Thursday, September 20, 2012

ម្នាលភ្នែកមួយនិយាយលេងរឿងអ្នកបាញ់បោះសេរី

លោក ហ៊ុន សែន ព្រមាន​មិន​អត់​ឱន​ឲ្យ​អ្នក​ប្រើ​កាំភ្លើង​បាញ់​បោះ​សេរី

ដោយ វិជ័យ អានន្ទ 2012-09-20
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រគល់ និង​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ផែនការ​ទេសចរណ៍​នៅ​ថ្ងៃ​ទី២០ កញ្ញា នេះ​ថា លោក​មិន​អត់​ឱន​ឲ្យ​បុគ្គល​ណា​មួយ​ដែល​ចូល​ចិត្ត​ដោះស្រាយ​បញ្ហា ដោយ​ប្រើ​កាំភ្លើង​បាញ់​បោះ​ដោយ​សេរី​ជា​បន្ត​ទៀត​ឡើយ។
លោក​មាន​ប្រសាសន៍​បន្ត​ថា ការ​ប្រើប្រាស់​កាំភ្លើង​បាញ់​ផ្ដេសផ្ដាស វា​បាន​បង្ក​ការ​ភិតភ័យ​ដល់​ពលរដ្ឋ​ស្លូត​ត្រង់ និង​អ្នក​ទេសចរ។ ម្យ៉ាង​ទៀត លោក ហ៊ុន សែន បញ្ជាក់​ថា ការ​រក្សា​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ប្រទេស ជា​កត្តា​ដ៏​សំខាន់ ក្នុង​ការ​ទាក់​ទាញ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​មក​ទស្សនា និង​ពលរដ្ឋ​ខ្មែរ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «តើ​ឲ្យ​ពួក​អា​កាប់​ដាវ​សាំម៉ារ៉ៃ វ៉ៃ​គ្នា​នៅ​ក្នុង​តុ ហើយ​ទទួល​ការ​អត់​ឱន​លើក​លែង​ទេ? កន្លែង​ខ្លះ ធ្វើ​អត់​ដឹង អត់​ឮ កាសែត​ចេះ​តែ​ចុះ​ថា​កូន​អ្នក​ធំ។ ខ្ញុំ​ថា មើល​វា​ធំ​ប៉ុណ្ណា បើ​ទោះ​ជា​ឪ​ប៉ុណ្ណា ក៏​យើង​ត្រូវ​តែ​លេង​វា​ដែរ ហើយ​ឪៗ ឪពុក​ម្ដាយ កុំ​កាន់​ជើង ប្រគល់​កូន​ឲ្យ​នគរបាល ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ កាំភ្លើង ស្អី​ឡើង​កាំភ្លើង ស្អី​ឡើង​កាំភ្លើង»
លោក ហ៊ុន សែន លើក​ឡើង​បន្ត​ថា ទោះ​បី​អ្នក​បាញ់​បោះ​នោះ​មាន​ឋានៈ និង​បុណ្យស័ក្ដិ​ប៉ុណ្ណា​ក៏ដោយ លោក​សុំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​នេះ​ជា​បន្ទាន់។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ សម្ដែង​ការ​អបអរ ដោយ​លោក​អះអាង​ថា វា​ជា​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល ក្នុង​ចំណាត់​ការ​កាត់​បន្ថយ​លើ​រឿងរ៉ាវ​នេះ។ តែ​ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា លោក​មាន​ជំនឿ​ចិត្ត​តិចតួច ចំពោះ​បញ្ហា​នេះ ព្រោះ​កន្លង​មក រដ្ឋាភិបាល​ក៏​ធ្លាប់​ប្រកាស​ឲ្យ​ចាត់​ការ​រឿងរ៉ាវ​នេះ​ដែរ តែ​មិន​យូរ​ប៉ុន្មាន បញ្ហា​នេះ​កើត​ឡើង​ដដែល។ លោក​បន្ត​ថា បើ​រដ្ឋាភិបាល​ចង់​ចាត់​វិធានការ​លើ​បញ្ហា​បាញ់​បោះ​នេះ​ឲ្យ​មាន​ ប្រសិទ្ធភាព រដ្ឋាភិបាល​គួរ​ពង្រឹង​ប្រព័ន្ធ​រដ្ឋាភិបាល​ឲ្យ​រឹងមាំ ដោយ​រដ្ឋាភិបាល​ត្រូវ​ចែក​រំលែក​អំណាច​ឲ្យ​ស្ថាប័ន​នីមួយៗ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​តួនាទី​របស់​ខ្លួន។
