លោក អ៊ុក សារឿន បន្តថា សព្វថ្ងៃនេះ សមត្ថកិច្ចមិនត្រឹមហាមពលរដ្ឋខ្មែរមកពីចម្ងាយ ដែលចង់ឃើញបង្គោលព្រំ ដែនបោះរួចទេ សូម្បីកសិករខ្មែរក្នុងមូលដ្ឋានជាប់ព្រំ ដែន ក៏បានគំរាម និងហាមមិនឲ្យចូលទៅជិតបង្គោលព្រំដែន ថែមទៀត។ លោកសោកស្ដាយទង្វើរបស់អាជ្ញាធរតាមច្រកព្រំដែនមួយចំនួន ដែលបានអនុវត្តផ្ទុយពីច្បាប់បានកំ ណត់ ចំពោះការហាមពលរដ្ឋមិនឲ្យចូលទៅមើលបង្គោលព្រំដែនដែលរដ្ឋាភិបាល បោះរួចនោះ។
បង្គោលព្រំដែនកម្ពុជា និងវៀតណាម លេខ១៧១ ត្រូវបានសម្ពោធនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៦ នៅក្រុងបាវិត ខេត្តស្វាយរៀង
ដោយ ដែន អយុធ្យា 2012-11-01 RFA
សាធារណជនខ្មែរបានចោទអាជ្ញាធរប្រចាំការតាមច្រករបៀង
ឬច្រកព្រំដែនគោកតាមខេត្តជាប់ព្រំដែនថា បានហាមឃាត់
និងមិនអនុញ្ញាតឲ្យពួកគេចូលទៅមើលបង្គោលព្រំដែនដែលរដ្ឋាភិបាល
កម្ពុជា-វៀតណាម បោះរួចទេ។
លោក ទ្រី ស៊ុ្រន ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋច្រើនទៀត
មកពីក្រុងភ្នំពេញ ដែលចង់ទៅឃើញបង្គោលព្រំដែន បានរអ៊ូរទាំថា
អាជ្ញាធរខ្មែរប្រចាំការតាមប៉ុស្តិ៍ ឬច្រកព្រំដែន ស្រុកចន្ទ្រា
ខេត្តស្វាយរៀង
បានហាមពួកគេមិនឲ្យចូលទៅមើលបង្គោលព្រំដែនដែលរដ្ឋាភិបាលបោះរួច
នោះទេ។
ពលរដ្ឋរូបនេះបានបង្ហាញអារម្មណ៍ខកចិត្តចំពោះទង្វើរបស់អាជ្ញាធរ
ខ្មែរ ដែលមានចេតនាហាមឃាត់ពលរដ្ឋរបស់ខ្លួន
ប៉ុន្តែសម្រាប់ពលរដ្ឋវៀតណាម វិញ
ពួកគេអាចធ្វើដំណើរចេញចូលតាមច្រករបៀង
ឬអាចទៅដល់បង្គោលព្រំដែនបានយ៉ាងងាយ។
ប្រជាពលរដ្ឋផ្សេងទៀត
ស្ថិតក្នុងចំណោមពលរដ្ឋជាច្រើនមានលំនៅឋានតាមបន្ទាត់ព្រំដែន
កម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង ក៏បានឲ្យដឹងដែរថា
អាជ្ញាធរប្រចាំប៉ុស្តិ៍ ឬច្រករបៀង
ក៏បានហាមពួកគាត់មិនឲ្យចូលទៅជិតបង្គោលព្រំដែនដែលរដ្ឋាភិបាលបាន
បោះរួចនោះទេ។
ស្ត្រីមិនបង្ហាញឈ្មោះរស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
បានអះអាងថា ការបោះកំណត់បង្គោលព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា-វៀតណាម
នាំឲ្យគ្រួសារគាត់បាត់ដីស្រែជាច្រើនហិកតារ។ កសិកររូបនេះបន្តថា
សកម្មភាពបោះបង្គោលព្រំដែនរំលោភចូលដីស្រែកេរដូនតា
គឺមន្ត្រីពាក់ព័ន្ធមិនបានសួរនាំគ្រួសារគាត់មួយម៉ាត់ណាទេ
