កុំថាអីចឹង
(ដោយ អ៊ុម ហាក់)
ថ្ងៃទី២៣ វិច្ឆិកា ២០១២
កាលពីដើមខែវិច្ឆិកា២០១២ រដ្ធាភិបាលខ្មែរ បានទទួលទាំងរថក្រោះ
ទាំងយានយន្តពាស
ដែកដឹកនាំទ័ពចំនួនជិត២០០គ្រឿងទិញពីប្រទេសអ៊ូក្រែន
បែបស្ងៀមស្ងាត់មិនមាននរណា ដឹង
មុនផងទេ។
លោក ទា បាញ់
រដ្ធមន្រ្តីក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់អ្នកសារពត៌មានថា« ខ្ញុំគិត
ថារថក្រោះ ១០០ទៅ២០០ មិនមែនច្រើនឯណា។ ក្នុងកិច្ចប្រតិបត្តិការយោធាយើងមាន សមត្ថភាព
គ្រប់គ្រាន់នឹងការពារបូរណភាពទឹកដីរបស់យើង »។
មកដល់ករណីនេះ គេអាចឆ្ងល់ថា តើលោក
ឧត្តមសេនីយ៍ជឿលើសំដីរបស់ខ្លួនឯងមែនឬ?
សំនួរមួយសួរថាតើការទិញរថក្រោះនឹងយានយន្ត
ពាសដែកទាំងនេះពិតជាធ្វើឲ្យកងទ័ពជាតិមានសមត្ថភាពគ្រប់គ្រាន់នឹងការពារបូរណភាពទឹកដី
ពិតមែនឬ?
តើអាចមានបំណងអ្វីផ្សេងទៀតឬទេ?។ ខ្ញុំសូមអនុញ្ញាតិសិក្សាតាមដោយសមត្ថភាព
ទន់ខ្សោយដូចតទៅ។
អ្នកវិភាគមួយចំនួនឲ្យយោបល់ថា
រថក្រោះនឹងយានយន្តពាសដែកទាំងនេះ លោកហ៊ុនសែន
ទិញមកក្នុងវត្ថុបំណងបង្រ្កាបពលរដ្ធបះបោរប្រឆាំងនឹងរដ្ធបាលលោកដែលអាចនឹងផ្ទុះឡើងជា
យថាហេតុ។ ការពិត
វាមានការអាក់អន់ស្រពន់ចិត្ត ការក្តៅក្រហាយនឹងរដ្ធាភិបាលលោក ហ៊ុន
សែន ក្នុងកំរិតមួយដែលគួរឲ្យព្រួយបារម្ភអីចឹងមែនហើយ
តែនឹងចំណាយលុយទៅទិញរថក្រោះ
នឹងយានយន្តពាសដែករាប់រយគ្រឿងគ្រាន់តែដើមបីទប់ទល់នឹងការបះបោរដោយសន្តិវិធីរបស់
ពលរដ្ធខ្មែរនោះវាដូចជាមិនសមហេតុផលទាល់តែសោះ។
ខ្ញុំមានជំនឿថា បើពលរដ្ធខ្មែរងើប
ឡើងប្រឆាំងនឹងរដ្ធាភិបាលមែននោះ
លោកហ៊ុន សែន ប្រើតែរថក្រោះធុន តេ៥៥ ( T 55 ) ជិត
១០០គ្រឿងដែលលោកបានទិញកាលពីមិនយូរប៉ុន្មានមុននេះមកបង្រ្កាបវាគ្រប់គ្រាន់ណាស់ទៅ
ហើយ
លើកលែងតែរថក្រោះទាំងនោះខូចប្រើការលែងកើត។ យោងតាមការសិក្សាជំហានទីមួយ
នេះ គេអាចកំណត់បានថា
រថក្រោះ នឹងយានយន្តដែលគេទើបបានទទួលនេះមិនមែនសំរាប់ទប់
ទល់នឹងការបះបោរដោយសន្តិវិធីនៃពលរដ្ធស៊ីវីលខ្មែរនោះឡើយ។
