Thursday, July 05, 2012

គណបក្ស​សមរង្ស៊ី ប្រារព្ធ​ខួប​រម្លឹក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧ - SRP to commemorate the victims of 5-6 July 1997 coup d'etat

ថ្ងៃទី 4 កក្កដា 2012
ដោយ: សុខ ភក្តី
Cambodia Express News

ភ្នំពេញ: គណបក្ស​សមរង្ស៊ី បាន​ចេញ​សេចក្តីជូនដំណឹង​ថា គណបក្ស​ប្រឆាំង​នេះ នឹង​រៀបចំ​ពិធីបុណ្យ​បង្សុកូល​ព្រះសង្ឃ​ចំនួន ២០ អង្គ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត នៅក្នុង​ព្រឹត្តិការណ៍ ថ្ងៃទី​៥ និង​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​១៩៩៧​។ ​

​ពិធីបុណ្យ​បង្សុកូល​នេះ ត្រូវបាន​គណបក្ស​សម​រង្ស៊ី ប្រកាសថា នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែកក្កដា ឆ្នាំ​២០១២ វេលា​ម៉ោង ៨ ព្រឹក នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សមរង្ស៊ី ផ្ទះ​លេខ ៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា នៅក្នុងព្រឹត្តិការណ៍ ថ្ងៃ​៥-៦​កក្កដា ឆ្នាំ​១៩៩៧ គណបក្សហ្វ៊ុនស៊ិនប៉ិច​​ដែលពេលនោះ ដឹកនាំ ដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ផ្ទុអអាវុធជាមួយកងកម្លាំងរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

យ៉ាងណាក៏ដោយ រៀង​រាល់​ខួប​ព្រឹត្តិការណ៍​ថ្ងៃ​៥-៦​កក្កដា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​ដែលបាន​ប្រារព្ធ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្វី​ឡើយ​៕​

No comments: