Tuesday, July 31, 2012

How strong and how long will the opposition merger last?

តើ​ការ​រួម​គ្នា​របស់​បក្ស​ប្រឆាំង​អាច​រឹងមាំ​បាន​យូរ​ប៉ុនណា?

Monday, 30 July 2012
តុង សុប្រាជ្ញ
The Phnom Penh Post

«បាយ​ខុនៗ​ឱ​ចង​ដៃ​ ឱ​ណា​អំបោះៗ​បី​សរសៃ ចង​ដៃៗ​ SRP និង HRP​...» ​នេះ​មិន​មែន​ចម្រៀង​​បទ​ភ្លេង​ប្រពៃណី​អាពាហ៍​ពិពាហ៍​កូន​កំលោះ​កូន​ ក្រមុំ​ទេ ​តែ​ជា​ចំណង​ដៃ​គូស្នេហ៍​ថ្មី​​ រវាង​គណ​បក្ស​ សម​ រង្ស៊ី ​(SRP)​ និង​​ គណ​បក្ស​សិទ្ធិ​មនុស្ស​ (HRP)​។ ​តើ​ចំណង​ដៃ​ថ្មី«​បក្ស​​ថ្មី​ ១​​ »​ នេះ ជួប​គ្នា​ដល់​ពេល​ណា​?​

មុន​​ការ​​បោះ​​ឆ្នោត​​ជាតិ​ខែ​កក្កដា​ឆ្នាំ ២០១៣​​ ខាង​មុខ​នេះ ​ទាំង​​បក្ស​​កាន់​​អំណាច​​​ ទាំង​​បក្ស​​ស្រប​​តាម​​គេ​​ តា​ម​​ឯង​​ ទាំង​​បក្ស​​ប្រឆំាង​​គឺ​​សកម្ម​​ជន​​​ម្នាក់ៗ​​ ខិត​​​ខំ​​គិត​​រក​យុទ្ធ​​សាស្រ្ត​​រៀងៗ​​ខ្លួន​​ ដើម្បី​​បក្ស​​ ជា​ជាង​​​​ការងារ​រាជ​ការ​របស់​ខ្លួន​ទៅ​ទៀត​។​ ឲ្យ​តែ​ដល់​ចុង​សប្តាហ៍​មិន​ទាន់​ទេ​ គឺ​នាំ​គ្នា​ចុះ​មូល​ដ្ឋាន​ព្រាត​ ឯ​មន្រ្តី​រាជ​ការ​​មួយ​ចំនួន​ខ្លះ​​ទៀត​​​យក​​ម៉ោង​​ធ្វើ​​ការ​​រដ្ឋ​​ សោះ​​ទៅ​​ប្រជុំ​​បក្ស​ ឬ​ក៏​ទៅ​ចុះ​មូល​ដ្ឋាន​ក៏​មាន​ដែរ​ ពោល​គឺ​យក​បក្ស​ជា​ធំ​។​

ឯ​ប្រជា​ពល​រដ្ឋ​វិញ​ មួយ​ចំនួន​ចេះ​តែ​ទៅ​ស្តាប់ៗ ​ទៅ​ ក្រែង​បាន​អំណោយ​អីខ្លះនឹង​គេ​។​ ឯ​ខ្លះ​ទៀត​​បែរ​ជា​ធុញ​ទ្រាន់​ទៅ​វិញ​ ពី​ការ​ចុះ​ផ្ស​ព្វ​ផ្សាយ ​និង​បង្ខំ​ឲ្យចុះ​ឈ្មោះ​ចូល​ជា​សមា​ជិក​​​គណ​​បក្ស​​ក៏​​មាន​ ហើយឲ្យ​តាម​ដាន​គ្នា ​និង​លាប​ពណ៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ អ្នក​នេះ​បក្ស​នេះ ​អ្នក​នោះ​បក្ស​នោះ​។​​ ឯ​ប្រជា​ពល​រដ្ឋ​ខ្លះ​ ក៏​ធុញ​ទ្រាន់​នឹង​ឈ្មោះ​បក្ស​ថ្មីៗ ​ម្តង​​ដូរ​​ទៅ​លិច​ ម្តង​ដូរ​ទៅ​កើត​ ​ដែល​មាន​សមាជិក​សកម្ម​ដដែលៗ​នោះ​ ដែល​ស្ទើរ​តែ​គ្រប់​អ្នក​នយោបាយ​ទាំង​អស់​ ឲ្យ​តែ​ចង់​ធ្វើ​ធំ​ សុទ្ធ​តែ​បង្ហាញ​ថា​ ខ្លួន​ជា​អ្នក​ស្អាត​ស្អំ ​គឺ​ធ្វើ​អ្វីៗ​ដើម្បី​ប្រទេស​ជាតិ​ ​យក​ជាតិ​ជាធំ​ ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​ នៅ​តែ​គាំទ្រ​ខ្ញុំ​ ខ្ញុំ​នៅ​តែ​ធ្វើ​នយោបាយ​បន្ត​ទៅ​ទៀត​ ទៅ​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​នោះ​។ ​ហេតុ​អ្វី​បាន​ជាអ្ន​ក​នយោ​បាយ​ ចេះ​តែ​នាំ​គ្នា​បង្កើត​បក្ស​ថ្មីៗ ​ដើម្បី​ចង់​ធ្វើ​ធំ​ខ្លួន​ឯង​នោះ​?​ ហើយ​បក្ស​ខ្លះ​ មាន​ឈ្មោះ​ខ្លួន​ឯង​រួច​ហើយ ​ហើយ​ក៏​គ្មាន​នរណា​មក​បំបែក​ផង​ ចេះ​តែ​ចង់ដូរ​ឈ្មោះ​ថ្មី​អ៊ីចឹង​ ហើយ​តាំង​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​?​ តើ​មាន​ប្រយោជន៍​អ្វី​ខ្លះក្នុង​ការ​បង្កើត​ឈ្មោះ​បក្ស​​ថ្មី​ ជំនួស​ឲ្យ​បក្ស​ខ្លួន​ឯ​ង​នោះ​​?​


កាលពី​២សប្តាហ៍​ថ្មីៗ​ នេះ ​មាន​ការ​ចង​សម្ព័ន្ធ​ភាព ​ជា​មួយ​គ្នា​បង្កើត​ឈ្មោះ​គណ​បក្ស​ថ្មី​​មួយ​ទៀត​ នៅ​ក្រុង​ម៉ានីល​​ប្រទេស​ហ្វីលីពីន​ ​«​ចលនា​​ប្រជាធិប​តេយ្យ ​សង្គ្រោះ​ជាតិ​» ដែល​បាន​មក​ពី​ការ​បង្រួប​បង្រួម​គ្នា​ រវាង​គណបក្ស ​សម ​រង្ស៊ី ​និង​​គណ​បក្ស សិទ្ធិ​មនុស្ស​ ដែល​ការអាច​ច្របាច់​បញ្ចូល​គ្នាបានវា រហូត​ដល់​ឆ្នាំ​ ២០​១៧ ​ឯ​ណោះ​។​ សកម្ម​ភាព​ទាំង​នេះ​គឺ​សុទ្ធ​តែ​បង្ហាញ​ពី​ឆន្ទៈ​​រៀងៗ​ខ្លួន​ថា​ ការ​បង្រួប​បង្រួម​ដើម្បី​ប្រទេស​ជាតិ​។​ ចម្ងល់​នៅ​តែ​ឆ្ងល់​ សួរថា​ បើ​កាល​ពី​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០០៨​ ក្នុង​យុទ្ធ​នា​ការ​ឃោស​នា​រក​សំឡេង​ឆ្នោត​ គឺ​ប្រយុទ្ធ​គ្នា​ស្ទើរ​ស្លាប់​ ស្ទើរ​រស់​ ហើយវាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ចាស់​ដៃ​ ដោយ​សារ​បក្ស​សិទ្ធិ​មនុស្ស​ បញ្ចុះ​​បញ្ចូល​យក​សម្មជន​បក្ស​សម​រង្ស៊ី​នោះ ​ធ្វើ​ឲ្យ​បក្ស​សម​រង្ស៊ី​ខឹង​ ចោទ​បក្ស​សិទ្ធិ​មនុស្ស​ថា​ ជា​អាយ៉ង​របស់​គណ​បក្ស​ប្រជា​ជន​ (CPP)​ និង​គាំទ្រ​ដោយ​ CPP​ ទៀត​ផង​។​ ជា​មួយ​គ្នា​នោះ​ដែរ​ កាល​ពី​ឆ្នាំ​ទៅ​ គណ​បក្ស​ប្រជាជន​ បាន​បញ្ចេញ​ខ្សែ​អាត់​ ការ​ពិភាក្សា​គ្នា​ រ​វាង​លោក ​ហ៊ុន​ សែន ​និង​លោក ​កឹម ​សុខា ​ដែល​ជា​ប្រធាន​បក្ស​សិទ្ធិ​មនុស្ស​​ថែម​ទៀត​ គឺ​​ធ្វើ​​ឲ្យ​​កាន់​តែ​​មាន​ការ​មន្ទឹល​សង្ស័យ​ខ្លាំង​ឡើង​ សម្រាប់​បក្ស​សម ​រង្ស៊ី​ថា ​អ្នក​ដែល​នៅ​ពី​ក្រោយ​​បក្ស​សិទ្ធិ​មនុស្ស ​គឺ​បក្ស​ប្រជាជន​។

