លោក ហ៊ុន សែន ព្រមានមិនអត់ឱនឲ្យអ្នកប្រើកាំភ្លើងបាញ់បោះសេរី
ដោយ វិជ័យ អានន្ទ 2012-09-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់
និងប្រកាសជាផ្លូវការនូវផែនការទេសចរណ៍នៅថ្ងៃទី២០ កញ្ញា នេះថា
លោកមិនអត់ឱនឲ្យបុគ្គលណាមួយដែលចូលចិត្តដោះស្រាយបញ្ហា
ដោយប្រើកាំភ្លើងបាញ់បោះដោយសេរីជាបន្តទៀតឡើយ។
លោកមានប្រសាសន៍បន្តថា ការប្រើប្រាស់កាំភ្លើងបាញ់ផ្ដេសផ្ដាស
វាបានបង្កការភិតភ័យដល់ពលរដ្ឋស្លូតត្រង់ និងអ្នកទេសចរ។ ម្យ៉ាងទៀត
លោក ហ៊ុន សែន បញ្ជាក់ថា ការរក្សាសន្តិសុខផ្ទៃក្នុងនៃប្រទេស
ជាកត្តាដ៏សំខាន់ ក្នុងការទាក់ទាញ
និងផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ ឲ្យចូលមកទស្សនា
និងពលរដ្ឋខ្មែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «តើឲ្យពួកអាកាប់ដាវសាំម៉ារ៉ៃ
វ៉ៃគ្នានៅក្នុងតុ ហើយទទួលការអត់ឱនលើកលែងទេ? កន្លែងខ្លះ
ធ្វើអត់ដឹង អត់ឮ កាសែតចេះតែចុះថាកូនអ្នកធំ។ ខ្ញុំថា
មើលវាធំប៉ុណ្ណា បើទោះជាឪប៉ុណ្ណា ក៏យើងត្រូវតែលេងវាដែរ ហើយឪៗ
ឪពុកម្ដាយ កុំកាន់ជើង ប្រគល់កូនឲ្យនគរបាល
ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ កាំភ្លើង ស្អីឡើងកាំភ្លើង
ស្អីឡើងកាំភ្លើង»។
លោក ហ៊ុន សែន លើកឡើងបន្តថា ទោះបីអ្នកបាញ់បោះនោះមានឋានៈ
និងបុណ្យស័ក្ដិប៉ុណ្ណាក៏ដោយ លោកសុំឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់
ទប់ស្កាត់ និងបង្ក្រាបសកម្មភាពនេះជាបន្ទាន់។
ទាក់ទងនឹងបញ្ហានេះ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ
សម្ដែងការអបអរ ដោយលោកអះអាងថា
វាជាការបង្ហាញការយកចិត្តទុកដាក់របស់រដ្ឋាភិបាល
ក្នុងចំណាត់ការកាត់បន្ថយលើរឿងរ៉ាវនេះ។ តែទោះយ៉ាងណា
លោកបញ្ជាក់ថា លោកមានជំនឿចិត្តតិចតួច ចំពោះបញ្ហានេះ ព្រោះកន្លងមក
រដ្ឋាភិបាលក៏ធ្លាប់ប្រកាសឲ្យចាត់ការរឿងរ៉ាវនេះដែរ
តែមិនយូរប៉ុន្មាន បញ្ហានេះកើតឡើងដដែល។ លោកបន្តថា
បើរដ្ឋាភិបាលចង់ចាត់វិធានការលើបញ្ហាបាញ់បោះនេះឲ្យមាន
ប្រសិទ្ធភាព រដ្ឋាភិបាលគួរពង្រឹងប្រព័ន្ធរដ្ឋាភិបាលឲ្យរឹងមាំ
ដោយរដ្ឋាភិបាលត្រូវចែករំលែកអំណាចឲ្យស្ថាប័ននីមួយៗ
មានការទទួលខុសត្រូវខ្ពស់ចំពោះតួនាទីរបស់ខ្លួន។
លោក សុន ឆ័យ៖ «ជាតិយើងមានការធានាសន្តិភាព
សុវត្ថិភាពយូរអង្វែង។ យើងត្រូវតែ ទាំងនាយករដ្ឋមន្ត្រី
ទាំងអ្នកនយោបាយក្នុងប្រទេស រួបរួមពង្រឹងកម្លាំងគ្នា
នាំគ្នាពង្រឹងស្ថាប័នជាតិឲ្យវារឹងមាំឡើង កុំពង្រឹងអំណាចបក្ស
ឬអំណាចបុគ្គល ដោយយើងធ្វើយ៉ាងដូចម្ដេច ឲ្យត្រួតមើលគ្នា
រវាងការងាររដ្ឋាភិបាល ការងារសភា ការងារតុលាការ
ឲ្យស្របតាមរដ្ឋធម្មនុញ្ញរបស់យើង ដែលថា អំណាចទាំងបីហ្នឹង
ឲ្យដាច់គ្នា។ ដូចសព្វថ្ងៃ យើងមានការច្របូកច្របល់ទៅៗ
ហើយខ្ញុំជឿថា ទាំងនាយករដ្ឋមន្ត្រី កាន់តែលំបាកទៅៗ
ការពឹងផ្អែកតែលើនាយករដ្ឋមន្ត្រីគ្រប់តែរឿងនោះ
មិនមែនជួយនាយករដ្ឋមន្ត្រីមានពេលវេលាគិតដល់បញ្ហាជាតិនោះទេ
គឺថា យូរៗទៅ គិតតែរឿងបន្តិចបន្តូច»។
ទោះយ៉ាងណា បើទោះបីនាយករដ្ឋមន្ត្រីបានប្រកាសជាញឹកញាប់
ឲ្យមានចំណាត់ការលើបញ្ហានេះយ៉ាងណាក៏ដោយ
តែគេនៅតែឃើញករណីបាញ់បោះតាមហាងខារ៉ាអូខេ និងតាមភោជនីយដ្ឋាននានា
កើតឡើយជាបន្តបន្ទាប់។ ជាក់ស្ដែងនៅពេលថ្មីៗនេះ កាលពីថ្ងៃទី៣
កញ្ញា បុរសម្នាក់ត្រូវគេស្គាល់ថា
ជាមនុស្សស្និទ្ធនឹងមន្ត្រីស័ក្ដិធំរបស់រដ្ឋាភិបាល
បានបាញ់ម្ចាស់ហាងខារ៉ាអូខេក្រុងដូនកែវ ខេត្តតាកែវ ឈ្មោះ មាស សុធន
ឲ្យរបួសជើង។
ការបាញ់បោះដោយសេរីនេះ គេក៏កត់សម្គាល់ដែរថា
អ្នកប្រព្រឹត្តដែលជាមន្ត្រីថ្នាក់ធំ
ឬអ្នកស្និទ្ធនឹងមន្ត្រីទាំងនោះ
គេមិនសូវឃើញតុលាការចាត់វិធានការតាមនីតិវិធីច្បាប់
មកដាក់ទោសភ្លាមៗនោះឡើយ។ តួយ៉ាង ករណីអតីតអភិបាលក្រុងបាវិត លោក ឈូក
បណ្ឌិត បាញ់កម្មការិនីរោងចក្រកាត់ដេរបីនាក់ឲ្យរងរបួស
គេមិនទាន់ឃើញតុលាការចាប់ជននោះដាក់ពន្ធនាគារនោះឡើយ។
ទោះយ៉ាងណា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ
អះអាងថា
ការដែលមិនអាចទប់ស្កាត់ករណីបាញ់បោះនេះប្រកបដោយប្រសិទ្ធភាពខ្ពស់
នោះ ដោយសារតែបញ្ហានិទ្ទណ្ឌភាព និងប្រព័ន្ធរដ្ឋបាលនៅអន់ខ្សោយ។
លោកបន្តថា ស្ថាប័ននីមួយៗ គួរមានម្ចាស់ការខ្លួនឯង
និងចេះទទួលខុសត្រូវ នៅពេលមន្ត្រីរបស់ខ្លួនប្រព្រឹត្តខុស
ត្រូវចេះដឹងពិន័យចំពោះមន្ត្រីទាំងនោះ ហើយក្នុងករណីធ្ងន់ធ្ងរ
ត្រូវផ្ដន្ទាទោសមន្ត្រីទាំងនោះតាមច្បាប់៕
5 comments:
The CNRP,
The CNRP should not be surprised by the response given by the puppet government of Hun Sen.
The CNRP must have its own strategy to make the idea of overhauling the NEC materialized.
Here are my suggestions:
- Contact the UN, the EU, Japan, the US, Australia, Canada, and the ASEAN.
- Communications to these Countries and institutions must be done swiftly because we have a very limited time to make change to this NEC.
- We must find a way to get favorable answers from them. It will not hurt to keep pushing them by providing proofs that without NEC’s change, a catastrophic event will happen, because Khmer people are so fed up with this Vietnam slave government already.
- Be proactive. Spreading your group to contact those countries and institution SIMULTANEOUSLY and press for fast answer because time is not on our side.
Since this puppet government is controlled by Vietnam, the CNRP must pay more attention on the countries that Vietnam exports its products to. These Countries have a big influence on Vietnam. The CNRP must reveal to them the disastrous activities that Vietnam imposed to its puppet Hun Sen.
For instance, the removal of the MP’s immunity, land concession to Vietnam, the destruction of natural resource, etc…
By successfully delaying the NEC’s change, the CPP will win automatically.
After a certain date, no one can touch the NEC.
The failure to overhaul the NEC will have a disastrous repercussion on Khmer people. the high MORALE and HOPE that Khmer people had after the 2 parties merged will be gone – and might be irreversible.
Bun Thoeun
ទាំងពួកក្រុម
ប្រឆាំង ទាំងពួកក្រុមគណបក្សប្រជាជន ម្នាក់ៗបាននិយាយថា ! រាល់បទបញ្ជារបស់លោកហ៊ុនសែន គឺគ្មាននរណាម្នាក់គេគោរពឡើយ ហើយពួកគេចាត់ទុកថា គ្មានបានការទាលតែសោះ (Garbage )។ ពីព្រោះថា មិនដែលឃើញលើកណា ដែលបទបញ្ជាទាំងនោះ មានប្រសិទ្ធភាពទាល់តែសោះ ។
អញលែងជឿពាក្យសម្តីព្រុៈឡោងៗរបស់អាឆ្កែខ្វាក់ឯងនេះហើយ អត់បានការអីទាំងអស់! ទាក់ទងទៅនិងបទបញ្ជាររបស់ឯងអាហ្អែងនេះគឺជាកិច្ចការរបស់ខាងក្រសួងប៉ូលីសជាអ្នកទទួលបន្ទុកនិងចាត់វិធានការណ៍គឺមិនមែនចេញពីអាឡប់ខ្វាក់ឯងទេ! ស្អីអា! បទបញ្ជារស្អីក៏ដោយដោយគឺចេញពៅអាហ្អែងទាំងអស់ បើអញ្ជឹងទេ ចាំបាច់បង្កើតអោយមានប្រព័ន្ធច្បាប់ធ្វើអីអាភ្លើ! ដឹកនាំតែម្នាក់ឯងទៅ! ម៉េចអាឯងភ័យនិងតុលាការICCឬ? បានជាចេញការព្រមានពីការបាញ់បោះកាំភ្លើងសេរីនេះឡើង។
Finally, we know who this អ្នកស្រែ is!
Who else throughout the anonymous conversations/comments in Khmer here on KI-Media all these times utilised the word "ម្នាល"???
Okay ម្នាល "អ្នកស្រែ" we know know who you are!!! It's rather nice to know you and you have a good life ok?
នេះជានិតិរដ្ឋមួយដែលអៀង ម៉ាលីទន្ទឹងចង់បានតាំងតែពីនៅរៀនស្រុកបារាំងម្លេះ ។
- ច្បាប់ចរាចរក៏ធូររលុងខ្សុយទៅវិញ បន្ទាប់ពីស្តេចសែនស្រែកបានបួនដប់ថ្ងៃមក ឡានទ្រុងនៅតែវែងខុសបច្ចេកទេស ច្រើនលើសមុន
ឡាននៅតែដឹកហួសចំណុះសំពីងសំពោងដដែល ..
- នេសាទដោយប្រើឧបករណ៍ខុសច្បាប់ កាប់ព្រៃឈើខុសច្បាប់កាន់តែរីកច្រើនជាងមុនពេលស្តេចសែនស្រែក
- ចាំតែមើលទៅ ភ្លេចៗខ្លួន កូនចៅស្តេចសែនបាញ់បោះតាមចិត្ត ផ្គើន ដូចគ្នានិងរឿងក្មេងទំនើងកាប់ចាក់ បង្ហោះម៉ូតូយ៉ាងអនាធិប្បតេយ្យ
អញ្ចឹងដែរ ខ្មែរស្តាប់ឡើងធុញ ។
ពួកអ្នកប្រព្រឹត្តផ្ទុយពីបញ្ជាសេ្តចសែនអស់ហ្នឹងទើបសមត្រូវចោទពីបទធ្វើអបគមន៍ ក្បត់ជាតិ មិនមែនអ្នកស្រុកការពារឆ្នាំងបាយគាត់នោះទេ ។
ផ្តាច់ការ + មិនបានអាចម៍ការ = បំផ្លាញជាតិ ឲលិចលង់ ។
Post a Comment