Mam Sonando |
Sam Rainsy |
ដោយ យន់ សាមៀន
2012-10-29
Radio Free Asia
សភាសហភាពអឺរ៉ុប កាលពីថ្ងៃទី ២៦ តុលា បានចេញសេចក្ដីសម្រេចចិត្តមួយ ថ្កោលទោសការកាត់ទោសនយោបាយប្រឆាំងនឹងលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ និងនាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។
សភាសហភាពអឺរ៉ុប ក៏បានទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំដំណើរការបោះឆ្នោតឆ្នាំ ២០១៣ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ តាមស្តង់ដារអន្តរជាតិ ដែលគ្រប់គណបក្សនយោបាយ អាចចូលរួមប្រកួតប្រជែងបាន។
សមាជិកសភាសហភាពអឺរ៉ុប ដែលជាអង្គនីតិប្បញ្ញត្តិដ៏មានអំណាចមួយ នៅលើពិភពលោក បានទាមទារឲ្យរដ្ឋាភិបាល ធ្វើកំណែទម្រង់ការបោះឆ្នោត និងជំរុញឲ្យរដ្ឋាភិបាល និងគណបក្ស សង្គ្រោះជាតិ សម្រុះសម្រួលផ្នែកនយោបាយ ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំងថ្មីនេះ អាចចូលរួមការបោះឆ្នោត ប្រកបដោយភាពជឿជាក់។
សមាជិកសភាសហភាពអឺរ៉ុប មានចំនួន ៧៥៤ នាក់ តំណាងឲ្យអ្នកបោះឆ្នោតប្រមាណជិត ៤ រយលាននាក់ ក៏បានថ្កោលទោស ការកាត់ទោសផ្នែកនយោបាយប្រឆាំងលោក សម រង្ស៊ី និងការបាញ់សម្លាប់សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី និងក្មេងស្រី ហេង ចន្ថា អ្នកតវ៉ាបញ្ហាដីធ្លី នៅខេត្តក្រចេះ។
សេចក្ដីសម្រេចចិត្ត ផ្សាយកាលពីថ្ងៃទី ២៦ តុលា ក៏បានទាមទារឲ្យរដ្ឋាភិបាល ដោះលែងនាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ និងសកម្មជនដីធ្លីផ្សេងទៀតជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ សភាសហភាពអឺរ៉ុបកត់សំគាល់ថា ករណីលោក ម៉ម សូណង់ដូ ក៏ជាករណីនយោបាយមួយដែរ។
តុលាការក្រុងភ្នំពេញ បានកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល ១១ ឆ្នាំ ពីបទដកបង្គោលតម្រុយព្រំដែន និងបរិហារកេរ្តិ៍។ ចំណែកឯលោក ម៉ម សូណង់ដូ ត្រូវបានកាត់ឲ្យជាប់ទោស ២០ ឆ្នាំ ពីបទបង្កើតតំបន់អបគមន៍។ មន្ត្រីអង្គការសិទ្ធិមនុស្សចាត់ទុកថា ការកាត់ទោសទាំងពីរ ឋិតនៅក្រោមសំពាធនយោបាយរដ្ឋាភិបាល។