ហេតុ​អ្វី​បាន​ជា​បក្ស​ទាំង​ ២​ ចា​ប់​ផ្តើម​ចាប់​ដៃ​គ្នា​ម្តង​ទៀត​អ៊ីចឹង​?​ ឬ​មួយ​ក៏​មក​ពី​ចាញ់​ឆ្នោត​ឃុំ​-​សង្កាត់​ CPP ​ថ្មីៗ​នេះ ​មិន​អស់​ចិត្ត​ បាន​ជា​ខំ​ស្រវេ​ស្រវា​រក​គ្នា​ជាថ្មី​នេះ​?​ តើ​ការ​បញ្ចូល​គ្នា​ចំណេញ​អ្វី​ខ្លះ​?​ ហើយ​ពាក្យ​ថា​៖ «​សង្គ្រោះ​ជាតិ​»​ របស់​បក្ស​ថ្មី​ហ្នឹង​ មាន​ន័យថា​ ដូច​ម្តេច​?​ ឬ​ក៏​សង្គ្រោះ​ចេញ​ពី​ក្រញាំ​ដៃ​ ប្រទេស​វៀតណាម​?​ ឬ​ពី​ប្រទេស​ចិន​?​ ឬ​ក៏​ពី​លោក​​ ហ៊ុន​ សែន​?​ ហើយ​ហេតុ​អ្វី​បាន​ជា​ប​ក្ស​ថ្មី​នេះ ​ស៊ី​ពេល​យូរ​ម្លេះ?​ រហូត​ដល់​ឆ្នាំ​ ២០​១៧​?​

