Bye! Bye! ម្ចាស់ថាប់ និង អ្នកម្នាង |
ថ្ងៃទី 19 កក្កដា 2012
ដោយ: លីនណា
Cambodia Express News
ភ្នំពេញ: បន្ទាប់ពីទទួលបាននូវលិខិតរបស់លោក សៅ រ៉ានី ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ស្នើឲ្យសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាកពីឆាកនយោបាយមួយរយៈសិន ដើម្បីទុកលទ្ធភាពឲ្យក្រុមការងារគណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្វើការសម្របសម្រួលគ្នា ផ្សះផ្សាគ្នាឡើងវិញ។ នៅថ្ងៃទី១៨ ខែកក្កដា សម្ដេចក្រុមព្រះ ចេញលិខិតតបទៅវិញថា ចង់ទៅចរចាជាមួយអ្នកណា ឬគណបក្សណានោះ ជាគំនិតផ្ទាល់របស់លោក សៅ រ៉ានី ហាមយកឈ្មោះគណបក្សព្រះអង្គ យកទៅប្រើ និងប្រកាសជាមុនថា មិនទទួលស្គាល់លទ្ធផលនោះជាដាច់ខាត។
ខ្លឹមសារនៃលិខិតរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបង្ហាញថា “ខ្ញុំ បានទទួលរួចហើយ នូវលិខិតរបស់ឯកឧត្តម ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២។ ជាបឋម ខ្ញុំសូមរម្លឹកជូនឯកឧត្តម ឲ្យបានជ្រាបថា គំនិតផ្ដួចផ្ដើម នៃការបង្រួបបង្រួមគ្នារវាងគណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ពិតណាស់ស្ដែងចេញពីឆន្ទៈរបស់ខ្ញុំ។ ខ្ញុំបានជំនះរាល់ឧបសគ្គ និងលះបង់គ្រប់បែបយ៉ាង ដើម្បីទទួលបាននូវការសម្របសម្រួល និងឧបត្ថម្ភដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីឈានទៅទទួលបាននូវការចុះហត្ថលេខារួម នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ នៅវិមានសន្តិភាព។ ដូច្នេះការដែលគណបក្សទាំងពីរ មិនអាចបង្រួបបង្រួមគ្នាបាននេះ មិនមែនផ្ដើមចេញពីខ្ញុំនោះទេ ដូចឯកឧត្តម បានជ្រាបស្រាប់ហើយថា នរណាជាអ្នកធ្វើវិច្ឆេទកម្ម មិនឲ្យមានការរួបរួមគ្នាបាននោះ”។
លិខិតបានបន្តថា “ក្នុងកាលៈទេសៈនេះ ខ្ញុំនៅមានសុទិដ្ឋិនិយមថា មានតែពេលវេលាទេ ដែលអាចដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះបាន”។
ខ្លឹមសារ នៃលិខិតរបស់សម្ដេចក្រុមព្រះ បានបញ្ជាក់ថា “ខ្ញុំបានអានលិខិតឯកឧត្តម ដោយយកចិត្តទុកដាក់ ហើយពិចារណាថា វាជាសិទ្ធិរបស់ឯកឧត្តម ស្រេចតែឯកឧត្តម ចង់ទៅចរចាជាមួយអ្នកណា ឬគណបក្សណានោះ ជាគំនិតផ្ទាល់ខ្លួនរបស់ឯកឧត្តម ក៏ប៉ុន្តែ ខ្ញុំសូមហាមជាដាច់ខាត សូមឯកឧត្តមមេត្តាកុំយកឈ្មោះខ្ញុំ និងគណបក្សមួយដែលមានឈ្មោះខ្ញុំ និងតួនាទីឯកឧត្តមជាអគ្គលេខាធិការបក្សរបស់ខ្ញុំ យកទៅប្រើ ហើយទន្ទឹមគ្នានោះផងដែរ លទ្ធផលណាមួយដែលកើតចេញពីជំនួបពិភាក្សារវាងឯកឧត្តម និងលោកណាមួយ ឬគណបក្សណាមួយ ខ្ញុំសូមប្រកាសជាមុនថា ខ្ញុំមិនទទួលស្គាល់លទ្ធផលនោះជាដាច់ខាត”។
