(ថ្ងៃទី 17 កក្កដា 2012, ម៉ោង 05:14:PM) | ដោយ: រតនា CEN
ភ្នំពេញ: លោក សម រង្ស៊ី បានមានប្រសាសន៍តាមវីដេអូខនវើរ៉េនថា គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានព្រមព្រៀងគ្នា និងបង្កើតគណបក្សថ្មីមួយ ដោយប្រើបញ្ជីឈ្មោះបេក្ខជនបោះឆ្នោតរួមគ្នាតែមួយ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នៅឆ្នាំ២០១៣ ខាងមុខនេះ ដើម្បីប្រកួតប្រជែងតទល់មួយនឹងមួយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការរួបរួមនោះ មិនប៉ះពាល់ដល់សំឡេងគណបក្សប្រជាជនកម្ពុជាទេ។
ដោយឡែក លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍ផងដែរថា ការឈានដល់ការបង្កើតគណបក្សមួយ នៅពេលខាងមុខ គឺជាគណបក្សដែលធំ នៅក្នុងប្រទេសកម្ពុជា តទល់ជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែបច្ចុប្បន្ននេះ គណបក្សទាំងពីរបានប្រើឈ្មោះជា
លោក កឹម សុខា បានមានប្រសាសន៍បញ្ជាក់ទៀតថា គណបក្សថ្មី ដែលរួមជាមួយនឹងគណបក្សសមរង្ស៊ី នឹងបង្កើតឡើង នៅមុនកាលបោះឆ្នោតឆ្នាំ២០១៣ ដោយបច្ចុប្បន្ននេះ កំពុងសិក្សាអំពីស្ថានការណ៍នយោបាយ ស្ថានការណ៍ច្បាប់ មុននឹងការឈានទៅការបង្កើតគណបក្សថ្មីមួយ។
លោក កឹម សុខា បានបញ្ជាក់ទៀតថា “ចលនា ប្រជាធិបតេយ្យសង្គ្រោះជាតិ នេះ នឹងទាមទារឲ្យលោកសម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំង វិលមកចូលរួមប្រកួតប្រជែង ដោយស្មើភាព នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ឆ្នាំ២០១៣ផងដែរ”។
ដោយឡែក លោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចងសម្ព័ន្ធ និងការបង្កើតគណបក្សតែមួយរវាងគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្សនៅពេលខាងមុខ វាមិនមានគុណបំណាច់អ្វី ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដូចគណបក្សប្រជាជនកម្ពុជាទេ។
លោកបន្តថា គណបក្សប្រជាជនបានកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ហើយផ្សាភ្ជាប់នូវទឹកចិត្តរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ជាក់ស្ដែង។ ដូច្នេះអ្វី ដែលរដ្ឋាភិបាលយកចិត្តទុកដាក់នោះ គឺធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រសើរឡើង ការធានានូវស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ។
លោកបញ្ជាក់ថា “ការរួបរួម គ្នានេះ មិនជះឥទ្ធិពលណាមួយ រាំងស្ទះដល់សំឡេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជាទេ ពីព្រោះការសម្រេចជោគវាសនាប្រទេសជាតិ និងការផ្លាស់ប្ដូរថ្នាក់ដឹកនាំ គឺមិនអាស្រ័យទៅលើគណបក្សទាំងពីរនេះទេ អាស្រ័យលើឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយគណបក្សប្រជាជកម្ពុជា បាន និងកំពុងនាំមុខនូវការគោរពលទ្ធិប្រជាធិបតេយ្យ និងការគោរពនីតិរដ្ឋ”។
សូម រម្លឹកថា ក្នុងជំនួបរវាងគណបក្សសមរង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០១២ នេះ គណបក្សទាំងពីរបានធ្វើសេចក្ដីសម្រេចរួមដូចខាងក្រោម៖
១. គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមកម្លាំងគ្នាតែមួយ ស្របតាមឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីសង្គ្រោះប្រទេសជាតិឲ្យទាន់ពេលវេលា តាមរយៈការផ្លាស់ប្ដូរនយោបាយ។