កាលពីថ្ងៃសៅរ៍ ទី ២៧ តុលា លោក សម រង្ស៊ី មានប្រសាសន៍ពីប្រទេសកាណាដាមកថា លោកសង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាសេចក្ដីសម្រេចចិត្ត របស់សភាសហភាពអឺរ៉ុប ដើម្បីចៀសវាងស្ថាប័នដ៏មានឥទ្ធិពលនេះ ដាក់ប្រទេសកម្ពុជា នៅក្នុងភាពឯកា។ សំឡេង “នេះ គឺជាចរន្តមួយ ចរន្តដ៏ធំក្នុងពិភពលោក ដែលបានទាមទារឲ្យមានការគោរពសិទ្ធិមនុស្សឲ្យត្រឹមត្រូវ ហើយគោរពគោលការណ៍ប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវនៅប្រទេសកម្ពុជា ហើយកម្ពុជាក៏មិនបាននៅឯកោ តែម្នាក់ឯង មិនយកចិត្តទុកដាក់អ្វី ដែលសហគមន៍អន្តរជាតិស្នើយ៉ាងទទូចនោះទេ។”
សេចក្ដីសម្រេចចិត្តរបស់សភាសភាពអឺរ៉ុប គឺធ្វើឡើងស្របពេលដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធមិនឲ្យលោក សម រង្ស៊ី អាចមកគោរពព្រះបរមសពព្រះមហាវីរក្សត្រ។ កាលពីថ្ងៃសុក្រ ទី ២៦ តុលា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន បញ្ជាក់ថា លោកមិនទទួលការស្នើសុំអន្តរាគមន៍ពីលោក សម រង្ស៊ី ដោយសារតែលោក សម រង្ស៊ី ធ្លាប់អះអាងថា លោកនឹងស្វែងរកកិច្ចអន្តរាគមន៍ពីវៀតណាម ដើម្បីអាចចូលមកកម្ពុជាបាន។
សភាសហភាពអឺរ៉ុប ក៏បានស្នើសុំគណៈកម្មាធិការសភា ស៊ើបអង្កេតការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា កើតឡើងពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយចំនួន ដែលនាំផលិតផលកសិកម្ម មកទីផ្សារសហភាពអឺរ៉ុប។ សេចក្ដីសម្រេចបន្តថា សហភាពអឺរ៉ុប នឹងផ្អាកការនាំចូលពីក្រុមហ៊ុនណា ដែលបានរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ សភាសហភាពអឺរ៉ុប ក៏បានទាមទារឲ្យរដ្ឋាភិបាល ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងសិទ្ធិសំដែងមតិ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានច្រានចោលការថ្កោលទោសរបស់សភាសហភាពអឺរ៉ុប។ លោក ផៃ ស៊ីផាន ចាត់ទុកថា សេចក្ដីសម្រេចចិត្តសភាសហភាពអឺរ៉ុប គ្រាន់តែពិនិត្យលើទិដ្ឋភាពនយោបាយ មិនមែនទិដ្ឋភាពច្បាប់។
លោក ផៃ ស៊ីផាន៖ «អ្វីដែលជាការចាប់អារម្មណ៍របស់អ្នកច្បាប់របស់សភាសហភាពអឺរ៉ុប គ្រាន់តែនៅក្នុងទិដ្ឋភាពនយោបាយតែប៉ុណ្ណោះ។ មិនមែនបានយល់ដឹងលំអិតពីមូលដ្ឋាននៃការវិនិច្ឆ័យក្ដីរបស់លោក ម៉ម សូណង់ដូ នោះទេ។ ដូច្នោះ ការវាយតម្លៃវាមិនត្រូវតាមច្បាប់ទេ។ វាគួរតែយកទិដ្ឋភាពច្បាប់មកពិចារណាច្រើនជាង»។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights watch) លោក ហ្វៀល រ៉ូបឺតសុន (Phil Robertson) កាលពីដើមខែតុលា បានសំដែងក្ដីកង្វល់ពីការធ្លាក់ចុះ នៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កំពុងបន្តធ្លាក់ចុះជាលំដាប់ ស្រដៀងទៅនឹងស្ថានភាពនៅប្រទេសវៀតណាម និងប្រទេសភូមា ឬមីយ៉ាន់ម៉ាដែរ។
