តើការរួមគ្នារបស់បក្សប្រឆាំងអាចរឹងមាំបានយូរប៉ុនណា?
Monday, 30 July 2012
តុង សុប្រាជ្ញ
The Phnom Penh Post
«បាយខុនៗឱចងដៃ ឱណាអំបោះៗបីសរសៃ ចងដៃៗ SRP និង HRP...» នេះមិនមែនចម្រៀងបទភ្លេងប្រពៃណីអាពាហ៍ពិពាហ៍កូនកំលោះកូន ក្រមុំទេ តែជាចំណងដៃគូស្នេហ៍ថ្មី រវាងគណបក្ស សម រង្ស៊ី (SRP) និង គណបក្សសិទ្ធិមនុស្ស (HRP)។ តើចំណងដៃថ្មី«បក្សថ្មី ១ » នេះ ជួបគ្នាដល់ពេលណា?
មុនការបោះឆ្នោតជាតិខែកក្កដាឆ្នាំ ២០១៣ ខាងមុខនេះ ទាំងបក្សកាន់អំណាច ទាំងបក្សស្របតាមគេ តាមឯង ទាំងបក្សប្រឆំាងគឺសកម្មជនម្នាក់ៗ ខិតខំគិតរកយុទ្ធសាស្រ្តរៀងៗខ្លួន ដើម្បីបក្ស ជាជាងការងាររាជការរបស់ខ្លួនទៅទៀត។ ឲ្យតែដល់ចុងសប្តាហ៍មិនទាន់ទេ គឺនាំគ្នាចុះមូលដ្ឋានព្រាត ឯមន្រ្តីរាជការមួយចំនួនខ្លះទៀតយកម៉ោងធ្វើការរដ្ឋ សោះទៅប្រជុំបក្ស ឬក៏ទៅចុះមូលដ្ឋានក៏មានដែរ ពោលគឺយកបក្សជាធំ។
ឯប្រជាពលរដ្ឋវិញ មួយចំនួនចេះតែទៅស្តាប់ៗ ទៅ ក្រែងបានអំណោយអីខ្លះនឹងគេ។ ឯខ្លះទៀតបែរជាធុញទ្រាន់ទៅវិញ ពីការចុះផ្សព្វផ្សាយ និងបង្ខំឲ្យចុះឈ្មោះចូលជាសមាជិកគណបក្សក៏មាន ហើយឲ្យតាមដានគ្នា និងលាបពណ៌ឲ្យគ្នាទៅវិញទៅមក អ្នកនេះបក្សនេះ អ្នកនោះបក្សនោះ។ ឯប្រជាពលរដ្ឋខ្លះ ក៏ធុញទ្រាន់នឹងឈ្មោះបក្សថ្មីៗ ម្តងដូរទៅលិច ម្តងដូរទៅកើត ដែលមានសមាជិកសកម្មដដែលៗនោះ ដែលស្ទើរតែគ្រប់អ្នកនយោបាយទាំងអស់ ឲ្យតែចង់ធ្វើធំ សុទ្ធតែបង្ហាញថា ខ្លួនជាអ្នកស្អាតស្អំ គឺធ្វើអ្វីៗដើម្បីប្រទេសជាតិ យកជាតិជាធំ ប្រសិនបើប្រជាពលរដ្ឋ នៅតែគាំទ្រខ្ញុំ ខ្ញុំនៅតែធ្វើនយោបាយបន្តទៅទៀត ទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនោះ។ ហេតុអ្វីបានជាអ្នកនយោបាយ ចេះតែនាំគ្នាបង្កើតបក្សថ្មីៗ ដើម្បីចង់ធ្វើធំខ្លួនឯងនោះ? ហើយបក្សខ្លះ មានឈ្មោះខ្លួនឯងរួចហើយ ហើយក៏គ្មាននរណាមកបំបែកផង ចេះតែចង់ដូរឈ្មោះថ្មីអ៊ីចឹង ហើយតាំងប្រឹងប្រែងផ្សព្វផ្សាយ? តើមានប្រយោជន៍អ្វីខ្លះក្នុងការបង្កើតឈ្មោះបក្សថ្មី ជំនួសឲ្យបក្សខ្លួនឯងនោះ?