សូមរម្លឹកថា អគ្គលេខាធិការគណបក្ស នរោត្តម រណឫទ្ធិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង លោក សៅ រ៉ានី បានមានប្រសាសន៍ឲ្យដឹងថា ក្នុងនាមលោកជាអគ្គលេខាធិការគណបក្ស រួមទាំងអគ្គលេខាធិការរងចំនួន ៦រូប ផ្សេងទៀត បានធ្វើលិខិតទូលថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ អំពីសម្តេចក្រុមព្រះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ សុំសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើជាចៅមហា ជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយត្រូវបានបរាជ័យវិញ។
លោក សៅ រ៉ានី បានបញ្ជាក់ថា “ខ្ញុំចង់សុំអនុញ្ញាតពីលោក ដើម្បីឲ្យលោកយាងសម្រាកពីនយោបាយសិនទៅ ដើម្បីទុកលទ្ធភាពឲ្យខ្ញុំ ធ្វើការសម្របសម្រួលជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីឈានទៅរកការបង្រួបបង្រួមគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ ឡើងវិញ។ បន្ទាប់មក កាលណាយើងបានបង្រួបបង្រួមគ្នាហើយ ឯកភាពគ្នាហើយ នឹងយាងលោក មកធ្វើជាប្រធានទៅ។ អាហ្នឹងវាចប់ កុំឲ្យវាមានឧបសគ្គ”។
ជាមួយគ្នានោះ លោក សៅ រ៉ានី បានអះអាងថា ក្នុងនាមលោកផ្ទាល់ លោកក៏បានធ្វើលិខិតទូលថ្វាយសម្តេចក្រុមព្រះដែរ អំពីបញ្ហានេះកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២។
លោក សៅ រ៉ានី បានបន្តថា លោកចង់ឲ្យគណបក្សទាំងពីរ ( ហ្វ៊ុនស៊ិនប៉ិច និងនរោត្តម រណឫទ្ធិ ) បង្រួបបង្រួមគ្នា មានដំណើរការដើរដោយរលូន ដើម្បីជៀសវាង កុំឲ្យកើតមានបញ្ហាបែកបាក់ផ្ទៃក្នុង។
លោក សៅ រ៉ានី ក៏បានសុំការអនុញ្ញាតពីសម្តេចឪ សម្តេចម៉ែ ឲ្យសម្តេចក្រុមព្រះ យាងសម្រាកពីនយោបាយ ហើយលោកជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយលោកទៅបំពេញកិច្ចការសង្គមកិច្ច ជាមួយព្រះហាក្សត្រ សិនទៅ។
លោក សៅ រ៉ានី បានព្យល់ថា "បើសិនជាមិនធ្វើចឹងទេ វាអត់ចេញរួច។ អត់មានច្រកណាដែលអាចដំណើរការទៅមុខបាន។ លោកធ្វើនេះ គឺចង់សម្របសម្រួលទេ ធ្វើម៉េចឲ្យគណបក្សទាំងពីរកុំមានការបែកបាក់គ្នា ហើយសម្របសម្រួលគ្នាទៅ។ លោកមើលទៅយន្តការមានមួយ អត់មួយ វាអត់ទៅរួចទេ។ លោកមិនចង់ឲ្យគណបក្សទាំងពីរសាបសូន្យនៅឆ្នាំ២០១៣ទេ។ បើកាលណាវារួមគ្នា វាមានសំឡេង បើបែកគ្នា វាអត់សំឡេង"។
ចំពោះលិខិតរបស់លោក សៅ រ៉ានី ទូលថ្វាយសម្តេចក្រុមព្រះ និងសម្តេចឪ សម្តេចម៉ែ នៅមិនទាន់មានការឆ្លើយតបមកវិញនៅឡើយទេ៕
7 comments:
ខ្ញុំស្អប់មុខនឹងសម្លេងគឺមិនចង់ឃើញនឹងមិនចង់លឺតទៅទៀត។សូមរកកន្លែងសោយទីលាប់ឲ្យបាន
ឆាប់ជាការល្អ។សៅរានីបើចង់ជាប់ជាតំណាងរាស្រ្តតទៅទឿតធ្វើមុខក្រាស់សុំចូលទៅគណបក្សប្រជា
ជនតែម្តងទៅ ឈប់ដើរអោបពងតាមអាឆ្កួតនោះ
ទៅ។
Read his lips មើលបបូរមាត់ស្វា ស្រុកបារាំង " ជុយ ...ជុយ..."