លោក សុន ឆ័យ៖ «ជាតិ​យើង​មាន​ការ​ធានា​សន្តិភាព សុវត្ថិភាព​យូរ​អង្វែង។ យើង​ត្រូវ​តែ ទាំង​នាយក​រដ្ឋមន្ត្រី ទាំង​អ្នក​នយោបាយ​ក្នុង​ប្រទេស រួប​រួម​ពង្រឹង​កម្លាំង​គ្នា នាំ​គ្នា​ពង្រឹង​ស្ថាប័ន​ជាតិ​ឲ្យ​វា​រឹងមាំ​ឡើង កុំ​ពង្រឹង​អំណាច​បក្ស ឬ​អំណាច​បុគ្គល ដោយ​យើង​ធ្វើ​យ៉ាង​ដូចម្ដេច ឲ្យ​ត្រួត​មើល​គ្នា រវាង​ការងារ​រដ្ឋាភិបាល ការងារ​សភា ការងារ​តុលាការ ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​យើង ដែល​ថា អំណាច​ទាំង​បី​ហ្នឹង ឲ្យ​ដាច់​គ្នា។ ដូច​សព្វថ្ងៃ យើង​មាន​ការ​ច្របូក​ច្របល់​ទៅៗ ហើយ​ខ្ញុំ​ជឿ​ថា ទាំង​នាយក​រដ្ឋមន្ត្រី កាន់​តែ​លំបាក​ទៅៗ ការ​ពឹង​ផ្អែក​តែ​លើ​នាយក​រដ្ឋមន្ត្រី​គ្រប់​តែ​រឿង​នោះ មិន​មែន​ជួយ​នាយក​រដ្ឋមន្ត្រី​មាន​ពេល​វេលា​គិត​ដល់​បញ្ហា​ជាតិ​នោះ​ទេ គឺ​ថា យូរៗ​ទៅ គិត​តែ​រឿង​បន្តិច​បន្តូច»
ទោះ​យ៉ាង​ណា បើ​ទោះ​បី​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជា​ញឹកញាប់ ឲ្យ​មាន​ចំណាត់​ការ​លើ​បញ្ហា​នេះ​យ៉ាង​ណា​ក៏ដោយ តែ​គេ​នៅ​តែ​ឃើញ​ករណី​បាញ់​បោះ​តាម​ហាង​ខារ៉ាអូខេ និង​តាម​ភោជនីយដ្ឋាន​នានា កើត​ឡើយ​ជា​បន្ត​បន្ទាប់។ ជាក់ស្ដែង​នៅ​ពេល​ថ្មីៗ​នេះ កាល​ពី​ថ្ងៃ​ទី៣ កញ្ញា បុរស​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា ជា​មនុស្ស​ស្និទ្ធ​នឹង​មន្ត្រី​ស័ក្ដិ​ធំ​របស់​រដ្ឋាភិបាល បាន​បាញ់​ម្ចាស់​ហាង​ខារ៉ាអូខេ​ក្រុង​ដូនកែវ ខេត្ត​តាកែវ ឈ្មោះ មាស សុធន ឲ្យ​របួស​ជើង។
ការ​បាញ់​បោះ​ដោយ​សេរី​នេះ គេ​ក៏​កត់​សម្គាល់​ដែរ​ថា អ្នក​ប្រព្រឹត្ត​ដែល​ជា​មន្ត្រី​ថ្នាក់​ធំ ឬ​អ្នក​ស្និទ្ធ​នឹង​មន្ត្រី​ទាំង​នោះ គេ​មិន​សូវ​ឃើញ​តុលាការ​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់ មក​ដាក់​ទោស​ភ្លាមៗ​នោះ​ឡើយ។ តួយ៉ាង ករណី​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បាញ់​កម្មការិនី​រោងចក្រ​កាត់​ដេរ​បី​នាក់​ឲ្យ​រង​របួស គេ​មិន​ទាន់​ឃើញ​តុលាការ​ចាប់​ជន​នោះ​ដាក់​ពន្ធនាគារ​នោះ​ឡើយ។
ទោះ​យ៉ាង​ណា ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ អះអាង​ថា ការ​ដែល​មិន​អាច​ទប់ស្កាត់​ករណី​បាញ់​បោះ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ នោះ ដោយ​សារ​តែ​បញ្ហា​និទ្ទណ្ឌភាព និង​ប្រព័ន្ធ​រដ្ឋបាល​នៅ​អន់​ខ្សោយ។ លោក​បន្ត​ថា ស្ថាប័ន​នីមួយៗ គួរ​មាន​ម្ចាស់​ការ​ខ្លួន​ឯង និង​ចេះ​ទទួល​ខុស​ត្រូវ នៅ​ពេល​មន្ត្រី​របស់​ខ្លួន​ប្រព្រឹត្ត​ខុស ត្រូវ​ចេះ​ដឹង​ពិន័យ​ចំពោះ​មន្ត្រី​ទាំង​នោះ ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​ផ្ដន្ទាទោស​មន្ត្រី​ទាំង​នោះ​តាម​ច្បាប់៕

 

5 comments:

Anonymous said...

The CNRP,

The CNRP should not be surprised by the response given by the puppet government of Hun Sen.

The CNRP must have its own strategy to make the idea of overhauling the NEC materialized.

