Showing posts with label Nhiek Bun Chhay. Show all posts
Showing posts with label Nhiek Bun Chhay. Show all posts

Saturday, August 04, 2012

Royalist without the Royals? - Les royalistes sont morts, vive les royalistes?!?!

Royalists will merge, royal not necessary

Friday, 03 August 2012
Meas Sokchea
The Phnom Penh Post

Top members of the two royalist parties in Cambodia have a message for Prince Norodom Ranariddh: We’re merging, with or without you.

Funcinpec and the party that bears Norodom Ranariddh’s name, NRP, plan to hold a political congress later this month to reboot merger talks that foundered in recent months over disagreements between Ranariddh and the head of Funcinpec, Nhek Bun Chhay.

Chhay and Sao Rany, secretary-general of NRP, told the Post yesterday the royalist parties will hold the congress even if Ranariddh remains opposed.

Sunday, July 22, 2012

Sao Rany and NRP members defect to Funcinpec with the prince: Rats jumping ship to a sinking boat?

លោក សៅ រ៉ានី ដឹកនាំសមាជិក គណបក្ស នរោត្តមរណឬទ្ធិ ទៅរួមបញ្ចូលគ្នា ជាមួយគណបក្ស ហ៊្វុន ស៊ិនប៉ិច

Sunday, 22 July 2012
ដោយៈ ស៊ន សុភក្រ្ត
DAP-news

Synopsis: On Sunday 22 July 2012, Sao Rany, the former secretary-general of the NRP led party members to defect to Funcinpec. The defection did not include Prince Ranariddh. Hurray, finally a royalist party with any royals!

ភ្នំពេញៈ ដូចអ្វីដែលបានចុះចរចា និងចុះហត្ថលេខា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២នោះ លោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តម រណឬទ្ធិ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា នេះ បានដឹកនាំ ព្រមទាំងសមាជិក សមាជិកា ទាំងអស់ទៅរួមបញ្ចូលគ្នាជាមួយគណបក្សហ្វ៊ុន ស៊ិនប៉ិច ដោយគ្មានព្រះរាជ វត្តមានសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ។

ការរួមបញ្ចូលគ្នា នៃគណបក្សទាំងពីរនេះ ធ្វើឡើងដើម្បីពង្រឹងនូវកម្លាំងគណបក្សរាជានិយមតែមួយគត់ នៅកម្ពុជា ឈានទៅរកការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិ កាលទី៥ នាឆ្នាំ២០១៣ខាងមុខនេះ។

ការរួមបញ្ចូលនៃគណបក្សរាជានិយមទាំងពីរ បានធ្វើឡើងក្រោយពីមានការជួបប្រជុំពិភាក្សាគ្នាលើកចុងក្រោយ រវាងលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្ស ហ៊្វុន ស៊ិនប៉ិច និងលោក សៅ រ៉ានី អគ្គលេខាធិការ គណបក្សនរោត្តម រណឬទ្ធិ នៅថ្ងៃទី១៧ ខែកក្កដា ដោយកិច្ចពិភាក្សានោះ គណបក្សទាំងពីរ បានព្រមព្រៀងរួមបញ្ចូលគ្នា ដោយគ្មានព្រះរាជវត្តមានរបស់សម្តេចក្រុមព្រះ ដែលគេចាត់ទុកថា ជាអ្នកបន្ទច់បង្អាកដល់ការចងសម្ព័ន្ធភាពនេះ


Friday, July 20, 2012

Royal party seeks to oust leader

Prince Norodom Ranariddh (left) attends a meeting with other members of his political party in April. Photograph: Hong Menea/Phnom Penh Post
Friday, 20 July 2012
Meas Sokchea
The Phnom Penh Post

The upper echelon of Norodom Ranariddh’s own party is publicly urging the leader to step down so officials can revive a moribund merger with Funcinpec.

The move, officials from both sides say, would free up the parties to negotiate without the clashes between Ranariddh and Funcinpec head Nhek Bun Chhay that have upended previous mergers.

Sao Rany, an NRP lawmaker and secretary-general of the party, told the Post that the act was a negotiation strategy to build up power before next year’s national election.

I see that if we do not merge, we will die in 2013,” Rany said. In June’s commune elections, Funcinpec and NRP had an abysmal showing.

