Tuesday, July 31, 2012

ពលរដ្ឋ​បឹង​កក់ ដើរ​ដាក់​ញ្ញត្តិ​សុំ​កិច្ច​អន្តរគមន៍​ពី​ស្ថាន​ទូត​ប្រទេស​មហា​អំណាច

ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ពេលផ្តល់​បទ​សំភាសន៍​នៅ​ខាង​មុខ​សាលា​រាជ​ធានី​ភ្នំពេញ។​រូបថត ហេង ជីវ៍ន

Monday, 30 July 2012
ឃុត សុ​ភ​ចរិយា
The Phnom Penh Post

ភ្នំពេញៈពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ប្រមាណ​៥០​នាក់ នៅថ្ងៃចន្ទ ទី៣០ កក្កដានេះ បាន​ដាក់​ញ្ញតិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​សាជា​ថ្មី នៅ​តាម​បណ្ដា​ស្ថាន​ទូត​នៃ​ប្រទេស​មហា​​អំណាច​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​គាំទ្រ​នូវ​សំណើ​របស់​ពួក​គេ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ចុះអនុវត្តន៍​បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី​១២,៤៤ ហិកតា ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដី​ធ្លី​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ តាម​ឆ្ឆន្ទះ​ដ៏​ឧត្តុង្គ​ឧត្តម្ភ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា។

ញ្ញតិ ដែល​អ្នកភូមិ​ទាំង​នេះ​បាន​ដាក់​នៅ​តាម​ស្ថាន​ទូត​អាមេរិក អូស្ត្រាលី ជប៉ុន បារាំង និង​អង់​គ្លេស ដើម្បី​សុំកិច្ច​អន្តរាគមន៍​គាំទ្រ​ឲ្យ​មាន​ការ​បោះ​បង្គោល​កំណត់​ព្រំប្រទល់​ដី​១២,៤៤​ហិកតា​នោះ​បាន​សរសេរ​ថា អា​ជ្ញា​ធរ​រាជធានី​ភ្នំពេញ​កំពុង​ភ្ជាប់​បញ្ហ​ដីធ្លី​របស់​ពួកគាត់​ទៅ​នឹង​បញ្ហា​នយោ​បាយ ខណៈ​បញ្ហា​ដីធ្លី​នៅ​ទូ​ទាំង​ប្រទេស​កំពុង​ត្រូវ​បាន​ដោះ​ស្រាយ​យ៉ាង​រលូន តាម​រយៈ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត «សម្ដេច​តេជោ​ ហ៊ុន សែន»


ទោះជា​បែប​ណាក្តី​ ក្នុង​ញ្ញតិ​នោះ ក្រុម​អ្នកភូមិ​បាន​អំពាវនាវ សុំឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​រដ្ឋាភិបាល រួម​ទាំង​សហគមន៍​ជាតិ និង​អន្តរជាតិ មេត្តា​ជួយ​ជំរុញ​ ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើយ៉ាង​ណា​អនុវត្តន៍​ការ​ចុះ​បោះ​បង្គោល​កំណត់​ព្រំប្រទល់​ដី​១២,៤៤​ហិកតា ជូនពួក​គាត់​ឲ្យ​បាន​ឆាប់​បំផុត ព្រោះ​វាជា​មូល​ដ្ឋាន​​ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទដី​ធ្លីនៅ​ក្នុង​តំបន់​នេះ និង​ដើម្បី​ការ​អភិវឌ្ឍន៍​ទាំង​អស់​គ្នា។

លោក ចាន់​ ពុទ្ធិស័ក្ដិ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​មកពី​ភូមិមួយ សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ​ បាន​ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅ​មុខ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​​ថា​ល្គឹក​ណា​ការ​បោះបង្គោលកំណត់​ព្រំប្រទល់​ដី​១២, ៤៤ហិកតា មិនត្រូវ​បាន​គេអនុវត្តន៍ នោះ​ក្ដី​​​បារម្ភ​ចំពោះ​ការ​បណ្ដេញចេញពី​លំនៅ​ដ្ឋាន នៅ​តែ​អាចកើត​មាន​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​បឹង​កក់​ ពិសេស​រូបគាត់ និង​អ្នកភូមិជាង​៥០​គ្រួសារ​ផ្សេង​ទៀត ដែល​នៅ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិដីធ្លី។

លោកថ្លែងថា៖«យើង​មិនដឹងទេថា តើមានឧបស័គ្គអ្វី ដែល​បណ្ដាល​ឲ្យ​អាជ្ញាធររាជធានី​ភ្នំពេញ រារែកក្នុង​ការ​អនុវត្តន៍​ការបោះបង្គោលកំណត់​ព្រំប្រទល់​ដី​១២,៤៤​ហិកតា ដែលជាការធ្វើប្រទានកម្មរបស់ប្រមុខរាជរដ្ឋា​ភិ​បាលជូនចំពោះ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​យើង​ខ្ញុំនោះទេ»។​

ជម្លោះ​ដី​ធ្លី​ដ៏​រាំរ៉ៃ​នៅ​ក្នុង​តំបន់​បឹង​កក់ បាន​ចាប់​ផ្ដើម​កើត​ឡើង​តាំងពី​ឆ្នាំ​២០០៧ គឺនៅ​ពេល​ដែល​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន បាន​ធ្វើ​ការ​បូម​ខ្សាច់​ចាក់​បំពេញ​បឹងកក់ ដែល​នាំឲ្យ​មាន​ការ​លិច​លង់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ បន្ទាប់ពី​​លោកអភិបាល​រាជធានី​ភ្នំពេ​ញ កែវ ជុតិមា បានចុះកិច្ចសន្យាជួល​រយៈពេល៩៩ឆ្នាំ ប្រគល់​ដី​ក្នុង​តំបន់​បឹងកក់​ទំហំ១៣៣​ហិកតា ទៅ​ឲ្យលោក​ឡាវ ម៉េងឃីន ម្ចាស់​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន និង​ជាសមាជិក​ព្រឹទ្ធ​សភា មកពី​គណបក្សប្រជាជនកម្ពុជា។

2 comments:

Anonymous said...

Give them a benefit of the doubt អាម្សៀ តុង សុប្រាជ្ញ of PPP (ភពប), you hear?

Anonymous said...

That Khme rouge Tong should pack up his ass back to live under hun sen, it doesn't deserve to live in a land of freedom