Friday, July 20, 2012

Royalists want to talk about merger but without any participation from the royals

Bye! Bye! ម្ចាស់ថាប់ និង អ្នកម្នាង
សម្ដេចក្រុ​មព្រះ៖ ហាមយកឈ្មោះ​គណបក្សខ្ញុំ យកទៅប្រើ!

ថ្ងៃទី 19 កក្កដា 2012
ដោយ: លីនណា
Cambodia Express News

ភ្នំពេញ: ​បន្ទាប់ពី​ទទួលបាន​នូវ​លិខិត​របស់លោក សៅ រ៉ានី ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ស្នើ​ឲ្យ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាក​ពី​ឆាកនយោបាយ​មួយរយៈ​សិន ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ក្រុមការងារ​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើការ​សម្របសម្រួល​គ្នា ផ្សះផ្សា​គ្នា​ឡើងវិញ​។ នៅ​ថ្ងៃទី​១៨ ខែកក្កដា សម្ដេចក្រុមព្រះ ចេញ​លិខិត​តប​ទៅវិញ​ថា ចង់ទៅ​ចរចា​ជាមួយ​អ្នកណា ឬ​គណបក្ស​ណា​នោះ ជា​គំនិត​ផ្ទាល់​របស់លោក សៅ រ៉ានី ហាម​យកឈ្មោះ​គណបក្ស​ព្រះអង្គ យកទៅ​ប្រើ និង​ប្រកាស​ជាមុន​ថា មិន​ទទួលស្គាល់​លទ្ធផល​នោះ​ជាដាច់ខាត​។​

​ខ្លឹមសារ​នៃ​លិខិត​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បង្ហាញថា “​ខ្ញុំ បានទទួល​រួចហើយ នូវ​លិខិត​របស់​ឯក​ឧ​ត្ត​ម ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២​។ ជាបឋម ខ្ញុំ​សូម​រម្លឹក​ជូន​ឯកឧត្តម ឲ្យ​បាន​ជ្រាបថា គំនិត​ផ្ដួចផ្ដើម នៃ​ការបង្រួបបង្រួម​គ្នា​រវាង​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពិតណាស់​ស្ដែង​ចេញពី​ឆន្ទៈ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ជំនះ​រាល់​ឧបសគ្គ និង​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ទទួលបាន​នូវ​ការសម្របសម្រួល និង​ឧបត្ថម្ភ​ដោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ឈានទៅ​ទទួលបាន​នូវ​ការចុះហត្ថលេខា​រួម នា​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព​។ ដូច្នេះ​ការដែល​គណបក្ស​ទាំងពីរ មិនអាច​បង្រួបបង្រួម​គ្នា​បាន​នេះ មិនមែន​ផ្ដើមចេញពី​ខ្ញុំ​នោះទេ ដូច​ឯកឧត្តម បាន​ជ្រាប​ស្រាប់​ហើយ​ថា នរណា​ជា​អ្នកធ្វើ​វិច្ឆេទកម្ម មិន​ឲ្យ​មានការ​រួបរួមគ្នា​បាន​នោះ​”​។​


​លិខិត​បាន​បន្តថា “​ក្នុង​កាលៈទេសៈ​នេះ ខ្ញុំ​នៅមាន​សុទិដ្ឋិនិយម​ថា មានតែ​ពេលវេលា​ទេ ដែល​អាច​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​បាន​”​។

​ខ្លឹមសារ នៃ​លិខិត​របស់​សម្ដេចក្រុមព្រះ បាន​បញ្ជាក់ថា “​ខ្ញុំ​បាន​អាន​លិខិត​ឯកឧត្តម ដោយ​យកចិត្តទុកដាក់ ហើយ​ពិចារណា​ថា វា​ជា​សិទ្ធិ​របស់​ឯកឧត្តម ស្រេច​តែ​ឯកឧត្តម ចង់ទៅ​ចរចា​ជាមួយ​អ្នកណា ឬ​គណបក្ស​ណា​នោះ ជា​គំនិត​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម ក៏ប៉ុន្តែ ខ្ញុំ​សូម​ហាម​ជាដាច់ខាត សូម​ឯកឧត្តម​មេត្តា​កុំ​យកឈ្មោះ​ខ្ញុំ និង​គណបក្ស​មួយ​ដែលមាន​ឈ្មោះ​ខ្ញុំ និង​តួនាទី​ឯកឧត្តម​ជា​អគ្គលេខាធិការ​បក្ស​រប​ស់​ខ្ញុំ យកទៅ​ប្រើ ហើយ​ទន្ទឹមគ្នា​នោះ​ផងដែរ លទ្ធផល​ណាមួយ​ដែល​កើតចេញពី​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម និង​លោក​ណាមួយ ឬ​គណបក្ស​ណាមួយ ខ្ញុំ​សូម​ប្រកាស​ជាមុន​ថា ខ្ញុំ​មិន​ទទួលស្គាល់​លទ្ធផល​នោះ​ជាដាច់ខាត​”​។​

