![]() |
| ឃុំខ្លួនលោក ម៉ម សូណង់ដូ ក្នុងករណីបង្កើតរដ្ឋ ក្នុងរដ្ឋ នៅខេត្តក្រចេះ |
ឃុំខ្លួនលោក ម៉ម សូណង់ដូ ក្នុងករណីបង្កើតរដ្ឋ ក្នុងរដ្ឋ នៅខេត្តក្រចេះត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៩ ឆ្នាំ ៦ខែ ទៅ ២១ឆ្នាំ
ថ្ងៃទី 16 កក្កដា 2012 | ដោយ: ឆាយា
Cambodia Express News
ភ្នំពេញ: លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំអេហ្វអឹម ១០៥ មេហ្គាហឺត និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៩ ឆ្នាំ ៦ខែ ទៅ ២១ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ១២ លានរៀល បើសិនជាតុលាការរកឃើញថា មានពិរុទ្ធភាពក្នុងការចោទប្រកាន់ពីបទ ជាអ្នកផ្តើមគំនិតមានស្ថានទម្ងន់ទោសប្រឆាំងនឹងអ្នករាជការសាធារណៈ, ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ របស់អាជ្ញាធរ និងញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រា២៨, ៥០៤, ៤៥៧ និងមាត្រា ៤៦៤ នៃក្រមព្រហ្មទណ្ឌ។
លោក ម៉ម សូណង់ដូ បានត្រូវសមត្ថកិច្ចប៉ូលិសនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចាប់ខ្លួនតាមដីការបស់លោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចផ្ទះ ដែលជាស្ថានីយវិទ្យុសំបុកឃ្មុំអេហ្វអឹម១០៥ មេហ្គាហឺត ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ រួចបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ តាមដីកាផ្ទេរសមត្ថកិច្ច ដើម្បីសាកសួរពីដំណើររឿង ដែលត្រូវចោទប្រកាន់ បទល្មើស ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីអំឡុងខែឧសភា ឆ្នាំ២០១២ កន្លងទៅ។



