អីចឹងតើគេទិញមកធ្វើអ្វី? សូម
ដំបូងឡើយយើងគួរស្គាល់រថក្រោះទាំងនោះ ព្រមទាំងសមត្ថភាពត្រួសៗរបស់វាសិន។
អ្នក
ឯកទេសខាងសព្វាវុធម្នាក់បានឲ្យដឹងថា
គឺជារថក្រោះធុនស្រាលធុន BMP2 ឫ BMP3
( Soviet
Amphibious
Infantry Fighting Vehicle ) ផលិតដោយប្រទេសរុស្ស៊ី បើកបរលើផ្លូវថ្នល់ល្បឿន
អតិបរមា៧២គម/ ម៉ោង
ក្រៅផ្លូវថ្នល់ល្បឿន៤៥គម/ ម៉ោង ក្នុងទឹកល្បឿន១០គម/ម៉ោង។ ចម្ងាយ
អតិបរមាបរបានប្រវែង៦០០គម.។
អាវុធចំបងរបស់រថក្រោះនេះគឺកាំភ្លើងធំខ្នាត១០០មីលីម៉ែត្រ
អាចប្រដាប់បន្ថែមដោយប្រព័ន្ធបាញ់កាំជ្រួច
ប្រព័ន្ធបាញ់គ្រាប់បែក ( Grenade launcher ) តាម
តែអ្នកទិញបញ្ជា។
រថក្រោះនេះនៅមានអាវុធបន្ទាប់បន្សំថែមទៀតគឺ កាំភ្លើងយន្តធុន៧.៦២មម ពីរ
ដើម
នឹងកាំភ្លើងយន្តធុន៥.៤៥មម មួយដើមទៀត។ រថក្រោះធុននេះនៅមានប្រើក្នុងប្រទេស ជា
ច្រើនក្នុងលោក
ជាពិសេសប្រទេសសង្គមនិយមរួមទាំងប្រទេសយួនផង។ លក្ខណរបស់រដ្ធក្រោះ
មានច្រើនទៀតដែលខ្ញុំមិនអាចដឹងដល់ផងដែរ។
ការលើកយកលក្ខណ:បច្ចេកទេសខ្លះមកលាត
ត្រដាងនៅពេលនេះគ្រាន់តែចង់ស្វែងរកការពិតក្នុងរឿងទិញសម្ភារទាំងនេះតែប៉ុននោះ។
រដ្ធមន្រ្តី
ក្រសួងការពារជាតិលោកទា
បាញ់ បានមានប្រសាសន៍ថាសម្ភារទាំងនេះធ្វើឲ្យកងទ័ពខ្មែរ «មានស
មត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដីខ្មែរ»។
សំនួរថាការពារបូរណភាពទឹកដីទល់នឹង
នរណា? ទល់នឹងយួន?
ដូចជាអត់ទេ ព្រោះ
ឮតែលោក ហ៊ុន សែន
និយាយជារឿយៗថា ព្រំដែន
ខ្មែរ យួន
ជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនសហប្រតិបត្តិការណ៍ ព្រំដែនអភិវឌ្ឍន៍
ឬព្រំ
ដែនប្រវត្តិសាស្រ្ត...ជាអាទិ៍។
អីចឹងមានតែការពារបូរណភាពទឹកដីទល់នឹងសៀមនៅប៉ែកខាងលិច
។
ក្រៅពីវិបត្តិព្រំដែននៅដំបន់ប្រាសាទព្រះវិហារ
ខ្ញុំដូចជាមើលមិនឃើញថានឹងមានបញ្ហាធំនាំឲ្យ
សៀមលើកទ័ពគគ្រិកគគ្រេងចូលវាយលុកស្រុកខ្មែរ
ដូចយួនបានធ្វើកាលពីថ្ងៃទី ២៥ធ្នូ ១៩៧៨
