Monday, October 29, 2012

សភា​អឺរ៉ុប​ថ្កោលទោស​ការ​កាត់​ទោស​លោក​ សម រង្ស៊ី និង​​ ម៉ម សូណង់ដូ

Mam Sonando
Sam Rainsy

ដោយ យន់ សាមៀន
2012-10-29
Radio Free Asia

សភា​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី ២៦ តុលា បាន​ចេញ​សេចក្ដី​សម្រេច​ចិត្ត​មួយ ថ្កោលទោស​ការ​កាត់​ទោស​នយោបាយ​ប្រឆាំង​នឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ និង​នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ

សភា​សហភាព​អឺរ៉ុប ក៏​បាន​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ និង​យុត្តិធម៌ តាម​ស្តង់ដារ​អន្តរជាតិ ដែល​គ្រប់​គណបក្ស​នយោបាយ អាច​ចូលរួម​ប្រកួត​ប្រជែង​បាន។

សមាជិក​សភា​សហភាព​អឺរ៉ុប ដែល​ជា​អង្គ​នីតិប្បញ្ញត្តិ​ដ៏​មាន​អំណាច​មួយ នៅ​លើ​ពិភព​លោក បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស សង្គ្រោះ​ជាតិ សម្រុះសម្រួល​ផ្នែក​នយោបាយ ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ថ្មី​នេះ អាច​ចូលរួម​ការ​បោះឆ្នោត ប្រកប​ដោយ​ភាព​ជឿជាក់។


សមាជិក​សភា​សហភាព​អឺរ៉ុប មាន​ចំនួន ៧៥៤ នាក់ តំណាង​ឲ្យ​អ្នក​បោះឆ្នោត​ប្រមាណ​ជិត ៤ រយ​លាន​នាក់ ក៏​បាន​ថ្កោលទោស ការ​កាត់​ទោស​ផ្នែក​នយោបាយ​ប្រឆាំង​លោក សម រង្ស៊ី និង​ការ​បាញ់​សម្លាប់​សកម្មជន​ព្រៃ​ឈើ លោក ឈុត វុទ្ធី និង​ក្មេង​ស្រី ហេង ចន្ថា អ្នក​តវ៉ា​បញ្ហា​ដីធ្លី នៅ​ខេត្ត​ក្រចេះ។

សេចក្ដី​សម្រេច​ចិត្ត ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៦ តុលា ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះលែង​នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ និង​សកម្មជន​ដីធ្លី​ផ្សេង​ទៀត​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ សភា​សហភាព​អឺរ៉ុប​កត់​សំគាល់​ថា ករណី​លោក ម៉ម សូណង់ដូ ក៏​ជា​ករណី​នយោបាយ​មួយ​ដែរ។

តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១១ ឆ្នាំ ពី​បទ​ដក​បង្គោល​តម្រុយ​ព្រំដែន និង​បរិហារកេរ្តិ៍។ ចំណែក​ឯ​លោក ម៉ម សូណង់ដូ ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស ២០ ឆ្នាំ ពី​បទ​បង្កើត​តំបន់​អបគមន៍។ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ការ​កាត់​ទោស​ទាំង​ពីរ ឋិត​នៅ​ក្រោម​សំពាធ​នយោបាយ​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៧ តុលា លោក សម រង្ស៊ី មាន​ប្រសាសន៍​ពី​ប្រទេស​កាណាដា​មក​ថា លោក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ពិចារណា​សេចក្ដី​សម្រេច​ចិត្ត របស់​សភា​សហភាព​អឺរ៉ុប ដើម្បី​ចៀសវាង​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​នេះ ដាក់​ប្រទេស​កម្ពុជា នៅ​ក្នុង​ភាព​ឯកា។ សំឡេង “នេះ គឺ​ជា​ចរន្ត​មួយ ចរន្ត​ដ៏​ធំ​ក្នុង​ពិភព​លោក ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ឲ្យ​ត្រឹមត្រូវ ហើយ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​បាន​នៅ​ឯកោ​ តែ​ម្នាក់​ឯង មិន​យក​ចិត្ត​ទុក​ដាក់​អ្វី ដែល​សហគមន៍​អន្តរជាតិ​ស្នើ​យ៉ាង​ទទូច​នោះ​ទេ។”

