Sunday, September 30, 2012

តើ​ការ​រួម​គ្នា​របស់​បក្ស​ប្រឆាំង​អាច​រឹងមាំ​បាន​យូរ​ប៉ុនណា?

អ្នកគាំទ្រគណបក្សទាំង២ចាប់​ដៃ​គ្នា។ ជីវ័ន
www.postkhmer.com Monday, 30 July 2012តុង សុប្រាជ្ញ
«បាយ​ខុនៗ​ឱ​ចង​ដៃ​ ឱ​ណា​អំបោះៗ​បី​សរសៃ ចង​ដៃៗ​ SRP និង HRP​...» ​នេះ​មិន​មែន​ចម្រៀង​​បទ​ភ្លេង​ប្រពៃណី​អាពាហ៍​ពិពាហ៍​កូន​កំលោះ​កូន​ ក្រមុំ​ទេ ​តែ​ជា​ចំណង​ដៃ​គូស្នេហ៍​ថ្មី​​ រវាង​គណ​បក្ស​ សម​ រង្ស៊ី ​(SRP)​ និង​​ គណ​បក្ស​សិទ្ធិ​មនុស្ស​ (HRP)​។ ​តើ​ចំណង​ដៃ​ថ្មី«​បក្ស​​ថ្មី​ ១​​ »​ នេះ ជួប​គ្នា​ដល់​ពេល​ណា​?​