នោះឡើយ។ ឧបមាថាស្ថានការណ៍វាធ្លាក់ដល់ថ្នាក់សៀមបររថក្រោះរបស់គេចូលលុកលុយស្រុក
ខ្មែរ
តើយើងសង្ឃឹមថាអាចយករថក្រោះដែលទើបទទួលថ្មីៗនេះទៅទប់ទល់នឹងគេបានផលថ្នាក់
ណា? បើលើកយកតែសមត្ថភាពនៃសម្ភារមកប្រៀបគ្នា
យើងឃើញថាចាញ់ប្រៀបសៀមឆ្ងាយ។
អ្នកឯកទេសសព្វាវុធបានឲ្យដឹងទៀតថារថក្រោះដែលសៀមមានគឺ
១- មកពីខាងប្លុកកុម្មុយនិស្ត
មាន: T-55, T-72, T-80, T84, រហូតT90។ ២-
មកពីប្លុកលោកសេរីមាន: Abraham M-1, M-1A1,
រហូត M-1A2។ នេះគ្រាន់តែប្រៀបធៀបកម្លាំងទ័ពជើងគោកប៉ុននោះ
មិនបានរៀបរាប់អំពីទ័ពអា
កាស នឹងទ័ពនាវី ដែលយើងខ្សោយជាងគេក្នុងតំបន់។
ដើមបីកុំឲ្យគេជេរទាន់ ខ្ញុំក៏សូមអនុញ្ញាតិ
បញ្ជាក់ថាមានសម្ភារល្អមិនពិតជានាំទៅរកជោកជ័យជាស្វ័យប្រវត្តនោះទេ
មានន័យថាបើសៀម
សំរេចចិត្តលើកទ័ពមកឈ្លានពានស្រុកខ្មែរដូចដែលយួនបានធ្វើកាលពីថ្ងៃ
២៥ធ្នួ ១៩៧៨នោះ
សៀមមិនប្រាកដជាបានទទួលជោកជ័យនោះឡើយ។
ស្ថិតក្នុងរង្វង់សមត្ថភាពសម្ភារដដែល តើ
គេអាចជឿបានទេថា ការចំណាយប្រាក់សន្ធឹកសន្ធាប់ទៅទិញរថក្រោះទាំងនេះដើមបីការពារឯក
រាជ្យភាព អធិបតេយ្យភាព
បុរណភាពទឹកដី មែនឫ? តើលោកហ៊ុន សែន មានលាក់សន្លិកបៀខ្លះ
ក្នុងដៃអាវឬទេ?
មុននឹងពិចារណាតទៅមុខទៀត យើងចាំបាច់ត្រូវព្រមព្រៀងគ្នាថា បើគ្រាន់តែ
បង្រ្កាបបាតុកម្មស៊ីវីល
ឥតអាវុធនោះ រថក្រោះធុន T-55
ជិត១០០គ្រឿងទិញពីឆ្នាំទៅនោះ វាគ្រប់
គ្រាន់ណាស់ទៅហើយ
បើវាមិនទាន់ខូចប្រើប្រាសលែងកើតទៅហើយទេ។ លុះព្រមព្រៀងគ្នាអី
ចឹងហើយ យើងអាចសួរថា
បើរថក្រោះដែលយើងទើបទទួលនេះមានប្រសិទ្ធិភាពស្តួចស្តើងទល់
នឹងប្រទេសជិតខាង តើគេទិញវាមកធ្វើអ្វី?
មុននឹងសន្និដ្ធានយ៉ាងណាៗ នឹងជៀសវាងកុំឲ្យខុស
ឆ្ងាយពេក
យើងគួរក្រឡេកក្រោយសិក្សាអំពីព្រឹត្តិការណ៍មិនទាន់ចាស់ខ្លះដែលបានកើតឡើង
នៅស្រុកខ្មែរ។
- ឆ្នាំ២០០៥នាសម័យសន្ធិសញ្ញាបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងទាំងឡាយរវាងសាធារណ
រដ្ធប្រជាធិបតេយ្យវៀត ណាម