កាលពី២សប្តាហ៍ថ្មីៗ នេះ មានការចងសម្ព័ន្ធភាព ជាមួយគ្នាបង្កើតឈ្មោះគណបក្សថ្មីមួយទៀត នៅក្រុងម៉ានីលប្រទេសហ្វីលីពីន «ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ» ដែលបានមកពីការបង្រួបបង្រួមគ្នា រវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលការអាចច្របាច់បញ្ចូលគ្នាបានវា រហូតដល់ឆ្នាំ ២០១៧ ឯណោះ។ សកម្មភាពទាំងនេះគឺសុទ្ធតែបង្ហាញពីឆន្ទៈរៀងៗខ្លួនថា ការបង្រួបបង្រួមដើម្បីប្រទេសជាតិ។ ចម្ងល់នៅតែឆ្ងល់ សួរថា បើកាលពីបោះឆ្នោតជាតិឆ្នាំ ២០០៨ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត គឺប្រយុទ្ធគ្នាស្ទើរស្លាប់ ស្ទើររស់ ហើយវាយប្រហារគ្នាទៅវិញទៅមកយ៉ាងចាស់ដៃ ដោយសារបក្សសិទ្ធិមនុស្ស បញ្ចុះបញ្ចូលយកសម្មជនបក្សសមរង្ស៊ីនោះ ធ្វើឲ្យបក្សសមរង្ស៊ីខឹង ចោទបក្សសិទ្ធិមនុស្សថា ជាអាយ៉ងរបស់គណបក្សប្រជាជន (CPP) និងគាំទ្រដោយ CPP ទៀតផង។ ជាមួយគ្នានោះដែរ កាលពីឆ្នាំទៅ គណបក្សប្រជាជន បានបញ្ចេញខ្សែអាត់ ការពិភាក្សាគ្នា រវាងលោក ហ៊ុន សែន និងលោក កឹម សុខា ដែលជាប្រធានបក្សសិទ្ធិមនុស្សថែមទៀត គឺធ្វើឲ្យកាន់តែមានការមន្ទឹលសង្ស័យខ្លាំងឡើង សម្រាប់បក្សសម រង្ស៊ីថា អ្នកដែលនៅពីក្រោយបក្សសិទ្ធិមនុស្ស គឺបក្សប្រជាជន។
ហេតុអ្វីបានជាបក្សទាំង ២ ចាប់ផ្តើមចាប់ដៃគ្នាម្តងទៀតអ៊ីចឹង? ឬមួយក៏មកពីចាញ់ឆ្នោតឃុំ-សង្កាត់ CPP ថ្មីៗនេះ មិនអស់ចិត្ត បានជាខំស្រវេស្រវារកគ្នាជាថ្មីនេះ? តើការបញ្ចូលគ្នាចំណេញអ្វីខ្លះ? ហើយពាក្យថា៖ «សង្គ្រោះជាតិ» របស់បក្សថ្មីហ្នឹង មានន័យថា ដូចម្តេច? ឬក៏សង្គ្រោះចេញពីក្រញាំដៃ ប្រទេសវៀតណាម? ឬពីប្រទេសចិន? ឬក៏ពីលោក ហ៊ុន សែន? ហើយហេតុអ្វីបានជាបក្សថ្មីនេះ ស៊ីពេលយូរម្លេះ? រហូតដល់ឆ្នាំ ២០១៧?