Ah choy Mray louch propoun ke.
អាប្លោកឆ្កួតនឹងស្រី
10:15 AM
Both side's faults. The woman took someone's husband, and the man took someone's wife.
I heard Phalla wanted to be princess. When she was mistress, she ordered her servants to address her "princess". Now they married and he elevated her to Neak Mneang. She is not princess unless the King gave her that title (Royal decree).
Rannaridh's ex wife did not lose her title "Princess" because King Sihanouk gave her that title and it cannot be revoked even the King cannot either. Rannaridh hates his first wife so much and he tried to revoke her title but no one can even the King.
She will always remain "Princess Marie" until her death.
Rannaridh and his own sister Buppha Devi shared the same mother Neak Mneang Kanthol. Kanthol was beautiful and charm and she was an Apsara star. Sihanouk was madly in love with her, but he did not marry her even she gave him two children. He found many women later and he abandoned Kanthol, the same thing as Rannaridh abandoned his wife to Phalla after having 3 beautiful children. Buppha Devi was also bad girl, bad to the bone. She too took other women's husbands just for sex.
Yeahh that crazy "Mtes Phlork" wanted his Dad (Sihanouk) to revoke his ex-wife title but Sihanouk couldn't then he asked his 1/2 brother the King to revoke, the King said "it is a royal decree from the monarch, and even the King himself cannot revoke either. The law is the Law."
HRH Princess Marie does not lose her title.
http://freepages.genealogy.rootsweb.ancestry.com/~royalty/cambodia/i82.html#I82
HRH Princess Norodom Marie Ranariddh (née Eng Marie)
BORN : 21 DEC 1948
អ្នកដែលហ៊ានប្រើពាក្យអសុរសជេរប្រមាថជនណា
ម្នាក់វាសុទ្ធតែមានហេតុផលរបស់វាដែលបណ្ដាល
ឱ្យបុគ្គលនោះមិនអាចទ្រាំទ្របាន។
ចំណែកខ្ញុំ មិនអាចចូលរួមជេរប្រមាថបន្ថែមពីលើ
ទៀតបានទេ ត្រូវពិនិត្យឱ្យបានល្អិតល្អន់សិនមុន
នឹងថ្លែងសេចក្តីជេរប្រមាថ។
ម៉្យាងខ្ញុំបានមើលបទសម្ភាស៍មួយរវាង ប្រធានា
ធិបតីបារាំង និងអ្នកយកព័ត៌មានស្តីពីបញ្ហាពីរៈ
បញ្ហា ផ្តាល់ខ្លួនត្រូវបែងចែកឱ្យដាច់ពីគ្នា និង
បញ្ហាដឹកនាំប្រទេសជាតិ នៅស្រុកគេគឺចឹងគេ
មានច្បាប់ត្រឹមត្រូវមិនចេះតែចាប់ដាក់ក្នុងចង្អេរ
តែមួយហើយជេរប្រមាថតិះដៀលនោះទេ។
មួយទៀតយើងមើល លោកគ្លីនតុន ត្រូវបាន
គេចោទថា មានសាហាវលួចលាក់ តែនោះវា
ជារឿងផ្ទាល់ខ្លួនរបស់បុថុជ្ជនម្នាក់ៗ។ រឿងដែល
ល្អចាំបាច់ឱ្យតែបុគ្គល ឬ បណ្ឌិត ស្ដេចអង្គនោះ
មានប្រជាប្រិយភាពក្នុងការដឹកនាំប្រទេសជាតិ
ប្រឆាំងបនឈ្លានពានហាណូយ សម្រុះសម្រួល
កិច្ចការក្នុងប្រទេសឱ្យបានលូតលាស់រីកចម្រើន
វាវិសេសវិសាលណាស់ នេះចំពោះទស្សនៈតូច
របស់ខ្ញុំបង្ហាញជូនក្នុងទីនេះ៕
Post a Comment