អ្នកគាំទ្រគណបក្សទាំង២ចាប់ដៃគ្នា។ ជីវ័ន
www.postkhmer.com Monday, 30 July 2012តុង សុប្រាជ្ញ
«បាយខុនៗឱចងដៃ ឱណាអំបោះៗបីសរសៃ ចងដៃៗ SRP និង HRP...»
នេះមិនមែនចម្រៀងបទភ្លេងប្រពៃណីអាពាហ៍ពិពាហ៍កូនកំលោះកូន
ក្រមុំទេ តែជាចំណងដៃគូស្នេហ៍ថ្មី រវាងគណបក្ស សម រង្ស៊ី
(SRP) និង គណបក្សសិទ្ធិមនុស្ស (HRP)។
តើចំណងដៃថ្មី«បក្សថ្មី ១ » នេះ ជួបគ្នាដល់ពេលណា?
មុន
ការបោះឆ្នោតជាតិខែកក្កដាឆ្នាំ ២០១៣ ខាងមុខនេះ
ទាំងបក្សកាន់អំណាច ទាំងបក្សស្របតាមគេ តាមឯង
ទាំងបក្សប្រឆំាងគឺសកម្មជនម្នាក់ៗ
ខិតខំគិតរកយុទ្ធសាស្រ្តរៀងៗខ្លួន ដើម្បីបក្ស
ជាជាងការងាររាជការរបស់ខ្លួនទៅទៀត។
ឲ្យតែដល់ចុងសប្តាហ៍មិនទាន់ទេ គឺនាំគ្នាចុះមូលដ្ឋានព្រាត
ឯមន្រ្តីរាជការមួយចំនួនខ្លះទៀតយកម៉ោងធ្វើការរដ្ឋ
សោះទៅប្រជុំបក្ស ឬក៏ទៅចុះមូលដ្ឋានក៏មានដែរ
ពោលគឺយកបក្សជាធំ។
ឯប្រជាពលរដ្ឋវិញ
មួយចំនួនចេះតែទៅស្តាប់ៗទៅ ក្រែងបានអំណោយនឹងគេ។
ឯខ្លះទៀតបែរជាធុញទ្រាន់ទៅវិញ ពីការចុះផ្សព្វផ្សាយ
និងបង្ខំឲ្យចុះឈ្មោះចូលជាសមាជិកគណបក្សក៏មាន
ហើយតាមដានគ្នា និងលាបពណ៌ឲ្យគ្នាទៅវិញទៅមក អ្នកនេះបក្សនេះ
អ្នកនោះបក្សនោះ។ ឯប្រជាពលរដ្ឋខ្លះ
ក៏ធុញទ្រាន់នឹងឈ្មោះបក្សថ្មីៗ ម្តងដូរទៅលិច ម្តងដូរទៅកើត
ដែលមានសមាជិកសកម្មដដែលៗនោះ
ដែលស្ទើរតែគ្រប់អ្នកនយោបាយទាំងអស់ ឲ្យតែចង់ធ្វើធំ
សុទ្ធតែបង្ហាញថា ខ្លួនជាអ្នកស្អាតស្អំ
គឺធ្វើអ្វីៗដើម្បីប្រទេសជាតិ យកជាតិជាធំ
ប្រសិនបើប្រជាពលរដ្ឋ នៅតែគាំទ្រខ្ញុំ
ខ្ញុំនៅតែធ្វើនយោបាយបន្តទៅទៀត
ទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនោះ។
ហេតុអ្វីបានជាអ្នកនយោបាយ ចេះតែនាំគ្នាបង្កើតបក្សថ្មីៗ
ដើម្បីចង់ធ្វើធំខ្លួនឯងនោះ? ហើយបក្សខ្លះ
មានឈ្មោះខ្លួនឯងរួចហើយ ហើយក៏គ្មាននរណាមកបំបែកផង
ចេះតែដូរឈ្មោះថ្មីៗអ៊ីចឹង ហើយតាំងប្រឹងប្រែងផ្សព្វផ្សាយ?
តើមានប្រយោជន៍អ្វីខ្លះក្នុងការបង្កើតឈ្មោះបក្សថ្មី
ជំនួសឲ្យបក្សខ្លួនឯងនោះ?