មុន ​​ការ​​បោះ​​ឆ្នោត​​ជាតិ​ខែ​កក្កដា​ឆ្នាំ ២០១៣​​ ខាង​មុខ​នេះ ​ទាំង​​បក្ស​​កាន់​​អំណាច​​​ ទាំង​​បក្ស​​ស្រប​​តាម​​គេ​​ តា​ម​​ឯង​​ ទាំង​​បក្ស​​ប្រឆំាង​​គឺ​​សកម្ម​​ជន​​​ម្នាក់ៗ​​ ខិត​​​ខំ​​គិត​​រក​យុទ្ធ​​សាស្រ្ត​​រៀងៗ​​ខ្លួន​​ ដើម្បី​​បក្ស​​ ជា​ជាង​​​​ការងារ​រាជ​ការ​របស់​ខ្លួន​ទៅ​ទៀត​។​ ឲ្យ​តែ​ដល់​ចុង​សប្តាហ៍​មិន​ទាន់​ទេ​ គឺ​នាំ​គ្នា​ចុះ​មូល​ដ្ឋាន​ព្រាត​ ឯ​មន្រ្តី​រាជ​ការ​​មួយ​ចំនួន​ខ្លះ​​ទៀត​​​យក​​ម៉ោង​​ធ្វើ​​ការ​​រដ្ឋ​​ សោះ​​ទៅ​​ប្រជុំ​​បក្ស​ ឬ​ក៏​ទៅ​ចុះ​មូល​ដ្ឋាន​ក៏​មាន​ដែរ​ ពោល​គឺ​យក​បក្ស​ជា​ធំ​។​
ឯ​ប្រជា​ពល​រដ្ឋ​វិញ​ មួយ​ចំនួន​ចេះ​តែ​ទៅ​ស្តាប់ៗ​ទៅ​ ក្រែង​បាន​អំណោយ​នឹង​គេ​។​ ឯ​ខ្លះ​ទៀត​​បែរ​ជា​ធុញ​ទ្រាន់​ទៅ​វិញ​ ពី​ការ​ចុះ​ផ្ស​ព្វ​ផ្សាយ ​និង​បង្ខំ​ឲ្យចុះ​ឈ្មោះ​ចូល​ជា​សមា​ជិក​​​គណ​​បក្ស​​ក៏​​មាន​ ហើយ​តាម​ដាន​គ្នា ​និង​លាប​ពណ៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ អ្នក​នេះ​បក្ស​នេះ ​អ្នក​នោះ​បក្ស​នោះ​។​​ ឯ​ប្រជា​ពល​រដ្ឋ​ខ្លះ​ ក៏​ធុញ​ទ្រាន់​នឹង​ឈ្មោះ​បក្ស​ថ្មីៗ ​ម្តង​​ដូរ​​ទៅ​លិច​ ម្តង​ដូរ​ទៅ​កើត​ ​ដែល​មាន​សមាជិក​សកម្ម​ដដែលៗ​នោះ​ ដែល​ស្ទើរ​តែ​គ្រប់​អ្នក​នយោបាយ​ទាំង​អស់​ ឲ្យ​តែ​ចង់​ធ្វើ​ធំ​ សុទ្ធ​តែ​បង្ហាញ​ថា​ ខ្លួន​ជា​អ្នក​ស្អាត​ស្អំ ​គឺ​ធ្វើ​អ្វីៗ​ដើម្បី​ប្រទេស​ជាតិ​ ​យក​ជាតិ​ជាធំ​ ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​ នៅ​តែ​គាំទ្រ​ខ្ញុំ​ ខ្ញុំ​នៅ​តែ​ធ្វើ​នយោបាយ​បន្ត​ទៅ​ទៀត​ ទៅ​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​នោះ​។ ​ហេតុ​អ្វី​បាន​ជាអ្ន​ក​នយោ​បាយ​ ចេះ​តែ​នាំ​គ្នា​បង្កើត​បក្ស​ថ្មីៗ ​ដើម្បី​ចង់​ធ្វើ​ធំ​ខ្លួន​ឯង​នោះ​?​ ហើយ​បក្ស​ខ្លះ​ មាន​ឈ្មោះ​ខ្លួន​ឯង​រួច​ហើយ ​ហើយ​ក៏​គ្មាន​នរណា​មក​បំបែក​ផង​ ចេះ​តែ​ដូរ​ឈ្មោះ​ថ្មីៗ​អ៊ីចឹង​ ហើយ​តាំង​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​?​ តើ​មាន​ប្រយោជន៍​អ្វី​ខ្លះក្នុង​ការ​បង្កើត​ឈ្មោះ​បក្ស​​ថ្មី​ ជំនួស​ឲ្យ​បក្ស​ខ្លួន​ឯ​ង​នោះ​​?​