Royalists want to talk about merger but without any participation from the royals

Bye! Bye! ម្ចាស់ថាប់ និង អ្នកម្នាង
សម្ដេចក្រុ​មព្រះ៖ ហាមយកឈ្មោះ​គណបក្សខ្ញុំ យកទៅប្រើ!

ថ្ងៃទី 19 កក្កដា 2012
ដោយ: លីនណា
Cambodia Express News

ភ្នំពេញ: ​បន្ទាប់ពី​ទទួលបាន​នូវ​លិខិត​របស់លោក សៅ រ៉ានី ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ស្នើ​ឲ្យ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាក​ពី​ឆាកនយោបាយ​មួយរយៈ​សិន ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ក្រុមការងារ​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើការ​សម្របសម្រួល​គ្នា ផ្សះផ្សា​គ្នា​ឡើងវិញ​។ នៅ​ថ្ងៃទី​១៨ ខែកក្កដា សម្ដេចក្រុមព្រះ ចេញ​លិខិត​តប​ទៅវិញ​ថា ចង់ទៅ​ចរចា​ជាមួយ​អ្នកណា ឬ​គណបក្ស​ណា​នោះ ជា​គំនិត​ផ្ទាល់​របស់លោក សៅ រ៉ានី ហាម​យកឈ្មោះ​គណបក្ស​ព្រះអង្គ យកទៅ​ប្រើ និង​ប្រកាស​ជាមុន​ថា មិន​ទទួលស្គាល់​លទ្ធផល​នោះ​ជាដាច់ខាត​។​

​ខ្លឹមសារ​នៃ​លិខិត​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បង្ហាញថា “​ខ្ញុំ បានទទួល​រួចហើយ នូវ​លិខិត​របស់​ឯក​ឧ​ត្ត​ម ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២​។ ជាបឋម ខ្ញុំ​សូម​រម្លឹក​ជូន​ឯកឧត្តម ឲ្យ​បាន​ជ្រាបថា គំនិត​ផ្ដួចផ្ដើម នៃ​ការបង្រួបបង្រួម​គ្នា​រវាង​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពិតណាស់​ស្ដែង​ចេញពី​ឆន្ទៈ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ជំនះ​រាល់​ឧបសគ្គ និង​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ទទួលបាន​នូវ​ការសម្របសម្រួល និង​ឧបត្ថម្ភ​ដោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ឈានទៅ​ទទួលបាន​នូវ​ការចុះហត្ថលេខា​រួម នា​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព​។ ដូច្នេះ​ការដែល​គណបក្ស​ទាំងពីរ មិនអាច​បង្រួបបង្រួម​គ្នា​បាន​នេះ មិនមែន​ផ្ដើមចេញពី​ខ្ញុំ​នោះទេ ដូច​ឯកឧត្តម បាន​ជ្រាប​ស្រាប់​ហើយ​ថា នរណា​ជា​អ្នកធ្វើ​វិច្ឆេទកម្ម មិន​ឲ្យ​មានការ​រួបរួមគ្នា​បាន​នោះ​”​។​

Friday, July 06, 2012

Prince blamed 15 years on [-Nhiek Bun Chhay changes his master]

Ranariddh (2nd from left) and Nhiek Bun Chhay (R) during the anti-Vietnamese resistance
Friday, 06 July 2012
Meas Sokchea
The Phnom Penh Post

Funcinpec party leader Nhek Bun Chhay marked the 15th anniversary of what he called the “factional fighting” of 1997, and what many have called a bloody coup that swept Prime Minister Hun Sen to power, by sharing some of his own experiences yesterday and blaming the entire mess on Prince Norodom Ranariddh.

He said that Ranariddh, who was then sharing the prime minister’s seat with Hun Sen, had asked Bun Chhay to meet with Khmer Rouge leader Khieu Samphan without telling Hun Sen.

“This point caused uncertainty in the coalition government,” he said.

“Samdech Hun Sen asked to meet with Samdech Krom Preah [Ranariddh] to have a talk about these issues, but Samdech Krom Preah did not agree and went abroad. That’s what caused the event of July 5-6, 1997.”