កាលពី២សប្តាហ៍ថ្មីៗ នេះ
មានការចងសម្ព័ន្ធភាព
ជាមួយគ្នាបង្កើតឈ្មោះគណបក្សថ្មីមួយទៀត
នៅក្រុងម៉ានីលប្រទេសហ្វីលីពីន «ចលនាប្រជាធិបតេយ្យ
សង្គ្រោះជាតិ» ដែលបានមកពីការបង្រួបបង្រួមគ្នា រវាងគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលការច្របាច់បញ្ចូលគ្នា
រហូតដល់ឆ្នាំ ២០១៧ ឯណោះ។
សកម្មភាពទាំងនេះគឺសុទ្ធតែបង្ហាញពីឆន្ទៈរៀងៗខ្លួនថា
ការបង្រួបបង្រួមដើម្បីប្រទេសជាតិ។ ចម្ងល់នៅតែឆ្ងល់ សួរថា
បើកាលពីបោះឆ្នោតជាតិឆ្នាំ ២០០៨
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត គឺប្រយុទ្ធគ្នាស្ទើរស្លាប់
ស្ទើររស់ ហើយវាយប្រហារគ្នាទៅវិញទៅមកយ៉ាងចាស់ដៃ
ដោយសារបក្សសិទ្ធិមនុស្ស បញ្ចុះបញ្ចូលយកសម្មជនបក្សសមរង្ស៊ីនោះ
ធ្វើឲ្យបក្សសមរង្ស៊ីខឹង ចោទបក្សសិទ្ធិមនុស្សថា
ជាអាយ៉ងរបស់គណបក្សប្រជាជន (CPP) និងគាំទ្រដោយ CPP ទៀតផង។
ជាមួយគ្នានោះដែរ កាលពីឆ្នាំទៅ គណបក្សប្រជាជន
បានបញ្ចេញខ្សែអាត់ ការពិភាក្សាគ្នា រវាងលោក ហ៊ុន សែន និងលោក
កឹម សុខា ដែលជាប្រធានបក្សសិទ្ធិមនុស្សថែមទៀត
គឺធ្វើឲ្យកាន់តែមានការមន្ទឹលសង្ស័យខ្លាំងឡើង
សម្រាប់បក្សសម រង្ស៊ីថា អ្នកដែលនៅពីក្រោយបក្សសិទ្ធិមនុស្ស
គឺបក្សប្រជាជន។
ហេតុអ្វីបានជាបក្សទាំង ២
ចាប់ផ្តើមចាប់ដៃគ្នាម្តងទៀតអ៊ីចឹង?
ឬមួយក៏មកពីចាញ់ឆ្នោតឃុំ-សង្កាត់ CPP ថ្មីៗនេះ មិនអស់ចិត្ត
បានជាខំស្រវេស្រវារកគ្នាបង្កើតបក្សថ្មីនេះ?
តើការបញ្ចូលគ្នាចំណេញអ្វីខ្លះ? ហើយពាក្យថា៖ «សង្គ្រោះជាតិ»
របស់បក្សថ្មីហ្នឹង មានន័យថា ដូចម្តេច?
ឬក៏សង្គ្រោះចេញពីក្រញាំដៃ ប្រទេសវៀតណាម? ឬពីប្រទេសចិន?
ឬក៏ពីលោក ហ៊ុន សែន? ហើយហេតុអ្វីបានជាបក្សថ្មីនេះ
ស៊ីពេលយូរម្លេ៉ះ រហូតដល់ឆ្នាំ ២០១៧?