កាលពី​២សប្តាហ៍​ថ្មីៗ​ នេះ ​មាន​ការ​ចង​សម្ព័ន្ធ​ភាព ​ជា​មួយ​គ្នា​បង្កើត​ឈ្មោះ​គណ​បក្ស​ថ្មី​​មួយ​ទៀត​ នៅ​ក្រុង​ម៉ានីល​​ប្រទេស​ហ្វីលីពីន​ ​«​ចលនា​​ប្រជាធិប​តេយ្យ ​សង្គ្រោះ​ជាតិ​» ដែល​បាន​មក​ពី​ការ​បង្រួប​បង្រួម​គ្នា​ រវាង​គណបក្ស ​សម ​រង្ស៊ី ​និង​​គណ​បក្ស សិទ្ធិ​មនុស្ស​ ដែល​ការ​ច្របាច់​បញ្ចូល​គ្នា​ រហូត​ដល់​ឆ្នាំ​ ២០​១៧ ​ឯ​ណោះ​។​ សកម្ម​ភាព​ទាំង​នេះ​គឺ​សុទ្ធ​តែ​បង្ហាញ​ពី​ឆន្ទៈ​​រៀងៗ​ខ្លួន​ថា​ ការ​បង្រួប​បង្រួម​ដើម្បី​ប្រទេស​ជាតិ​។​ ចម្ងល់​នៅ​តែ​ឆ្ងល់​ សួរថា​ បើ​កាល​ពី​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០០៨​ ក្នុង​យុទ្ធ​នា​ការ​ឃោស​នា​រក​សំឡេង​ឆ្នោត​ គឺ​ប្រយុទ្ធ​គ្នា​ស្ទើរ​ស្លាប់​ ស្ទើរ​រស់​ ហើយវាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ចាស់​ដៃ​ ដោយ​សារ​បក្ស​សិទ្ធិ​មនុស្ស​ បញ្ចុះ​​បញ្ចូល​យក​សម្មជន​បក្ស​សម​រង្ស៊ី​នោះ ​ធ្វើ​ឲ្យ​បក្ស​សម​រង្ស៊ី​ខឹង​ ចោទ​បក្ស​សិទ្ធិ​មនុស្ស​ថា​ ជា​អាយ៉ង​របស់​គណ​បក្ស​ប្រជា​ជន​ (CPP)​ និង​គាំទ្រ​ដោយ​ CPP​ ទៀត​ផង​។​ ជា​មួយ​គ្នា​នោះ​ដែរ​ កាល​ពី​ឆ្នាំ​ទៅ​ គណ​បក្ស​ប្រជាជន​ បាន​បញ្ចេញ​ខ្សែ​អាត់​ ការ​ពិភាក្សា​គ្នា​ រ​វាង​លោក ​ហ៊ុន​ សែន ​និង​លោក ​កឹម ​សុខា ​ដែល​ជា​ប្រធាន​បក្ស​សិទ្ធិ​មនុស្ស​​ថែម​ទៀត​ គឺ​​ធ្វើ​​ឲ្យ​​កាន់​តែ​​មាន​ការ​មន្ទឹល​សង្ស័យ​ខ្លាំង​ឡើង​ សម្រាប់​បក្ស​សម ​រង្ស៊ី​ថា ​អ្នក​ដែល​នៅ​ពី​ក្រោយ​​បក្ស​សិទ្ធិ​មនុស្ស ​គឺ​បក្ស​ប្រជាជន​។