តាម​ពិត​ទៅ​ ការ​ដែល​ដូរ​ឈ្មោះ​បក្ស​ដែល​ជា​ឈ្មោះ​របស់​មេ​ដឹ​ក​នាំប​ក្ស​ខ្លួន​ឯង​នោះ ​ទាំង​គណ​បក្ស​ សម រង្ស៊ី​ ទាំង​គណ​បក្ស​នរោ​ត្តម​ រណ​ឫទ្ធិ​ គឺ​មក​តែ​ពីមានប្រវត្តិ​ឈ្មោះ​​បក្ស​ចាស់​ ត្រូវ​​បាន​គេ​បំបែកនិងលួចយក​។ ​ដូច​ជា​គណ​បក្ស​សម​ រង្ស៊ី​បាន​ផ្លាស់​ប្តូរ​​ឈ្មោះ​ មុន​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩​៨​ គឺ​កាល​ពី​មុន​ឈ្មោះ​ថា​ គណ​បក្ស​ជាតិ​ខ្មែរ ដែល​បង្កើត​ឡើង​ឆ្នាំ​ ១៩៩៥​។​ ការ​ដែល​ដាក់​ឈ្មោះ​មេ​ដឹក​នាំ​ខ្លួន​ឯង​នោះ ​គឺ​ក្នុង​គោល​បំណង មិន​ចង់​ឲ្យ​គេ​បំបែក​ឈ្មោះ​​គណ​បក្ស​ជា​ពីរ​ជា​បី​ទៀត​​។ ​ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ ប្រែ​ក្លាយ​បក្ស​ ដែល​មាន​​ឈ្មោះ​មេ​ដឹក​នាំ​ខ្លួន​ឯង​សុខ​ៗប្តូរ​ទៅ​ជា​បក្ស​​១​​ថ្មី​ទៀត ​ដែល​មិន​មាន​ឈ្មោះ​មេ​ដឹក​នាំ​​បក្ស​ខ្លួន​ឯង​ពេលនេះ​?​ ហើយ​ស្រប​ពេល​ដែល​ គ.ជ.ប​ បាន​ប្រគល់​ឈ្មោះ​គណ​បក្ស​ជាតិ​ខ្មែរ​ចាស់​មក​វិញ​ផង​ដែរ​ ឬ​មួយ​ក៏​ការ​បង្កើត​បក្ស​ថ្មី​នេះ​ ដោយ​សារ​ការ​បាត់​បង់​ជំនឿ​លើ​ខ្លួន​ឯង​​?​ ឬ​មួយ​ក៏​យក​យុទ្ធ​សាស្រ្ត​ ពី​ការ​ធ្វើ​ដំណើរ​របស់​សត្វ​កញ្ចាញ់​ចេក ​ម្តង​លោត​ទៅ​លិច​ ម្តង​ទៅ​កើ​​ត ឆ្វេង​-ស្តាំ ឡើង​លើ​ ចុះ​​ក្រោម?​ ចុះ​នៅ​ពេ​ល​​ដែល​បក្ស​ថ្មី​នេះ​យក​មក​ប្រើ​ជា​ផ្លូវ​ការ​នោះ ​ហើយ​បោះ​ប​ង់​ឈ្មោះ​ចាស់​ចោល​ ចុះ​​បើ​សិន​ជា​មន្ត្រី​​ជាន់​​ខ្ពស់​​ត្រូវ​បាន​គេ​​ទិញ​ក្បាល​បាន​​ ដើម្បី​បំបែក​គណ​បក្ស​ថ្មី​នោះ ​តើ​ត្រូវ​ត្រឡប់​មក​យកឈ្មោះគណ​បក្ស​សម​រង្ស៊ី​ចាស់​វិញ​ឬយ៉ាងណា​?​ ក្រែង​ធ្លាប់​មាន​បទពិសោធ​ម្តង​រួច​មក​ហើយតើ​​​ហេតុ​អ្វី​​ក៏​មិន​ចេះ​រាង ​អ៊ីចឹង​?​ ហេតុ​អ្វី​បាន​ជា​ធ្វើ​នយោបាយ​ តាម​ចិត្ត​នឹក​ឃើញ​ ដូច​ជា​ គ្មាន​យុទ្ធ​សាស្រ្ត​អ្វី​ច្បាស់​លាល់​សោះ​?​ ដល់​ពេល​ដូរ​ឈ្មោះ​បក្ស​ច្រើន​សាពេក​ទៅ​ អ្នក​ធ្លាប់​តែ​គំាទ្រ​ខ្លះ​ មាន​ការ​ធុញ​​ទ្រា​​ន់​​នឿយ​ណាយ​ឯង​ ព្រោះ​ធ្លាប់​ស្គាល់​តែ​បក្ស​ចាស់​ ដល់​បក្ស​ថ្មី​ឥត​ស្គាល់​។​ ហេតុ​អ្វី​បាន​ជា​បក្ស​ទាំង​ ២ ​មិនចំា​បូក​តែសំឡេង​បញ្ចូល​គ្នា​នៅ​ក្នុង​សភា​ ឲ្យ​បាន​លើស​ ៥០​ភាគ​រយ​​ បូក​ ១ ​ទៅ​ជា​ការ​ស្រេច​ទៅ​ហើយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​នោះ​?​ ឬក៏​មាន​ផល​ចំណេ​ញ​ចំពោះ​បក្ស​តែ​មួយ បញ្ជីមួយ​នៅ​ពេល​បូក​សន្លឹក​ឆ្នោត​ដែល​សស់ ​ក្រែង​បាន​កៅអី​បន្ថែម​?​ ឬ​មួយ​​ក៏​សង្ឃឹម​ថា ការ​​បង្កើត​បក្ស​ថ្មី​នេះ ធ្វើ​ឲ្យ​មាន​​ការ​ទាក់​ទាញ​សមាជិក​ពី​គណបក្ស​ប្រជាជន​បាន?