​សូម​រម្លឹកថា អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោក សៅ រ៉ានី បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុងនាម​លោក​ជា​អគ្គលេខាធិការ​គណបក្ស រួមទាំង​អគ្គលេខាធិការរង​ចំនួន ៦​រូប ផ្សេងទៀត បានធ្វើ​លិខិត​ទូលថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ អំពី​សម្តេចក្រុមព្រះ កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ សុំ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្វើជា​ចៅ​មហា ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​ត្រូវបាន​បរាជ័យ​វិញ​។​

​លោក សៅ រ៉ានី បាន​បញ្ជាក់ថា “​ខ្ញុំ​ចង់​សុំ​អនុញ្ញាត​ពី​លោក ដើម្បី​ឲ្យ​លោក​យាង​សម្រាក​ពី​នយោបាយ​សិន​ទៅ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ខ្ញុំ ធ្វើការ​សម្របសម្រួល​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដើម្បី​ឈានទៅរក​ការបង្រួបបង្រួម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ឡើងវិញ​។ បន្ទាប់មក កាលណា​យើង​បាន​បង្រួបបង្រួម​គ្នា​ហើយ ឯកភាពគ្នា​ហើយ នឹង​យាង​លោក មក​ធ្វើជា​ប្រធាន​ទៅ​។ អាហ្នឹង​វាច​ប់ កុំ​ឲ្យ​វា​មាន​ឧបសគ្គ​”​។​

​ជាមួយគ្នា​នោះ លោក សៅ រ៉ានី បាន​អះអាងថា ក្នុងនាម​លោក​ផ្ទាល់ លោក​ក៏បាន​ធ្វើលិខិត​ទូលថ្វាយ​សម្តេចក្រុមព្រះ​ដែរ អំពី​បញ្ហា​នេះ​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២​។​

​លោក សៅ រ៉ានី បាន​បន្តថា លោក​ចង់​ឲ្យ​គណបក្ស​ទាំងពីរ ( ហ្វ៊ុនស៊ិនប៉ិច និង​នរោត្តម រណឫទ្ធិ ) បង្រួបបង្រួម​គ្នា មានដំណើរ​ការដើរ​ដោយ​រលូន ដើម្បី​ជៀសវាង កុំ​ឲ្យ​កើតមាន​បញ្ហា​បែកបាក់​ផ្ទៃក្នុង​។​

​លោក សៅ រ៉ានី ក៏បាន​សុំ​ការអនុញ្ញាត​ពី​សម្តេចឪ សម្តេចម៉ែ ឲ្យ​សម្តេចក្រុមព្រះ យាង​សម្រាក​ពី​នយោបាយ ហើយ​លោក​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដោយ​លោក​ទៅ​បំពេញ​កិច្ចការ​សង្គមកិច្ច ជាមួយ​ព្រះ​ហា​ក្សត្រ សិន​ទៅ​។​

​លោក សៅ រ៉ានី បាន​ព្យ​ល់​ថា "​បើសិនជា​មិន​ធ្វើ​ចឹ​ង​ទេ វា​អត់​ចេញរួច​។ អត់​មាន​ច្រក​ណា​ដែល​អាច​ដំណើរការ​ទៅមុខ​បាន​។ លោក​ធ្វើ​នេះ គឺ​ចង់​សម្របសម្រួល​ទេ ធ្វើ​ម៉េច​ឲ្យ​គណបក្ស​ទាំងពីរ​កុំ​មានការ​បែកបាក់​គ្នា ហើយ​សម្របសម្រួល​គ្នា​ទៅ​។ លោក​មើលទៅ​យន្តការ​មាន​មួយ អត់​មួយ វា​អត់​ទៅរួច​ទេ​។ លោក​មិន​ចង់​ឲ្យ​គណបក្ស​ទាំងពីរ​សាបសូន្យ​នៅ​ឆ្នាំ​២០១៣​ទេ​។ បើកាលណា​វា​រួមគ្នា វា​មាន​សំឡេង បើ​បែក​គ្នា វា​អត់​សំឡេង​"​។​

​ចំពោះ​លិខិត​របស់លោក សៅ រ៉ានី ទូលថ្វាយ​សម្តេចក្រុមព្រះ និង​សម្តេចឪ សម្តេចម៉ែ នៅ​មិនទាន់មាន​ការឆ្លើយតប​មកវិញ​នៅឡើយ​ទេ​៕

7 comments:

Anonymous said...