តាមពិតទៅ ការដែលដូរឈ្មោះបក្សដែលជាឈ្មោះរបស់មេដឹកនាំបក្សខ្លួនឯងនោះ ទាំងគណបក្ស សម រង្ស៊ី ទាំងគណបក្សនរោត្តម រណឫទ្ធិ គឺមកតែពីមានប្រវត្តិឈ្មោះបក្សចាស់ ត្រូវបានគេបំបែកនិងលួចយក។ ដូចជាគណបក្សសម រង្ស៊ីបានផ្លាស់ប្តូរឈ្មោះ មុនបោះឆ្នោតឆ្នាំ ១៩៩៨ គឺកាលពីមុនឈ្មោះថា គណបក្សជាតិខ្មែរ ដែលបង្កើតឡើងឆ្នាំ ១៩៩៥។ ការដែលដាក់ឈ្មោះមេដឹកនាំខ្លួនឯងនោះ គឺក្នុងគោលបំណង មិនចង់ឲ្យគេបំបែកឈ្មោះគណបក្សជាពីរជាបីទៀត។ ចុះហេតុអ្វីបានជាចង់ ប្រែក្លាយបក្ស ដែលមានឈ្មោះមេដឹកនាំខ្លួនឯងសុខៗប្តូរទៅជាបក្ស១ថ្មីទៀត ដែលមិនមានឈ្មោះមេដឹកនាំបក្សខ្លួនឯងពេលនេះ? ហើយស្របពេលដែល គ.ជ.ប បានប្រគល់ឈ្មោះគណបក្សជាតិខ្មែរចាស់មកវិញផងដែរ ឬមួយក៏ការបង្កើតបក្សថ្មីនេះ ដោយសារការបាត់បង់ជំនឿលើខ្លួនឯង? ឬមួយក៏យកយុទ្ធសាស្រ្ត ពីការធ្វើដំណើររបស់សត្វកញ្ចាញ់ចេក ម្តងលោតទៅលិច ម្តងទៅកើត ឆ្វេង-ស្តាំ ឡើងលើ ចុះក្រោម? ចុះនៅពេលដែលបក្សថ្មីនេះយកមកប្រើជាផ្លូវការនោះ ហើយបោះបង់ឈ្មោះចាស់ចោល ចុះបើសិនជាមន្ត្រីជាន់ខ្ពស់ត្រូវបានគេទិញក្បាលបាន ដើម្បីបំបែកគណបក្សថ្មីនោះ តើត្រូវត្រឡប់មកយកឈ្មោះគណបក្សសមរង្ស៊ីចាស់វិញឬយ៉ាងណា? ក្រែងធ្លាប់មានបទពិសោធម្តងរួចមកហើយតើហេតុអ្វីក៏មិនចេះរាង អ៊ីចឹង? ហេតុអ្វីបានជាធ្វើនយោបាយ តាមចិត្តនឹកឃើញ ដូចជា គ្មានយុទ្ធសាស្រ្តអ្វីច្បាស់លាល់សោះ? ដល់ពេលដូរឈ្មោះបក្សច្រើនសាពេកទៅ អ្នកធ្លាប់តែគំាទ្រខ្លះ មានការធុញទ្រាន់នឿយណាយឯង ព្រោះធ្លាប់ស្គាល់តែបក្សចាស់ ដល់បក្សថ្មីឥតស្គាល់។ ហេតុអ្វីបានជាបក្សទាំង ២ មិនចំាបូកតែសំឡេងបញ្ចូលគ្នានៅក្នុងសភា ឲ្យបានលើស ៥០ភាគរយ បូក ១ ទៅជាការស្រេចទៅហើយក្នុងការបង្កើតរដ្ឋាភិបាលនោះ? ឬក៏មានផលចំណេញចំពោះបក្សតែមួយ បញ្ជីមួយនៅពេលបូកសន្លឹកឆ្នោតដែលសស់ ក្រែងបានកៅអីបន្ថែម? ឬមួយក៏សង្ឃឹមថា ការបង្កើតបក្សថ្មីនេះ ធ្វើឲ្យមានការទាក់ទាញសមាជិកពីគណបក្សប្រជាជនបាន?
ជាក់ស្តែងមកទល់នឹងពេលនេះ សមាជិកទាំងថ្នាក់លើ ទាំងថ្នាក់ក្រោម របស់គណបក្សសិទ្ធិមនុស្សស្ទើរតែទាំងអស់ សុទ្ធតែជាមនុស្សអតីតសមាជិកសកម្មរបស់គណបក្សសម រង្ស៊ី។ អ៊ីចឹងបក្សទាំង ២ ហ្នឹង គឺមនុស្សដដែល អត់មានមនុស្សថ្មីផងហ្នឹង។ ឬមួយក៏ក្រោមការបង្រួបបង្រួមបក្ស ២ នេះ មានអ្វីនៅពីក្រោយខ្នងរៀងៗខ្លួន?