ជាក់​ស្តែងមកទល់នឹងពេលនេះ​ សមាជិក​ទាំង​ថ្នាក់​លើ ​ទាំង​ថ្នាក់​ក្រោម ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ សុទ្ធ​តែ​ជា​មនុស្ស​អតីត​សមា​ជិក​សកម្ម​របស់​គណបក្ស​សម រង្ស៊ី​។​ អ៊ីចឹង​បក្ស​ទាំង​ ២ ​ហ្នឹង​ គឺ​មនុស្ស​ដដែល​ អត់​មាន​មនុស្ស​ថ្មី​ផង​ហ្នឹង​។​ ឬ​មួយ​ក៏​ក្រោម​ការ​បង្រួប​បង្រួម​បក្ស​ ២ ​នេះ ​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង​រៀង​ៗ​ខ្លួន​?​

គួរ​រំឭក​ផង​ដែរ​ថា ស្ទើរ​តែ​គ្រប់​អ្នក​នយោបាយ​ និង​អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ​ស្រុក​ខ្មែរ​ តែង​តែ​ដឹង​ពី​យុទ្ធសាស្រ្ត​ឈ្នះៗ​របស់​លោក​ ហ៊ុន​ សែន​ ដែល​បាន​បំបែក​ខ្មែរ​ក្រហម​មក​ម្ល៉េះ ហើយ​យក​មក​ប្រើ​ជាមួយ​គណ​បក្ស​នយោបាយ​ទៀត​គឺ​បំបែក​ និង​បង្រួប​បង្រួម​ផង​ដែរ​នោះ​ គឺ​យុទ្ធសាស្រ្ត​ឌីហ្វីដ​ (DIFID = Devide, Isolate, Finish, Integration, and Development and Destroy) ​មាន​ន័យ​ថា​ បំបែក​ ឲ្យ​​នៅ​ឆ្ងាយ​ដាច់​ពី​គេ​ឯង បញ្ចប់​ បង្រួប​បង្រួម​ អភិវឌ្ឍ​និង​បើ​អភិវឌ្ឍ​មិន​ទៅ​មុខ​ទេ ​មាន​តែ​កម្ទេច​ចោល​តែ​ម្តង​។​ តាម​រយៈ​យុទ្ធសាស្រ្ត​ឌីហ្វីដ​នេះដែរ​ បក្ស​ទាំង ​២​ ចង់​បង្កើត​បក្ស​ថ្មី​ឈ្មោះ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ​ថ្មី​ ១ ​នេះ​ គួរ​តែ​ពិចារណា​ឡើង​វិញ​ ពី​ការ​បង្កើត​បក្ស​ថ្មី​នេះ ​កុំ​ឲ្យ​ចេះ​តែ​ភ្លែត​ឡើង​ ប្រជា​ពល​រដ្ឋ​នៅ​តែ​គាំទ្រ​ខ្ញុំ ខ្ញុំ​នៅ​តែ​ធ្វើ​នយោបាយ​នោះ​​ ធ្វើ​ដើម្បី​ជាតិៗ​ ជាតិ​ចុះ​​ ជាតិ​ឡើង​បែក​ខ្ចាយ​។

