Tuesday, July 17, 2012

Mam Sonando jailed for secession in Kratie; Could face 9-1/2 to 21 years of jail time and fine between 5 to 12 million riels

ឃុំខ្លួន​លោក ម៉ម សូណង់ដូ ក្នុងករណី​បង្កើត​រដ្ឋ ក្នុង​រដ្ឋ នៅ​ខេត្តក្រចេះ​

ឃុំខ្លួន​លោក ម៉ម សូណង់ដូ ក្នុងករណី​បង្កើត​រដ្ឋ ក្នុង​រដ្ឋ នៅ​ខេត្តក្រចេះ​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី ៩ ឆ្នាំ ៦​ខែ ទៅ ២១​ឆ្នាំ

ថ្ងៃទី 16 កក្កដា 2012 | ដោយ: ឆាយា
Cambodia Express News

ភ្នំពេញ: លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ​អេ​ហ្វ​អឹម ១០៥ មេ​ហ្គា​ហឺត និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី ៩ ឆ្នាំ ៦​ខែ ទៅ ២១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥ លាន​រៀល ទៅ ១២ លាន​រៀល បើសិនជា​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ក្នុងការ​ចោទប្រកាន់​ពីបទ ជា​អ្នកផ្តើមគំនិត​មាន​ស្ថាន​ទម្ងន់ទោស​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​, ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ របស់​អាជ្ញាធរ និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំងនឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​២៨, ៥០៤, ៤៥៧ និង​មាត្រា ៤៦៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក ម៉ម សូណង់ដូ បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចាប់ខ្លួន​តាម​ដីកា​របស់លោក ចុក ងួន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ ចុះ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១២ នៅ​ចំណុច​ផ្ទះ ដែលជា​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​អេ​ហ្វ​អឹម​១០៥ មេ​ហ្គា​ហឺត ស្ថិតនៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ រួច​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ តាម​ដីកា​ផ្ទេរ​សមត្ថកិច្ច ដើម្បី​សាកសួរ​ពី​ដំណើររឿង ដែល​ត្រូវ​ចោទប្រកាន់ បទល្មើស ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១២ កន្លងទៅ​។​


​ក្រោយ​ការសាកសួរ​រួចហើយ នៅ​រសៀល​ថ្ងៃទី​១៦​កក្កដា ឆ្នាំ​២០១២ លោកស្រី សែម ស​ក្កិ​កូ​ឡា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​គូកន​ចំនួន ៤​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១២ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្កើត​គណៈកម្មាកា​រ​អន្តរក្រសួង​មួយ​ដើម្បី​ដោះស្រាយ​ភាពអនាធិបតេយ្យ​នៅ​តំបន់​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ហើយ​រដ្ឋាភិបាល​បានធ្វើការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចាក​ចេញពី​តំបន់​នោះ​ដោយ​ស្ម័គ្រចិត្ត និង​ជៀសវាង​មិនឱ្យ​មានការ​បង្ហូរឈាម និង​នាំឱ្យមាន​អំពើហិង្សា​។​

​លោក​រដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បាន​និយាយ​កាលពី​ថ្ងៃទី​១៤ ខែឧសភា ក្នុង​ពិធី​សម្ពោធ​ស្នាក់ការ​គណបក្ស​ប្រជាជន​ឃុំ​ឫស្សីកែវ ថា កម្លាំង​អ្នក​ចាប់ដី​អនាធិបតេយ្យ​ទាំងនោះ មានបំណង​បង្កើត​តំបន់​នេះ​ជា​តំបន់អបគមន៍ ដោយ​កម្លាំង​ទាំងនោះ​បាន​គាបសង្កត់​ដល់​ប្រជាពលរដ្ឋ និង​ចង់​រំលាយ​រដ្ឋអំណាច​មូលដ្ឋាន​នៅ​តំបន់​នោះ ពួកគេ​ចង់​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​។

​បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១២ កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បំបែក និង​បាន​កាន់កាប់​ទីតាំង​ពួក​អ​នា​ធិ​ប​ត្យ​មួយក្រុម នៅ​ភូមិសាស្ត្រ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុង​ឆ្លូង ខេត្តក្រចេះ ដែល​ចង់​ប្រែក្លាយជា​តំបន់អបគមន៍ ហើយ​ចាប់បាន​មនុស្ស​៨​នាក់​ជា​បន្តបន្ទាប់​។ ចំណែក​ឈ្មោះ​ប៊ុន រដ្ឋា ដែលជា​មេក្លោង នៃ​សមាគម​អ្នកប្រជាធិបតេយ្យ ប្រចាំខេត្ត​ក្រចេះ និង មនុស្ស ៤​នាក់​ទៀត ដែលជា​អ្នកបង្ក​ឱ្យមាន​បទល្មើស​ជាច្រើន​នាពេល​កន្លងមក​បានរ​ត់​គេចខ្លួន​។​