២. គណបក្សទាំងពីរ សម្រេចរៀបចំបញ្ចូលគ្នាជាគណបក្សតែមួយ ដោយបង្កើតគណបក្សនយោបាយថ្មីមួយ ដែលនឹងមានការចូលរួមពីអ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយមដទៃទៀត ដើម្បីនាំមកនូវការដឹកនាំបែបប្រជាធិបតេយ្យ ដែលការពារផលប្រយោជន៍ជាតិពិតប្រាកដ។
៣. គណបក្សទាំងពីរយល់ឃើញថា ការផ្លាស់ប្ដូរការគ្រប់គ្រងប្រទេសកម្ពុជា ត្រូវប្រព្រឹត្តទៅដោយអហិង្សា តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ក្នុងន័យនេះ គណបក្សទាំងពីរ ទាមទារដាច់ខាតឲ្យមានការផ្លាស់ប្ដូរសមាភាពគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត និងឲ្យមានការកែតម្រូវនីតិវិធីដ៏ស្មុគស្មាញ ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការបោះឆ្នោត។
៤. គណបក្សទាំងពីរទាមទារដាច់ខាត ឲ្យមានការចូលរួមពេញលេញពីប្រធានគណបក្សប្រឆាំង ក្នុងការបោះឆ្នោត ដើម្បីឲ្យការបោះឆ្នោតខាងមុខមានលក្ខណៈត្រឹមត្រូវទទួលយកបាន។ ក្នុងន័យនេះ គណបក្សទាំងពីរ ទាមទារឲ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ មកគាបសង្កត់អ្នកនយោបាយស្នេហាជាតិ និងអ្នកការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ។
៥. គណបក្សទាំងពីរឯកភាពគ្នាឲ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សទាំងពីរ ក្នុងគោលបំណងផ្លាស់ប្ដូររបៀបដឹកនាំ ឃុំ-សង្កាត់ ឲ្យបានប្រសើរទៀត និងលើកតម្កើនលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
ក្នុងពេល កំពុងរៀបចំគណបក្សថ្មី ដែលចេញមកពីការរួមចូលគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គណបក្សទាំងពីរ សម្រេចបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្នុងគោលបំណងប្រមូលផ្ដុំកម្លាំងខ្មែរស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យជាធ្លុងមួយ ដើម្បីចាប់ផ្ដើមបំពេញបេសកម្មសង្គ្រោះជាតិ៕
25 comments:
សូមឲ្យ"ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ"ខ្មែរ
មានលទ្ធភាពនិងជោគជ័យជានិច្ច។
សូមឲ្យ"ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ"ខ្មែរ
មានលទ្ធភាពនិងជោគជ័យជានិច្ចល្គឹកណាបនហា
ណូយយល់ព្រម បើមិនដូច្នោះទេ មេដឹកនាំថ្មីនៃ
ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ ខ្មែរ ឬ យួន
នៅតែមានយួននៅគ្រប់គ្រងពីក្រោយ៕
គណៈបក្ខគួរតែត្រូវគេដាក់ឈ្មោះខ្លីៗ ដើម្បីឱ្យពលរដ្ឋស្រួលចាំ ដូចជាត្រឹមតែ‹‹ប្រជាសង្គ្រោះ››ជាដើម ។
why congratulate this Gay and guy united? it impossible wasn't it? Sam and Kem they has one thing in common is master of cheating and criticizing, what else they are good at? wasn't it right?, maximum 4 months they could lived together, because they has nothing( No $$$)for them to play ,mike
ដល់ពេលវេលាហើយ !
អាខ្វាក់ហ៊ុន សែន ! អា រន្ទះបាញ់ !
អាមេចោរ ASEAN.........ជាមេឧក្រិដ្ឋជន!
ដែលបានកាត់ដីខ្មែរឱ្យទៅអាចោរយួន !
គួរតែចាប់វាហើយ.......បាញ់វាចោលតែម្តង !
គឺគ្មានតុលាការ.........គ្មានគុក !
សំរាប់ដាក់វាទេ..............!!!
អាមេយូកូងបាតផ្សារនេះ !
ដល់អស់អំណាចពេលណា...........
វានឹងត្រូវរន្ទះបាញ់ ស្លាប់តៃហោងដូចអាGADAFI !
Hey 1:54am,
Both you and your comments are SICK !