គួរ​ចង​ចំា​ផង​ដែរ​ថា​​ ការ​ថែ​ទំា​ឈ្មោះ​អ្វី​មួយ​ «Brand​ name»​ ឲ្យ​​គេ​ស្គាល់រួចហើយ​គឺ​វា​ស៊ី​ពេល​យូរ​ណាស់។ ការ​ធ្វើ​នយោបាយ​មិន​ខុស​ពី​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ ក្នុង​ការ​រក​ស៊ី​នោះ​ទេ​ ដើម្បី​ឲ្យ​គេ​ស្គាល់​ឈ្មោះ​​ផលិត​ផល​របស់​ខ្លួន​​នោះ​ជា​ការ​លំបាក​ណាស់ ​មិន​មែន​ចេះ​តែ​​ធ្វើ​តាម​ទំនើង​ចិត្ត​នឹក​ឃើញ​នោះ​ទេ​។​ ឧទា​ហរណ៍​៖ ​ប្រវត្តិ​របស់​ភេសជ្ជៈ​កូកា​កូឡា​ បាន​ចាប់​ផ្តើម​បន្តិច​ម្តងៗ​ តាំង​ពី​ឆ្នាំ​ ១​៨៨០ ​មក​ម្ល៉េះ ​គឺ​ក្រុម​ហ៊ុន​បាន​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​​ទីផ្សារ​សូម្បី​​តែ​និមិត្ត​សញ្ញា​ក៏មិន​ដូរ​ដែរ​គឺ​មក​ទល់​សព្វ​ថ្ងៃ​នេះ​​ ភេសជ្ជៈ​កូកា​កូឡា​វាយ​លុក​យក​ទីផ្សារ​បាន​​ជា​ង​ ៥០​ ភាគរយ​ក្នុង​ចំណោម​​ភេ​ស​ជ្ជៈ​ទាំង​អស់​នៅ​​លើ​ពិភព​លោក​។

ជា​សរុប​មក​វិញ​ការ​បង្កើត​គណបក្ស​ឈ្មោះ​ថ្មី​​ ការ​ធ្វើ​នយោបាយ​ធ្វើ​អ្វី​ធ្វើ​ចុះ ឲ្យ​តែច្បាស់លាស់និង​ទៅ​​តាម​ច្បាប់​​ទម្លាប់​ ​។​ តែសូម​គ្រាន់​តែ​កុំ​បំពុល​សង្គម​ ឲ្យ​ប្រជា​ពលរដ្ឋ​ឈឺ​ក្បាល​បាន​ហើយ​។ ព្រោះកន្លងមកម្នាក់ៗ​ស្ទើតែវង្វេង ​រៀង​ៗ​ខ្លួន​ មិន​ដឹង​ជា​ទៅ​ណាមក​ណា​ទេ នៅ​​ពេល​​បោះ​​ឆ្នោត​ម្តង​ៗ​ មិន​ដឹង​ស្រុក​ទេស​យ៉ាង​ម៉េច​ទេ ខ្លះទៀតទៅជាអស់សង្ឃឹមស្រុកទៅជាអី ក៏ទៅទៅ ​។​

17 comments:

Anonymous said...

As long as Ah Kim Sokha kisses som Rainsy's ass then the party will last loner. Do you understand pal?

former KR

Anonymous said...

Give them a benefit of the doubt អាម្សៀ តុង សុប្រាជ្ញ of PPP (ភពប), you hear?

Anonymous said...

@@@IF HUN SEN NOT BOTHER BOTH PARTY BY BAD PLAN...BOTH PARTY CAN STILL ALIVE FOR EVER.THE COMMUNIST BRAIN H.S GUY ALWAYS USE CHEATING GAME TO DESTROY KHMER NATIONALIST AND DEMOCRACY SINCE YEAR 1995. BEUK PHNAIK MEUL OYY CHHBASS PHORNG CHAO AH TONG EUY.
KAN DOURY MAI WEARR.

Takeo said...

I hope Kem Sokha is not tricking Sam Rainsy to Hun Sen trap in Prey Sar jail.

Where are Cambodian gone to no more chatting in ki-media? is Cambodian gone before Khmer Krom? or tired and sick of crazy Hun Sen political flip-flop.

Anonymous said...

As long as they use ENERGIZER batteries, they keep going and going.....and going.....just like in commercial!



Baay Kdaing

Anonymous said...

Kem and Sam are brook now need more money please help, please and please help help Kem and Sam to support family since they never work, so please we have no where to go and we are not going to cheat you any more we really really need money for his family to lived very survive survive please help Mr. Kem and Sam please.

Anonymous said...

These 2 parties, will be together for along along time
Until they die,,

Anonymous said...