នឹងរាជាណាចក្រកម្ពុជា។ ពេលសន្ធិសញ្ញានោះទៅដល់រដ្ធ
សភា លោកហេង សំរិន
ប្រធានរដ្ធសភាធ្លាក់ខ្លួនឈឺធ្វើការមិនកើត លោកអនុប្រធានទី១ មកពី
បក្ស ប្រជាជនក៏ឈឺទៀត
នៅសល់តែលោកឧត្តមសេនីយញ៉ឹក ប៊ុនឆាយ អនុប្រធានទីពីរ
មកពីបក្សហ៊្វុន ស៊ិនប៉ិច ប្រកបដោយសុខភាពល្អក៏បានចុះហត្ថលេខាផ្តល់សច្ចាប័នទៅលើ
សន្ធិសញ្ញាបំពេញបន្ថែមនោះទៅ។
-
សន្ធិសញ្ញានេះត្រូវបញ្ជូនទៅព្រឹទ្ធសភាដើមបីសុំសច្ចាប័នជាបន្ត។ លោក ជា ស៊ីម
ប្រធានព្រឹទ្ធ
សភាមានការរារែកក្នុងការផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ
តែត្រូវលោកហ៊ុន សែន បញ្ជាឲ្យក្រុម
អង្គរក្សព័ទ្ធគេហដ្ធាន
ធ្វើឲ្យលោកឈឺរត់ទៅព្យាបាលនៅស្រុកសៀម។ អនុប្រធានទីមួយក៏ឈឺ
ទៀត
នៅសល់តែអនុប្រធានទីពីរមកពីគណបក្សហ៊្វុន ស៊ិនប៉ិចគឺ ទ្រង់ស៊ីសវត្តិ
ជីវន្តមុនីរក្សដែល
បានចុះហត្ថលេខាផ្តល់សច្ចាប័នឲ្យសន្ធិសញ្ញាបំពេញបន្ថែមតទៅទៀត។
-
ដើមបីឲ្យសន្ធិសញ្ញាបំពេញបន្ថែមនេះមានសុពលភាពស្របច្បាប់
មហាក្សត្រខ្មែរក៏ត្រូវផ្តល់សច្ចា
ប័នផងដែរ។
ដំបូងឡើយស្តេចខ្មែរក៏មានការរារែកដែរ តែលោកហ៊ុន សែន បានគំរាមថាបើស្តេច
មិនស៊ីញ៉េទេ
លោកនឹងកែប្រែរដ្ធធម្មនុញ្ញទៅជារបបសាធារណរដ្ធវិញ។ ស្តេចឪ ស្តេចម៉ែ ស្តេច
កូន ចុះចាញ់ហ៊ុន សែន
ស្តេចកូនក៏សុខចិត្តស៊ីញ៉េទៅ បើមិនដូចនោះទេឲ្យម្ចាស់ម៉ែទៅជ្រកនៅ
ឯណាបន្ទាប់ពីស្តេចឪលាចាកលោកទៅ?។
- ក្រោយជោកជ័យសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥មក
គេបានឃើញលោកហ៊ុន សែន កាច់
ធ្មុងលោក ជា ស៊ីម នឹងលោក
ហេង សំរិន ដោយដកអង្គរក្សរបស់លោកទាំងពីរទាំងអស់ ទុកឲ្យ
តែត្រិម១០០នាក់រៀងខ្លួន។
គេគួរចងចាំថាក្នុងជួរបក្ស លោកជា ស៊ីម នឹងលោកហេង សំរិន ជានា
យចៅហ្វាយរបស់លោកហ៊ុន សែន
ជារៀងដរាបមក។ តើលោកជា ស៊ីម ឬលោកហេង សំរិន
បំភ្លេចអំពើទាំងនេះបានឬយ៉ាងណា?។
- លោកហ៊ុន សែន
បានដកតំណែងនាយអគ្គសេនាធិការកងយោធពលខេមរភូមិន្រ្ទ លោកឧត្តម