គួររំឭកផងដែរថា ស្ទើរតែគ្រប់អ្នកនយោបាយ និងអ្នកតាមដានសភាពការណ៍នយោបាយស្រុកខ្មែរ តែងតែដឹងពីយុទ្ធសាស្រ្តឈ្នះៗរបស់លោក ហ៊ុន សែន ដែលបានបំបែកខ្មែរក្រហមមកម្ល៉េះ ហើយយកមកប្រើជាមួយគណបក្សនយោបាយទៀតគឺបំបែក និងបង្រួបបង្រួមផងដែរនោះ គឺយុទ្ធសាស្រ្តឌីហ្វីដ (DIFID = Devide, Isolate, Finish, Integration, and Development and Destroy) មានន័យថា បំបែក ឲ្យនៅឆ្ងាយដាច់ពីគេឯង បញ្ចប់ បង្រួបបង្រួម អភិវឌ្ឍនិងបើអភិវឌ្ឍមិនទៅមុខទេ មានតែកម្ទេចចោលតែម្តង។ តាមរយៈយុទ្ធសាស្រ្តឌីហ្វីដនេះដែរ បក្សទាំង ២ ចង់បង្កើតបក្សថ្មីឈ្មោះចលនាប្រជាធិបតេយ្យសង្គ្រោះជាតិថ្មី ១ នេះ គួរតែពិចារណាឡើងវិញ ពីការបង្កើតបក្សថ្មីនេះ កុំឲ្យចេះតែភ្លែតឡើង ប្រជាពលរដ្ឋនៅតែគាំទ្រខ្ញុំ ខ្ញុំនៅតែធ្វើនយោបាយនោះ ធ្វើដើម្បីជាតិៗ ជាតិចុះ ជាតិឡើងបែកខ្ចាយ។
គួរចងចំាផងដែរថា ការថែទំាឈ្មោះអ្វីមួយ «Brand name» ឲ្យគេស្គាល់រួចហើយគឺវាស៊ីពេលយូរណាស់។ ការធ្វើនយោបាយមិនខុសពីការប្រកួតប្រជែងទីផ្សារ ក្នុងការរកស៊ីនោះទេ ដើម្បីឲ្យគេស្គាល់ឈ្មោះផលិតផលរបស់ខ្លួននោះជាការលំបាកណាស់ មិនមែនចេះតែធ្វើតាមទំនើងចិត្តនឹកឃើញនោះទេ។ ឧទាហរណ៍៖ ប្រវត្តិរបស់ភេសជ្ជៈកូកាកូឡា បានចាប់ផ្តើមបន្តិចម្តងៗ តាំងពីឆ្នាំ ១៨៨០ មកម្ល៉េះ គឺក្រុមហ៊ុនបានប្រឹងប្រែងផ្សព្វផ្សាយទីផ្សារសូម្បីតែនិមិត្តសញ្ញាក៏មិនដូរដែរគឺមកទល់សព្វថ្ងៃនេះ ភេសជ្ជៈកូកាកូឡាវាយលុកយកទីផ្សារបានជាង ៥០ ភាគរយក្នុងចំណោមភេសជ្ជៈទាំងអស់នៅលើពិភពលោក។
ជាសរុបមកវិញការបង្កើតគណបក្សឈ្មោះថ្មី ការធ្វើនយោបាយធ្វើអ្វីធ្វើចុះ ឲ្យតែច្បាស់លាស់និងទៅតាមច្បាប់ទម្លាប់ ។ តែសូមគ្រាន់តែកុំបំពុលសង្គម ឲ្យប្រជាពលរដ្ឋឈឺក្បាលបានហើយ។ ព្រោះកន្លងមកម្នាក់ៗស្ទើតែវង្វេង រៀងៗខ្លួន មិនដឹងជាទៅណាមកណាទេ នៅពេលបោះឆ្នោតម្តងៗ មិនដឹងស្រុកទេសយ៉ាងម៉េចទេ ខ្លះទៀតទៅជាអស់សង្ឃឹមស្រុកទៅជាអី ក៏ទៅទៅ ។
Tuesday, July 31, 2012
Subscribe to:
Post Comments (Atom)
17 comments:
As long as Ah Kim Sokha kisses som Rainsy's ass then the party will last loner. Do you understand pal?
former KR
Give them a benefit of the doubt អាម្សៀ តុង សុប្រាជ្ញ of PPP (ភពប), you hear?
@@@IF HUN SEN NOT BOTHER BOTH PARTY BY BAD PLAN...BOTH PARTY CAN STILL ALIVE FOR EVER.THE COMMUNIST BRAIN H.S GUY ALWAYS USE CHEATING GAME TO DESTROY KHMER NATIONALIST AND DEMOCRACY SINCE YEAR 1995. BEUK PHNAIK MEUL OYY CHHBASS PHORNG CHAO AH TONG EUY.
KAN DOURY MAI WEARR.
I hope Kem Sokha is not tricking Sam Rainsy to Hun Sen trap in Prey Sar jail.
Where are Cambodian gone to no more chatting in ki-media? is Cambodian gone before Khmer Krom? or tired and sick of crazy Hun Sen political flip-flop.
As long as they use ENERGIZER batteries, they keep going and going.....and going.....just like in commercial!
Baay Kdaing
Kem and Sam are brook now need more money please help, please and please help help Kem and Sam to support family since they never work, so please we have no where to go and we are not going to cheat you any more we really really need money for his family to lived very survive survive please help Mr. Kem and Sam please.
