Wednesday, September 12, 2012

Contradictory testimonies in Mam Sonando's hearing - ការ​​ផ្តល់​​សក្ខី​កម្ម​​ផ្ទុយ​​គ្នា​​ករណី ​ម៉ម សូណង់​​ដូ

Mam Sonando arriving in court on 11 September 2012 (Photo: Cambodia Express News)
ថ្ងៃពុធ ទី12 កញ្ញា ឆ្នាំ2012
​ដោយ ពៅ មេត្តា និងនួន បូរិន
Voice of Democracy

សាក្សី​​ដើម​​​បណ្តឹង​​​​រដ្ឋ​ប្ប​វេណី និ​ង​ជន​ជាប់​​​ចោទ​​មួយ​រូប ​​ផ្តល់​​​លក្ខី​​​កម្ម​​​ផ្ទុយ​​គ្នា​ ជុំវិញ​​​ករណី​​​បទ​​ចោទ​​ប្រ​ឆាំង​ លោក ម៉ម សូណង់ដូ​ ប្រធាន​​​សមាគម​​​អ្នក​​​ប្រជា​ធិប​​តេយ្យ ​ និង​ជា​ប្រធាន​​​វិទ្យុ​​​សំបុក​​ឃ្មុំ​​​​​ ពី​​បទ​​បង្កើត​​​តំបន់​​​អបគមន៍​​​នៅ​​ខេត្ត​​ក្រចេះ​​។​

នៅថ្ងៃពុធ​ ទី​១២ ​ខែ​កញ្ញា​​នេះ ជា​ថ្ងៃ​ទី​២ ដែល​សាលា​​​ដំបូង​​​រាជធានី​ភ្នំពេញ បើក​ជំនុំ​ជម្រះក្ដី​ករណី​របស់​លោក​ ​ម៉ម សូណង់​ដូ និង​អ្នក​​​ពាក់​​ព័ន្ធ​ផ្សេង​ៗ​​ទៀត។​ ក្នុង​​ពេល​​សវនាការ​​​នេះ លោក អ៊ុក វណ្ណៈ​ ជា​ជន​​​ជាប់​​ចោទ​ម្នាក់ ក្នុង​​ចំណោម​​ជន​​ជាប់​​​ចោទ ​១០​​នាក់ ថ្លែង​​​ប្រាប់​​​ចៅ​ក្រម​​​ថា លោក​​មិន​​ដែល​ស្គាល់​ លោក ម៉ម សូណង់​ដូ ទេ​ ហើយ​​​ការ​​ចូល​​ជា​សមាគម​​​អ្នក​​​ប្រជា​ធិប​​តេយ្យ​ ក៏​​លោក​ចូល​​រួម​​​ដោយ​​ស្ម័គ្រ​​ចិត្ត​​​ដែរ​។​ លោក អ៊ុក វណ្ណៈ អះ​អាង​ទៀត​ថា សមាគម​​​អ្នក​​ប្រជាធិប​តេយ្យ​ មិន​​បាន​​​បង្ខំ​​​ប្រជាពលរដ្ឋ​​ណា​​ឲ្យ​ចូល​​​ជា​​​សមា​ជិក​​នោះទេ។​​

តែ​សម្រាប់​ លោក ឆេង ឆាត លោក ជា ជីង លោក ឃុល ដារ៉េត និង​លោក គល់ ពន្លឺ ​ជាដើម​បណ្តឹង​​​រដ្ឋប្ប​វេណី ថ្លែង​​ប្រាប់​​ចៅ​ក្រម​​ប្រហាក់​​​ប្រហែល​​គ្នា​ថា មន្ត្រី​​​សមា​គម​​អ្នក​​ប្រជា​ធិប​តេយ្យ បាន​​វាយ​​បង្ខំ​ឲ្យ​​​ប្រជាពល​រដ្ឋ​​​ចូល​​​ជា​សមាជិក។ ដើម​បណ្តឹង​​ទាំង​​នេះ ​អះ​អាង​​​ថា ប្រសិន​​​បើ​អ្នក​​​ណា​មិន​​ចូល​​ជាសមាជិក​​​សមាគម​នោះ សមាគម​​នឹង​​​ដក​​ហូត​​​ដី ​ឬ​ទទួល​​រង​​​ការ​វាយ​​​ដំ​​ជាដើម។​ ក្នុង​ចំណោម​​​​ដើម​​បណ្តឹង​​​រដ្ឋប្ប​​វេណី​​ទាំង​​បួន​​រូប​ បាន​​ឲ្យ​​ដឹង​​ទៀត​​ថា មន្ត្រី​​សមាគម​​​នៅ​​​ខេត្ត​​ក្រចេះ ដែល​ដឹកនាំ​​​ដោយ ​លោក ប៊ុន រដ្ឋា បាន​​​ប្រើ​​ឈ្មោះ និង​​​រូប​​ថត ​លោក ម៉ម សូណង់​ដូ ដើម្បី​​​ទាក់​​ទាញ​​ប្រជាពលរដ្ឋ​​​ឲ្យ​​​ចូល​រួម​។​​


