![]() |
| លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។រូបថតផា លីណា |
លោកនាយករដ្ឋមន្ត្រីរិះគន់ក្រុមអ្នករិះគន់រដ្ឋាភិបាល
Thursday, 04 October 2012
លាង ផាន់ណារ៉ា
The Phnom Penh Post
ភ្នំពេញៈ នៅក្នុងពិធីចែកបរិញ្ញាប័ត្រជូនដល់សាកលវិទ្យាល័យមួយនៅព្រឹកថ្ងៃទី០៤ ខែកញ្ញានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានរិះគន់ខ្លាំងៗ ទៅលើក្រុមអ្នកវិភាគនយោបាយនិងមន្ត្រីអង្គការសហប្រជាជាតិ ដែលបានរិះគន់លើរាជរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងបញ្ហាដីធ្លីនិងចាប់សកម្មជនសិទ្ធិមនុស្ស។
លោកបានរិះគន់លើមន្ត្រីអង្គការសហប្រជាជាតិនោះថា ជាអ្នកសរសេររបាយការណ៍ «តឹកឡឹកៗ» និងបានចំអកដល់មន្ត្រីគណបក្សនយោបាយមួយចំនួន ដែលបានចាត់ទុករបាយការណ៍នោះថា ជាអនុសាសន៍របស់អង្គការសហប្រជាជាតិ។
លោកហ៊ុន សែនបានចំអកថា មន្ត្រីទាំងនោះនិយាយ «ភ្លើៗ» ដោយលោកបញ្ជាក់ថា «ប្រទេសអធិបតេយ្យមួយ មិនអាចទទួលយករបាយការណ៍របស់បុគ្គលម្នាក់បានទេ គឺត្រូវមានការយល់ព្រមពីប្រជាជន ដែលជាអ្នកគាំទ្រគណបក្សប្រជាជន»។
មន្ត្រីអង្គការសហប្រជាជាតិ លោកស៊ូយ៉ា សូប៊ិឌី ដែលជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស បានចេញរបាយការណ៍មួយកាលពីសប្តាហ៍មុន ដែលបានរិះគន់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ថា មានកម្រិតថយចុះយ៉ាងខ្លាំង ដូចជាបញ្ហាជម្លោះដីធ្លី ការបណ្តេញប្រជាពលរដ្ឋចេញដោយបង្ខំ ការចាប់និងគម្រាមកំហែងសកម្មជនសិទ្ធិមនុស្ស ដោយប្រើប្រាស់ប្រព័ន្ធតុលាការ។
លោកហ៊ុន សែនក៏បានប្រតិកម្មនឹង ការដែលលោកនឹងចែកមេដាយមាសដល់ក្រុមយុវជនស្ម័គ្រចិត្តវាស់ដីធ្លី និងមិនបានផ្តល់ឲ្យកងទ័ពការពារទឹកដីផង។
លោកបញ្ជាក់ថា «កងទ័ព ការពារទឹកដីគេមានមេដាយ មួយជីវិតរបស់ពួកគេរួចទៅហើយ គឺមេដាយសេនាជ័យ ដែលព្រះរាជទាន ដោយព្រះមហាក្សត្រ ហើយមេដាយនេះ គឺមានតម្លៃជាងមេដាយមាសទៅទៀត។
មុននឹងបញ្ចប់ការថ្លែងសុន្ទរកថាលោកនាយករដ្ឋមន្ត្រីបានប្រកាសថា ព្រះរាជពិធីបុណ្យអ៊ុំទូក នឹងប្រារព្ធឡើងជាធម្មតា និងផ្តាំផ្ញើឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះទឹកជំនន់ឆ្នាំនេះ។
.jpg)
6 comments:
លោកខ្វាងម្ខាក់ អ្នកថាប្រជាជន គាំទ្រគណបក្ស
អ្នកឯង លោកឯងចេះតែថាឱ្យផុតពីមាត់តាម៉ង៕
ហ៊ុនសែន កុំនិយាយផ្ដេសផ្ដាស ហ៊ុនសែន បញ្ជា
ឱ្យគេសម្លាប់ប្រជាជនខ្លួន តើ ប្រជាជនណាទៅគាំ
ទ្របក្សខ្លួននោះ? ទង្វើរបស់ ហ៊ុនសែន សុទ្ធសឹង
តែប្រជាភិថុតទាំងអស់។ ប៊ីចេង១កញ្ចប់ សារុង១
សម្រាប់បោកប្រាសដល់ប្រជាជន។
ប្រជាជនគាំ ទ្រប៊ីចេង១កញ្ចប់- សារុង១...តែប៉ុណ្ណោះ។
ប៊ីចេង និង សារុង សុទ្ធមានម្ចាស់ ដូច្នេះ គាំទ្រ
វត្ថុទាំងពីរ វាក៏ដូចគាំទ្រម្ចាស់អ្នកចែកប៊ីចេង
និងសារុងដែរ៕
សែនខ្លាំងព្រោះយួន សែនចង់គេចខ្លួន
ខ្លាចយួនក្របែល សែនសត្រូវខ្មែរ
នៅតែដដែល ចុងចប់ប្រហែល
រកដីកប់គ្មាន ។
ខ្លាំងជាមួយខ្មែរ អួតអាងពូកែ
នឹងខ្មែរមិនហ៊ាន ប៉ិនខាងអំនួត
ភ្លើឆ្កួតបំពាន ឆ្កែកន្ទុយខ្វៀន
កុម្មុយនិស្តឆ្អិនឆ្អៅ ។
ចងក្រវ៉ាត់កស្លៀកពាក់ល្អពេក តែក្នុងពោះសុទ្ធ
តែអាចម៍ចេញតាមមាត់ វាគួរតែស្លៀកពាក់ខោ
អាវដាចគូថកាន់ដបស្រាត្រេងត្រាងតាមផ្លូវទើប
សម មិនគួរឈរមុខមីក្រូនិយាយបែបឆ្កួតៗទេ
ពីអញ!
Post a Comment