​នៅ​ចន្លោះ​ពេលដែល​សាលាដំបូង​ខេត្តក្រចេះ បាន​ស៊ើបសួរ​ករណីនេះ បាន​រកឃើញ​នូវ​ភស្តុតាង​មួយចំនួន មាន​ជាប់​ពាក់ព័ន្ធ​នឹង​សមាគម​អ្នកប្រជាធិបតេយ្យ ដែលមាន​លោក ម៉ម សូណង់ដូ ជា​ប្រធាន​។​

​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១២ សម្តេច​តេ​ជោ​ហ៊ុន សែន មានប្រសាសន៍ថា “ សមាគម​អ្នកប្រជាធិបតេយ្យ ដែល​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​រំលាយ​ភូមិ​ចាស់ ហើយ​បង្កើត​ភូមិ​ថ្មី​ដល់​ទៅ ៧ និង​ចែក​ដី​ឱ្យ​ប្រជាពលរដ្ឋ​ទៀត រឿងនេះ​មិនអាច​អត់អោន​ឱ្យ​ទេ ទោះ​តម្លៃ​ណាក៏ដោយ​” ហើយ​បន្ទាប់មក​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១២ សមាជិកសមាគម​ប្រជាធិបតេយ្យ​ចំនួន ៣​នាក់ បាន​ចូលមក​សារភាព​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុន សែន​។ ក្នុងនោះ​ម្នាក់ មាន​ដីកាចាប់ខ្លួន និង ២​នាក់​ទៀត ពុំទាន់​មាន​ដីកាចាប់ខ្លួន​ទេ​។ ដូច្នេះ​មនុស្ស ដែល​ជាប់​ពាក់ព័ន្ធ​ចំនួន ៤​នាក់​ទៀត កំពុង​ត្រូវបាន​សមត្ថកិច្ច​តាមរក​ចាប់ខ្លួន​។​

​នៅ​ចន្លោះ​ពេលដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ កំពុង​ចាត់ការ​ករណីនេះ ជា​បន្តបន្ទាប់​តាម​នីតិវិធី​នោះ មាន​ព័ត៌មាន​ថា តុលាការ​បានសម្រេច​ដោះលែង​មនុស្ស ៥​នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១២ ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ដូច្នេះ​សរុបមក លោក ម៉ម សូណង់ដូ ជា​មនុស្ស​ទី​៤ ដែល​ជាប់​ពាក់ព័ន្ធ ក្នុងករណីនេះ ត្រូវបាន​ឃុំខ្លួន​៕

5 comments:

Anonymous said...

TROUBLE MAKER, TROUBLE MAKER

VERY GOOD JOB BY AUTHORITY BY ARRESTED HIM

Anonymous said...

The arrest of the man 'Marm Sonando', because he has a big mouth.

former KR soldier

Anonymous said...

​ការជាប់​ពន្ធនាគារ​ពី ៩ ឆ្នាំ ៦​ខែ ទៅ ២១​ឆ្នាំ..ផេះ !

នេះជារឿងនយោបាយរបស់អាឆ្កែយួនហ៊ុន សែនដែលយក ដំរីស្រុក ទាក់ដំរីព្រៃ​ទេ...

ពួកបណ្ឌិតបណ្ឌិតសុទ្ធតែចាញ់បោកអាសួន សេរីរដ្ឋាទាំងអស់។ អានេះវានាំអ្នកស្នេហាជាតិឲ្យចូលអន្ទាក់CPP នរណាគាំទ្រវា នរណាឧបត្ថម្ភវា នរណានៅជិតវា មិនយូរទេ វានឹងរាយការណ៍ទៅCPPឲ្យចាប់ដាក់គុកមិនខាន។ អាសារ៉ាត់ សាយ នៅរ៉ូតអាយឡិន និង អាប៊ូ ជឿននៅហ្វ៊ីឡា ក៏ជាមេគ្រោះថ្នាក់ខ្លាំងណាស់ដែរ ព្រោះពួកវាជាអ្នកគាំទ្រអាសួន សេរីរដ្ឋាតាំងពីណាពីណីមក ដល់សព្វថ្ងៃ។
បណ្ឌិតទាំងឡាយ ឈប់ជឿតាមអាសួន សេរីរដ្ឋានិងដៃជើងវាទៅ អាក្មេងម្នាក់នេះជាមេគ្រោះថ្នាក់ខ្លាំងណាស់៕

យួនមានពាក្យស្លោក១ឃ្លាថា :

<< បណ្ឌិតខ្មែរ១០ មិនបានយួនឡប់១ >>

ពីខ្មែរអូស្រ្តាលី

Anonymous said...

All Khmer against Youn or want to know the real democracy those must put in prison. Why? because CPP serves Viet. That is the point.

Anonymous said...

ដល់ពេលវេលាហើយ !

អាខ្វាក់ហ៊ុន សែនជាឧក្រិដ្ឋជន!

ដែលបានកាត់ដីខ្មែរឱ្យទៅអាចោរយួន !

គួរតែចាប់វាហើយ.......បាញ់វាចោលតែម្តង !

គឺគ្មានតុលាការ.........គ្មានគុក !

សំរាប់ដាក់វាទេ..............!!!