លោក ជា​ បំរុង អនុ​ប្រធាន​​​សមាគម​​អ្ន​ក​​ប្រជាធិបតេយ្យ ក្នុងនាម​​​ជា​សាក្សី ថ្លែង​​ប្រាប់​ចៅក្រម​​​នៅ​ព្រឹក​​​នេះ​​​ដែរ​​ថា សមាគម​លោក បង្កើត​​​ឡើង ​​​ក្នុង​គោល​បំណង​​ជួយ​​​ពង្រឹង​​​លទ្ធិ​ប្រជា​​ធិប​តេយ្យ​​​​តែ​ប៉ុណ្ណោះ គឺ​មិន​​​មាន​គោល​​ការណ៍​បង្កើត​​​​ជា​ក្រុម ដើម្បី​​ប្រឆាំង​ឬ​តវ៉ា​​​រឿង​​​អ្វី​មួយ​​​ឡើយ​។​

សវនាការ​​​លើ​ករណី​​បង្កើត​​​តំប​ន់​​អបគម​​ន៍នៅខេត្ត​​ក្រចេះ​​ ប្រឆាំង​​​លោក ម៉ម សូណង់ដូ ​កំពុង​​​​​បន្ត​​ធ្វើ​​​​នៅ​រសៀល​​ថ្ងៃ​ពុធ​​នេះ​ទៀត ​​​ដោយ​​មាន​អ្នក​សង្កេត​ជា​ច្រើន​​រូប​​ចូល​​ស្ដាប់​ និ​ង​​សង្កេតការណ៍​​​ការ​​ជំ​នុំ​​ជ​ម្រះ​​​ក្ដី​​នេះ៕

4 comments:

Anonymous said...

ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់ហ៊ុនសែន របស់អាសួនសេរីរដ្ឋាទេ...

ឃើញម៉ម សូណង់ដូ ជាប់គុកដោយសារវាទេ?

Anonymous said...

11:31PM,ការបង្កើតចលនាអំណាច "ពលរដ្ឋខ្មែរ" នេះ
គឺជាវិធីសាស្រ្តរបស់លោក សួន សេរីរដ្ឋាដែលនឹងនាំក្បាលអា ហ៊ុនសែន និងក្បាលអាស្រកីឯងចូលទៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC...

ឃើញទេវាចាប់លោក ម៉ម សូណង់ដូ ដាក់គុកដោយសារតែវខឹងនិងគាត់ទៅយកពត៌មានរបស់ចលនាអំណាចពលរដ្ឋខ្មែរដែលទៅដាក់ពាក្យបណ្តឹងនៅICC!

11:09 PM

Anonymous said...

ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់ហ៊ុនសែន របស់អាសួនសេរីរដ្ឋាទេ...

ឃើញម៉ម សូណង់ដូ ជាប់គុកដោយសារវាទេ?

ឡឹម ពិសិត

Anonymous said...


អាសំ រង្សី នឹងអាគឹម សុខា ពួកវាបង្កើតគណបក្ស(នាំគ្រោះឱ្យជាតិ) រីឯពួកអាផ្កាប់មុខទាំអស់នោះគឺពពួកអាបំផ្លាញជាតិ អាផ្កាប់អស់ទាំងហ្នឹងពួកវានេះបំរើនយោបាយឱ្យអា(ហុន សែន)ដោយមិនដឹងខ្លួន។ ឥឡូវនេះខ្ញុំសុំលើកយកទង្វើថោកទាបរបស់អា សំ រង្សី នឹងអា គឹម សុខា ដែលពួកវាបានធ្វើកន្លងមក។ ទី១-នៅពេលដែលពលរដ្ឋខ្មែរមានរឿងនៅស្រុកក្រចេះ
ភូមិប្រម៉ាហើយក្មេងស្រីមួយនាក់មានអាយុ១៤ឆ្នាំពួកហុនសែនបាញ់ស្លាប់។ តើអាថោកទាបទាំងពីរហ្នឹងកំពុងធ្វើរអី? គឺពួកវានាំគ្នាដង្ហែក្បួនបោះឆ្នោតធ្វើជាមិនដឹងខ្លួនទៅវិញ។ ទី២-នៅពេលដែលលោក(ម៉ម សូណង់ដូ)ត្រូវបានមេអាថោកទាបទាំងពីរបញ្ចូទាហានមកចាប់គាត់។ រីឯអាថោកទាបទាំងពីរហ្នឹងវាណាត់ជួបគ្នានៅឯ(ម៉ានិលប្រទេសហ្វីលីពិន)ទៅវិញ។ ទី៣-ថ្មីៗនេះទៀតលោក (ម៉ម សូណង់ដូ)ត្រូវឡើងតុលាការពលរដ្ឋខ្មែរផ្អើលទូរទាំងពីភពលោកកមជួយគាំទ្រគាត់។ បែជាពួកអាថោកទាបគណបក្សនាំគ្រោះឱ្យជាតិនាំគ្នាសប្បាយ បង្កើតទីស្នាក់ការកណ្ដាលបណ្ដោះអាសន់នោះទៅវិញ។ ដូចច្នេះហើយសូមពលរដ្ឋខ្មែរទូទាំងពិភពលោកគឹតពិចារណាមើល។ ពេលវេលាមុនពេលវាលាក្រោយម្ដេចក៏ពូកវាមិនធ្វើរ បែជាពូកវាមកយកពេលវាលាណាដែលពលរដ្ឋខ្មែរកើតរឿងទៅវិញ។ នេះហើយគឺជាល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ នេះខ្ញុំនិយាយតែរឿងថ្មិៗដែលទើបហ្នឹងកើតឡើងផង៕

1:31 PM