ហេតុ​អ្វី​បាន​ជា​បក្ស​ទាំង​ ២​ ចា​ប់​ផ្តើម​ចាប់​ដៃ​គ្នា​ម្តង​ទៀត​អ៊ីចឹង​?​ ឬ​មួយ​ក៏​មក​ពី​ចាញ់​ឆ្នោត​ឃុំ​-​សង្កាត់​ CPP ​ថ្មីៗ​នេះ ​មិន​អស់​ចិត្ត​ បាន​ជា​ខំ​ស្រវេ​ស្រវា​រក​គ្នា​បង្កើត​បក្ស​ថ្មី​នេះ​?​  តើ​ការ​បញ្ចូល​គ្នា​ចំណេញ​អ្វី​ខ្លះ​?​ ហើយ​ពាក្យ​ថា​៖ «​សង្គ្រោះ​ជាតិ​»​ របស់​បក្ស​ថ្មី​ហ្នឹង​ មាន​ន័យថា​ ដូច​ម្តេច​?​ ឬ​ក៏​សង្គ្រោះ​ចេញ​ពី​ក្រញាំ​ដៃ​ ប្រទេស​វៀតណាម​?​ ឬ​ពី​ប្រទេស​ចិន​?​ ឬ​ក៏​ពី​លោក​​ ហ៊ុន​ សែន​?​ ហើយ​ហេតុ​អ្វី​បាន​ជា​ប​ក្ស​ថ្មី​នេះ ​ស៊ី​ពេល​យូរ​ម្លេ៉ះ​ រហូត​ដល់​ឆ្នាំ​ ២០​១៧​?​
តាម​ពិត​ទៅ​ ការ​ដែល​ដូរ​ឈ្មោះ​បក្ស​ដែល​ជា​ឈ្មោះ​របស់​មេ​ដឹ​ក​នាំប​ក្ស​ខ្លួន​ឯង​នោះ ​ទាំង​គណ​បក្ស​ សម រង្ស៊ី​ ទាំង​គណ​បក្ស​នរោ​ត្តម​ រណ​ឫទ្ធិ​ គឺ​មក​តែ​ពី​ឈ្មោះ​​បក្ស​ចាស់​ ត្រូវ​​បាន​គេ​បំបែក​។ ​ដូច​ជា​គណ​បក្ស​សម​ រង្ស៊ី​បាន​ផ្លាស់​ប្តូរ​​ឈ្មោះ​ មុន​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩​៨​ គឺ​កាល​ពី​មុន​ឈ្មោះ​ថា​ គណ​បក្ស​ជាតិ​ខ្មែរ ដែល​បង្កើត​ឡើង​ឆ្នាំ​ ១៩៩៥​។​  ការ​ដែល​ដាក់​ឈ្មោះ​មេ​ដឹក​នាំ​ខ្លួន​ឯង​នោះ ​គឺ​ក្នុង​គោល​បំណង មិន​ចង់​ឲ្យ​គេ​បំបែក​ឈ្មោះ​​គណ​បក្ស​ជា​ពីរ​ជា​បី​ទៀត​​។ ​ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ ប្រែ​ក្លាយ​បក្ស​ ដែល​មាន​​ឈ្មោះ​មេ​ដឹក​នាំ​ខ្លួន​ឯង​សុខ​ៗប្តូរ​ទៅ​ជា​បក្ស​​១​​ថ្មី​ទៀត ​ដែល​មិន​មាន​ឈ្មោះ​មេ​ដឹក​នាំ​​បក្ស​ខ្លួន​ឯង​នោះ​?​ ហើយ​ស្រប​ពេល​ដែល​ គ.ជ.ប​ បាន​ប្រគល់​ឈ្មោះ​គណ​បក្ស​ជាតិ​ខ្មែរ​ចាស់​មក​វិញ​ផង​ដែរ​ ឬ​មួយ​ក៏​ការ​បង្កើត​បក្ស​ថ្មី​នេះ​ ដោយ​សារ​ការ​បាត់​បង់​ជំនឿ​លើ​ខ្លួន​ឯង​​?​ ឬ​មួយ​ក៏​យក​យុទ្ធ​សាស្រ្ត​ ពី​ការ​ធ្វើ​ដំណើរ​របស់​សត្វ​កញ្ចាញ់​ចេក ​ម្តង​លោត​ទៅ​លិច​ ម្តង​ទៅ​កើ​​ត ឆ្វេង​-ស្តាំ ឡើង​លើ​ ចុះ​​ក្រោម?​ ចុះ​នៅ​ពេ​ល​​ដែល​បក្ស​ថ្មី​នេះ​យក​មក​ប្រើ​ជា​ផ្លូវ​ការ​នោះ ​ហើយ​បោះ​ប​ង់​បក្ស​ចាស់​ចោល​ ចុះ​​បើ​សិន​ជា​មន្ត្រី​​ជាន់​​ខ្ពស់​​ត្រូវ​បាន​គេ​​ទិញ​ក្បាល​បាន​​ ដើម្បី​បំបែក​គណ​បក្ស​ថ្មី​នោះ ​តើ​ត្រូវ​ត្រឡប់​មក​យក​បក្ស​សម​រង្ស៊ី​ចាស់​វិញ​ឬ​?