សេនីយ៍ កែ គីមយ៉ាន ដែលជាអ្នកស្និតនឹងលោកជា
ស៊ីម ចេញពីតំណែង ហើយលើកភូឈួយ
ដែលស្និតនឹងខ្លួនជំនួសវិញ។
លោកកែ គីមយ៉ាន ត្រូវតែងតាំងជាមេបញ្ជាការបង្រាបគ្រឿងញៀ
ន ក្រោមបញ្ជាការលោកស ខេង
រដ្ធមន្រ្តីក្រសួងមហាផ្ទៃដែលជាអ្នកស្និតនឹងលោកជា ស៊ីមដែរ។
- អ្នកស្និតនឹងលោកជា ស៊ីម
ឬលោកហេង សំរិន ថ្នាក់ឧត្តមមន្រ្តី ឬឧត្តមសេនីយ៍ ក៏បានត្រូវចាប់
ខ្លួនដាក់ពន្ធនាគារមួយចំនួនផងដែរ។
អ្នកខ្លះទៀតត្រូវគេអះអាងថាធ្វើអត្តឃាត។
-
មិនគ្រាន់តែមានការដកតំណែងមន្រ្តីគ្រាក់ៗដែលស្និតនឹងលោក ជា ស៊ីម នឹងលោក ហេង សំ
រិន ប៉ុននោះទេ
គេក៏ឃើញលោកហ៊ុន សែន តំឡើងឋានន្តរសក្តិដល់កូនប្រុសពីរនាក់ឲ្យកាន់តំ
ណែងអគ្គបញ្ជាការរង ១-
ខាងអគ្គសេនាធិការកងទ័ពជាតិ នឹងកងពលអង្គរក្សរបស់លោក ២-
ខាងក្រសួងសន្តិសុខជាតិ។
ឃើញថាផ្នែកប្រដាប់អាវុធនៅលើកណ្តាប់ដៃលោកហ៊ុន សែនទាំង
ស្រុងទាំងខាងកងទ័ព
ទាំងខាងស៊ីវីល នេះមិននិយាយអំពីក្រសួងខ្លាញ់ដទៃដែលអាចប្រមូល
ប្រាក់ដុល្លារជូនលោកចាយវាយធ្វើនយោបាយប្រជាភិថុតិនោះផងទេ។
- ពីសំបុកចាប ដីក្រហម បូរីកីឡា ទៅបឹងកក់
ការវាយដំច្រំធាក់ប្រជាពលរដ្ធស្លូតត្រង់ ការចាប់
ចងជនឥតទោសទៅដាក់គុក
ការធ្វើឃាតបំបិតមាត់ ការដកតំណែងមន្រ្តីជាន់ខ្ពស់ស៊ីវីល
នឹង
យោធាមួយចំនួនក្នុងជួរបក្ស
លោកហ៊ុន សែន ពិតជាបានធ្វើឲ្យទាំងមជ្ឈដ្ធានស៊ីវីល ទាំងយោ
ធា មានការអាក់អន់ស្រពន់ចិត្តមិនតិចឡើយ។
ដល់អីចឹងទៅលោកមើលឃើញសុទ្ធតែសត្រូវ
នៅជុំវិញខ្លួនលោក
មិនខុសអ្វីពីបងធំ សាឡុតស ហៅប៉ុល ពត នោះឡើយ។ ស្មានមើលទៅ
លោកហ៊ុន សែន ប្រហែលរងាខ្លាំង
លោកអាចនឹងស្រម៉ៃឃើញថា ថ្ងៃណាមួយអង្គរក្សរបស់
លោកក្បត់ហើយកាត់កលោកទៅថ្វាយ
(?) ដូចអរជូនខេត្តត្បូងឃ្មុំកាត់ក្បាលហ្លួងព្រះស្តេច
កន
ទៅថ្វាយស្តេចអង្គច័ន្ទកាលពីអតីត។ កវី សំវិជ្ជា ធ្លាប់បានសរសេរអំពីលោក ហ៊ុន សែនថា
« ខ្លាំងតែខ្លាច »។ លោកហ៊ុន
សែនខ្លាំងមែនឬ? មិនប្រាកដ់ទេ។ លោកហ៊ុន សែន ខ្លាចមែនឬ?
