លោក ហែន សាគុណ អភិបាលស្រុករមាសហែក |
Saturday, 28 July 2012
ដោយៈ គុជ វិភាគ
DAP-news
មូលហេតុ ដ៏សំខាន់ ទី២. នោះគឺដោយសារ តែការ បោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់កន្លងមក ក្នុង ចំណោម ក្រុង២ និង ស្រុក៦ របស់ខេត្តស្វាយរៀង គឺមាន តែស្រុក រមាសហែក មួយគត់ ដែល បាន បង់ អសនៈ ក្រុម ប្រឹក្សា ឃុំ អស់ចំនួន ៨អាសនៈ ទៅឲ្យ គណបក្ស សិទ្ធិមនុស្ស ដូច្នោះ អ្នកដែល ទទួល ខុសត្រូវ ដំបូងគេ គឺអភិបាល ស្រុកនេះឯងស្វាយរៀងៈ នៅទីបំផុតពាក្យចចាមអារ៉ាមកន្លងមក ដែលនិយាយថា នឹងមានការផ្លាស់ប្ដូរលោក ហែន សាគុណ អភិបាលស្រុករមាសហែកឲ្យមកបម្រើការ នៅសាលាខេត្តស្វាយរៀងនោះ វាអាចនឹងក្លាយជា ការពិតហើយ នេះបើយោងតាមប្រភពដ៏គួរឲ្យទុកចិត្តមួយបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យ ដឹងកាលពីថ្ងៃសុក្រ ទី២៧ ខែកក្កដា។
ប្រភពដ៏គួរឲ្យទុកចិត្តនោះ បានប្រាប់ឲ្យដឹងថា ការដោះដូរលោក ហែន សាគុណ វាអាចជាការពិតស្ទើរ តែ១០០ភាគរយទៅហើយ ដោយខាងខេត្តកំពុងតែពិចារណារកមនុស្សមកដាក់ជំនួស ដែលក្នុងនោះ មានមន្រ្តីមកពីក្រសួងមហាផ្ទៃ មន្រ្តីសាលាខេត្តស្វាយរៀង និងមន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀងម្នាក់។
នៅក្នុងចំណោមមន្រ្តីដែលមកស្ថាប័នទាំងបីនោះ គឺមានតែលោក ឡឹក ចំរើន ម្នាក់គត់ ដែលបច្ចុប្បន្នមាន តំណែងជាស្នងការរងទទួលបន្ទុកផ្នែកកណ្ដាលសន្តិសុខ នៃស្នងការដ្ឋានខេត្តស្វាយរៀង គឺជាមនុស្សគេ សង្ឃឹមថានឹងទៅជំនួសតំណែងនេះ ក៏ប៉ុន្តែលោក ឡឹក ចំរើន ហាក់ដូចជាស្ទាក់ស្ទើរ នៅក្នុងការទទួល យកតំណែងនេះ ព្រោះលោកចង់បានតំណែងផ្សេងក្រៅពីតំណែងអភិបាលស្រុករមាសហែក។
យោងតាមមន្រ្តីនគរបាលដែលមានតួនាទីខ្ពស់ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងម្នាក់ ដែលសុំមិន បញ្ចេញឈ្មោះបានប្រាប់ដើមអម្ពិលឲ្យដឹងថា ឥឡូវលោក ឡឹក ចំរើន មិនព្រមទទួលយកតំណែងនេះទេ ជាហេតុធ្វើឲ្យខាងខេត្តកំពុងតែរកមនុស្សម្នាក់ផ្សេងទៀត ដែលនៅក្នុងខេត្តទទួលយកតំណែងនេះ។
បើតាមប្រភពពីមន្រ្តីជាន់ខ្ពស់ដែលប្រាប់ដើមអម្ពិលបានបន្ថែមថា លោក ហែន សាគុណ អភិបាលស្រុក រមាសហែកនាពេលបច្ចុប្បន្នមិនយល់ព្រម លើការផ្លាស់ប្ដូលោកចេញពីស្រុកនេះទេ ក៏ប៉ុន្តែនេះជាការ សម្រេចចិត្តរបស់ខេត្ត ដោយមានការយល់ព្រមពីក្រសួងមហាផ្ទៃផង ព្រោះមានមូលហេតុមួយចំនួន ដែល ធ្វើឲ្យមានការប្លាស់ប្ដូនេះ គឺទី១. ដោយសារលោក ហែន សាគុណ មានសុខភាពមិនសូវល្អ និងមូលហេតុ ដ៏សំខាន់ ទី២. នោះគឺដោយសារតែការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់កន្លងមក ក្នុងចំណោមក្រុង២ និង ស្រុក៦ របស់ខេត្តស្វាយរៀង គឺមានតែស្រុករមាសហែកមួយគត់ ដែលបានបង់អសនៈ ក្រុមប្រឹក្សា ឃុំ អស់ចំនួន ៨អាសនៈ ទៅឲ្យគណបក្សសិទ្ធិមនុស្ស ដូច្នោះអ្នកដែលទទួលខុសត្រូវដំបូងគេ គឺអភិបាល ស្រុកនេះឯង។
នៅព្រឹកថ្ងៃសៅរ៍ ទី ២៨ ខែ កក្ដដា ឆ្នាំ ២០១២ ដើមអម្ពិលមិនអាចធ្វើការទំនាក់ទំនងលោក ជៀង អំ អភិ បាលខេត្តស្វាយរៀង ដើម្បីសុំការបំភ្លឺបានទេពាក់ព័ន្ធពីបញ្ហា ដោះដូរអភិបាលស្រុករមាសហែកនេះ ដោយ ទូរស័ព្វរបស់លោកមិនអាច ហៅចូលបាន ក៏ប៉ុន្តែនៅពេលដែលយើងបាន ធ្វើការទាក់ទងមន្រ្តីជាច្រើន របស់ខេត្តស្វាយរៀងនោះ ពួកគេហាក់ដូចជាស្ទាក់ស្ទើរក្នុងការប្រាប់តែមានមន្រ្តីខ្លះបាននិយាយ ដោយ ល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ថា រឿងនេះជាការពឹតដោយខាងខេត្តកំពុងតែស្វែងរកមនុស្សដែល មានលក្ខណៈសម្បត្តិល្អ ដើម្បីទទួលតំណែងជាអភិបាលស្រុករមាសហែកជំនួសលោក ហែន សាគុណ នេះ៕
1 comment:
ចំណាត់ការជាប្រពៃណីរបស់ សុីសុីភី អ្នកធ្វើការមិនកើតត្រូវតែតំឡើងសក្តិ ខ្ពស់ជាងមុន
ជួនកាលហួសគំនរលុយ ជួនកាលទៅក៏ប៉ះចំប្រអប់ ពុករលួយលើសដើម ។ ធើមិុចរ៉េ ! ទាល់តែ
ខ្ទេចក្បាល ទើបកន្ទុយលែងលូន ។
Post a Comment