Monday, 17 September 2012
ភ្នំពេញប៉ុស្តិ៍
ដោយថ្មីៗមានលេចឮនៅតាមបណ្តាខេត្ត ខ្លះថា មានជនខិលខូចមួយចំនួនបានលួចប្រើឈ្មោះជាបុគ្គលិកកាសែត ភ្នំពេញ ប៉ុស្តិ៍ ទៅប្រព្រឹត្តអំពើល្មើសច្បាប់ ដូចជាជំរិតទារប្រាក់ និងតាមកាក់រថយន្តទារប្រាក់ ...ជាដើម ដែលជាទង្វើប្រាសចាកពីក្រមវិជ្ជាជីវៈអ្នកសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះរបស់កាសែត ភ្នំពេញ ប៉ុស្តិ៍ បានប្រកាន់យកក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មានសេរី ឯករាជ្យ និងមិនលម្អៀងនោះ ភ្នំពេញ ប៉ុស្តិ៍ សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា ៖ ប្រសិន មានជនណាម្នាក់ប្រើឈ្មោះ ថាជាបុគ្គលិក ឬ ភ្នាក់ងាររបស់កាសែត ភ្នំពេញ ប៉ុស្តិ៍ សូមសាធារណជន ពិនិត្យប័ណ្ណសម្គាល់ នាមប័ណ្ណ ឈ្មោះ និងលេខទូរស័ព្ទ ឲ្យបានច្បាស់ ហើយបើមានការសង្ស័យដោយប្រការណាមួយ សូមទាក់ទងមកកាន់អ្នកគ្រប់គ្រង តាមទូរស័ព្ទលេខៈ 012 862 612, 012 921 053 ឬ 012 517 949 ។
ជនណាដែលបង្ខូចកេរ្តិ៍ឈ្មោះ ភ្នំពេញ ប៉ុស្តិ៍ ចាំបាច់ត្រូវតែទទួលទោសតាមច្បាប់ជាធរមាន៕
សូមអរគុណ!
Monday, September 17, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment