយ​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ ដែល​នឹងមាន​ការចូលរួម​ពី​អ្នកប្រជាធិបតេយ្យ និង​អ្នក​ជាតិនិយម​ដទៃទៀត ដើម្បី​នាំមក​នូវ​ការដឹកនាំ​បែប​ប្រជាធិបតេយ្យ ដែល​ការពារ​ផលប្រយោជន៍​ជាតិ​ពិតប្រាកដ​។

៣. គណបក្ស​ទាំងពីរ​យល់ឃើញថា ការផ្លាស់ប្ដូរ​ការគ្រប់គ្រង​ប្រទេស​កម្ពុជា ត្រូវ​ប្រព្រឹត្ត​ទៅដោយ​អហិង្សា តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ក្នុងន័យនេះ គណបក្ស​ទាំងពីរ ទាមទារ​ដាច់ខាត​ឲ្យ​មានការ​ផ្លាស់ប្ដូរ​សមាភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការបោះឆ្នោត និង​ឲ្យ​មានការ​កែតម្រូវ​នីតិវិធី​ដ៏​ស្មុគស្មាញ ដែល​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​បោះឆ្នោត​។​

៤. គណបក្ស​ទាំងពីរ​ទាមទារ​ដាច់ខាត ឲ្យ​មានការ​ចូលរួម​ពេញលេញ​ពី​ប្រធាន​គណបក្សប្រឆាំង ក្នុងការ​បោះឆ្នោត ដើម្បី​ឲ្យ​ការបោះឆ្នោត​ខាងមុខ​មាន​លក្ខណៈ​ត្រឹមត្រូវ​ទទួលយកបាន​។ ក្នុងន័យនេះ គណបក្ស​ទាំងពីរ ទាមទារ​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធតុលាការ មក​គាបសង្កត់​អ្នកនយោបាយ​ស្នេហា​ជាតិ និង​អ្នកការពារ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​។​

៥. គណបក្ស​ទាំងពីរ​ឯកភាពគ្នា​ឲ្យ​មាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រធាន និង​សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មកពី​គណបក្ស​ទាំងពីរ ក្នុង​គោលបំណង​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ ឃុំ​-​សង្កាត់ ឲ្យ​បាន​ប្រសើរ​ទៀត និង​លើ​កត​ម្កើ​ន​លទ្ធិប្រជាធិបតេយ្យនៅ​ថ្នាក់មូលដ្ឋាន​។​

ក្នុងពេល ​កំពុង​រៀបចំ​គណបក្ស​ថ្មី ដែល​ចេញ​មកពី​ការរួម​ចូលគ្នា​រវាង​គណបក្ស​ស​មរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស គណបក្ស​ទាំងពីរ សម្រេច​បង្កើត ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ក្នុង​គោលបំណង​ប្រមូលផ្ដុំ​កម្លាំង​ខ្មែរ​ស្នេហា​ជាតិ និង​កម្លាំង​ប្រជាធិបតេយ្យ​ជា​ធ្លុង​មួយ ដើម្បី​ចាប់ផ្ដើម​បំពេញ​បេសកម្ម​សង្គ្រោះ​ជាតិ​៕​

25 comments:

Anonymous said...

សូមឲ្យ"ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ"ខ្មែរ
មានលទ្ធភាពនិងជោគជ័យជានិច្ច។

Anonymous said...

សូមឲ្យ"ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ"ខ្មែរ
មានលទ្ធភាពនិងជោគជ័យជានិច្ចល្គឹកណាបនហា
ណូយយល់ព្រម ​បើមិនដូច្នោះទេ មេដឹកនាំថ្មីនៃ
ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ ខ្មែរ ឬ យួន
នៅតែមានយួននៅគ្រប់គ្រងពីក្រោយ៕

Anonymous said...

គណៈបក្ខគួរតែត្រូវគេដាក់ឈ្មោះខ្លីៗ ដើម្បីឱ្យពលរដ្ឋស្រួលចាំ ដូចជាត្រឹមតែ‹‹ប្រជាសង្គ្រោះ››ជាដើម ។

Anonymous said...

why congratulate this Gay and guy united? it impossible wasn't it? Sam and Kem they has one thing in common is master of cheating and criticizing, what else they are good at? wasn't it right?, maximum 4 months they could lived together, because they has nothing( No $$$)for them to play ,mike

Anonymous said...

ដល់ពេលវេលាហើយ !

អាខ្វាក់ហ៊ុន សែន ! អា រន្ទះបាញ់ !

អាមេចោរ ASEAN.........ជាមេឧក្រិដ្ឋជន!

ដែលបានកាត់ដីខ្មែរឱ្យទៅអាចោរយួន !