Sihanouk is actively involved in politics: Nhiek Bun Chhay

លោក ញឹក ប៊ុនឆៃ ឲ្យ​សម្តេច​ក្រុមព្រះ​ដោះស្រាយ​ជាមួយ​សម្តេច​តេជោ ឲ្យ​ជ្រះស្រឡះ​សិន បើ​ចង់​រួម​ជាមួយ​ហ្វ៊ុនស៊ិនប៉ិច​

ថ្ងៃទី 6 កក្កដា 2012
ដោយ: រតនា
Cambodia Express News

Synopsis: According to Nheik Bun Chhay, the merger between Funcinpec and the NRP was done through requests made by King-Ta [Sihanouk] and the prime minister [Hun Xen].

ភ្នំពេញ: លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រាប់​ឲ្យ​សម្តេចក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ ទៅ​និយាយ​ដោះស្រាយ ឲ្យបាន​ច្បាស់លាស់​ ជាមួយនឹង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​មុន​សិន មុន​នឹង​សុំ​មក​ចូលរួម​ជាមួយ​នឹង​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិចឡើង​វិញ​នោះ​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ នៃ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​លើកឡើង​ថា មកដល់ពេលនេះ សម្តេចក្រុមព្រះ នៅតែ​មិន​ព្រម​ទទួលស្គាល់​ថា ប្រជាប្រិយភាព​របស់​ព្រះអង្គ​ធ្លាក់​ចុះ​ទេ ពីព្រោះ​អ្នកតស៊ូ​ជាច្រើន នៅតាម​បណ្តា​ខេត្ត​-​ក្រុង លែង​គាំទ្រ​សម្តេចក្រុមព្រះ​បន្តទៀត ហើយ​ចំណុច​សំខាន់ គឺ​គេ​ស្អប់​សម្តេចក្រុមព្រះ​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ថា ការរួបរួម​រវាង​គ​ណ​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែល​ឈានទៅដល់​ការចុះ​កិច្ចព្រមព្រៀង កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ គឺ​ដោយសារតែ​មាន​សំណូមពរ​ពី​សម្តេច​តា និង​សម្តេច​នាយក​។

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បញ្ជាក់​ថា “​ការរួបរួម​នេះ ខ្ញុំ​អត់​មាន​ស្អី​ទាំងអស់ គឺជាសំណូមពរ​ពី​សម្តេច​តា សម្តេចនាយក​។ សម្តេច​នាយក​គាត់​លើក​មក​ខ្ញុំ​។ ខ្ញុំ​ថា ខ្ញុំ​តាម​ទាំងអស់ ។ ខ្ញុំ​ចង់​បាន​ឲ្យសម្តេចនាយក លោក​រៀបចំ​អី​ៗទាំងអស់​ជូន ហើយ​សម្តេច​ក្រុមព្រះ មក​ធ្វើ​ប្រធាន​។ តែ​អ្នក​នៅ​ហ្វ៊ុនស៊ិនប៉ិច​ខ្ញុំ​ខ្លះ គេ​មិន​ទទួល​ទេ​ណា​។ ប៉ុន្តែ​ជា​ការសម្រេចចិត្ត​ខាង​នយោបាយ ខ្ញុំ​ជា​អ្នកដឹកនាំ ខ្ញុំ​ជា​អ្នកសម្រេចចិត្ត ទោះបីជា​អ្នក​នៅ​ជាមួយ​ខ្ញុំ គេ​មិន​គាំទ្រ​ប៉ុន្មាន​ក៏ដោយ​។ ខ្ញុំ​ខំ​ពន្យល់​គេ​ឲ្យទទួល​លោក ឲ្យមក​ធ្វើ​ជា​ប្រធាន​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​”​។​

ឆៃកន្ទុយខ្វៀន វានៅតែខ្វៀន! [-5-6 July 1997 was not a coup d'etat: Nhiek Bun Chhay]

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច

លោក ញឹក ប៊ុនឆៃ​៖ ថ្ងៃ​៥-៦ កក្កដា ១៩៩៧ មិនមែនជា​រដ្ឋប្រហារ​ទេ (sic!)