នៅថ្ងៃទី៣០ខែកក្កដា២០១២នេះ នៅពេលប្រជុំ
រវាងគណបក្សសិទ្ធមនុស្សនឹងគណបក្សសមរង្ស៊ី
លោកកឹម សុខា ប្រធានគណបក្សសិទ្ធមនុស្ស
បានប្រកាស់យ៉ាងច្បាស់ថាចលនាប្រជាធិបតេយ្យ
សង្គ្រោះជាតិរបស់គណបក្សសិទ្ធមនុស្សនឹងគណបក្សសមរង្ស៊ីនឹងរួបរួមគ្នាបង្កើតគណបក្សថ្មីមួយដោយមិនឧ្យបាត់បង់អាសនៈដែលគណបក្សទាំងពីរមាននៅក្នុងស្ថាប័នព្រិទ្ធសភា នៅក្នុងរដ្ឋសភា នឹងនៅក្នុងស្ថាប័នឃុំសង្កាត់ ?​ សួមលោកកឺម សុខា
មេត្តាបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្មែរឧ្យបានយល់ដឹងផង ?​ តើលោកកឹម សុខា សំអាងទៅលើច្បាប់ណាមួយដែលមានសុពលភាពនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈចោរនៃប្រទេសកម្ពុជាសព្វថ្ងៃនេះ ? ។

Anonymous said...

it is better to do the right things than to only know how to rob, steal and beg...haha

Anonymous said...

ការធ្វើនយោបាយនៅស្រុកខ្មែរវាមិនពិបាកអ្វីដូច
ការកកើតក្រុមហ៊ុនកូកាកូឡានោះទេ ព្រោះនៅស្រុកខ្មែរផ្លាកផ្សាយពាណឹច្ចកម្មនយោ
បាយគេទុកចោលខួបប្រាំងខួបវស្សាអាស្វាទាំងបីនៅគ្រប់ទីកន្លែងទាំងអស់។នៅស្រុកខ្មែរទីផ្សាវាតូចណាស់ហើយប្រជាពលរដ្ឋខ្មែរក៏ចូលចឹត្តនយោ
បាយខ្លាំងណាស់ដែរ។សម្ពាធនយោបាយតម្រូវឲ្យមានការផ្លាស់ប្តូយ៉ាងនេះឯង។ ប៉ុន្តែបក្សថ្មីនេះ
ត្រូវប្រុងប្រយ័ត្តពីល្បិចវ៉ៃកម្ទេចរបស់បក្សកាន់អំណាចដែលវាព្រលឹងនៅចុងសក់ ដេកលែងលក់ហើយ។

Anonymous said...

they are cute couple.

Anonymous said...

JUSTICE FOR ALL!!!

Anonymous said...

I hope they can last for ever. But they must use a good strategic for the new Party by separating "Politician and Party staffs ". The leader of politician is the leader of the Party. The President of the party is the President of Party 'staffs. Politician can not be staff for the party and party staff cannot be politician. The President of the party shouldn't be also politician. He or she should be the organizer, recruiter and policy makers for the Party. During each election, all politicians of the party will be selected by the congress of the party and their ranking will be also be placed Party congress. The Leader of the party cannot sack or remove any politician from their rank at all. It should be through Party congress or by Central committee ( Party president and provincial delegate. That way, the party will be strong and last. Only fair and democratic system can last longer.

Anonymous said...

Hello my fellow Cambodians !!
DEMOCRATIC MOVEMENT for NATIONAL RESCUE first , important and urgent
priority is RESCUE our eternal , respectable and worshiping DEAR LEADER
HE SAM RANSI from his miserable and lonely life .
After returning from USA & CANADA we let you all know HOW WE SHARE
SEATS for next congressional election . We will keep you informed if we have any
more good news .
God Bless dear leader
God b.....less Cambodia .

Anonymous said...

The new leaders are the clean handed leaders. They have never involved in bloodshed. This is the kind of leadership we want to have. All problems can be solved through negotiation and agreement and definitely not through violence whatsoever. So, may God guide all of us into the right direction. In the end the good will always be prevailed. So, may God save the people of Cambodia now and forever.

Anonymous said...

1993 Khmer voters went the poll and picked a leader who did not involved with
bloodshed . They chose Norodon Ranariddh . Look what we get today !!!!

God bless Khmers !

Anonymous said...

i think they might fuse forever. it's really good for khmer to fuse together into unity. it's more preferrable and better, you know. stop being stupid and primitive forever, ok!