Thursday, October 04, 2012

បានត្រឹមតែរិះគន់ គេទេ អាវ៉ាអើយ! ក្អេងក្អាង ដូចកូនក្អាត់ ក្នុងក្អមចឹង!

លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន។រូបថតផា លីណា

លោក​នាយក​រដ្ឋ​មន្ត្រី​រិះ​គន់​ក្រុម​អ្នក​រិះ​គន់​រដ្ឋាភិបាល

Thursday, 04 October 2012
លាង ផាន់ណារ៉ា
The Phnom Penh Post

ភ្នំពេញៈ នៅក្នុង​ពិធី​ចែក​បរិញ្ញា​ប័ត្រ​ជូន​ដល់​សាកល​វិទ្យា​ល័យ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី០៤ ខែ​កញ្ញា​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​រិះ​គន់​ខ្លាំងៗ ទៅ​លើ​ក្រុម​អ្នក​វិភាគ​នយោបាយ​និង​មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ ដែល​បាន​រិះគន់​លើ​រាជ​រដ្ឋាភិបាល​កម្ពុជាទាក់​ទង​នឹង​បញ្ហា​ដីធ្លី​និង​ចាប់​សកម្មជន​សិទ្ធិ​មនុស្ស។

លោក​បាន​រិះគន់​លើ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​នោះ​ថា ជា​អ្នក​សរសេរ​របាយ​ការណ៍ «តឹក​ឡឹកៗ» និង​បាន​ចំអក​ដល់​មន្ត្រី​គណបក្ស​នយោបាយ​មួយ​ចំនួន ដែល​បាន​ចាត់​ទុក​របាយ​ការណ៍​នោះ​ថា ជា​អនុសាសន៍​របស់​អង្គ​ការ​សហ​ប្រជាជាតិ។

លោក​ហ៊ុន សែន​បាន​ចំអក​ថា មន្ត្រី​ទាំង​នោះ​និយាយ «ភ្លើៗ» ដោយ​លោក​បញ្ជាក់​ថា «ប្រទេស​អធិប​តេយ្យ​មួយ មិន​អាច​ទទួល​យក​របាយ​ការណ៍​របស់​បុគ្គល​ម្នាក់​បាន​ទេ គឺ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ប្រជាជន ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន»


មន្ត្រី​អង្គការ​សហប្រជាជាតិ​​ លោក​ស៊ូយ៉ា សូប៊ិឌី ដែល​ជា​អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស បាន​ចេញ​របាយ​ការណ៍​មួយ​កាល​ពី​សប្តាហ៍​មុន ដែល​បាន​រិះគន់​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថា មាន​កម្រិត​ថយ​ចុះ​យ៉ាង​ខ្លាំង ដូច​ជា​បញ្ហា​ជម្លោះ​ដីធ្លី ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ ​ការ​ចាប់​និង​គម្រាម​កំហែង​សកម្ម​ជន​​សិទ្ធិ​មនុស្ស​ ដោយ​​​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ។

លោកហ៊ុន សែន​ក៏​បាន​ប្រតិកម្ម​នឹង ការ​ដែល​លោក​នឹង​ចែក​មេដាយ​មាស​ដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​វាស់​ដីធ្លី និង​មិន​បាន​ផ្តល់​ឲ្យ​កង​ទ័ព​ការពារ​ទឹក​ដី​ផង។

លោក​បញ្ជាក់​ថា «កងទ័ព ការពារ​ទឹក​ដី​គេ​មាន​មេដាយ មួយ​ជីវិត​របស់​ពួក​គេ​រួច​ទៅ​ហើយ គឺ​មេ​ដាយ​សេនា​ជ័យ ដែល​ព្រះ​រាជ​ទាន ដោយ​ព្រះ​មហា​ក្សត្រ ហើយ​មេដាយ​នេះ គឺ​មាន​តម្លៃ​ជាង​មេដាយ​មាស​ទៅ​ទៀត

មុន​នឹង​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ប្រកាស​ថា ព្រះ​រាជពិធី​បុណ្យ​អ៊ុំ​ទូក នឹង​ប្រារព្ធ​ឡើង​ជា​ធម្មតា​ និង​ផ្តាំ​ផ្ញើ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទឹក​ជំនន់​ឆ្នាំ​នេះ។

6 comments:

Anonymous said...

លោកខ្វាងម្ខាក់ អ្នកថា​ប្រជាជន គាំទ្រគណបក្ស
អ្នកឯង លោក​ឯងចេះតែថាឱ្យផុតពីមាត់តាម៉ង៕

Anonymous said...

ហ៊ុនសែន កុំនិយាយផ្ដេសផ្ដាស ហ៊ុនសែន បញ្ជា
ឱ្យគេសម្លាប់ប្រជាជនខ្លួន តើ ប្រជាជនណាទៅគាំ
ទ្របក្សខ្លួននោះ? ទង្វើរបស់ ហ៊ុនសែន សុទ្ធសឹង
តែប្រជាភិថុតទាំងអស់។ ប៊ីចេង១កញ្ចប់ សារុង១
សម្រាប់បោកប្រាសដល់ប្រជាជន។

Anonymous said...


ប្រជាជនគាំ ទ្រប៊ីចេង១កញ្ចប់- សារុង១...តែប៉ុណ្ណោះ។

Anonymous said...

ប៊ីចេង និង សារុង សុទ្ធមានម្ចាស់ ដូច្នេះ គាំទ្រ
វត្ថុទាំងពីរ វាក៏ដូចគាំទ្រម្ចាស់អ្នកចែកប៊ីចេង
និងសារុងដែរ៕

Anonymous said...

សែនខ្លាំងព្រោះយួន សែនចង់គេចខ្លួន
ខ្លាចយួនក្របែល សែនសត្រូវខ្មែរ
នៅតែដដែល ចុងចប់ប្រហែល
រកដីកប់គ្មាន ។
ខ្លាំងជាមួយខ្មែរ អួតអាងពូកែ
នឹងខ្មែរមិនហ៊ាន ប៉ិនខាងអំនួត
ភ្លើឆ្កួតបំពាន ឆ្កែកន្ទុយខ្វៀន
កុម្មុយនិស្តឆ្អិនឆ្អៅ ។

Anonymous said...

ចងក្រវ៉ាត់កស្លៀកពាក់ល្អពេក តែក្នុងពោះសុទ្ធ
តែអាចម៍ចេញតាមមាត់ វាគួរតែស្លៀកពាក់ខោ
អាវដាចគូថកាន់ដបស្រាត្រេងត្រាងតាមផ្លូវទើប
សម មិនគួរឈរមុខមីក្រូនិយាយបែបឆ្កួតៗទេ
ពីអញ!