Sunday, July 22, 2012

ស្វាមី​ភ័ក្ត្រ​សម្តេចក្រុមព្រះ ... សឹង​អស់​ក្បិត​ខោ ... សឹង​ដាច់បាយ


សៅ រ៉ានី នឹងដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ព្យួរ​គណបក្ស​នរោត្តម រណឫទ្ធិ​

ថ្ងៃទី 22 កក្កដា 2012
ដោយ: រតនា
Cambodia Express News

ភ្នំពេញ: ​អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឫទ្ធិ លោក​សៅ រ៉ានី បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១២​ថា នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១២ លោក​នឹងដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ព្យួរ​គណបក្ស​នរោត្តម រណឫទ្ធិ កុំ​ឲ្យ​ធ្វើ​សកម្មភាព រញ៉េរញ៉ៃ ទៀត​។

​អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវតែ​មក​បង្ហាញខ្លួន​ចំ​ពៅ​សមត្ថកិច្ច​។ ដោយបាន​បាន​អះអាងថា ចំពោះ​ការស្នើ​ឲ្យ​តុលាការ​ព្យួរ​គណបក្ស​ន​រោ​ត្ត​ម រណឫទ្ធិ គឺ​លោក​មាន​ទឡ្ហី​ករ​គ្រប់គ្រាន់​ជាមួយ​តុលាការ ហើយ​លោក​មិនអាច​ប្រាប់​នៅពេលនេះ​បានទេ​។​

​លោក​សៅ រ៉ានី បាន​ពន្យល់ថា “​ការព្យួរ​គណបក្ស​នរោត្តម រណឫទ្ធិ គឺ​កុំ​ឲ្យ​មាន​សកម្មភាព​ដក ដាក់​តាម​អំពើ​ចិត្ត​ទៀត ហើយ​បិទផ្លូវ​សិន កុំ​ឲ្យ​ធ្វើ​អ្វី តទៅទៀត​។ ខ្ញុំ​អត់​មានបំណង​អ្វី​ក្បត់​សម្តេចក្រុមព្រះ​ទេ ស្វាមី​ភ័ក្ត្រ​សម្តេចក្រុមព្រះ​តាំងពី​២០០៦ សឹង​អស់​ក្បិត​ខោ សឹង​ប្រពន្ធ​ដេញ​ចេញពីផ្ទះ​ទៀត ចុងក្រោយ​បានត្រឹមតែ​ឈឺចាប់ មួ​ល ក​ ខ្ញុំ​ទៅក្រោយ ដេញ​ខ្ញុំ​ខុស​ទៀត តើ​ខ្ញុំ​ខុស​អី ទាំងអស់គ្នា​សឹង​ដាច់បាយ ដង្ហែ​តាម​ព្រះអង្គ ចុងក្រោយ លទ្ធផល បាន​អី លទ្ធផល​ដកទាំង​ខុសច្បាប់​”៕​

4 comments:

Anonymous said...

សៅ រ៉ានី បាននិងកំពុងរៀនតាមកូនប្រសា ឈឹមសៀកឡេង ឈ្មោះ អាកែវរ៉េមី ដែលបាន
នាំមនុស្សមួយក្រុមធំរត់ចោលគណបក្សស្ដេច
ទៅចុះចូលនិងបង្កើតគណបក្សសម រង្ស៊ីបន្ទាប់
មក
នាំមនុស្សមួយក្រុមធំរត់ចោលគណបក្សសម រង្ស៊ី
ទៅចុះចូលនិងបង្កើតគណបក្សកឹម សុខា,បន្ទាប់
មក ក៏នាំមនុស្សមួយក្រុមធំរត់ចោលគណបក្ស
កឹម សុខា ទៅចុះចូលនិងគណបក្សប្រជាជនដើម្បីទៅ
ប្ដូរយកតំណែងជាទីប្រឹក្សារបស់អាខ្វាក់ហ៊ុន សែន
។ល។ និង។ល។

Anonymous said...

He is Viet Cong!

Anonymous said...

ពួកអារត់ចេញរត់ចូលបក្សនេះរួចបក្សនោះជា
មនុស្សលេលាប់។ ចាស់លោកថា កុំឲ្យលេលាប់
វាធ្លាប់ចិត្ត។
ដល់បក្សអាប្រជាជនចាញ់ ពួកនេះរត់ចូលបក្ស
ត្រពោកគោមេ។
ខុសម្ដងគេប្រណី ពីរដងគេឥតសំចៃលែង
មេត្តា។

Anonymous said...

រឿងនេះមកពីមេបក្សមិនប្រយ័ត្នពីដំបូងចេះតែ
ជ្រើសដោយមិនបានគិតពិចារណាឱ្យល្អិតល្អន់
មុននឹងយកពួកទមិឡទាំងនេះឱ្យចូលកាន់ដំណែង។
ដូចឆ្អើម នឹងដំណែងជាអគ្គលេខាបក្សណាស់មុខ
តែយួនៗនេះ!!!តែទោះជាយ៉ាងណាវាក៏ជាអន្ទាក់
របស់របសយួនហាណូយដាក់បង្កប់ក្នុងគ្រប់គណ
បក្សដើម្បីបំបែកបំបាក់ខ្មែរ ទីបំផុតវាដាក់កំហុស
ទាំងស្រុងទៅលើ សម្ដេចក្រុមព្រះដែលមិនដឹង
ខ្លួនសោះ៕