ដោយ ទេព សុរ៉ាវី 2012-10-03 RFA
លោក សម រង្ស៊ី ប្រកាសលាលែងចេញពីតំណែងប្រធានគណបក្ស សម រង្ស៊ី
កាលពីថ្ងៃទី២ ខែតុលា
ដើម្បីទៅកាន់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិវិញ។
ការប្រកាសនេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ
បានអនុញ្ញាតយល់ព្រមចំពោះការបង្កើតគណបក្សសង្គ្រោះជាតិ ដែលមានលោក
សម រង្ស៊ី ធ្វើជាប្រធាន កាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ។
លោក គង់ គាំ ប្រធានស្ដីទីគណបក្ស សម រង្ស៊ី ឲ្យដឹងនៅថ្ងៃទី៣
ខែតុលា ថា លោក សម រង្ស៊ី បានផ្ញើលិខិតលាលែងតំណែងមកលោកផ្ទាល់
កាលពីថ្ងៃទី២ ខែតុលា ហើយបញ្ជាក់ថា គាត់ (សម រង្ស៊ី)
នឹងលាលែងចេញពីប្រធានគណបក្ស សម រង្ស៊ី ជាផ្លូវការនៅថ្ងៃទី២
ខែវិច្ឆិកា ដែលជាថ្ងៃធ្វើសមាជគណបក្ស សម រង្ស៊ី។
លោក គង់ គាំ៖ «លិខិតក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨
ប៉ុន្តែយើងទើបតែនឹងទទួលនៅថ្ងៃទី២ ខែតុលា នេះ ហើយលោកប្រធាន សម
រង្ស៊ី បានផ្ញើពាក្យលាលែងពីគណបក្ស សម រង្ស៊ី
មកដល់ខ្ញុំដែលជាប្រធានស្តីទី ដោយបញ្ជាក់ថា
លោកបានទៅទទួលជាប្រធានថ្មី "សង្គ្រោះជាតិ"
ដូច្នេះដំណឹងនេះសម្រាប់ខ្លួនខ្ញុំ ហើយគាត់
នឹងលាលែងជាផ្លូវការនៅសមាជគណបក្ស សម រង្ស៊ី រៀបចំនៅថ្ងៃទី២
ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខ»។
លោក គង់ គាំ បន្តថា ក្រោយពីទទួលបានលិខិតសុំលាឈប់របស់លោក សម
រង្ស៊ី គណៈកម្មការនាយក និងគណៈកម្មការអចិន្ត្រៃយ៍
កោះប្រជុំហើយសម្រេចយល់ព្រមតាមសំណើសុំលាឈប់ពីប្រធានរបស់លោក សម
រង្ស៊ី។
លោកបន្តថា នៅក្នុងពិធីសមាជគណបក្ស សម រង្ស៊ី នៅថ្ងៃទី២
ខែវិច្ឆិកា ខាងមុខ លោកដែលបច្ចុប្បន្នជាប្រធានស្ដីទីគណបក្ស សម
រង្ស៊ី
នឹងក្លាយជាបេក្ខជនតែម្នាក់គត់សម្រាប់ការបោះឆ្នោតជ្រើសរើសធ្វើ
ជាប្រធានគណបក្សបន្តពីលោក សម រង្ស៊ី៕
4 comments:
ត្រឹមត្រូវហើយដែលលោក សមរាង្ស៊ីប្រកាសលា
លេងពីដំណែងប្រធានគណបក្សសមរាង្ស៊ី។
-មី ង្វៀងមួ សុខហួ....(មីប្រជាភិថុតនិយាយពិរោះ- តែជាបិសាចយួនប្រែរូប)
- អា ង្វៀងហ៊ុន សែន (អាឈ្នៈ-ឈ្នៈ-អាមេអបគមន៍យួននៅស្រុកខ្មែរ)
-អាចាញ់ ង្វៀងកឹម សុខា(ខាអើយខា!...បាទ..បាទ...បាទសម្ដេច!)...
- អាចាញ់ ង្វៀងសំរាំង ស៊ី(ស៊ីអាចម៍អាឈ្លើយហ៊ុន សែន)
គឺជា បនឆ្កែ (CPP)យួនយៀកកុង សុទ្ធសាធ
ធ្វើនយោបាយបង្រ្គប់កិច្ចដើម្បីឲ្យ ខ្មែររលាយ។
បើសម រង្ស៊ីអាចនឹងវិលត្រឡប់ចូលស្រុកវិញបានមុនពេលការបោះឆ្នោតខាងមុខនេះ វាសបញ្ចាក់អោយយើងឃើញយ៉ាងច្បាស់ថាសម រង្ស៊ីគឺពិតជាពពួកក្រុមលែងល្ខោនជាមួយគណបក្សប្រជាជន!...សាច់រឿងសម រង្ស៊ី និងលោក សូណង់ដូវាស្រដៀងគ្នា តើហេតុដូចម្តេចបានជាសូណង់ដូចូលគុកព្រៃសររីឯងកិម សុខា, មួ សុខហួ និង សម រង្ស៊ី អាចធ្វើសកម្មភាពនយោបាយក្នុងស្រុកបាន!..សូមខ្មែរទាំងអស់ពិចារណា!...។
Sam Rainsy has no money to buy gift to the people but he has money to buy a huge land (put his daughter name) near the beach of Sihanouk ville in Cambodia.
Post a Comment