Here are my suggestions:

- Contact the UN, the EU, Japan, the US, Australia, Canada, and the ASEAN.
- Communications to these Countries and institutions must be done swiftly because we have a very limited time to make change to this NEC.
- We must find a way to get favorable answers from them. It will not hurt to keep pushing them by providing proofs that without NEC’s change, a catastrophic event will happen, because Khmer people are so fed up with this Vietnam slave government already.
- Be proactive. Spreading your group to contact those countries and institution SIMULTANEOUSLY and press for fast answer because time is not on our side.

Since this puppet government is controlled by Vietnam, the CNRP must pay more attention on the countries that Vietnam exports its products to. These Countries have a big influence on Vietnam. The CNRP must reveal to them the disastrous activities that Vietnam imposed to its puppet Hun Sen.
For instance, the removal of the MP’s immunity, land concession to Vietnam, the destruction of natural resource, etc…

By successfully delaying the NEC’s change, the CPP will win automatically.
After a certain date, no one can touch the NEC.

The failure to overhaul the NEC will have a disastrous repercussion on Khmer people. the high MORALE and HOPE that Khmer people had after the 2 parties merged will be gone – and might be irreversible.

Bun Thoeun

Anonymous said...

ទាំងពួកក្រុម
ប្រឆាំង ទាំងពួកក្រុមគណបក្សប្រជាជន ម្នាក់ៗបាននិយាយថា ! រាល់បទបញ្ជារបស់លោកហ៊ុនសែន គឺគ្មាននរណាម្នាក់គេគោរពឡើយ ហើយពួកគេចាត់ទុកថា គ្មានបានការទាលតែសោះ (Garbage )។ ពីព្រោះថា មិនដែលឃើញលើកណា ដែលបទបញ្ជាទាំងនោះ មានប្រសិទ្ធភាពទាល់តែសោះ ។ ​

Anonymous said...

អញលែងជឿពាក្យសម្តីព្រុៈឡោងៗរបស់អាឆ្កែខ្វាក់ឯងនេះហើយ អត់បានការអីទាំងអស់! ទាក់ទងទៅនិងបទបញ្ជាររបស់ឯងអាហ្អែងនេះគឺជាកិច្ចការរបស់ខាងក្រសួងប៉ូលីសជាអ្នកទទួលបន្ទុកនិងចាត់វិធានការណ៍គឺមិនមែនចេញពីអាឡប់ខ្វាក់ឯងទេ! ស្អីអា! បទបញ្ជារស្អីក៏ដោយដោយគឺចេញពៅអាហ្អែងទាំងអស់ បើអញ្ជឹងទេ ចាំបាច់បង្កើតអោយមានប្រព័ន្ធច្បាប់ធ្វើអីអាភ្លើ! ដឹកនាំតែម្នាក់ឯងទៅ! ម៉េចអាឯងភ័យនិងតុលាការICCឬ? បានជាចេញការព្រមានពីការបាញ់បោះកាំភ្លើងសេរីនេះឡើង។

Anonymous said...

Finally, we know who this អ្នកស្រែ is!

Who else throughout the anonymous conversations/comments in Khmer here on KI-Media all these times utilised the word "ម្នាល"???

Okay ម្នាល "អ្នកស្រែ" we know know who you are!!! It's rather nice to know you and you have a good life ok?

Anonymous said...

នេះជានិតិរដ្ឋមួយដែលអៀង ម៉ាលីទន្ទឹងចង់បានតាំងតែពីនៅរៀនស្រុកបារាំងម្លេះ ។ 
 - ច្បាប់ចរាចរក៏ធូររលុងខ្សុយទៅវិញ បន្ទាប់ពីស្តេចសែនស្រែកបានបួនដប់ថ្ងៃមក ឡានទ្រុងនៅតែវែងខុសបច្ចេកទេស ច្រើនលើសមុន 
ឡាននៅតែដឹកហួសចំណុះសំពីងសំពោងដដែល .. 
 - នេសាទដោយប្រើឧបករណ៍ខុសច្បាប់ កាប់ព្រៃឈើខុសច្បាប់កាន់តែរីកច្រើនជាងមុនពេលស្តេចសែនស្រែក 
 - ចាំតែមើលទៅ ភ្លេចៗខ្លួន កូនចៅស្តេចសែនបាញ់បោះតាមចិត្ត ផ្គើន ដូចគ្នានិងរឿងក្មេងទំនើងកាប់ចាក់ បង្ហោះម៉ូតូយ៉ាងអនាធិប្បតេយ្យ
អញ្ចឹងដែរ ខ្មែរស្តាប់ឡើងធុញ ។
ពួកអ្នកប្រព្រឹត្តផ្ទុយពីបញ្ជាសេ្តចសែនអស់ហ្នឹងទើបសមត្រូវចោទពីបទធ្វើអបគមន៍ ក្បត់ជាតិ មិនមែនអ្នកស្រុកការពារឆ្នាំងបាយគាត់នោះទេ ។
ផ្តាច់ការ  +  មិនបានអាចម៍ការ = បំផ្លាញជាតិ ឲលិចលង់ ។