តាមពិតទៅ
ការដែលដូរឈ្មោះបក្សដែលជាឈ្មោះរបស់មេដឹកនាំបក្សខ្លួនឯងនោះ
ទាំងគណបក្ស សម រង្ស៊ី ទាំងគណបក្សនរោត្តម រណឫទ្ធិ
គឺមកតែពីឈ្មោះបក្សចាស់ ត្រូវបានគេបំបែក។ ដូចជាគណបក្សសម
រង្ស៊ីបានផ្លាស់ប្តូរឈ្មោះ មុនបោះឆ្នោតឆ្នាំ ១៩៩៨
គឺកាលពីមុនឈ្មោះថា គណបក្សជាតិខ្មែរ ដែលបង្កើតឡើងឆ្នាំ
១៩៩៥។ ការដែលដាក់ឈ្មោះមេដឹកនាំខ្លួនឯងនោះ គឺក្នុងគោលបំណង
មិនចង់ឲ្យគេបំបែកឈ្មោះគណបក្សជាពីរជាបីទៀត។
ចុះហេតុអ្វីបានជាចង់ ប្រែក្លាយបក្ស
ដែលមានឈ្មោះមេដឹកនាំខ្លួនឯងសុខៗប្តូរទៅជាបក្ស១ថ្មីទៀត
ដែលមិនមានឈ្មោះមេដឹកនាំបក្សខ្លួនឯងនោះ? ហើយស្របពេលដែល
គ.ជ.ប បានប្រគល់ឈ្មោះគណបក្សជាតិខ្មែរចាស់មកវិញផងដែរ
ឬមួយក៏ការបង្កើតបក្សថ្មីនេះ
ដោយសារការបាត់បង់ជំនឿលើខ្លួនឯង? ឬមួយក៏យកយុទ្ធសាស្រ្ត
ពីការធ្វើដំណើររបស់សត្វកញ្ចាញ់ចេក ម្តងលោតទៅលិច ម្តងទៅកើត
ឆ្វេង-ស្តាំ ឡើងលើ ចុះក្រោម?
ចុះនៅពេលដែលបក្សថ្មីនេះយកមកប្រើជាផ្លូវការនោះ
ហើយបោះបង់បក្សចាស់ចោល
ចុះបើសិនជាមន្ត្រីជាន់ខ្ពស់ត្រូវបានគេទិញក្បាលបាន
ដើម្បីបំបែកគណបក្សថ្មីនោះ
តើត្រូវត្រឡប់មកយកបក្សសមរង្ស៊ីចាស់វិញឬ?
ក្រែងធ្លាប់មានបទពិសោធម្តងរួចមកហើយតើហេតុអ្វីក៏មិនចេះរាង
អ៊ីចឹង? ហេតុអ្វីបានជាធ្វើនយោបាយ តាមចិត្តនឹកឃើញ ដូចជា
គ្មានយុទ្ធសាស្រ្តអ្វីច្បាស់លាល់សោះ?
ដល់ពេលដូរឈ្មោះបក្សច្រើនពេកទៅ អ្នកធ្លាប់តែគំាទ្រខ្លះ
មានការធុញទ្រាន់នឿយណាយឯង ព្រោះធ្លាប់ស្គាល់តែបក្សចាស់
ដល់បក្សថ្មីឥតស្គាល់។ ហេតុអ្វីបានជាបក្សទាំង ២
ចំាបូកសំឡេងបញ្ចូលគ្នានៅក្នុងសភា ឲ្យបានលើស ៥០ភាគរយ បូក ១
ទៅជាការស្រេចទៅហើយក្នុងការបង្កើតរដ្ឋាភិបាលនោះ?
ឬក៏មានផលចំណេញចំពោះបក្សតែមួយនៅពេលបូកសន្លឹកឆ្នោតដែលសស់
ក្រែងបានកៅអីបន្ថែម? ឬមួយក៏សង្ឃឹមថា ការបង្កើតបក្សថ្មីនេះ
ធ្វើឲ្យមានការទាក់ទាញសមាជិកពីគណបក្សប្រជាជនបាន?
ជាក់
ស្តែង សមាជិកទាំងថ្នាក់លើ ទាំងថ្នាក់ក្រោម
របស់គណបក្សសិទ្ធិមនុស្សស្ទើរតែទាំងអស់
សុទ្ធតែជាមនុស្សអតីតសមាជិកសកម្មរបស់គណបក្សសម រង្ស៊ី។
អ៊ីចឹងបក្សទាំង ២ ហ្នឹង គឺមនុស្សដដែល
អត់មានមនុស្សថ្មីផងហ្នឹង។ ឬមួយក៏ក្រោមការបង្រួបបង្រួមបក្ស ២
នេះ មានអ្វីនៅពីក្រោយខ្នងរៀងៗខ្លួន?