សេចក្ដី​សម្រេច​ចិត្ត​របស់​សភា​សភាព​អឺរ៉ុប គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​មិន​ឲ្យ​លោក សម រង្ស៊ី អាច​មក​គោរព​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ។ កាល​ពី​ថ្ងៃ​សុក្រ ទី ២៦ តុលា ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន បញ្ជាក់​ថា លោក​មិន​ទទួល​ការ​ស្នើសុំ​អន្តរាគមន៍​ពី​លោក សម រង្ស៊ី ដោយសារ​តែ​លោក សម រង្ស៊ី ធ្លាប់​អះអាង​ថា លោក​នឹង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​វៀតណាម ដើម្បី​អាច​ចូល​មក​កម្ពុជា​បាន។

សភា​សហភាព​អឺរ៉ុប ក៏​បាន​ស្នើសុំ​គណៈកម្មាធិការ​សភា ស៊ើបអង្កេត​ការ​រំលោភ​សិទ្ធិមនុស្ស នៅ​កម្ពុជា កើត​ឡើង​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មួយ​ចំនួន ដែល​នាំ​ផលិតផល​កសិកម្ម មក​ទីផ្សារ​សហភាព​អឺរ៉ុប។ សេចក្ដី​សម្រេច​បន្ត​ថា សហភាព​អឺរ៉ុប នឹង​ផ្អាក​ការ​នាំ​ចូល​ពី​ក្រុមហ៊ុន​ណា ដែល​បាន​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សភា​សហភាព​អឺរ៉ុប ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ និង​សិទ្ធិ​សំដែង​មតិ។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ច្រាន​ចោល​ការ​ថ្កោលទោស​របស់​សភា​សហភាព​អឺរ៉ុប។ លោក ផៃ ស៊ីផាន ចាត់​ទុក​ថា សេចក្ដី​សម្រេច​ចិត្ត​សភា​សហភាព​អឺរ៉ុប គ្រាន់​តែ​ពិនិត្យ​លើ​ទិដ្ឋភាព​នយោបាយ មិនមែន​ទិដ្ឋភាព​ច្បាប់។

លោក ផៃ ស៊ីផាន៖ «អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ច្បាប់​របស់​សភា​សហភាព​អឺរ៉ុប គ្រាន់​តែ​នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ​តែ​ប៉ុណ្ណោះ។ មិនមែន​បាន​យល់​ដឹង​លំអិត​ពី​មូលដ្ឋាន​នៃ​ការ​វិនិច្ឆ័យ​ក្ដី​របស់​លោក ម៉ម សូណង់ដូ នោះ​ទេ។ ដូច្នោះ ការ​វាយ​តម្លៃ​វា​មិន​ត្រូវ​តាម​ច្បាប់​ទេ។ វា​គួរ​តែ​យក​ទិដ្ឋភាព​ច្បាប់​មក​ពិចារណា​ច្រើន​ជាង»

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights watch) លោក ហ្វៀល រ៉ូបឺតសុន (Phil Robertson) កាល​ពី​ដើម​ខែ​តុលា បាន​សំដែង​ក្ដី​កង្វល់​ពី​ការ​ធ្លាក់​ចុះ នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​អះអាង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់ ស្រដៀង​ទៅ​នឹង​ស្ថានភាព​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា​ដែរ។

បច្ចុប្បន្ន សកម្មជន​សិទ្ធិមនុស្ស និង​គណបក្ស​ប្រឆាំង កំពុង​រង​ការ​គំរាម​កំហែង​ពី​សំណាក់​រដ្ឋាភិបាល។ លោក​ក៏​បាន​រិះគន់​ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស​ចិន នៅ​កម្ពុជា ដែល​បាន​ក្លាយ​ជា​លក្ខខណ្ឌ​ដោះដូរ​ធនធាន​ធម្មជាតិ និង​ដី​សម្បទាន​សេដ្ឋកិច្ច ជា​មូលហេតុ​បណ្ដាល​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស៕

3 comments:

Anonymous said...