ថ្ងៃទី 5 កក្កដា 2012
ដោយ: រតនា
Cambodia Express News

Synopsis: Nhiek Bun Chhay announced at a press conference that Funcinpec will not organize a commemoration for those (Funcinpec activists) who died during the 5-6 July 1997 event, following a decision made by the party leadership and its permanent committee. Nhiek Bun Chhay claimed that, in order to avoid too many commemoration ceremonies, only one commemoration will be held on Pchum Ben occasion only. Nhiek Bun Chhay squarely placed the blame on Norodom Ranariddh, his former boss, for trying to bring equity between Funcinpec forces – counting 20,000 soldiers – and CPP forced – counting 110,000 soldiers. Nhiek Bun Chhay alleged that Ranariddh tried to import armaments to Cambodia and ordered him to meet with Khieu Samphan behind Hun Xen’s back. When Hun Xen tried to meet with Ranariddh, the latter avoided the meeting and left the country, thus the ensuing carnage on 5-6 July 1997, Nhiek Bun Chhay claimed. Nhiek Bun Chhay added: “Samdech Krom Preah [Ranariddh] should be courageous enough to accept a large share of responsibility in this event.”

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បានប្រកាស​នៅក្នុង​សន្និសីទកាសែត​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​ធ្វើ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក ដែល​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​៥ - ៦ ខែកក្កដា ឆ្នាំ​១៩៩៧ ទៀត​ទេ បន្ទាប់ពី​មានការ​សម្រេច​ជា​ផ្លូវការ​របស់​គណៈកម្មកា​រ​នាយក និង​គណៈកម្មការ​អចិន្ត្រៃយ៍ នៃ​គណបក្ស​។​

Tuesday, June 26, 2012

សម្តាចម៏តេជោសុនខ ហៅ ម្ចាស់ថាប់ ថា ជាឆ្កែកន្ទុយខ្វៀន - A dog eat dog world!

Who is the dog when they all come from the same litter?
នាយករដ្ឋមន្ដ្រី​ សោកស្ដាយ ចំពោះការ បែកបាក់ រវាងនរោត្ដម រណឫទ្ធិ និង ហ្វ៊ុនស៊ិន ប៉ិច


Tuesday, 26 June 2012
ដោយ ៖ ស៊ន សុភក្ដ្រ
DAP-news

ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រី បានសម្ដែងនូវ ការសោកស្ដាយ និង ក្ដៅចិត្ដផង ចំពោះ ការបែក បាក់សាជាថ្មី នៃសម្ព័ន្ធភាពរវាង គណបក្សទាំងពីរ គឺគណបក្សនរោត្ដមរណឫទ្ធិ និង គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលការចងសម្ព័ន្ធភាពរវាងគណបក្សទាំងពីរនេះ ពីព្រោះ សម្ដេចជាអ្នកខិតខំ ក្នុងការ សម្របសម្រួល

ទាក់ទិនការបែកបាក់សាជាថ្មី រវាងគណ បក្សរាជានិយមទាំងពីរនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្ស នរោត្ដមរណឫទ្ធិ ចង់អូសទាញគណ បក្ស ហ្វ៊ុនស៊ិនប៉ិច ឱ្យប្រឆាំងនឹងរដ្ឋាភិបាល ដូច្នេះវានាំឱ្យខូចរដ្ឋាភិបាលចម្រុះ ដែលសម្ដេច មិនអាច ទទួលយកបាននោះទេ ។

សម្ដេចតេជោ ក៏បានចាត់ទុក នរោត្ដមរណឫទ្ធិថា ជាឆ្កែកន្ទុយខ្វៀន នៅតែ ខ្វៀន ហើយចង់ឱ្យហ្វ៊ុនស៊ិនប៉ិច លោកញឹក ប៊ុនឆៃ ជេររដ្ឋាភិបាលដូចខ្លួន ។

សម្ដេចហ៊ុន សែន ក៏បានពន្យុះឱ្យគណ បក្សមួយនេះ ធ្វើជាបក្សប្រឆាំង ពីព្រោះអាងអីគំរាមចូលបក្ស ប្រឆាំង បើប្រឆាំងមិនបាន១០០ភាគរយ ក៏ប្រឆាំងបានត្រឹម ៥០ភាគរយដែរ ៕

Wednesday, June 20, 2012

No fun in Funcinpec merger

Prince Norodom Ranariddh speaks to reporters at his house in Phnom Penh yesterday. Photograph: Hong Menea/Phnom Penh Post

Wednesday, 20 June 2012
Meas Sokchea
The Phnom Penh Post

In the latest from a souring political relationship that is beginning to resemble a teenage breakup, the head of the Norodom Ranariddh Party said yesterday the planned union with Funcinpec, agreed to less than a month ago, was kaput.

