ពលរដ្ឋក្នុងសហគមន៍បឹងកក់ពេលផ្តល់បទសំភាសន៍នៅខាងមុខសាលារាជធានីភ្នំពេញ។រូបថត ហេង ជីវ៍ន |
Monday, 30 July 2012
ឃុត សុភចរិយា
The Phnom Penh Post
ភ្នំពេញៈពលរដ្ឋក្នុងសហគមន៍បឹងកក់ប្រមាណ៥០នាក់ នៅថ្ងៃចន្ទ ទី៣០ កក្កដានេះ បានដាក់ញ្ញតិស្នើសុំកិច្ចអន្តរាគមន៍សាជាថ្មី នៅតាមបណ្ដាស្ថានទូតនៃប្រទេសមហាអំណាចមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីជួយគាំទ្រនូវសំណើរបស់ពួកគេ ដែលទាមទារឲ្យអាជ្ញាធររាជធានីភ្នំពេញ ចុះអនុវត្តន៍បោះបង្គោលកំណត់ព្រំប្រទល់ដី១២,៤៤ ហិកតា ដើម្បីធ្វើជាមូលដ្ឋានក្នុងការដោះស្រាយបញ្ចប់វិវាទដីធ្លីនៅក្នុងសហគមន៍របស់ពួកគេ តាមឆ្ឆន្ទះដ៏ឧត្តុង្គឧត្តម្ភរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ញ្ញតិ ដែលអ្នកភូមិទាំងនេះបានដាក់នៅតាមស្ថានទូតអាមេរិក អូស្ត្រាលី ជប៉ុន បារាំង និងអង់គ្លេស ដើម្បីសុំកិច្ចអន្តរាគមន៍គាំទ្រឲ្យមានការបោះបង្គោលកំណត់ព្រំប្រទល់ដី១២,៤៤ហិកតានោះបានសរសេរថា អាជ្ញាធររាជធានីភ្នំពេញកំពុងភ្ជាប់បញ្ហដីធ្លីរបស់ពួកគាត់ទៅនឹងបញ្ហានយោបាយ ខណៈបញ្ហាដីធ្លីនៅទូទាំងប្រទេសកំពុងត្រូវបានដោះស្រាយយ៉ាងរលូន តាមរយៈក្រុមយុវជនស្ម័គ្រចិត្ត «សម្ដេចតេជោ ហ៊ុន សែន»។
ទោះជាបែបណាក្តី ក្នុងញ្ញតិនោះ ក្រុមអ្នកភូមិបានអំពាវនាវ សុំឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងរដ្ឋាភិបាល រួមទាំងសហគមន៍ជាតិ និងអន្តរជាតិ មេត្តាជួយជំរុញ ដល់អាជ្ញាធររាជធានីភ្នំពេញ ធ្វើយ៉ាងណាអនុវត្តន៍ការចុះបោះបង្គោលកំណត់ព្រំប្រទល់ដី១២,៤៤ហិកតា ជូនពួកគាត់ឲ្យបានឆាប់បំផុត ព្រោះវាជាមូលដ្ឋានក្នុងការដោះស្រាយបញ្ចប់វិវាទដីធ្លីនៅក្នុងតំបន់នេះ និងដើម្បីការអភិវឌ្ឍន៍ទាំងអស់គ្នា។
លោក ចាន់ ពុទ្ធិស័ក្ដិ ប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់មកពីភូមិមួយ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជាថាល្គឹកណាការបោះបង្គោលកំណត់ព្រំប្រទល់ដី១២, ៤៤ហិកតា មិនត្រូវបានគេអនុវត្តន៍ នោះក្ដីបារម្ភចំពោះការបណ្ដេញចេញពីលំនៅដ្ឋាន នៅតែអាចកើតមានចំពោះប្រជាពលរដ្ឋនៅក្នុងសហគមន៍បឹងកក់ ពិសេសរូបគាត់ និងអ្នកភូមិជាង៥០គ្រួសារផ្សេងទៀត ដែលនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិដីធ្លី។
លោកថ្លែងថា៖«យើងមិនដឹងទេថា តើមានឧបស័គ្គអ្វី ដែលបណ្ដាលឲ្យអាជ្ញាធររាជធានីភ្នំពេញ រារែកក្នុងការអនុវត្តន៍ការបោះបង្គោលកំណត់ព្រំប្រទល់ដី១២,៤៤ហិកតា ដែលជាការធ្វើប្រទានកម្មរបស់ប្រមុខរាជរដ្ឋាភិបាលជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់យើងខ្ញុំនោះទេ»។
ជម្លោះដីធ្លីដ៏រាំរ៉ៃនៅក្នុងតំបន់បឹងកក់ បានចាប់ផ្ដើមកើតឡើងតាំងពីឆ្នាំ២០០៧ គឺនៅពេលដែលក្រុមហ៊ុនស៊ូកាគូអ៊ីន បានធ្វើការបូមខ្សាច់ចាក់បំពេញបឹងកក់ ដែលនាំឲ្យមានការលិចលង់ផ្ទះប្រជាពលរដ្ឋនៅក្នុងតំបន់នេះ បន្ទាប់ពីលោកអភិបាលរាជធានីភ្នំពេញ កែវ ជុតិមា បានចុះកិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំ ប្រគល់ដីក្នុងតំបន់បឹងកក់ទំហំ១៣៣ហិកតា ទៅឲ្យលោកឡាវ ម៉េងឃីន ម្ចាស់ក្រុមហ៊ុនស៊ូកាគូអ៊ីន និងជាសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា។
2 comments:
Give them a benefit of the doubt អាម្សៀ តុង សុប្រាជ្ញ of PPP (ភពប), you hear?
That Khme rouge Tong should pack up his ass back to live under hun sen, it doesn't deserve to live in a land of freedom
Post a Comment