Wednesday, October 03, 2012

លោក សម រង្ស៊ី ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​បក្ស សម រង្ស៊ី

ដោយ ទេព សុរ៉ាវី 2012-10-03 RFA
លោក សម រង្ស៊ី ប្រកាស​លាលែង​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ដើម្បី​ទៅ​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ។
ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​យល់​ព្រម​ចំពោះ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ។
លោក គង់ គាំ ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ថា លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​លាលែង​តំណែង​មក​លោក​ផ្ទាល់ កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ហើយ​បញ្ជាក់​ថា គាត់ (សម រង្ស៊ី) នឹង​លា​លែង​ចេញ​ពី​ប្រធាន​គណបក្ស សម រង្ស៊ី ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ធ្វើ​សមាជ​គណបក្ស សម រង្ស៊ី។

លោក គង់ គាំ៖ «លិខិត​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៨ ប៉ុន្តែ​យើង​ទើប​តែ​នឹង​ទទួល​នៅ​ថ្ងៃ​ទី​២ ខែ​តុលា នេះ ហើយ​លោក​ប្រធាន សម រង្ស៊ី បាន​ផ្ញើ​ពាក្យ​លាលែង​ពី​គណបក្ស សម រង្ស៊ី មក​ដល់​ខ្ញុំ​ដែល​ជា​ប្រធាន​ស្តីទី ដោយ​បញ្ជាក់​ថា លោក​បាន​ទៅ​ទទួល​ជា​ប្រធាន​ថ្មី "សង្គ្រោះ​ជាតិ" ដូច្នេះ​ដំណឹង​នេះ​សម្រាប់​ខ្លួន​ខ្ញុំ ហើយ​គាត់ នឹង​លាលែង​ជា​ផ្លូវការ​នៅ​សមាជ​គណបក្ស សម រង្ស៊ី រៀបចំ​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ»
លោក គង់ គាំ បន្ត​ថា ក្រោយ​ពី​ទទួល​បាន​លិខិត​សុំ​លា​ឈប់​របស់​លោក សម រង្ស៊ី គណៈកម្មការ​នាយក និង​គណៈកម្មការ​អចិន្ត្រៃយ៍ កោះ​ប្រជុំ​ហើយ​សម្រេច​យល់​ព្រម​តាម​សំណើ​សុំ​លា​ឈប់​ពី​ប្រធាន​របស់​លោក សម រង្ស៊ី។
លោក​បន្ត​ថា នៅ​ក្នុង​ពិធី​សមាជ​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ខាង​មុខ លោក​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី នឹង​ក្លាយ​ជា​បេក្ខជន​តែ​ម្នាក់​គត់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ធ្វើ​ ជា​ប្រធាន​គណបក្ស​បន្ត​ពី​លោក សម រង្ស៊ី៕

4 comments:

Anonymous said...

ត្រឹមត្រូវហើយដែលលោក សមរាង្ស៊ីប្រកាសលា
លេងពីដំណែងប្រធានគណបក្សសមរាង្ស៊ី។

Anonymous said...

-មី ង្វៀងមួ សុខហួ....(មីប្រជាភិថុតនិយាយពិរោះ- តែជាបិសាចយួនប្រែរូប)

- អា ង្វៀងហ៊ុន សែន (អាឈ្នៈ-ឈ្នៈ-អាមេអបគមន៍យួននៅស្រុកខ្មែរ)

-អាចាញ់ ង្វៀងកឹម សុខា(ខាអើយខា!...បាទ..បាទ...បាទសម្ដេច!)...

- អាចាញ់ ង្វៀងសំរាំង ស៊ី(ស៊ីអាចម៍អាឈ្លើយ​ហ៊ុន​ សែន)

គឺជា បនឆ្កែ (CPP)យួនយៀកកុង សុទ្ធសាធ
ធ្វើនយោបាយបង្រ្គប់កិច្ចដើម្បីឲ្យ ខ្មែររលាយ។

Anonymous said...

បើសម រង្ស៊ីអាចនឹងវិលត្រឡប់ចូលស្រុកវិញបានមុនពេលការបោះឆ្នោតខាងមុខនេះ វាសបញ្ចាក់អោយយើងឃើញយ៉ាងច្បាស់ថាសម រង្ស៊ីគឺពិតជាពពួកក្រុមលែងល្ខោនជាមួយគណបក្សប្រជាជន!...សាច់រឿងសម រង្ស៊ី និងលោក សូណង់ដូវាស្រដៀងគ្នា តើហេតុដូចម្តេចបានជាសូណង់ដូចូលគុកព្រៃសររីឯងកិម សុខា, មួ សុខហួ និង សម រង្ស៊ី អាចធ្វើសកម្មភាពនយោបាយក្នុងស្រុកបាន!..សូមខ្មែរទាំងអស់ពិចារណា!...។

Anonymous said...

Sam Rainsy has no money to buy gift to the people but he has money to buy a huge land (put his daughter name) near the beach of Sihanouk ville in Cambodia.