ឃុំខ្លួនលោក ម៉ម សូណង់ដូ ក្នុងករណីបង្កើតរដ្ឋ ក្នុងរដ្ឋ នៅខេត្តក្រចេះ |
ឃុំខ្លួនលោក ម៉ម សូណង់ដូ ក្នុងករណីបង្កើតរដ្ឋ ក្នុងរដ្ឋ នៅខេត្តក្រចេះត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៩ ឆ្នាំ ៦ខែ ទៅ ២១ឆ្នាំ
ថ្ងៃទី 16 កក្កដា 2012 | ដោយ: ឆាយា
Cambodia Express News
ភ្នំពេញ: លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំអេហ្វអឹម ១០៥ មេហ្គាហឺត និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៩ ឆ្នាំ ៦ខែ ទៅ ២១ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ១២ លានរៀល បើសិនជាតុលាការរកឃើញថា មានពិរុទ្ធភាពក្នុងការចោទប្រកាន់ពីបទ ជាអ្នកផ្តើមគំនិតមានស្ថានទម្ងន់ទោសប្រឆាំងនឹងអ្នករាជការសាធារណៈ, ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ របស់អាជ្ញាធរ និងញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រា២៨, ៥០៤, ៤៥៧ និងមាត្រា ៤៦៤ នៃក្រមព្រហ្មទណ្ឌ។
លោក ម៉ម សូណង់ដូ បានត្រូវសមត្ថកិច្ចប៉ូលិសនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចាប់ខ្លួនតាមដីការបស់លោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចផ្ទះ ដែលជាស្ថានីយវិទ្យុសំបុកឃ្មុំអេហ្វអឹម១០៥ មេហ្គាហឺត ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ រួចបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ តាមដីកាផ្ទេរសមត្ថកិច្ច ដើម្បីសាកសួរពីដំណើររឿង ដែលត្រូវចោទប្រកាន់ បទល្មើស ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីអំឡុងខែឧសភា ឆ្នាំ២០១២ កន្លងទៅ។
ក្រោយការសាកសួររួចហើយ នៅរសៀលថ្ងៃទី១៦កក្កដា ឆ្នាំ២០១២ លោកស្រី សែម សក្កិកូឡា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតរកគូកនចំនួន ៤នាក់ទៀត ដែលកំពុងរត់គេចខ្លួន។
គួររម្លឹកថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មាការអន្តរក្រសួងមួយដើម្បីដោះស្រាយភាពអនាធិបតេយ្យនៅតំបន់ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ហើយរដ្ឋាភិបាលបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋចាកចេញពីតំបន់នោះដោយស្ម័គ្រចិត្ត និងជៀសវាងមិនឱ្យមានការបង្ហូរឈាម និងនាំឱ្យមានអំពើហិង្សា។
លោករដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បាននិយាយកាលពីថ្ងៃទី១៤ ខែឧសភា ក្នុងពិធីសម្ពោធស្នាក់ការគណបក្សប្រជាជនឃុំឫស្សីកែវ ថា កម្លាំងអ្នកចាប់ដីអនាធិបតេយ្យទាំងនោះ មានបំណងបង្កើតតំបន់នេះជាតំបន់អបគមន៍ ដោយកម្លាំងទាំងនោះបានគាបសង្កត់ដល់ប្រជាពលរដ្ឋ និងចង់រំលាយរដ្ឋអំណាចមូលដ្ឋាននៅតំបន់នោះ ពួកគេចង់បង្កើតរដ្ឋក្នុងរដ្ឋ។
បន្ទាប់មកនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបំបែក និងបានកាន់កាប់ទីតាំងពួកអនាធិបត្យមួយក្រុម នៅភូមិសាស្ត្រភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុងឆ្លូង ខេត្តក្រចេះ ដែលចង់ប្រែក្លាយជាតំបន់អបគមន៍ ហើយចាប់បានមនុស្ស៨នាក់ជាបន្តបន្ទាប់។ ចំណែកឈ្មោះប៊ុន រដ្ឋា ដែលជាមេក្លោង នៃសមាគមអ្នកប្រជាធិបតេយ្យ ប្រចាំខេត្តក្រចេះ និង មនុស្ស ៤នាក់ទៀត ដែលជាអ្នកបង្កឱ្យមានបទល្មើសជាច្រើននាពេលកន្លងមកបានរត់គេចខ្លួន។