និងបានគំរាមមិនឲ្យពួកគាត់ចូលទៅក្បែរតម្រុយ ឬបង្គោលព្រំដែន
ដែលបោះលើដីស្រែគាត់ថែមទៀត។
ទាក់ទិនបញ្ហានេះ លោក អ៊ុក សារឿន អនុប្រធានក្រុមការងារគណបក្ស សម
រង្ស៊ី ខេត្តស្វាយរៀង បានឲ្យដឹងដែរថា
អាជ្ញាធរប្រចាំការតាមច្រករបៀងព្រំដែន
មិនទាន់បើកទូលាយឲ្យពលរដ្ឋដែលចង់ទៅមើលបង្គោលព្រំដែនបោះរួចឲ្យ
បានទូលំទូលាយទេ។ លោកចោទអាជ្ញាធរតាមច្រករបៀង
ឬប៉ុស្តិ៍ប្រចាំការតាមព្រំដែន បានរើសអើងចំពោះពលរដ្ឋខ្មែរ
ដែលទៅមើល ឬថតរូបអនុស្សាវរីយ៍តាមបង្គោលព្រំដែនកម្ពុជា-វៀតណាម
បោះរួចជាស្ថាពរនោះ។ ប៉ុន្តែ ចំពោះពលរដ្ឋវៀតណាម
មិនបានហាមឃាត់ទៅវិញ។
លោក អ៊ុក សារឿន បន្តថា សព្វថ្ងៃនេះ
សមត្ថកិច្ចមិនត្រឹមហាមពលរដ្ឋខ្មែរមកពីចម្ងាយ
ដែលចង់ឃើញបង្គោលព្រំដែនបោះរួចទេ
សូម្បីកសិករខ្មែរក្នុងមូលដ្ឋានជាប់ព្រំដែន ក៏បានគំរាម
និងហាមមិនឲ្យចូលទៅជិតបង្គោលព្រំដែនថែមទៀត។
លោកសោកស្ដាយទង្វើរបស់អាជ្ញាធរតាមច្រកព្រំដែនមួយចំនួន
ដែលបានអនុវត្តផ្ទុយពីច្បាប់បានកំណត់
ចំពោះការហាមពលរដ្ឋមិនឲ្យចូលទៅមើលបង្គោលព្រំដែនដែលរដ្ឋាភិបាល
បោះរួចនោះ។
ទោះមានសមត្ថកិច្ចប្រចាំការតាមច្រកព្រំដែនមួយចំនួន
បានរឹតបន្តឹងមិនឲ្យពលរដ្ឋចូលពិនិត្យមើលបង្គោលព្រំដែន
ឬតម្រុយព្រំដែនកម្ពុជា-វៀតណាម ក្តី
ប៉ុន្តែក៏មានអាជ្ញាធរនៅតាមច្រកព្រំដែនខ្លះមានការយល់យោគខ្លះៗ
ដែរ។
ជាក់ស្ដែង សមត្ថកិច្ចការពារច្រកព្រំដែនកម្ពុជា-វៀតណាម
ត្រង់ម្តុំបង្គោលព្រំដែនលេខ១៦៥ និងបង្គោលព្រំដែនលេខ១៧៥
ក្នុងក្រុងបាវិត និងស្រុកចន្ទ្រា ខេត្តស្វាយរៀង
ត្រូវពលរដ្ឋបញ្ជាក់ថា
បានអនុញ្ញាតឲ្យពួកគេអាចចូលទៅមើលបង្គោលព្រំដែនដែលបានបោះរួច
ខ្លះដែរ តែឲ្យមើលពីចម្ងាយ។
ទោះអាជ្ញាធរតាមព្រំដែនខ្លះបានអនុញ្ញាតឲ្យពលរដ្ឋមានសិទ្ធិចូលមើល
បង្គោលព្រំដែនបោះរួចក្តី ប៉ុន្តែសកម្មភាពនេះ
សមត្ថកិច្ចមិនទាន់បើកទូលាយចំពោះពលរដ្ឋទូទៅទេ
គឺនៅមានរើសអើងទៅលើមន្ត្រីសង្គមស៊ីវិល អ្នកសារព័ត៌មាន
និងមន្ត្រីបក្សប្រឆាំងជាដើម។
មន្ត្រីគណបក្ស សម រង្ស៊ី លោក អ៊ុក សារឿន បានឲ្យដឹងថា
នៅច្រករបៀងម្តុំបង្គោល ឬតម្រុយព្រំដែនលេខ១៨៥
ស្ថិតក្នុងស្រុកចន្ទ្រា គឺអាជ្ញាធរមិនអនុញ្ញាតឲ្យពលរដ្ឋ
អ្នកសារព័ត៌មាន មន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងចូលមើល
ឬថតរូបបង្គោលព្រំដែន តាមការស្នើសុំទេ។
យ៉ាងនេះក្តី លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី
និងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានប្រតិកម្មថា
រដ្ឋាភិបាលមិនបានហាមឃាត់ពលរដ្ឋចង់ទៅមើល
ឬថតរូបអនុស្សាវរីយ៍តាមបង្គោលព្រំដែនដែលរដ្ឋាភិបាលបោះរួចទេ។
លោកបន្តថា សព្វថ្ងៃនេះ
រដ្ឋាភិបាលមានតែលើកទឹកចិត្តឲ្យសាធារណជនចូលទៅមើលបង្គោលព្រំដែន
បោះរួចឲ្យបានច្រើនថែមទៀត។
មន្ត្រីទទួលបន្ទុកកិច្ចការបោះបង្គោលព្រំដែនរូបនេះ
បានច្រានចោលចំពោះព័ត៌មានដែលថា អាជ្ញាធរបានរឹតបន្តឹង
ឬហាមពលរដ្ឋមិនឲ្យទៅមើលបង្គោលព្រំដែនដែលរដ្ឋាភិបាលកម្ពុជា-វៀតណាម
បោះរួចជាស្ថាពរ ជារឿងឃោសនាខុសការពិត។
ទោះជាបែបនេះក្តី សាធារណជនខ្មែរភាគច្រើន នៅតែអះអាង
និងរអ៊ូរទាំថា
អាជ្ញាធរប្រចាំការតាមច្រករបៀងមួយចំនួននៅខេត្តជាប់ព្រំដែនជាមួយ
ប្រទេសវៀតណាម មានខេត្តព្រៃវែង តាកែវ កំពត កំពង់ចាម ពិសេសខេត្តស្វាយរៀង
មានដូចជាច្រករបៀងតេមៀរ ស្ថិតក្នុងក្រុងបាវិត ច្រករបៀងប្រាសាទ
និងច្រករបៀងភូមិពោធិ៍ នៅស្រុកចន្ទ្រា ជាដើម
អាជ្ញាធរមិនទាន់បើកទូលាយឲ្យពលរដ្ឋទៅមើលបង្គោលព្រំដែនបោះរួចនោះ
ទេ។
មន្ត្រីគណៈកម្មាធិការព្រំដែនកម្ពុជា បានអះអាងថា
បើគ្មានឧបសគ្គរាំងស្ទះទេ
រដ្ឋាភិបាលគ្រោងនឹងបោះកំណត់បង្គោលព្រំដែនគោកកម្ពុជា-វៀតណាម
ដែលសរុបមានចំនួន ៣៧៥បង្គោលឲ្យរួចជាស្ថាពរនៅត្រឹមឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
វាមិនដែលមានប្រទេសណាដូចខ្មែរទេ បើនៅប្រទេស
អ៊ីស្រាអែល អាជ្ញាធរត្រូវតែនាំសិស្សនិស្សិតឱ្យទៅពិនិត្យ
ព្រំដែន នៅពេលដែលគេត្រូវរៀនពីភូមិសាស្រ្តរបស់ប្រ
ទេសគេ គឺខុសទេតែខ្មែរបែរជាមិនចង់ឱ្យប្រជាពលរដ្ឋ
ខ្លួនឃើញទីតាំងពិតនៃព្រំប្រទល់ដែន។
What the hell the Vietcong are trying to do by putting the symbol of Angkor Wat on the border makers?
The fucken Vietcong is trying so hard to make Cambodian people respect the fucken border markers! I have no problem if the fucken border markers put on the right places and in any others places to violate Cambodian sovereignty and the fucken Vietcong border makers need to be blown up!
Post a Comment