​ ក្រែង​ធ្លាប់​មាន​បទពិសោធ​ម្តង​រួច​មក​ហើយតើ​​​ហេតុ​អ្វី​​ក៏​មិន​ចេះ​រាង ​អ៊ីចឹង​?​   ហេតុ​អ្វី​បាន​ជា​ធ្វើ​នយោបាយ​ តាម​ចិត្ត​នឹក​ឃើញ​ ដូច​ជា​ គ្មាន​យុទ្ធ​សាស្រ្ត​អ្វី​ច្បាស់​លាល់​សោះ​?​ ដល់​ពេល​ដូរ​ឈ្មោះ​បក្ស​ច្រើន​ពេក​ទៅ​ អ្នក​ធ្លាប់​តែ​គំាទ្រ​ខ្លះ​ មាន​ការ​ធុញ​​ទ្រា​​ន់​​នឿយ​ណាយ​ឯង​ ព្រោះ​ធ្លាប់​ស្គាល់​តែ​បក្ស​ចាស់​ ដល់​បក្ស​ថ្មី​ឥត​ស្គាល់​។​ ហេតុ​អ្វី​បាន​ជា​បក្ស​ទាំង​ ២ ​ចំា​បូក​សំឡេង​បញ្ចូល​គ្នា​នៅ​ក្នុង​សភា​ ឲ្យ​បាន​លើស​ ៥០​ភាគ​រយ​​ បូក​ ១ ​ទៅ​ជា​ការ​ស្រេច​ទៅ​ហើយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​នោះ​?​ ឬក៏​មាន​ផល​ចំណេ​ញ​ចំពោះ​បក្ស​តែ​មួយ​នៅ​ពេល​បូក​សន្លឹក​ឆ្នោត​ដែល​សស់ ​ក្រែង​បាន​កៅអី​បន្ថែម​?​ ឬ​មួយ​​ក៏​សង្ឃឹម​ថា ការ​​បង្កើត​បក្ស​ថ្មី​នេះ ធ្វើ​ឲ្យ​មាន​​ការ​ទាក់​ទាញ​សមាជិក​ពី​គណបក្ស​ប្រជាជន​បាន?
ជាក់​ ស្តែង​ សមាជិក​ទាំង​ថ្នាក់​លើ ​ទាំង​ថ្នាក់​ក្រោម ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ សុទ្ធ​តែ​ជា​មនុស្ស​អតីត​សមា​ជិក​សកម្ម​របស់​គណបក្ស​សម រង្ស៊ី​។​ អ៊ីចឹង​បក្ស​ទាំង​ ២ ​ហ្នឹង​ គឺ​មនុស្ស​ដដែល​ អត់​មាន​មនុស្ស​ថ្មី​ផង​ហ្នឹង​។​ ឬ​មួយ​ក៏​ក្រោម​ការ​បង្រួប​បង្រួម​បក្ស​ ២ ​នេះ ​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង​រៀង​ៗ​ខ្លួន​?​
គួរ​រំឭក​ផង​ដែរ​ថា ស្ទើរ​តែ​គ្រប់​អ្នក​នយោបាយ​ និង​អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ​ស្រុក​ខ្មែរ​ តែង​តែ​ដឹង​ពី​យុទ្ធសាស្រ្ត​ឈ្នះៗ​របស់​លោក​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​ ដែល​បាន​បំបែក​ខ្មែរ​ក្រហម​មក​ម្ល៉េះ ហើយ​យក​មក​ប្រើ​ជាមួយ​គណ​បក្ស​នយោបាយ​ទៀត​គឺ​បំបែក​ និង​បង្រួប​បង្រួម​ផង​ដែរ​នោះ​ គឺ​យុទ្ធសាស្រ្ត​ឌីហ្វីដ​ (DIFID = Devide, Isolate, Finish, Integration, and Development and Destroy) ​មាន​ន័យ​ថា​ បំបែក​ ឲ្យ​​នៅ​ឆ្ងាយ​ដាច់​ពី​គេ​ឯង