សភាសហភាពអឺរុបបានធ្វើការថ្កោលទោស​ការ​
កាត់​ទោស​នយោបាយ​ប្រឆាំង​នឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ និង​នាយក​វិទ្យុ​
សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិប
តេយ្យ លោក ម៉ម សូណង់ដូ។

ការសម្រេចចិត្តរបស់សភាសហភាពអឺរុបអាចផ្ដល់
នូវលទ្ធផលពីរប្រការ៖ ទី១ ប្រសិនបើ សភាស
ហភាពអឺរុបគ្រាន់តែមើលដោយសើរៗ មិនយក
ចិត្តទុកដាក់រៀបចំឱ្យជិតប្រកិតនឹងអ្វីដែលរបប
ផ្ដាច់ការភ្នំពេញ លែងល្បិចបោកប្រាសតាមបញ្ជា
អាយួនយៀកកុងនោះ សភាសហភាពអឺរុប នឹង
ទទួលភាពបរាជ័យដដែលជាដដែល វាហាក់បី
ដូចកាន់តែធ្វើឱ្យហ៊ុនសែន កាន់តែមានប្រជាប្រិយ
ខ្លាំងថែមទៀត សូមជ្រាប។

តើសមាជិកទាំង ៧៥៤ នៃសភាសហភាពអឺរុប
បានគិតឃើញទេថា អាយួនយៀកកុង និង បរិវារ
បានរៀបចំរួចរាល់ទុកជាយូរមកហើយ ប្រជាជយួន
ពី៤ទៅ៥លាននាក់បំរុងជាស្រេចគាំទ្រនិងបោះ
ឆ្នោតឱ្យហ៊ុនសែន ប្រសិនបើ អស់លោកគ្មាន
មធ្យោបាយដោះស្រាយរឿងជនជាតិយួនខុស
ច្បាប់និងទទួលប័ណ្ណបោះឆ្នោតចេញជាផ្លូវការ
ពីអាជ្ញាធរតាមភូមិឋានទេនោះ វាគ្មានអ្វីនឹងអាច
យកជ័យជំនះលើហ៊ុនសែនបានជាដាច់ខាត។
ចង់មិនចង់ហ៊ុនសែនកាន់តែបានឫកក្រអើតក្រទម
ឡើងចាងថាសភាសហភាពអឺរុបបានឧបត្ថម្ភគាត់
ទៀត...គ្រានោះហើយទាំងមតិជាតិទាំងអន្តរជាតិ
ដែលមានសង្ឃឹមលើសភាសហភាពអឺរុបបែរទៅជា
អស់ក្ដីសង្ឃឹម ហើយសមាជិកទាំង៧៥៤កាន់តែ
ទទួលភាពអាមាស អាចនឹងមានឈ្មោះថាជាអ្នក
រួមដៃឱ្យអាយួនយៀកកុង លេបទឹកដីនិងសម្លាប់
ប្រជាពលរដ្ឋខ្មែរស្របច្បាប់ទៀត។

ដូច្នេះ តាមទស្សនៈខ្ញុំ វាអាចទទួលលទ្ធផលទាំង
ពីរប្រភេទ អាក្រក់​ឬល្អ។ប្រសិនបសភាសហភាព
អឺរុបទទួលបានជោគជ័យជីកឫសគល់ពីអន្តោប្រ
វេសន៍យួនបានជាកើលាក់ ហើយដំណើរការបោះ
ឆ្នោតមានលក្ខណៈសេរី និងយុត្តិធម៌ពិតប្រាកដ
មែន សភាសហភាពអឺរុបនឹងទទួលបានកិត្តនាម
ដ៏ល្បីល្បាញលើពិភពលោក សូម្បីតែ លោក
អូបាម៉ា ក៏ក្រែងខ្លាចញញើតជាពុំខាន៕
ខុសត្រូវយ៉ាងណា សូមអាធ្យាស្រ័យ!

Anonymous said...

mam sonando is so happy to be in jail. let me stay there.

Anonymous said...

Mam sonando is so happy to be in jail. Let him stay there a bit longer.