គួរតែចាប់វាហើយ.......បាញ់វាចោលតែម្តង !

គឺគ្មានតុលាការ.........គ្មានគុក !

សំរាប់ដាក់វាទេ..............!!!

អាមេយូកូងបាតផ្សារនេះ !

ដល់អស់អំណាចពេលណា...........

វានឹងត្រូវរន្ទះបាញ់ ស្លាប់តៃហោងដូចអាGADAFI !

Anonymous said...

Hey 1:54am,
Both you and your comments are SICK !

Anonymous said...

TITH SOTHEA ARE AFRAID
SOONER YOUR HEAD IS CUTING

Anonymous said...

GADAFFI & BEN ALI HAVE LOTS OF MONEY .... THEY STILL ARE
FOREVER LOOSER !

Anonymous said...

That's right ! Let see how long Syria billionaire , ASSAD can hold power .
The newly formed party will win election , then who is going to be REAL
SECESSIONIST . There won't be peaceful transfer of power as Mr. PM
wows to stay in office for 99 years .

Anonymous said...

និយាយអំពី ទឹត សុធា ឬ ខ្ទិត សត្វទា និង ផៃ សុីផាន នឹកឃើញដល់តាច្រៀងចាបុីម្នាក់ កាលពីស្តេចសីហនុនៅក្រៅស្រុក សំរុកជេរ
សុទ្ធតែ" អាស្តេចក្បត់ជាតិ " មិនយូរប៉ុន្មាន ដល់ស្តេចចូលស្រុក គាត់ដូរបទ ដូរទំនុក បែរជាច្រៀងជូនពរព្រះអង្គអោយ " បានព្រះ
ជន្មយឺនយូរ " ទៅវិញ ។ សង្ឃឹមថាលោកទាំងពីររៀនសូត្រតាមតាចាបុី ....ត្រែងៗ  ត្រែងៗៗៗ ។

Anonymous said...

He (TITH SOTHEA) has always thinking that all Khmer soldiers and policemen are standing behind Hun Sen. What you are thinking is wrong my friends those militery personal know well what going on in Cambodia right now, they are just waiting time only. Most of them are real Khmers and their families are poor and also lost the land and they see what the activity of Vietnam in Cambodia right now! This time, you Tith play a wrong card.

Anonymous said...

ហេតុអ្វីបានជា កឹម សុខា ចេះតែទទូចចង់ចងសម្ពន្ធភាពជាមួយ សម រង្សី ?

ពីព្រោះ
- រំលាយគណបក្សសម រង្ស៊ី ​ចោលជាស្ថាពរ

- កឹម សុខា ត្រូវការខ្ចីផ្លូវ សម រង្ស៊ី ដើរមួយរយៈសិន ។

- បើធ្វើម្នាក់ឯង កឹម សុខា មិនអាចមានវាសនាក្លាយ
ជាបក្សប្រឆាំងដែល ហ៊ុន សែន ចាត់តាំងថ្មីនោះទេ ហើយនិងមានការទទួលស្គាល់ជាងគេជំនួស
បក្សសម រង្ស៊ី ដែលជាបក្ស ហ៊ុន សែន ត្រូវកំចាត់ ចោលនាពេលខាងមុខនោះដែរ ។

Anonymous said...

To 6:20 AM,

Hun Sen wanted to destroy Sam Rainsy party but maybe time is to late, why?
1) Hun Sen Boss is afraid from China and need US new weapons and economy
2) USA supports democracy in south east asia and the world, so if Hun Sen act bad things against the will of USA, Vietnam have no chance get US weapons. But VN need this, allow VN Hun Sen to play this game, NEVER.
3) China invest a lot in Cambodia but China play two cards and can go along with both side.

Anonymous said...

ឥឡូវនេះមិនអីទេ "ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ"ស្អីហ្នឹង ។

ប៉ុន្ដែនៅពេលចែកអំណាចមិនស្មើ
ច្បាស់បែកបាក់គ្នាជាក់ជាមិន​ខាន...!

ខ្ញុំភ្នាល ១០០ដុល្លារស៊ី ១សេនទេ ...!

Anonymous said...

Khmer do not have long chin the Tai or Thai is Sam rainsy is not Khmer.

Anonymous said...

Vous avez fait un bon départ et une bonne introduction. Il n'est plus question de revenir en arrière sinon on sera perdu pour toujours. Vous voyez, rien que le début, ils ne dorment plus!! Je reviendrai plus tard quand les choses se précisent.
Militant de base

You did good start, there is no point to reverse the course of unification that would bury us all for ever. With this debut we give them nightmare already!! I will be back soon when things are more advanced.
Rank & file militant

Anonymous said...

