Thursday, October 04, 2012

ដុកតឿ (បណ្ឌិត) ញឹក ប៊ុនឆៃ ប្រធាន ប្រតិបត្តិ គណបក្ស ហ៊្វុនស៊ិនប៉ិច





គណបក្ស ហ៊្វុនស៊ិនប៉ិច ប្រកាសសុពលភាព គណៈកម្មាធិការ ប្រតិបត្តិ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្រោមវត្តមានលោកបណ្ឌិតញឹកប៊ុនឆៃ

Wednesday, 03 October 2012 
ដោយៈ ដើមអម្ពិល(DAP):

ភ្នំពេញ៖ក្រោយពីធ្វើសមាហរណកម្មរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយម កាលពីកន្លងទៅថ្មីៗនេះគណបក្សហ៊្វុនស៊ិនប៉ិចកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០១២នេះបានធ្វើពិធីប្រកាសសុពលភាព សមាសភាពគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាលនិងរាជធានីភ្នំពេញ ក្រោមវត្តមានលោកបណ្ឌិតញឹកប៊ុនឆៃប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច និងលោកសៅ  រ៉ានីប្រធានគណបក្សជាតិនិយម ។
នៅក្នុងកិច្ចប្រជុំនោះ ប្រធាននាយកដ្ឋានរដ្ឋបាលបានប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មការ ប្រតិបត្តិ ប្រធាន-អនុប្រធាន យុវជន-ស្រ្តីប្រធាន-អនុប្រធានប្រតិបត្តិបក្សរាជធានីភ្នំពេញនិង ខេត្តកណ្តាលដែលមានសមាជិក ចូលរួមប្រមាណជាង៣០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក សៅរ៉ានីបានមានប្រសាសន៍ផ្តាំផ្ញើដល់មន្រ្តីទាំងអស់ ដែលបានរួមគ្នាមកនេះសូមបំភ្លេចចោលឲ្យ អស់ នូវរឿងអតីតកាល ហើយងាក មកចាប់ដៃគ្នារួមរស់ជាមួយគ្នាស្រឡាញ់គ្នាយល់ចិត្តគ្នាឡើងវិញដោយការប្រឹងប្រែង កសាងមូលដ្ឋានប្រមែប្រមូលកម្លាំងអ្នករាជានិយមឡើងវិញឲ្យ ច្រើនដើម្បី ឈានទៅរកជោគ ជ័យមួយដ៏ត្រចះត្រចង់ នៅពេលអនាគត ដូចដែលយើងធ្លាប់មានកន្លងមក ។ លោក ក៏បានរំលឹកដែរថាសូមកុំភ្លេចឲ្យសោះនូវពាក្សថាបែកបាក់ ព្រាត់ប្រាស់ គឺវាមានការឈឺចាប់ណាស់ ព្រមទាំងខាតបង់ថវិកាពេលវេលា ពិសេសជាងនេះ គឺបាត់បង់ជំនឿចិត្ត រវាង គ្នា នឹងគ្នា ។

ជាមួយគ្នានោះដែរ លោក បណ្ឌិត ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា ការរៀបចំឲ្យមានកិច្ចប្រជុំនឹងប្រកាសសុពល ភាពបញ្ចូល បន្ថែម គណៈកម្មាធិការគ្រប់គ្រង អចិន្ត្រៃយ៍គណៈកម្មាធិការនាយកនិងសមាសភាពគ្រប់គ្រងអគ្គ លេខា ធិការដ្ឋាននាថ្ងៃនេះគឺដើម្បីពង្រឹងកម្លាំងនៃការគ្រង់គ្រងឲ្យកាន់តែមានប្រសិទ្ធភាពការងារពិសេសសហការជួយគ្នាទៅវិញទៅមកឲ្យបានល្អជាមួយសមាជិកសមាជិកា និងជាមួយបក្សជាដៃគូដទៃទៀតឲ្យកាន់តែល្អប្រសើរប្រយោជន៍ គណបក្សនិង សង្គមជាតិ ។ លោកបណ្ឌិតបន្តថា ក្រោយពីរួមបញ្ចូលគ្នាយើងមានលទ្ធផលល្អជាច្រើន ដែលបង្ហាញពីជោគជ័យ មួយ ដែលអាចឲ្យយើងបោះជំហានទៅមុខឈាន ឆ្ពោះទៅរក សម្លេងគាំទ្រ និងភាពជោគជ័យបន្ថែមទៀត នៅក្នុងពេល បោះឆ្នោតសកលដ៏ខ្លីខាងមុខនេះ ។
នៅក្នុងឱកាសនោះដែរលោកប្រធានប្រតិបត្តិគណបក្សបានបង្ហាញពីស្ថានភាពនយោបាយជាច្រើនជំនាន់បន្ទាប់ពីទទួលបាន ឯករាជ្យពីរបបគ្រប់គ្រងបារាំងសេសមកគឺសង្គមរាស្រ្តនិយមដែលប្រទេសមានសុខសន្តិភាពសេរីភាពនិងឯករាជ្យភាពពេញលេញ ។ ប៉ុន្តែការគ្រប់គ្រង់នោះ មិនបានយូរប៉ុន្មាន ក៏ត្រូវខ្ទេចខ្ទីរទៅវិញដោយភ្លើងសង្រ្គាមរវាងជាតិនិងជាតិឯង ខ្លួនបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកាប់សម្លាប់ជាតិសាសន៍ឯងហើយភ្លើងសង្រ្គាមនោះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំរហូតដល់ឆ្នាំ១៩៩៣ ទើបយើងបានបង្កើតឡើងវិញនូវ របបរាជានិយមនិងបង្កើតរដ្ឋធម្មនុញ្ញបន្តរហូតមកដល់សព្វថ្ងៃនេះ ។
លោកបណ្ឌិតក៏បានជំរុញឲ្យសមាជិក សមាជិកាទាំងអស់ យកចិត្តទុកដាក់ប្រឹងប្រែងធ្វើការងារ ដែលបក្សបានប្រគល់ឲ្យតាមតួនាទីពិសេសប្រមូលសមាជិកឲ្យ មកគាំទ្រគណបក្ស ហ៊្វុនស៊ិនប៉ិចយើងវិញ ឲ្យបានកាន់តែច្រើន តាមតែអាចធ្វើទៅបាន ព្រោះពេលវេលានៃការបោះឆ្នោតសកលឆ្នាំ២០១៣កាន់តែខិតជិតមកដល់ ហើយ ។ ជាមួយគ្នានេះដែរលោកបានផ្តាំផ្ញើដល់មន្រ្តី ហ៊្វុនស៊ិនប៉ិចទាំងអស់ជំរុញឲ្យពលរដ្ឋ ដែលមានអាយុគ្រប់ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យ បានគ្រប់ៗគ្នា ដើម្បីទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនស្រឡាញ់ប្រយោជន៍ ជាតិសាសនានិងព្រះមហាក្សត្រ ៕

2 comments:

Anonymous said...

រៀនចប់ថ្នាក់បាញ់ស្វា បានទទួលថ្នាក់បណ្ឌិត។
មនុស្សម្នាក់ៗក្នុងសង្គមគួរចេះប្រមាណខ្លួនផង!

Anonymous said...

Oh my Goodness!

Cambodia has so many PhD holders per capita and is the poorest country in SE Asia.

It looks like these PhD holders who never set foot in real universities do not know much to help their country after all since Cambodia still needs foreign aids to sustain herself.

I am just wondering what kind of PhD Mr, Nhieuk has since he talks more or less like someone with the most grade 6 education.