ខ្ញុំស្អប់មុខនឹងសម្លេងគឺមិនចង់ឃើញនឹងមិនចង់លឺតទៅទៀត។សូមរកកន្លែងសោយទីលាប់ឲ្យបាន
ឆាប់ជាការល្អ។សៅរានីបើចង់ជាប់ជាតំណាងរាស្រ្តតទៅទឿត​ធ្វើមុខក្រាស់សុំចូលទៅគណបក្សប្រជា
ជនតែម្តងទៅ ឈប់ដើរអោបពងតាមអាឆ្កួតនោះ
ទៅ។

Anonymous said...

Read his lips មើលបបូរមាត់ស្វា ស្រុកបារាំង   " ជុយ ...ជុយ..."

Anonymous said...

Ah choy Mray louch propoun ke.

Anonymous said...

អាប្លោក​ឆ្កួតនឹងស្រី

Anonymous said...

10:15 AM
Both side's faults. The woman took someone's husband, and the man took someone's wife.

I heard Phalla wanted to be princess. When she was mistress, she ordered her servants to address her "princess". Now they married and he elevated her to Neak Mneang. She is not princess unless the King gave her that title (Royal decree).

Rannaridh's ex wife did not lose her title "Princess" because King Sihanouk gave her that title and it cannot be revoked even the King cannot either. Rannaridh hates his first wife so much and he tried to revoke her title but no one can even the King.

She will always remain "Princess Marie" until her death.

Rannaridh and his own sister Buppha Devi shared the same mother Neak Mneang Kanthol. Kanthol was beautiful and charm and she was an Apsara star. Sihanouk was madly in love with her, but he did not marry her even she gave him two children. He found many women later and he abandoned Kanthol, the same thing as Rannaridh abandoned his wife to Phalla after having 3 beautiful children. Buppha Devi was also bad girl, bad to the bone. She too took other women's husbands just for sex.

Anonymous said...

Yeahh that crazy "Mtes Phlork" wanted his Dad (Sihanouk) to revoke his ex-wife title but Sihanouk couldn't then he asked his 1/2 brother the King to revoke, the King said "it is a royal decree from the monarch, and even the King himself cannot revoke either. The law is the Law."
HRH Princess Marie does not lose her title.

http://freepages.genealogy.rootsweb.ancestry.com/~royalty/cambodia/i82.html#I82


HRH Princess Norodom Marie Ranariddh (née Eng Marie)
BORN : 21 DEC 1948

Anonymous said...

អ្នកដែលហ៊ានប្រើពាក្យអសុរសជេរប្រមាថជនណា
ម្នាក់វាសុទ្ធតែមានហេតុផលរបស់វាដែលបណ្ដាល
ឱ្យបុគ្គលនោះមិនអាចទ្រាំទ្របាន។
ចំណែកខ្ញុំ មិនអាចចូលរួមជេរប្រមាថបន្ថែមពីលើ
ទៀតបានទេ ត្រូវពិនិត្យឱ្យបានល្អិតល្អន់សិនមុន
នឹងថ្លែងសេចក្តីជេរប្រមាថ។
ម៉្យាងខ្ញុំបានមើលបទសម្ភាស៍មួយរវាង ប្រធានា
ធិបតីបារាំង និងអ្នកយកព័ត៌មានស្តីពីបញ្ហាពីរៈ
បញ្ហា ផ្តាល់ខ្លួនត្រូវបែងចែកឱ្យដាច់ពីគ្នា និង
បញ្ហាដឹកនាំប្រទេសជាតិ នៅស្រុកគេគឺចឹងគេ
មានច្បាប់ត្រឹមត្រូវមិនចេះតែចាប់ដាក់ក្នុងចង្អេរ
តែមួយហើយជេរប្រមាថតិះដៀលនោះទេ។
មួយទៀតយើងមើល លោកគ្លីនតុន ត្រូវបាន
គេចោទថា មានសាហាវលួចលាក់ តែនោះវា
ជារឿងផ្ទាល់ខ្លួនរបស់បុថុជ្ជនម្នាក់ៗ។ រឿងដែល
ល្អចាំបាច់ឱ្យតែបុគ្គល ឬ បណ្ឌិត ស្ដេចអង្គនោះ
មានប្រជាប្រិយភាពក្នុងការដឹកនាំប្រទេសជាតិ
ប្រឆាំងបនឈ្លានពានហាណូយ សម្រុះសម្រួល
កិច្ចការក្នុងប្រទេសឱ្យបានលូតលាស់រីកចម្រើន
វាវិសេសវិសាលណាស់ នេះចំពោះទស្សនៈតូច
របស់ខ្ញុំបង្ហាញជូនក្នុងទីនេះ៕