ដើម្បីជាការត្រឹមត្រូវ គេត្រូវចែកមណ្ឌលឈរ ឈ្មោះតំណាងរាស្រ្តសំរាប់ អណ្ណត្តិ២០១៣នេះ
អោយបានស្មើភាគគ្នា។

កុំអោយមានប្រៀបតែបេក្ខជនពីគណបក្ស
សម រង្សីដែលកំពុងតែនឹងដាច់ខ្យល់ដោយ
មេបក្សអត់ច្រកចូលស្រុកវិញមិនបាន។
សម រង្សី ត្រូវដឹងគុណលោកប្រធានកឹម សុខា
ដែលសុខចិត្តជួយរំដោះគណបក្សខ្លួន។

Anonymous said...

អាឆ្កួតកន្តិតឈរហៀ
កន្នួយម៉ែហែងប្រយ៉ាតរន្ទះបាញ់ងាប់ណាអាឆ្កួត

Anonymous said...

Tith said that អាស្រ័យ​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ, YES ប្រជាពលរដ្ឋ want deng kap youn chab chab heuy, you will see mr TITH.

Anonymous said...

ការរួបរួមសាមគ្គីគា្ន ពិតជាខ្លាំង ក៏ប៉ុន្ដែ អាចខ្លោច
ដោយកម្លាំងដែលប្រមូលបាននោះបែរជាយកទៅ
បញ្ចូលក្នុងរូងខ្លា បានន័យថាអាចខ្លោចបើការរួប
រួមនោះធ្វើឡើងទាំងខ្វះសេចក្តីត្រិះរិះពិចារណា៕

Anonymous said...

ទោះបីជាគណបក្ស​ទាំងពីរនេះ រំលាយ​ខ្លួនច្របាច់
បញ្ចូល​គ្នា​ជា​គណបក្ស​តែមួយក៏ដោយ​ក៏មិនសុខសាន្ដ
នឹងគ្នាបានយូរដែរ ចូរក្រឡេកមើលអាកែវរ៉េមី
នាំមនុស្សមួយក្រុមធំរត់ចោលគណបក្សស្ដេច
ទៅចុះចូលនិងបង្កើតគណបក្សសម រង្ស៊ីបន្ទាប់
មក
នាំមនុស្សមួយក្រុមធំរត់ចោលគណបក្សសម រង្ស៊ី ​
ទៅចុះចូលនិងបង្កើតគណបក្សកឹម សុខា,បន្ទាប់
មក ក៏នាំមនុស្សមួយក្រុមធំរត់ចោលគណបក្ស
កឹម សុខា ទៅចុះចូលនិងគណបក្សប្រជាជនដើម្បីទៅ
ប្ដូរយកតំណែងជាទីប្រឹក្សារបស់អាខ្វាក់ហ៊ុន សែន
។ល។ និង។ល។

Anonymous said...

ពីរអាណ្ណត្តទៀតយ៉ាងយូរ ព្រំដែនយួនៅជើងជណ្តើរជីតាលោក កុំចង់ភ្នាល់
១០០០ដុល្លា  សីុតែមួយកាក់ទេ ...!

Anonymous said...

មែនហ្នឹង ! អីឡូវដល់ផ្ទះតាហេង ជិតដល់ផ្ទះខ្ញុំហើយ !

អ្នកស្រែក្រែក 

Anonymous said...

ខ្មែរនៅមានធនធានមនុស្ស និងធនធានធម្មជាតិខ្លះ បើអាចរំដោះខ្លួនរួចពីនឹមនៃបរទេសបាន មិនក្រោមខ្សែញាក់របស់ចិន ឬ យួន
ក៏ជាការល្អ ។ រឿងមិនចុះសំរុងគ្នាទៅថ្ងៃក្រោយ ចាំដោះស្រាយទៀត ។ បើគិតមិនទាន់ទេ ត្រូវដឹងថា ចម្ងាយ ២០០ ម៉ៃ 
( 200 Nautical miles ) ពីកោះត្រល់ ខ្មែរសុីផេះ ។

Anonymous said...

ដើម្បីជាការត្រឹមត្រូវ គេត្រូវចែកមណ្ឌលឈរ ឈ្មោះតំណាងរាស្រ្តសំរាប់ អណ្ណត្តិ២០១៣នេះ
អោយបានស្មើភាគគ្នា។

កុំអោយមានប្រៀបតែបេក្ខជនពីគណបក្ស
សម រង្សីដែលកំពុងតែនឹងដាច់ខ្យល់ដោយ
មេបក្សអត់ច្រកចូលស្រុកវិញមិនបាន។
សម រង្សី ត្រូវដឹងគុណលោកប្រធានកឹម សុខា
ដែលសុខចិត្តជួយរំដោះគណបក្សខ្លួន។