គណបក្ស ហ៊្វុនស៊ិនប៉ិច ប្រកាសសុពលភាព គណៈកម្មាធិការ ប្រតិបត្តិ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្រោមវត្តមានលោក បណ្ឌិត ញឹក ប៊ុនឆៃ
Wednesday, 03 October 2012
ដោយៈ ដើមអម្ពិល(DAP):
ភ្នំពេញ៖ ក្រោយពីធ្វើសមាហ រណកម្មរវាងគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយម កាលពីកន្លងទៅថ្មីៗនេះ គណបក្ស ហ៊្វុនស៊ិនប៉ិច កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០១២នេះ បានធ្វើ ពិធីប្រកាសសុពលភាព សមាសភាពគណៈកម្មាធិការប្រតិបត្តិ ខេត្តកណ្តាលនិងរាជធានីភ្នំពេញ ក្រោមវត្តមានលោក បណ្ឌិត ញឹក ប៊ុនឆៃ ប្រធាន ប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច និងលោក សៅ រ៉ានី ប្រធានគណបក្សជាតិនិយម ។
នៅក្នុងកិច្ចប្រជុំនោះ ប្រធាន នាយកដ្ឋានរដ្ឋបាលបានប្រ កាសសេចក្តីសម្រេចស្តីពីការ តែងតាំងសមាសភាពគណៈកម្ម ការ ប្រតិបត្តិ ប្រធាន-អនុប្រធាន យុវជន-ស្រ្តី ប្រធាន-អនុប្រធាន ប្រតិបត្តិបក្សរាជធានីភ្នំពេញនិ ង ខេត្តកណ្តាលដែលមានសមាជិក ចូលរួមប្រមាណជាង៣០០ នាក់។
ថ្លែងក្នុងឱកាសនោះ លោក សៅ រ៉ានី បានមានប្រសាសន៍ផ្តាំ ផ្ញើដល់មន្រ្តីទាំងអស់ ដែលបានរួមគ្នាមកនេះសូមបំភ្លេចចោ លឲ្យ អស់ នូវរឿងអតីតកាល ហើយ ងាក មកចាប់ដៃគ្នារួមរស់ជាមួយគ្នា ស្រឡាញ់គ្នា យល់ចិត្តគ្នា ឡើងវិញ ដោយការប្រឹងប្រែង កសាងមូលដ្ឋាន ប្រមែប្រមូល កម្លាំងអ្នករាជានិយមឡើងវិញឲ្យ ច្រើនដើម្បី ឈានទៅរកជោគ ជ័យ មួយដ៏ត្រចះត្រចង់ នៅពេលអនាគត ដូចដែលយើងធ្លាប់មានកន្លង មក ។ លោក ក៏បានរំលឹកដែរថា សូមកុំភ្លេចឲ្យសោះនូវពាក្សថា បែកបាក់ ព្រាត់ប្រាស់ គឺវាមានការឈឺចាប់ណាស់ ព្រមទាំងខាតបង់ថវិកា ពេលវេលា ពិសេសជាងនេះ គឺបាត់បង់ជំនឿចិត្ត រវាង គ្នា នឹងគ្នា ។
ជាមួយគ្នានោះដែរ លោក បណ្ឌិត ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា ការរៀបចំ ឲ្យមានកិច្ចប្រជុំនឹងប្រកាសសុពល ភាពបញ្ចូល បន្ថែម គណៈកម្មាធិការគ្រប់គ្រង អចិន្ត្រៃយ៍ គណៈ កម្មាធិការនាយកនិងសមាស ភាពគ្រប់គ្រងអគ្គ លេខា ធិការ ដ្ឋាននាថ្ងៃនេះគឺដើម្បីពង្រឹ ងកម្លាំង នៃការគ្រង់គ្រងឲ្យកាន់តែមានប្រ សិទ្ធភាពការងារ ពិសេស សហ ការជួយគ្នាទៅវិញទៅមកឲ្យបាន ល្អជាមួយសមាជិក សមាជិកា និងជាមួយបក្សជាដៃគូដទៃទៀត ឲ្យកាន់តែល្អប្រសើរប្រយោជន៍ គណបក្សនិង សង្គមជាតិ ។ លោក បណ្ឌិតបន្តថា ក្រោយពីរួម បញ្ចូលគ្នា យើងមានលទ្ធផល ល្អជាច្រើន ដែលបង្ហាញពីជោគជ័យ មួយ ដែលអាចឲ្យយើងបោះ ជំហានទៅមុខឈាន ឆ្ពោះទៅរក សម្លេងគាំទ្រ និងភាពជោគជ័យបន្ថែមទៀត នៅក្នុងពេល បោះឆ្នោតសកលដ៏ខ្លីខាងមុខនេះ ។