បញ្ចប់​ បង្រួប​បង្រួម​ អភិវឌ្ឍ​និង​បើ​អភិវឌ្ឍ​មិន​ទៅ​មុខ​ទេ ​មាន​តែ​កម្ទេច​ចោល​តែ​ម្តង​។​ តាម​រយៈ​យុទ្ធសាស្រ្ត​ឌីហ្វីដ​នេះដែរ​ បក្ស​ទាំង ​២​ ចង់​បង្កើត​បក្ស​ថ្មី​ឈ្មោះ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ​ថ្មី​ ១ ​នេះ​ គួរ​តែ​ពិចារណា​ឡើង​វិញ​ ពី​ការ​បង្កើត​បក្ស​ថ្មី​នេះ ​កុំ​ឲ្យ​ចេះ​តែ​ភ្លែត​ឡើង​ ប្រជា​ពល​រដ្ឋ​នៅ​តែ​គាំទ្រ​ខ្ញុំ ខ្ញុំ​នៅ​តែ​ធ្វើ​នយោបាយ​នោះ​​ ធ្វើ​ដើម្បី​ជាតិៗ​ ជាតិ​ចុះ​​ ជាតិ​ឡើង​បែក​ខ្ចាយ​។
គួរ​ចង​ចំា​ផង​ដែរ​ថា​​ ការ​ថែ​ទំា​ឈ្មោះ​អ្វី​មួយ​ «Brand​ name»​ ឲ្យ​​គេ​ស្គាល់​គឺ​វា​ស៊ី​ពេល​យូរ​ណាស់។ ការ​ធ្វើ​នយោបាយ​មិន​ខុស​ពី​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ ក្នុង​ការ​រក​ស៊ី​នោះ​ទេ​ ដើម្បី​ឲ្យ​គេ​ស្គាល់​ឈ្មោះ​​ផលិត​ផល​របស់​ខ្លួន​​នោះ​ជា​ការ​លំបាក​ណាស់ ​មិន​មែន​ចេះ​តែ​​ធ្វើ​តាម​ទំនើង​ចិត្ត​នឹក​ឃើញ​នោះ​ទេ​។​ ឧទា​ហរណ៍​៖ ​ប្រវត្តិ​របស់​ភេសជ្ជៈ​កូកា​កូឡា​ បាន​ចាប់​ផ្តើម​បន្តិច​ម្តងៗ​ តាំង​ពី​ឆ្នាំ​ ១​៨៨០ ​មក​ម្ល៉េះ ​គឺ​ក្រុម​ហ៊ុន​បាន​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​​ទីផ្សារ​សូម្បី​​តែ​និមិត្ត​ សញ្ញា​ក៏មិន​ដូរ​ដែរ​គឺ​មក​ទល់​សព្វ​ថ្ងៃ​នេះ​​ ភេសជ្ជៈ​កូកា​កូឡា​វាយ​លុក​យក​ទីផ្សារ​បាន​​ជា​ង​ ៥០​ ភាគរយ​ក្នុង​ចំណោម​​ភេ​ស​ជ្ជៈ​ទាំង​អស់​នៅ​​លើ​ពិភព​លោក​។
ជា​សរុប​មក ​វិញ​ការ​បង្កើត​គណបក្ស​ឈ្មោះ​ថ្មី​​ ការ​ធ្វើ​នយោបាយ​ធ្វើ​អ្វី​ធ្វើ​ចុះ ឲ្យ​តែ​ទៅ​​តាម​ច្បាប់​​ទម្លាប់​ទៅ​។​ តែ​គ្រាន់​តែ​កុំ​បំពុល​សង្គម​ ឲ្យ​ប្រជា​ពលរដ្ឋ​ឈឺ​ក្បាល​បាន​ហើយ​។ ម្នាក់ៗ​រក​តែ​វេច​បង្វេច​រៀង​ៗ​ខ្លួន​ មិន​ដឹង​ជា​ទៅ​ណាមក​ណា​ទេ នៅ​​ពេល​​បោះ​​ឆ្នោត​ម្តង​ៗ​ មិន​ដឹង​ស្រុក​ទេស​យ៉ាង​ម៉េច​ទេ​។​
ចូល​រួម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.tong@phnompenhpost.com