“I have already written a letter to [Prime Minister Hun Sen] telling him about the reason that I cannot continue merging with” Funcinpec, Norodom Ranariddh said at a press conference in his home.

The two royalist parties had initially agreed to unite on May 24, a move encouraged by Hun Sen, but the blooming relationship quickly wilted.

At his home, Ranariddh laid blame for the failure on differences between him and the president of Funcinpec, Nhek Bun Chhay, who accused Ranariddh on Monday of harbouring support for unnamed opposition parties.

Nhiek Bun Chhay scared that Ranariddh would use the united Funcinpec party to work with Sam Rainsy

នរោត្តម រណឬទ្ធិ​ និង​ហ៊្វុនស៊ិនប៉ិច​បែកបាក់​គ្នា​ជាថ្មី​និងជា​លើកចុង​ក្រោយ​

ថ្ងៃ អង្គារ 19 មិថុនា 2012
ដោយ លាង ដឺលុច
Radio France Internationale

ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ប្រកាស​ដក​ព្រះកាយ បញ្ចប់​ការ​ការ​រួបរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ហើយ​បាន​ទម្លាក់​ការ​ទទួល​ខុសត្រូវ​ទាំងស្រុង​ទៅ​លើ​លោក​ញឹក ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។​ លោក ញឹក ប៊ុនឆៃ​វិញ​បាន​ថ្លែង​សោកស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ព្រះអង្គម្ចាស់​រណឬទ្ធិ។

មិន​អាច​ទៅ​រួច​ឡើយ ការ​រស់នៅ​រួមគ្នា​វិញ​រវាង​សត្រូវ​បងប្អូន​ហ៊្វុនស៊ិនប៉ិច ​និង​នរោត្តម រណឬទ្ធិ។

បើ​ទោះ​ជាការ រួមគ្នា​ចុងក្រោយ​នៅ​ថ្ងៃ​ទី២៤​ឧសភា​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​សម្រប​សម្រួល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​ដោយ ប៉ុន្តែ​វា​បាន​រលាយ​ទៅវិញ​បាត់​ហើយ

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះអង្គ​ក្នុង​បុរី​ឧទ្យាន​បាសាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ព្រះអង្គម្ចាស់​រណឬទ្ធិ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បែកបាក់​ជា​ថ្មី​នេះ ហើយ​ព្រះអង្គ​បាន​ដាក់​ការ​ទទួលខុសត្រូវ​ទាំងអស់​ទៅ​លើ​លោក​ញឹក ប៊ុនឆៃ ដែល​ព្រះអង្គ​អះអាង​ថា មិន​មាន​បំណង​ពិតប្រាកដ​ចង់​បាន​ការ​រួបរួម។

ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស​របស់​ព្រះអង្គម្ចាស់​រណឬទ្ធិ លោក​ញឹក ប៊ុនឆៃ​ក៏​ថ្លែង​ការ​សោកស្តាយ​ដូចគ្នា​ដែរ។ ការ​សោកស្តាយ​របស់​ហ៊្វុនស៊ិនប៉ិច​ត្រូវ​ផ្សាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ទៀត​ផង។ ចំពោះ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្តី​បារម្ភ​តែ​មួយ​ដែល​ធ្វើ​អោយ​លោក​ច្រានចោល​ការ​រួបរួម​ជាមួយ​ព្រះអង្គ​ម្ចាស់​នោះ គឺ​ការ​ខ្លាច​ព្រះអង្គម្ចាស់​យក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថ្មី​ដែល​ព្រះអង្គ​នឹង​ធ្វើ​ជា​ប្រធាន​ទៀត​នោះ ​ទៅ​សហការ​ជាមួយ​គណបក្ស​សម ​រង្ស៊ី

Unification of Royalist Parties in Doubt [-The royalist parties are dead and long gone!!!]

Funcinpec’s secretary-general Nhiek Bunh Chhay, left, standing along side with Prince Norodom Ranariddh. Photo: by Heng Reaksmey, VOA Khmer

Tuesday, 19 June 2012
Kong Sothanarith, VOA Khmer | Phnom Penh
“Funcinpec is in the government.”
Officials from two royalist parties that suffered major defeats in local elections last month said Tuesday they would be unable to merge into one ahead of next year’s general elections.

Prince Norodom Ranariddh, who heads his self-named party, blamed the failure on Funcinpec’s leadership, which he described to reporters as “responsible for this new fragmentation.”

Funcinpec’s secretary-general, Nhiek Bunh Chhay, said in a phone interview his party would not join in a royalist coalition because Norodom Ranariddh wants to join together with the opposition. “Funcinpec is in the government,” he said.

Tuesday, June 19, 2012

Funcinpec-NRP merger: Dead On Arrival (DOA)

Cambodia's royalist party merger plan likely to fail: party officials

2012-6-18
Xinhua

The merger plan between the two royalist parties--Funcinpec Party and Norodom Ranariddh Party (NRP) -- ahead of next year's general election is likely to fail because the NRP's core activists have different political stance, Nhiek Bun Chhay, executive president of the Funcinpec, said Monday.

He revealed that among the NRP's core activists, there are two groups: one sides with the current government and the other has opposition trend.

Ranariddh denies any difference with Nhiek Bun Chhay: Another "Peal Si Peal" case?

Saturday, June 16, 2012

Sacrava's Political Cartoon: Honeymoon?

Cartoon by Sacrava (on the web at http://sacrava.blogspot.com)

តាៗ រួមដំណេក ជាមួយគ្នា ច្រើនដងណាស់ ទៅហើយ តែឥឡូវមិនព្រមចូល រោងការ - Old men refused to get married after sleeping with each others

ហ៊្វុនស៊ិនប៉ិច រណឫទ្ធិ ទើបភ្ជាប់ពាក្យ បានជាង ២០ថ្ងៃ គ្រោងចូល រោងការ ខែក្រោយ ឥឡូវផ្អាក

Friday, 15 June 2012
ដើមអម្ពិល

Synopsis: The plan to merge Funcinpec and the Norodom Ranariddh Party (NRP) into a single political party in order to partake in the upcoming general election seems to go awry and it could even lead to each party walking out from another. The reason? They do not agree on a number of points in this merger, that’s what one high-ranking party official told DAP-news. One sticking issue is the fact that both parties do not agree on the merged party’s political stance in the future. Furthermore, plan for a congress for the united merger is now tossed out. Could it be that Hun Xen did not poor enough cash to sweeten the merger for it to take place?

ភ្នំពេញ ៖ គម្រោង ច្របាច់បញ្ចូលគ្នា រវាងគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស នរោត្ដម រណឫទ្ធិ ឱ្យទៅជា គណបក្សតែមួយដូចដើមវិញ ដើម្បីចូលរួមធ្វើការ បោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នាឆ្នាំ២០១៣ ខាងមុខនេះ ទំនងជាមិនអាចរួបរួមគ្នា ដូចបំណងនោះឡើយ ហើយអាចនឹងឈានទៅដល់ ការចែកផ្លូវគ្នាដើរ រៀងៗខ្លួនដដែល វិញ ដោយសារតែភាគីគណបក្សទាំងពីរ មិនឯកភាពគ្នាទៅលើចំណុចមួយចំនួន ក្នុងការបង្រួបបង្រួមគ្នានេះ នេះបើតាមការបង្ហើបឱ្យដឹង ពីមន្ដ្រីជាន់ខ្ពស់មួយរូប ប្រាប់ដើមអម្ពិល កាលពីម្សិលមិញ ។

ការបង្ហើបពីភាព មិនចុះសម្រុងគ្នាខាងលើ រវាងគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងគណបក្ស នរោត្ដម រណឫទ្ធិ ត្រូវបានគេ ជឿជាក់ថា ប្រាកដជាដូច្នេះមែន បន្ទាប់ពីលោក ញឹក ប៊ុនឆៃ បានថ្លែងជាសាធារណៈថា គម្រោងធ្វើសមាជច្របាច់ បញ្ចូលគ្នា រវាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស នរោត្ដម រណឫទ្ធិ នៅខែកក្កដា ឬសីហាខាង មុខនេះ ត្រូវបាន ពន្យារពេលសិនរួចមក ។

Friday, May 25, 2012

ឲ្យតែរាជានិយមគឺ វាភ្លើមិនស្វាង!