ប្រាកដ់ណាស់។ ភស្តុតាង លោកហ៊ុន
សែន មានអង្គរក្សដល់ទៅមួយកងពល ( ខ្ទង់៧ ០០០
នាក់ ) ទៅណាមកណាម្តងៗ
អង្គរក្សរបស់លោកតែងតែទៅដកអាវុធពីអាជ្ញាធរដែនដី មុន
នឹងលោកអញ្ជើញទៅ។
ប៉ុននឹងហើយលោកហ៊ុន សែន នៅតែរងាត្រូវរកភួយក្រាសៗមក
ដណ្តប់ថែមទៀត
លោកលើកតែងតាំងកូនរបស់លោកគឺ ហ៊ុន ម៉ាណែត នឹង ហ៊ុន ម៉ាណា
ឲ្យក្តាប់អំណាចទាហាន
នឹងអំណាចប៉ូលីសថែមទៀត។ បាត់ខ្លាចហើយឬនៅ? ជាជនផ្តាច់
ការ ជាជនជិះខ្លា កាន់តែខ្លាំង
កាន់តែខ្លាច កាន់តែខ្លាចឧក្រិដ្ធកម្មកាន់តែខ្លាំង ឧក្រិដ្ធកម្មកាន់
តែខ្លាំងសត្រូវកាន់តែច្រើន
នាំឪ្យកាន់តែខ្លាច....ដូចកង់រទេះ វិលទៅវិលមក កិនតែអាចម៍មួយ
ដុំហ្នឹងម្តងហើយម្តងទៀតគ្មានទីបញ្ចប់ឡើយ។
នៅទីបញ្ចប់
បើរថក្រោះទាំងឡាយដែលលោកហ៊ុន សែន ទិញមកថ្មីៗនេះមិនមានសមត្ថ
ភាពទប់ទល់ជាមួយអ្នកជិតខាងបានទេ
សួរថាតើលោកទិញមកធ្វើអ្វី? យោងទៅលើការសិ
ក្សាត្រួសៗខាងលើ
ខ្ញុំសង្ស័យថាលោកហ៊ុន សែន មានបើធុំខ្លិនអ្វីម្យ៉ាង ( ខ្លិនផាឌិប? ) ទើប
បញ្ជាទិញ « អាតេះតង់ »
ទាំងនេះត្រិមតែដើមបីការពារអំណាចរបស់លោក ការពារគ្រួសារ
នឹងបក្សពួករបស់លោក
ទល់នឹងបាតុកម្មស៊ីវីលដោយសន្តិវិធី ឬការបះបោរក្តៅយោធា ឬក៏
រដ្ធប្រហារយោធាជាយថាហេតុ
ក្នុងន័យផ្ទេរអំណាចតទៅកូន-ចៅ បង្កើតសន្តតិវង្ស ហ៊ុន
ត្រួតត្រាលើពលរដ្ធខ្មែរ
ទោះជាអស់ស្រុកទៅហើយក្តី???
នេះជាមតិស្តួចស្តើងផ្ទាល់របស់ខ្ញុំ សូមស្វាគមន៍មតិផ្សេងគ្រប់យ៉ាង៕
9 comments:
Everything that moves scared the hell out of Hun Sen.
Yumphubal has an agreement with Sihanouk:
- Yumphubal will take Hun Sen to hell in 2013.
Oum Hak's opinion and analysis are quite interesting.
In the same manner as Sihanouk could only be toppled by his generals, Hun Sen could only be thrown out of power by his generals. The majority of Cambodian civilians are too divided, too indifferent, too busy making money and trying to survive to care much about changing a regime or democracy. Peace and stability are what they want and that desire is totally understandable after you had lived through the genocidal regime of the Khmer Rouge.
The way Hun Sen treated the generals who are close to Chea Sim must have made others nervous and quite concerned!
Hun Sen will not give up power easily. If he loses the election, he simply uses forces to stay in power!
He has already prepared a new dynasty to rule Cambodia. It is up to the generals to decide how they would carve out their shares of the unfortunate Cambodia for themselves.
Pissed Off
តាមយោបល់ស្តួចស្ដែង របស់ខ្ញុំ ទស្សនៈរបស់
លោក អ៊ុម ហាក់ ពិតជាមិនមែនសើរៗស្តួចស្ដើង
ដូចដែលគាត់បានព្រៀងគិតទុកនោះទេ។
ចំពោះការទិញរថក្រោះ និងទាំងយានយន្តពាស
ដែកមកពីប្រទេសអ៊ុយក្រែននេះ វាត្រូវនឹងការគិត
របស់លោកអ៊ុមហាក់ និងអ្នកស្នេហាជាតិមួយចំ
នួនដែរ គឺក្នុងបំណងផ្សេង ពុំមែនផ្ដោតទៅលើ
បូរណភាពទឹកដីសុទ្ធសាធនោះទេ។
ពលរដ្ឋខ្មែរបានដឹងយល់ច្បាស់ហើយពីទង្វើឡប់ឡែ
នៃរដ្ឋាភិបាលភ្នំពេញ ក្នុងរយៈមានទំនាស់វិវាទជា
មួយប្រទេសថៃ ស្ដីពីប្រាសាទព្រះវិហារ ដោយការ
ច្បាំងគ្នា។ការច្បាំងគ្នាបន្តិចបន្តួចជាមួយប្រទេសថៃ
វាគ្រាន់តែជាការសាកល្បងធ្វើតេស ចង់ដឹងថាតើ
ថៃអាចទប់ទល់និងការពារខ្លួនបានដល់កម្រិតណា
ប្រសិនបើយួនចង់ចូលវាយលុកឈ្លនពាន?