5 comments:

Anonymous said...

The newly formed CNRP should be able to whether the storm created by Vietnam and its puppet Hun Sen if its founder members unreservedly put the national interest first, and use the mistakes that they made in the past as a guide to steer them in the right direction.

I have listened to Kem Sokha’s speech and I like it a lot. Those messages must have been well resonated with Khmer people around the world.

For instance, he has clearly stressed that the CNRP will never consider CPP’s members as enemies and the CNRP will never bear grudge against them. I think this is the reconciliatory approach that enables Khmer people to love each other and not running into Vietnam’s trap.

In addition, he has solemnly declared that he sincerely respect Mr. Sam Rainsy as the President of the CNRP and will never do anything bad behind his back. This statement will spontaneously repel any Vietnam’s attempts to break the CNRP by using the dirty trick of putting one down and elevate the other up or vice versa, making these 2 men feel uncomfortable with each other.

One more message that I felt very compelling was that he (Kem Sokha) said he did not join the SRP in the first place because he wanted to gather all politicians who broke up with their initial party, assembling all together, and eventually join with SRP.

I think that is a clear vision and a genius tactic to bring Khmer together. Myself, I have deplored sharply Kem Sokha for not integrating with the SRP in the first place. I think his explanation is rational and widely acceptable by Khmer people.

I firmly believe that this new party - the CNRP - will last indefinitely thanks to its well educated mature leaders and the circumstance, which Khmer people recognized that if we keep playing Vietnam’s game – keep fighting each other – our motherland will die right in front of us.

Bun Thoeun


Anonymous said...

(I need to correct some words)

The newly formed CNRP should be able to weather the storm created by Vietnam and its puppet Hun Sen if its founder members unreservedly put the national interest first, and use the mistakes that they made in the past as a guide to steer them in the right direction.

I have listened to Kem Sokha’s speech and I like it a lot. Those messages must have been well resonated with Khmer people around the world.

For instance, he has clearly stressed that the CNRP will never consider CPP’s members as enemies and the CNRP will never bear grudge against them. I think this is the reconciliatory approach that enables Khmer people to love each other and not running into Vietnam’s trap.

In addition, he has solemnly declared that he sincerely respect Mr. Sam Rainsy as the President of the CNRP and will never do anything bad behind his back. This statement will spontaneously repel any Vietnam’s attempts to break the CNRP by using the dirty trick of putting one down and elevate the other up or vice versa, making these 2 men feel uncomfortable with each other.

One more message that I felt very compelling was that he (Kem Sokha) said he did not join the SRP in the first place because he wanted to gather all politicians who broke up with their initial party, assembling all together, and eventually join with SRP.

I think that is a clear vision and a genius tactic to bring Khmer together. I have deplored sharply Kem Sokha in the past for not integrating with the SRP in the first place. I think his explanation about the delay to unite with the SRP is very rational and widely acceptable by Khmer people.

I firmly believe that this new party - the CNRP - will last indefinitely thanks to its well educated mature leaders and the circumstance, which Khmer people came into the realization and conviction that if we keep playing Vietnam’s game – keep fighting with each other – our motherland will die right in front of us.

bun Thoeun

Anonymous said...

Why do you keep calling them pack pro chang?

Anonymous said...

ប្រឆាំងមានក្បួនខ្នាតនឹងមានវិន័យត្រឹមត្រូវនឹងអាចមានជ័យជំនះ តែបើអ្នកខ្លះប្រឆាំងធ្វើដោយរបៀបហឹងសានឹងដោយអំពើព្រៃផ្សៃនៅទីបំផុតគណបរបស់ហុនសែន
នឹងឆ្បាស់ជាមានជ័យជំនះ
ហើយអាចឧ្យមានគ្រោះថ្នាក់បណ្ដាលឧ្យយួនយកស្រុកខ្មែរបញ្ចូលទៅជាមួយកម្ពុជាក្រោមបានងាយស្រួលនឹងអាចស្រុកយើងរលាយសាបសូនមិនខាន។

Anonymous said...

A good moral has to start from the top. So far, this new party is doing a good job, that is, to promote khmers love khmers, it doesn't matter which party you are in and yes, that is what we do in the west, it doesn't matter which party, we all are for each other and with each other. Therefore, PM needs to learn to accept and give our fellow citizens to have a go and also to give our nation a big lift of pride and priviledge as well. We need change for the benefit of our nation PM. Do not follow King Sihanock way of life. He ordered his army to kill alot of educated people and in the end, he too will be doomed. Those poor souls are in heaven but for King Sihanock, well nothing can save his soul after what he had done. You PM may be happy as without it, you wouldn't be PM but I tell you, you are no different if you are trying to commit the same crime as this king. thanks