These 2 parties, will be together for along along time
Until they die,,
នៅថ្ងៃទី៣០ខែកក្កដា២០១២នេះ នៅពេលប្រជុំ
រវាងគណបក្សសិទ្ធមនុស្សនឹងគណបក្សសមរង្ស៊ី
លោកកឹម សុខា ប្រធានគណបក្សសិទ្ធមនុស្ស
បានប្រកាស់យ៉ាងច្បាស់ថាចលនាប្រជាធិបតេយ្យ
សង្គ្រោះជាតិរបស់គណបក្សសិទ្ធមនុស្សនឹងគណបក្សសមរង្ស៊ីនឹងរួបរួមគ្នាបង្កើតគណបក្សថ្មីមួយដោយមិនឧ្យបាត់បង់អាសនៈដែលគណបក្សទាំងពីរមាននៅក្នុងស្ថាប័នព្រិទ្ធសភា នៅក្នុងរដ្ឋសភា នឹងនៅក្នុងស្ថាប័នឃុំសង្កាត់ ? សួមលោកកឺម សុខា
មេត្តាបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្មែរឧ្យបានយល់ដឹងផង ? តើលោកកឹម សុខា សំអាងទៅលើច្បាប់ណាមួយដែលមានសុពលភាពនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈចោរនៃប្រទេសកម្ពុជាសព្វថ្ងៃនេះ ? ។
it is better to do the right things than to only know how to rob, steal and beg...haha
ការធ្វើនយោបាយនៅស្រុកខ្មែរវាមិនពិបាកអ្វីដូច
ការកកើតក្រុមហ៊ុនកូកាកូឡានោះទេ ព្រោះនៅស្រុកខ្មែរផ្លាកផ្សាយពាណឹច្ចកម្មនយោ
បាយគេទុកចោលខួបប្រាំងខួបវស្សាអាស្វាទាំងបីនៅគ្រប់ទីកន្លែងទាំងអស់។នៅស្រុកខ្មែរទីផ្សាវាតូចណាស់ហើយប្រជាពលរដ្ឋខ្មែរក៏ចូលចឹត្តនយោ
បាយខ្លាំងណាស់ដែរ។សម្ពាធនយោបាយតម្រូវឲ្យមានការផ្លាស់ប្តូយ៉ាងនេះឯង។ ប៉ុន្តែបក្សថ្មីនេះ
ត្រូវប្រុងប្រយ័ត្តពីល្បិចវ៉ៃកម្ទេចរបស់បក្សកាន់អំណាចដែលវាព្រលឹងនៅចុងសក់ ដេកលែងលក់ហើយ។
they are cute couple.
JUSTICE FOR ALL!!!
I hope they can last for ever. But they must use a good strategic for the new Party by separating "Politician and Party staffs ". The leader of politician is the leader of the Party. The President of the party is the President of Party 'staffs. Politician can not be staff for the party and party staff cannot be politician. The President of the party shouldn't be also politician. He or she should be the organizer, recruiter and policy makers for the Party. During each election, all politicians of the party will be selected by the congress of the party and their ranking will be also be placed Party congress. The Leader of the party cannot sack or remove any politician from their rank at all. It should be through Party congress or by Central committee ( Party president and provincial delegate. That way, the party will be strong and last. Only fair and democratic system can last longer.
Hello my fellow Cambodians !!
DEMOCRATIC MOVEMENT for NATIONAL RESCUE first , important and urgent
priority is RESCUE our eternal , respectable and worshiping DEAR LEADER
HE SAM RANSI from his miserable and lonely life .
After returning from USA & CANADA we let you all know HOW WE SHARE
SEATS for next congressional election . We will keep you informed if we have any
more good news .
God Bless dear leader
God b.....less Cambodia .
The new leaders are the clean handed leaders. They have never involved in bloodshed. This is the kind of leadership we want to have. All problems can be solved through negotiation and agreement and definitely not through violence whatsoever. So, may God guide all of us into the right direction. In the end the good will always be prevailed. So, may God save the people of Cambodia now and forever.
1993 Khmer voters went the poll and picked a leader who did not involved with
bloodshed . They chose Norodon Ranariddh . Look what we get today !!!!
God bless Khmers !
i think they might fuse forever. it's really good for khmer to fuse together into unity. it's more preferrable and better, you know. stop being stupid and primitive forever, ok!
Post a Comment