បច្ចុប្បន្ន សកម្មជនសិទ្ធិមនុស្ស និងគណបក្សប្រឆាំង កំពុងរងការគំរាមកំហែងពីសំណាក់រដ្ឋាភិបាល។ លោកក៏បានរិះគន់ការផ្ដល់ជំនួយរបស់ប្រទេសចិន នៅកម្ពុជា ដែលបានក្លាយជាលក្ខខណ្ឌដោះដូរធនធានធម្មជាតិ និងដីសម្បទានសេដ្ឋកិច្ច ជាមូលហេតុបណ្ដាលឲ្យមានការរំលោភសិទ្ធិមនុស្ស៕
3 comments:
សភាសហភាពអឺរុបបានធ្វើការថ្កោលទោសការ
កាត់ទោសនយោបាយប្រឆាំងនឹងលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ និងនាយកវិទ្យុ
សំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិប
តេយ្យ លោក ម៉ម សូណង់ដូ។
ការសម្រេចចិត្តរបស់សភាសហភាពអឺរុបអាចផ្ដល់
នូវលទ្ធផលពីរប្រការ៖ ទី១ ប្រសិនបើ សភាស
ហភាពអឺរុបគ្រាន់តែមើលដោយសើរៗ មិនយក
ចិត្តទុកដាក់រៀបចំឱ្យជិតប្រកិតនឹងអ្វីដែលរបប
ផ្ដាច់ការភ្នំពេញ លែងល្បិចបោកប្រាសតាមបញ្ជា
អាយួនយៀកកុងនោះ សភាសហភាពអឺរុប នឹង
ទទួលភាពបរាជ័យដដែលជាដដែល វាហាក់បី
ដូចកាន់តែធ្វើឱ្យហ៊ុនសែន កាន់តែមានប្រជាប្រិយ
ខ្លាំងថែមទៀត សូមជ្រាប។
តើសមាជិកទាំង ៧៥៤ នៃសភាសហភាពអឺរុប
បានគិតឃើញទេថា អាយួនយៀកកុង និង បរិវារ
បានរៀបចំរួចរាល់ទុកជាយូរមកហើយ ប្រជាជយួន
ពី៤ទៅ៥លាននាក់បំរុងជាស្រេចគាំទ្រនិងបោះ
ឆ្នោតឱ្យហ៊ុនសែន ប្រសិនបើ អស់លោកគ្មាន
មធ្យោបាយដោះស្រាយរឿងជនជាតិយួនខុស
ច្បាប់និងទទួលប័ណ្ណបោះឆ្នោតចេញជាផ្លូវការ
ពីអាជ្ញាធរតាមភូមិឋានទេនោះ វាគ្មានអ្វីនឹងអាច
យកជ័យជំនះលើហ៊ុនសែនបានជាដាច់ខាត។
ចង់មិនចង់ហ៊ុនសែនកាន់តែបានឫកក្រអើតក្រទម
ឡើងចាងថាសភាសហភាពអឺរុបបានឧបត្ថម្ភគាត់
ទៀត...គ្រានោះហើយទាំងមតិជាតិទាំងអន្តរជាតិ
ដែលមានសង្ឃឹមលើសភាសហភាពអឺរុបបែរទៅជា
អស់ក្ដីសង្ឃឹម ហើយសមាជិកទាំង៧៥៤កាន់តែ
ទទួលភាពអាមាស អាចនឹងមានឈ្មោះថាជាអ្នក
រួមដៃឱ្យអាយួនយៀកកុង លេបទឹកដីនិងសម្លាប់
ប្រជាពលរដ្ឋខ្មែរស្របច្បាប់ទៀត។
ដូច្នេះ តាមទស្សនៈខ្ញុំ វាអាចទទួលលទ្ធផលទាំង
ពីរប្រភេទ អាក្រក់ឬល្អ។ប្រសិនបសភាសហភាព
អឺរុបទទួលបានជោគជ័យជីកឫសគល់ពីអន្តោប្រ
វេសន៍យួនបានជាកើលាក់ ហើយដំណើរការបោះ
ឆ្នោតមានលក្ខណៈសេរី និងយុត្តិធម៌ពិតប្រាកដ
មែន សភាសហភាពអឺរុបនឹងទទួលបានកិត្តនាម
ដ៏ល្បីល្បាញលើពិភពលោក សូម្បីតែ លោក
អូបាម៉ា ក៏ក្រែងខ្លាចញញើតជាពុំខាន៕
ខុសត្រូវយ៉ាងណា សូមអាធ្យាស្រ័យ!
mam sonando is so happy to be in jail. let me stay there.
Mam sonando is so happy to be in jail. Let him stay there a bit longer.
Post a Comment