នៅក្នុងឱកាសនោះដែរលោកប្រធានប្ រតិបត្តិគណបក្សបានបង្ហាញ ពីស្ថានភាពនយោបាយជាច្រើន ជំនាន់បន្ទាប់ពីទទួលបាន ឯក រាជ្យពីរបបគ្រប់គ្រងបារាំងសេស មកគឺសង្គមរាស្រ្តនិយមដែលប្រ ទេសមានសុខសន្តិភាព សេរីភាព និងឯករាជ្យភាពពេញលេញ ។ ប៉ុន្តែការគ្រប់គ្រង់នោះ មិនបានយូរប៉ុន្មាន ក៏ត្រូវខ្ទេចខ្ទីរទៅវិញ ដោយភ្លើងសង្រ្គាមរវាងជាតិ និងជាតិឯង ខ្លួនបំផ្លិចបំផ្លាញហេដ្ឋារចនា សម្ព័ន្ធ កាប់សម្លាប់ជាតិសាសន៍ឯង ហើយភ្លើងសង្រ្គាម នោះបានអូសបន្លាយអស់រយៈ ពេលជាច្រើនឆ្នាំរហូតដល់ឆ្នាំ ១៩៩៣ ទើបយើងបានបង្កើតឡើងវិញនូវ របបរាជានិយមនិងបង្កើត រដ្ឋធម្មនុញ្ញបន្តរហូតមកដល់ សព្វថ្ងៃនេះ ។
លោក បណ្ឌិត ក៏បានជំរុញឲ្យសមាជិក សមាជិកាទាំងអស់ យកចិត្តទុកដាក់ ប្រឹងប្រែងធ្វើការងារ ដែលបក្សបានប្រគល់ឲ្យតាមតួនាទី ពិសេសប្រមូលសមាជិកឲ្យ មកគាំទ្រគណបក្ស ហ៊្វុនស៊ិនប៉ិចយើងវិញ ឲ្យបានកាន់តែច្រើន តាមតែអាចធ្វើទៅបាន ព្រោះពេលវេលានៃការបោះឆ្នោត សកលឆ្នាំ២០១៣កាន់តែខិតជិត មកដល់ ហើយ ។ ជាមួយគ្នានេះដែរ លោកបានផ្តាំផ្ញើដល់មន្រ្តី ហ៊្វុនស៊ិនប៉ិចទាំងអស់ជំរុញឲ្ យពលរដ្ឋ ដែលមានអាយុគ្រប់ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ បោះឆ្នោតឲ្យ បានគ្រប់ៗគ្នា ដើម្បីទៅបោះឆ្នោតជ្រើសរើសមេដឹ កនាំ ដែលខ្លួនស្រឡាញ់ប្រយោជន៍ ជាតិ សាសនានិងព្រះមហាក្សត្រ ៕
.jpg)
2 comments:
រៀនចប់ថ្នាក់បាញ់ស្វា បានទទួលថ្នាក់បណ្ឌិត។
មនុស្សម្នាក់ៗក្នុងសង្គមគួរចេះប្រមាណខ្លួនផង!
Oh my Goodness!
Cambodia has so many PhD holders per capita and is the poorest country in SE Asia.
It looks like these PhD holders who never set foot in real universities do not know much to help their country after all since Cambodia still needs foreign aids to sustain herself.
I am just wondering what kind of PhD Mr, Nhieuk has since he talks more or less like someone with the most grade 6 education.
Post a Comment