សូមជម្រាបថា ការធ្វើតេសសង្រ្គាមចូលលុកលុយ
វាយតតាំងជាមួយថៃនោះគ្មានទាហានខ្មែរនៅមុខទេ ព្រោះយួនគ្មានសេចក្តីទុកចិត្តទៅលើទាហានខ្មែរទេ។
អីចឹង ខ្ញុំបាទនឹងអាចសន្និដ្ឋានបានថា ការចំណាយ
ថវិកាទៅលើគ្រៀងយន្ត រថក្រោះ និងយានយន្តពាស
និងយោងតាមការលើកឡើងរបស់ លោក ទៀតែបាញ់
មានសភាពខុសឆ្ងាយស្រឡះ ព្រោះការការពារបូរណ
ភាពទឹកដីខ្មែរ គឺទាហានយៀកកុងមានចំនួនជាង
២០០០០០០នាក់គ្រប់គ្រាន់ត្រៀមជាលក្ខណៈចម្បាំង
រួចស្រេចជាយូរមកហើយ។
បើអចឹង សរុបសេចក្តីមក លោក ហ៊ុនសែននិងក្រុម
ពួកគេ គឺត្រូវបារម្មណ៍តែពីរឿងខ្លាចបាត់អំណាចប្រ
មូលផ្តុំពួកគេតែប៉ុណ្ណោះ ដែលនឹងអាចរងជាមួយការ
ក្រោកឡើងប្រឆាំងពីសំណាក់ប្រជាពលរដ្ឋ យុទ្ធជន
និងយុទ្ធនារី ស្នេហាជាតិខ្មែរ ក្នុងឱកាសដ៏ខ្លីខាងមុខ
ក៏មិនអាចដឹង គ្មានអ្វីក្រៅអំពីការពារអំណាចរបស់របប
ផ្ដាច់ការភ្នំពេញទេ អីចឹងទស្សនៈរបស់លោកអ៊ុមហាក់
មិនមែនតូចតាចស្តួចស្ដើងទេ......!ខ្ញុំបាទក្នុងនាម
កូនខ្មែរម្នាក់មានសេចក្តីរីករាយនិងសូមថ្លែងនូវអំណរ
គុណជាខ្លាំងបន្ទាប់ពីបានអានអត្ថបទអ៊ុមហាក់រួច៕
HUN SEN HAVE PLAN TO KILL KHMER AS MUCH AS HE CAN TO MAKE ROOM FOR YOUN AND HE WILL CREATE MORE PROBLEM FOR KHMER UNTIL KHMER NO CHOICE BUT AGAINST HIM AND YOU WAIT AND SEE. HOW MANY KHMER HE WILL KILL? BECAUSE HE GET ORDER FROM (ANG KA)ONG LEUNG . IF YOU DON'T BELIEVE LOOK AT BOENG TON LE SAP THE ORDER TO KICK KHMER OUT THAN HUN SEN DID TO MAKE ROOM FOR YOUN. NOW HOW MANY YOUN ARE THERE NOW ?
Ah Hun Sen once said: "Ber Chanh Leunh Heuy, Oss Ey Oss Touv".
ក្នុងឱកាសដ៏ខ្លីខាងមុខ,
បើអាង្វៀងហ៊ុន សែនបាត់អំណាច
គឺ រន្ទះបាញ់ ស្លាប់តៃហោង!
In history, it did not have to be a whole army needed to get rid of kings or lords who fell out of grace with their surrounding sycophants.
Also, if the puppet master started to feel their puppet is becoming a liability or bad press item, you would see examples like the lightning hitting helicopter.
Who is Yumphubal? Please tell us. Thx
9:35 PM
Yumphubal = ចលនាអំណាចធម្មជាតិ "ពលរដ្ឋខ្មែរ"
Post a Comment