Sunday, July 22, 2012
ស្វាមីភ័ក្ត្រសម្តេចក្រុមព្រះ ... សឹងអស់ក្បិតខោ ... សឹងដាច់បាយ
សៅ រ៉ានី នឹងដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ សុំព្យួរគណបក្សនរោត្តម រណឫទ្ធិ
ថ្ងៃទី 22 កក្កដា 2012
ដោយ: រតនា
Cambodia Express News
ភ្នំពេញ: អគ្គលេខាធិការគណបក្សនរោត្តម រណឫទ្ធិ លោកសៅ រ៉ានី បានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ លោកនឹងដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីព្យួរគណបក្សនរោត្តម រណឫទ្ធិ កុំឲ្យធ្វើសកម្មភាព រញ៉េរញ៉ៃ ទៀត។
អ្នកដែលពាក់ព័ន្ធត្រូវតែមកបង្ហាញខ្លួនចំពៅសមត្ថកិច្ច។ ដោយបានបានអះអាងថា ចំពោះការស្នើឲ្យតុលាការព្យួរគណបក្សនរោត្តម រណឫទ្ធិ គឺលោកមានទឡ្ហីករគ្រប់គ្រាន់ជាមួយតុលាការ ហើយលោកមិនអាចប្រាប់នៅពេលនេះបានទេ។
លោកសៅ រ៉ានី បានពន្យល់ថា “ការព្យួរគណបក្សនរោត្តម រណឫទ្ធិ គឺកុំឲ្យមានសកម្មភាពដក ដាក់តាមអំពើចិត្តទៀត ហើយបិទផ្លូវសិន កុំឲ្យធ្វើអ្វី តទៅទៀត។ ខ្ញុំអត់មានបំណងអ្វីក្បត់សម្តេចក្រុមព្រះទេ ស្វាមីភ័ក្ត្រសម្តេចក្រុមព្រះតាំងពី២០០៦ សឹងអស់ក្បិតខោ សឹងប្រពន្ធដេញចេញពីផ្ទះទៀត ចុងក្រោយបានត្រឹមតែឈឺចាប់ មួល ក ខ្ញុំទៅក្រោយ ដេញខ្ញុំខុសទៀត តើខ្ញុំខុសអី ទាំងអស់គ្នាសឹងដាច់បាយ ដង្ហែតាមព្រះអង្គ ចុងក្រោយ លទ្ធផល បានអី លទ្ធផលដកទាំងខុសច្បាប់”៕
Labels:
Funcinpec and NRP soap opera,
NRP,
Sao Rany
Subscribe to:
Post Comments (Atom)
4 comments:
សៅ រ៉ានី បាននិងកំពុងរៀនតាមកូនប្រសា ឈឹមសៀកឡេង ឈ្មោះ អាកែវរ៉េមី ដែលបាន
នាំមនុស្សមួយក្រុមធំរត់ចោលគណបក្សស្ដេច
ទៅចុះចូលនិងបង្កើតគណបក្សសម រង្ស៊ីបន្ទាប់
មក
នាំមនុស្សមួយក្រុមធំរត់ចោលគណបក្សសម រង្ស៊ី
ទៅចុះចូលនិងបង្កើតគណបក្សកឹម សុខា,បន្ទាប់
មក ក៏នាំមនុស្សមួយក្រុមធំរត់ចោលគណបក្ស
កឹម សុខា ទៅចុះចូលនិងគណបក្សប្រជាជនដើម្បីទៅ
ប្ដូរយកតំណែងជាទីប្រឹក្សារបស់អាខ្វាក់ហ៊ុន សែន
។ល។ និង។ល។
He is Viet Cong!
ពួកអារត់ចេញរត់ចូលបក្សនេះរួចបក្សនោះជា
មនុស្សលេលាប់។ ចាស់លោកថា កុំឲ្យលេលាប់
វាធ្លាប់ចិត្ត។
ដល់បក្សអាប្រជាជនចាញ់ ពួកនេះរត់ចូលបក្ស
ត្រពោកគោមេ។
ខុសម្ដងគេប្រណី ពីរដងគេឥតសំចៃលែង
មេត្តា។
រឿងនេះមកពីមេបក្សមិនប្រយ័ត្នពីដំបូងចេះតែ
ជ្រើសដោយមិនបានគិតពិចារណាឱ្យល្អិតល្អន់
មុននឹងយកពួកទមិឡទាំងនេះឱ្យចូលកាន់ដំណែង។
ដូចឆ្អើម នឹងដំណែងជាអគ្គលេខាបក្សណាស់មុខ
តែយួនៗនេះ!!!តែទោះជាយ៉ាងណាវាក៏ជាអន្ទាក់
របស់របសយួនហាណូយដាក់បង្កប់ក្នុងគ្រប់គណ
បក្សដើម្បីបំបែកបំបាក់ខ្មែរ ទីបំផុតវាដាក់កំហុស
ទាំងស្រុងទៅលើ សម្ដេចក្រុមព្រះដែលមិនដឹង
ខ្លួនសោះ៕
Post a Comment