នៅចន្លោះពេលដែលសាលាដំបូងខេត្តក្រចេះ បានស៊ើបសួរករណីនេះ បានរកឃើញនូវភស្តុតាងមួយចំនួន មានជាប់ពាក់ព័ន្ធនឹងសមាគមអ្នកប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន។
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ សម្តេចតេជោហ៊ុន សែន មានប្រសាសន៍ថា “ សមាគមអ្នកប្រជាធិបតេយ្យ ដែលបង្កើតរដ្ឋក្នុងរដ្ឋរំលាយភូមិចាស់ ហើយបង្កើតភូមិថ្មីដល់ទៅ ៧ និងចែកដីឱ្យប្រជាពលរដ្ឋទៀត រឿងនេះមិនអាចអត់អោនឱ្យទេ ទោះតម្លៃណាក៏ដោយ” ហើយបន្ទាប់មកនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ សមាជិកសមាគមប្រជាធិបតេយ្យចំនួន ៣នាក់ បានចូលមកសារភាពប្រគល់ខ្លួនឱ្យអាជ្ញាធរមានសមត្ថកិច្ចតាមការអំពាវនាវរបស់សម្តេចតេជោហ៊ុន សែន។ ក្នុងនោះម្នាក់ មានដីកាចាប់ខ្លួន និង ២នាក់ទៀត ពុំទាន់មានដីកាចាប់ខ្លួនទេ។ ដូច្នេះមនុស្ស ដែលជាប់ពាក់ព័ន្ធចំនួន ៤នាក់ទៀត កំពុងត្រូវបានសមត្ថកិច្ចតាមរកចាប់ខ្លួន។
នៅចន្លោះពេលដែលចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ កំពុងចាត់ការករណីនេះ ជាបន្តបន្ទាប់តាមនីតិវិធីនោះ មានព័ត៌មានថា តុលាការបានសម្រេចដោះលែងមនុស្ស ៥នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ដូច្នេះសរុបមក លោក ម៉ម សូណង់ដូ ជាមនុស្សទី៤ ដែលជាប់ពាក់ព័ន្ធ ក្នុងករណីនេះ ត្រូវបានឃុំខ្លួន៕
5 comments:
TROUBLE MAKER, TROUBLE MAKER
VERY GOOD JOB BY AUTHORITY BY ARRESTED HIM
The arrest of the man 'Marm Sonando', because he has a big mouth.
former KR soldier
ការជាប់ពន្ធនាគារពី ៩ ឆ្នាំ ៦ខែ ទៅ ២១ឆ្នាំ..ផេះ !
នេះជារឿងនយោបាយរបស់អាឆ្កែយួនហ៊ុន សែនដែលយក ដំរីស្រុក ទាក់ដំរីព្រៃទេ...
ពួកបណ្ឌិតបណ្ឌិតសុទ្ធតែចាញ់បោកអាសួន សេរីរដ្ឋាទាំងអស់។ អានេះវានាំអ្នកស្នេហាជាតិឲ្យចូលអន្ទាក់CPP នរណាគាំទ្រវា នរណាឧបត្ថម្ភវា នរណានៅជិតវា មិនយូរទេ វានឹងរាយការណ៍ទៅCPPឲ្យចាប់ដាក់គុកមិនខាន។ អាសារ៉ាត់ សាយ នៅរ៉ូតអាយឡិន និង អាប៊ូ ជឿននៅហ្វ៊ីឡា ក៏ជាមេគ្រោះថ្នាក់ខ្លាំងណាស់ដែរ ព្រោះពួកវាជាអ្នកគាំទ្រអាសួន សេរីរដ្ឋាតាំងពីណាពីណីមក ដល់សព្វថ្ងៃ។
បណ្ឌិតទាំងឡាយ ឈប់ជឿតាមអាសួន សេរីរដ្ឋានិងដៃជើងវាទៅ អាក្មេងម្នាក់នេះជាមេគ្រោះថ្នាក់ខ្លាំងណាស់៕
យួនមានពាក្យស្លោក១ឃ្លាថា :
<< បណ្ឌិតខ្មែរ១០ មិនបានយួនឡប់១ >>
ពីខ្មែរអូស្រ្តាលី
All Khmer against Youn or want to know the real democracy those must put in prison. Why? because CPP serves Viet. That is the point.
ដល់ពេលវេលាហើយ !
អាខ្វាក់ហ៊ុន សែនជាឧក្រិដ្ឋជន!
ដែលបានកាត់ដីខ្មែរឱ្យទៅអាចោរយួន !
គួរតែចាប់វាហើយ.......បាញ់វាចោលតែម្តង !
គឺគ្មានតុលាការ.........គ្មានគុក !
សំរាប់ដាក់វាទេ..............!!!
Post a Comment