TITH SOTHEA ARE AFRAID
SOONER YOUR HEAD IS CUTING
GADAFFI & BEN ALI HAVE LOTS OF MONEY .... THEY STILL ARE
FOREVER LOOSER !
That's right ! Let see how long Syria billionaire , ASSAD can hold power .
The newly formed party will win election , then who is going to be REAL
SECESSIONIST . There won't be peaceful transfer of power as Mr. PM
wows to stay in office for 99 years .
និយាយអំពី ទឹត សុធា ឬ ខ្ទិត សត្វទា និង ផៃ សុីផាន នឹកឃើញដល់តាច្រៀងចាបុីម្នាក់ កាលពីស្តេចសីហនុនៅក្រៅស្រុក សំរុកជេរ
សុទ្ធតែ" អាស្តេចក្បត់ជាតិ " មិនយូរប៉ុន្មាន ដល់ស្តេចចូលស្រុក គាត់ដូរបទ ដូរទំនុក បែរជាច្រៀងជូនពរព្រះអង្គអោយ " បានព្រះ
ជន្មយឺនយូរ " ទៅវិញ ។ សង្ឃឹមថាលោកទាំងពីររៀនសូត្រតាមតាចាបុី ....ត្រែងៗ ត្រែងៗៗៗ ។
He (TITH SOTHEA) has always thinking that all Khmer soldiers and policemen are standing behind Hun Sen. What you are thinking is wrong my friends those militery personal know well what going on in Cambodia right now, they are just waiting time only. Most of them are real Khmers and their families are poor and also lost the land and they see what the activity of Vietnam in Cambodia right now! This time, you Tith play a wrong card.
ហេតុអ្វីបានជា កឹម សុខា ចេះតែទទូចចង់ចងសម្ពន្ធភាពជាមួយ សម រង្សី ?
ពីព្រោះ
- រំលាយគណបក្សសម រង្ស៊ី ចោលជាស្ថាពរ
- កឹម សុខា ត្រូវការខ្ចីផ្លូវ សម រង្ស៊ី ដើរមួយរយៈសិន ។
- បើធ្វើម្នាក់ឯង កឹម សុខា មិនអាចមានវាសនាក្លាយ
ជាបក្សប្រឆាំងដែល ហ៊ុន សែន ចាត់តាំងថ្មីនោះទេ ហើយនិងមានការទទួលស្គាល់ជាងគេជំនួស
បក្សសម រង្ស៊ី ដែលជាបក្ស ហ៊ុន សែន ត្រូវកំចាត់ ចោលនាពេលខាងមុខនោះដែរ ។
To 6:20 AM,
Hun Sen wanted to destroy Sam Rainsy party but maybe time is to late, why?
1) Hun Sen Boss is afraid from China and need US new weapons and economy
2) USA supports democracy in south east asia and the world, so if Hun Sen act bad things against the will of USA, Vietnam have no chance get US weapons. But VN need this, allow VN Hun Sen to play this game, NEVER.
3) China invest a lot in Cambodia but China play two cards and can go along with both side.
ឥឡូវនេះមិនអីទេ "ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ"ស្អីហ្នឹង ។
ប៉ុន្ដែនៅពេលចែកអំណាចមិនស្មើ
ច្បាស់បែកបាក់គ្នាជាក់ជាមិនខាន...!
ខ្ញុំភ្នាល ១០០ដុល្លារស៊ី ១សេនទេ ...!
Khmer do not have long chin the Tai or Thai is Sam rainsy is not Khmer.
Vous avez fait un bon départ et une bonne introduction. Il n'est plus question de revenir en arrière sinon on sera perdu pour toujours. Vous voyez, rien que le début, ils ne dorment plus!! Je reviendrai plus tard quand les choses se précisent.
Militant de base
You did good start, there is no point to reverse the course of unification that would bury us all for ever. With this debut we give them nightmare already!! I will be back soon when things are more advanced.