បក្ស​រាជា​និយម​ពីរ​រួម​គ្នា​វិញ​មុន​ការបោះ​ឆ្នោត

ថ្ងៃសុក្រ, 25 ខែឧសភា 2012
ដោយ ហេង ​រស្មី វីអូអេ ខ្មែរ | ភ្នំពេញ
«ការ​បែក​បាក់​ហ្នឹង ​យើង​វា​ឃើញ​គ្នា​ហើយ​ថា​ជូរចត់​ណាស់។ ​ហើយ​រាជា​និយម​ វា​ចុះខ្សោយ។​ យើង​ខ្ញុំ​រីករាយ​ណាស់ ​ដែល​ថ្ងៃ​នេះ​អ្នក​រាជា​និយម​បាន​រួបរួម​គ្នា​ជា​កម្លាំង​មួយ​ធំ។​ ជា​ចំណែក​រួបរួម​នៅ​ក្នុង​សង្គម​ជាតិ ​ដើម្បី​យើង​ធ្វើ​យ៉ាងណា​ឲ្យ​ឱកាស​នៅ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ ឲ្យ​មាន​ការ​រីក​ចម្រើន»។

គណបក្ស​រាជា​និយម​ចំនួន​ពីរ​គឺ​គណបក្ស​នរោត្តម រណឫទ្ធិ​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចុះកិច្ច​ព្រមព្រៀង​ចង​សម្ព័ន្ធភាព​គ្នា​ឡើងវិញ​បន្ទាប់​ពី​បាន​ខ្វែង​គំនិត​ខាង​ផ្លូវ​នយោបាយ​អស់រយៈពេល​ជាង​ប្រាំមួយ​ឆ្នាំ។

ការ​សម្រេច​ចង​សម្ព័ន្ធ​គ្នា​ឡើងវិញ​រវាង​គណបក្ស​រាជា​និយម​ទាំង​ពីរ​នេះ​បាន​ធ្វើ​ឡើង​នៅឯ​វិមាន​សន្តិភាព​ដែល​ជា​អគារ​របស់​រដ្ឋាភិបាល​ក្រោម​ការសម្រប​សម្រួល​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

ការសម្រប​សម្រួល​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​ពេល​ដែល​គណបក្ស​នយោបាយ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​បាន​ពាក់កណ្តាល​ផ្លូវ​សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា ​ខាង​មុន​នេះ។​បន្ទាប់​ពី​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ដែល​ធ្វើឡើង​ដោយ​គណបក្ស​នរោត្តម ​រណឫទ្ធិ​ដែល​តំណាង​ដោយ​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ ​និង​លោក​ញ៉ឹក ​ប៊ុនឆៃ ​ខាង​ភាគី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រួច​មក​ ព្រះអង្គ​ម្ចាស់​នរោត្តម ​រណឫទ្ធិ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯអគារ​វិមាន​សន្តិភាព​ថា​ គណបក្ស​ទាំងពីរ​បន្ទាប់​ពី​ចុះ​កិច្ចព្រមព្រៀង​នឹង​ឈាន​ទៅ​ដល់​ការបង្កើត​គណបក្ស​ថ្មី​មួយ​ខាង​មុខ​នេះ​ ដោយ​ដាក់​ឈ្មោះ​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ​ព្រះអង្គ​បាន​មាន​បន្ទូល​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថ្មី ​នឹង​ត្រូវ​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ សម្រាប់​ការ​ចូលរួម​ការ​បោះឆ្នោត​ជា​សកល​នៅ​ក្នុង​ឆ្នាំ​២០១៣។

Ranariddh and Nhiek Bun Chhay set to become Hun Xen's sycophants

Prince Norodom Ranariddh (left), head of the Norodom Ranariddh Party, shares a toast with Funcinpec party President Nhek Bun Chhay (right) after signing an agreement to merge the two parties yesterday. Photograph: Stringer/Phnom Penh Post

Funcinpec, NRP set to merge 

Friday, 25 May 2012
Vong Sokheng and Bridget Di Certo
The Phnom Penh Post

The on-again, off-again dance between Funcinpec and the Norodom Ranariddh Party finally concluded yesterday, with the two opposition royalist parties agreeing to merge following the June 3 commune elections.

Prime Minister Hun Sen of the ruling Cambodian People’s Party met with the leaders of the parties yesterday morning to encourage them to agree to the merger, officials said.

Shortly after the meeting, Funcinpec secretary-general Nhek Bun Chhay and Prince Norodom Ranariddh signed an agreement to join forces under the auspices of the Funcinpec party to run in the national elections in July next year.

Sacrava's Political Cartoon: Funcinpec'​s Brotherhoo​d