គួររំឭកផងដែរថា
ស្ទើរតែគ្រប់អ្នកនយោបាយ
និងអ្នកតាមដានសភាពការណ៍នយោបាយស្រុកខ្មែរ
តែងតែដឹងពីយុទ្ធសាស្រ្តឈ្នះៗរបស់លោក ហ៊ុន សែន
ជានាយករដ្ឋមន្ត្រី ដែលបានបំបែកខ្មែរក្រហមមកម្ល៉េះ
ហើយយកមកប្រើជាមួយគណបក្សនយោបាយទៀតគឺបំបែក
និងបង្រួបបង្រួមផងដែរនោះ គឺយុទ្ធសាស្រ្តឌីហ្វីដ (DIFID = Devide,
Isolate, Finish, Integration, and Development and Destroy) មានន័យថា
បំបែក ឲ្យនៅឆ្ងាយដាច់ពីគេឯង បញ្ចប់ បង្រួបបង្រួម
អភិវឌ្ឍនិងបើអភិវឌ្ឍមិនទៅមុខទេ មានតែកម្ទេចចោលតែម្តង។
តាមរយៈយុទ្ធសាស្រ្តឌីហ្វីដនេះដែរ បក្សទាំង ២
ចង់បង្កើតបក្សថ្មីឈ្មោះចលនាប្រជាធិបតេយ្យសង្គ្រោះជាតិថ្មី ១ នេះ
គួរតែពិចារណាឡើងវិញ ពីការបង្កើតបក្សថ្មីនេះ
កុំឲ្យចេះតែភ្លែតឡើង ប្រជាពលរដ្ឋនៅតែគាំទ្រខ្ញុំ
ខ្ញុំនៅតែធ្វើនយោបាយនោះ ធ្វើដើម្បីជាតិៗ ជាតិចុះ
ជាតិឡើងបែកខ្ចាយ។
គួរចងចំាផងដែរថា
ការថែទំាឈ្មោះអ្វីមួយ «Brand name»
ឲ្យគេស្គាល់គឺវាស៊ីពេលយូរណាស់។
ការធ្វើនយោបាយមិនខុសពីការប្រកួតប្រជែងទីផ្សារ
ក្នុងការរកស៊ីនោះទេ
ដើម្បីឲ្យគេស្គាល់ឈ្មោះផលិតផលរបស់ខ្លួននោះជាការលំបាកណាស់
មិនមែនចេះតែធ្វើតាមទំនើងចិត្តនឹកឃើញនោះទេ។ ឧទាហរណ៍៖
ប្រវត្តិរបស់ភេសជ្ជៈកូកាកូឡា បានចាប់ផ្តើមបន្តិចម្តងៗ
តាំងពីឆ្នាំ ១៨៨០ មកម្ល៉េះ
គឺក្រុមហ៊ុនបានប្រឹងប្រែងផ្សព្វផ្សាយទីផ្សារសូម្បីតែនិមិត្ត
សញ្ញាក៏មិនដូរដែរគឺមកទល់សព្វថ្ងៃនេះ
ភេសជ្ជៈកូកាកូឡាវាយលុកយកទីផ្សារបានជាង ៥០
ភាគរយក្នុងចំណោមភេសជ្ជៈទាំងអស់នៅលើពិភពលោក។
ជាសរុបមក
វិញការបង្កើតគណបក្សឈ្មោះថ្មី ការធ្វើនយោបាយធ្វើអ្វីធ្វើចុះ
ឲ្យតែទៅតាមច្បាប់ទម្លាប់ទៅ។ តែគ្រាន់តែកុំបំពុលសង្គម
ឲ្យប្រជាពលរដ្ឋឈឺក្បាលបានហើយ។
ម្នាក់ៗរកតែវេចបង្វេចរៀងៗខ្លួន មិនដឹងជាទៅណាមកណាទេ
នៅពេលបោះឆ្នោតម្តងៗ មិនដឹងស្រុកទេសយ៉ាងម៉េចទេ។
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
5 comments:
The newly formed CNRP should be able to whether the storm created by Vietnam and its puppet Hun Sen if its founder members unreservedly put the national interest first, and use the mistakes that they made in the past as a guide to steer them in the right direction.
I have listened to Kem Sokha’s speech and I like it a lot. Those messages must have been well resonated with Khmer people around the world.
For instance, he has clearly stressed that the CNRP will never consider CPP’s members as enemies and the CNRP will never bear grudge against them. I think this is the reconciliatory approach that enables Khmer people to love each other and not running into Vietnam’s trap.
In addition, he has solemnly declared that he sincerely respect Mr. Sam Rainsy as the President of the CNRP and will never do anything bad behind his back. This statement will spontaneously repel any Vietnam’s attempts to break the CNRP by using the dirty trick of putting one down and elevate the other up or vice versa, making these 2 men feel uncomfortable with each other.
One more message that I felt very compelling was that he (Kem Sokha) said he did not join the SRP in the first place because he wanted to gather all politicians who broke up with their initial party, assembling all together, and eventually join with SRP.
I think that is a clear vision and a genius tactic to bring Khmer together. Myself, I have deplored sharply Kem Sokha for not integrating with the SRP in the first place. I think his explanation is rational and widely acceptable by Khmer people.
I firmly believe that this new party - the CNRP - will last indefinitely thanks to its well educated mature leaders and the circumstance, which Khmer people recognized that if we keep playing Vietnam’s game – keep fighting each other – our motherland will die right in front of us.
Bun Thoeun
(I need to correct some words)
The newly formed CNRP should be able to weather the storm created by Vietnam and its puppet Hun Sen if its founder members unreservedly put the national interest first, and use the mistakes that they made in the past as a guide to steer them in the right direction.
I have listened to Kem Sokha’s speech and I like it a lot. Those messages must have been well resonated with Khmer people around the world.
For instance, he has clearly stressed that the CNRP will never consider CPP’s members as enemies and the CNRP will never bear grudge against them. I think this is the reconciliatory approach that enables Khmer people to love each other and not running into Vietnam’s trap.
In addition, he has solemnly declared that he sincerely respect Mr. Sam Rainsy as the President of the CNRP and will never do anything bad behind his back. This statement will spontaneously repel any Vietnam’s attempts to break the CNRP by using the dirty trick of putting one down and elevate the other up or vice versa, making these 2 men feel uncomfortable with each other.
One more message that I felt very compelling was that he (Kem Sokha) said he did not join the SRP in the first place because he wanted to gather all politicians who broke up with their initial party, assembling all together, and eventually join with SRP.
I think that is a clear vision and a genius tactic to bring Khmer together. I have deplored sharply Kem Sokha in the past for not integrating with the SRP in the first place. I think his explanation about the delay to unite with the SRP is very rational and widely acceptable by Khmer people.
I firmly believe that this new party - the CNRP - will last indefinitely thanks to its well educated mature leaders and the circumstance, which Khmer people came into the realization and conviction that if we keep playing Vietnam’s game – keep fighting with each other – our motherland will die right in front of us.
bun Thoeun
Why do you keep calling them pack pro chang?
ប្រឆាំងមានក្បួនខ្នាតនឹងមានវិន័យត្រឹមត្រូវនឹងអាចមានជ័យជំនះ តែបើអ្នកខ្លះប្រឆាំងធ្វើដោយរបៀបហឹងសានឹងដោយអំពើព្រៃផ្សៃនៅទីបំផុតគណបរបស់ហុនសែន
នឹងឆ្បាស់ជាមានជ័យជំនះ
ហើយអាចឧ្យមានគ្រោះថ្នាក់បណ្ដាលឧ្យយួនយកស្រុកខ្មែរបញ្ចូលទៅជាមួយកម្ពុជាក្រោមបានងាយស្រួលនឹងអាចស្រុកយើងរលាយសាបសូនមិនខាន។
A good moral has to start from the top. So far, this new party is doing a good job, that is, to promote khmers love khmers, it doesn't matter which party you are in and yes, that is what we do in the west, it doesn't matter which party, we all are for each other and with each other. Therefore, PM needs to learn to accept and give our fellow citizens to have a go and also to give our nation a big lift of pride and priviledge as well. We need change for the benefit of our nation PM. Do not follow King Sihanock way of life. He ordered his army to kill alot of educated people and in the end, he too will be doomed. Those poor souls are in heaven but for King Sihanock, well nothing can save his soul after what he had done. You PM may be happy as without it, you wouldn't be PM but I tell you, you are no different if you are trying to commit the same crime as this king. thanks
Post a Comment