Rank & file militant
ដើម្បីជាការត្រឹមត្រូវ គេត្រូវចែកមណ្ឌលឈរ ឈ្មោះតំណាងរាស្រ្តសំរាប់ អណ្ណត្តិ២០១៣នេះ
អោយបានស្មើភាគគ្នា។
កុំអោយមានប្រៀបតែបេក្ខជនពីគណបក្ស
សម រង្សីដែលកំពុងតែនឹងដាច់ខ្យល់ដោយ
មេបក្សអត់ច្រកចូលស្រុកវិញមិនបាន។
សម រង្សី ត្រូវដឹងគុណលោកប្រធានកឹម សុខា
ដែលសុខចិត្តជួយរំដោះគណបក្សខ្លួន។
អាឆ្កួតកន្តិតឈរហៀ
កន្នួយម៉ែហែងប្រយ៉ាតរន្ទះបាញ់ងាប់ណាអាឆ្កួត
Tith said that អាស្រ័យលើឆន្ទៈរបស់ប្រជាពលរដ្ឋ, YES ប្រជាពលរដ្ឋ want deng kap youn chab chab heuy, you will see mr TITH.
ការរួបរួមសាមគ្គីគា្ន ពិតជាខ្លាំង ក៏ប៉ុន្ដែ អាចខ្លោច
ដោយកម្លាំងដែលប្រមូលបាននោះបែរជាយកទៅ
បញ្ចូលក្នុងរូងខ្លា បានន័យថាអាចខ្លោចបើការរួប
រួមនោះធ្វើឡើងទាំងខ្វះសេចក្តីត្រិះរិះពិចារណា៕
ទោះបីជាគណបក្សទាំងពីរនេះ រំលាយខ្លួនច្របាច់
បញ្ចូលគ្នាជាគណបក្សតែមួយក៏ដោយក៏មិនសុខសាន្ដ
នឹងគ្នាបានយូរដែរ ចូរក្រឡេកមើលអាកែវរ៉េមី
នាំមនុស្សមួយក្រុមធំរត់ចោលគណបក្សស្ដេច
ទៅចុះចូលនិងបង្កើតគណបក្សសម រង្ស៊ីបន្ទាប់
មក
នាំមនុស្សមួយក្រុមធំរត់ចោលគណបក្សសម រង្ស៊ី
ទៅចុះចូលនិងបង្កើតគណបក្សកឹម សុខា,បន្ទាប់
មក ក៏នាំមនុស្សមួយក្រុមធំរត់ចោលគណបក្ស
កឹម សុខា ទៅចុះចូលនិងគណបក្សប្រជាជនដើម្បីទៅ
ប្ដូរយកតំណែងជាទីប្រឹក្សារបស់អាខ្វាក់ហ៊ុន សែន
។ល។ និង។ល។
ពីរអាណ្ណត្តទៀតយ៉ាងយូរ ព្រំដែនយួនៅជើងជណ្តើរជីតាលោក កុំចង់ភ្នាល់
១០០០ដុល្លា សីុតែមួយកាក់ទេ ...!
មែនហ្នឹង ! អីឡូវដល់ផ្ទះតាហេង ជិតដល់ផ្ទះខ្ញុំហើយ !
អ្នកស្រែក្រែក
ខ្មែរនៅមានធនធានមនុស្ស និងធនធានធម្មជាតិខ្លះ បើអាចរំដោះខ្លួនរួចពីនឹមនៃបរទេសបាន មិនក្រោមខ្សែញាក់របស់ចិន ឬ យួន
ក៏ជាការល្អ ។ រឿងមិនចុះសំរុងគ្នាទៅថ្ងៃក្រោយ ចាំដោះស្រាយទៀត ។ បើគិតមិនទាន់ទេ ត្រូវដឹងថា ចម្ងាយ ២០០ ម៉ៃ
( 200 Nautical miles ) ពីកោះត្រល់ ខ្មែរសុីផេះ ។
ដើម្បីជាការត្រឹមត្រូវ គេត្រូវចែកមណ្ឌលឈរ ឈ្មោះតំណាងរាស្រ្តសំរាប់ អណ្ណត្តិ២០១៣នេះ
អោយបានស្មើភាគគ្នា។
កុំអោយមានប្រៀបតែបេក្ខជនពីគណបក្ស
សម រង្សីដែលកំពុងតែនឹងដាច់ខ្យល់ដោយ
មេបក្សអត់ច្រកចូលស្រុកវិញមិនបាន។
សម រង្សី ត្រូវដឹងគុណលោកប្រធានកឹម សុខា
ដែលសុខចិត្តជួយរំដោះគណបក្សខ្លួន។
Post a Comment