រូបថតជនក្បត់ជាតិ មានបាតដៃប្រឡាក់ ឈាម ហ៊ុន សែន កុំថាឡើយយកទៅតាំងនៅក្នុងសេតវិមាន សូម្បីតែថតសំរាប់បិត ដបទឹកត្រីឬបង្គន់ ក៏មិនគួរបិតផង ។
http://www.youtube.com/watch?v=IXstVJDAVmk&feature=youtu.be
ដោយ តាំង សារ៉ាដា 2012-11-26 RFA
សេតវិមានបានផ្សព្វផ្សាយសៀវភៅកម្រងរូបថតអំពីដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសកម្ពុជា កាលពីសប្ដាហ៍កន្លងទៅ។ ប៉ុន្តែក្នុងនោះពុំមានរូបថតអនុស្សាវរីយជាប្រវត្តិសាស្ត្ររវាងលោក អូបាម៉ា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។
ក្រុមអ្នកឃ្លាំមើលនិយាយថា អវត្តមានរូបថតរបស់ប្រធានាធិបតីអាមេរិក ជាមួយមេដឹកនាំខ្មែរក្នុងអាល់ប៊ុមសេតវិមាន
ជាចេតនារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន (Washington)
ក្នុងការព្រមានដោយទន់ភ្លន់បែបចាស់ទុំ
ចំពោះការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា
និងបង្ហាញពីភាពសោះអង្គើយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
អ្នកតាមដានស្ថានការណ៍កម្ពុជា ពីប្រទេសហ្វាំងឡង់ លោក ប៉ាង សុឃឿន
ថ្លែងថា ឧបសគ្គដែលរារាំងមិនឲ្យមានរូបថតរបស់លោក ហ៊ុន សែន ជាមួយលោក
បារ៉ាក់ អូបាម៉ា ក្រោយពីជំនួបទ្វេភាគីនោះ
គឺដោយសារបញ្ហានៃការរំលោភសិទ្ធិមនុស្ស ការរំលោភដីធ្លី
ការឃុំឃាំងអ្នកទោសនយោបាយ
និងបញ្ហានិទ្ទណ្ឌភាពដ៏ធ្ងន់ធ្ងរមិនទាន់បានដោះស្រាយនៅកម្ពុជា។
រូបថតក្នុងអាល់ប៊ុមរបស់សេតវិមាន
គេឃើញមានរូបថតអនុស្សាវរីយ៍របស់លោក បារ៉ាក់ អូបាម៉ា
ជាមួយមហាក្សត្រថៃ ភូមមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)
ចំនួនមួយសន្លឹកជាមួយនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់
(Yingluck Shinawatra) ចំនួន ៤សន្លឹក ជាមួយអ្នកស្រី អ៊ុង សានស៊ូជី (Aung
San Suu Kyi) ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យចំនួន ៣សន្លឹក
ហើយរូបថតមួយសន្លឹកទៀតជាមួយលោក ថេន សេន (Thein Sein) មេដឹកនាំភូមា។
ចំណែករូបថតក្នុងអាល់ប៊ុមរបស់សេតវិមានចំនួន ១៣សន្លឹកផ្សេងទៀត
ដែលថតរូបលោក អូបាម៉ា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន
និងពិធីទទួលទានអាហារពេលល្ងាច ក៏មិនបានថតជាមួយលោក ហ៊ុន សែន ដែរ។
រូបថតខ្លះគេឃើញមានរូបលោក ហ៊ុន សែន ក្នុងនោះដែរ
តែចំណងជើងនៃរូបថតមិនបានបញ្ជាក់អំពីឈ្មោះលោក ហ៊ុន សែន នោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ លោក បារ៉ាក់ អូបាម៉ា បានថតរូបជាមួយលោក ថេន សេន
មេដឹកនាំនៃប្រទេសភូមា
ដែលជាប្រទេសល្បីខាងការដឹកនាំផ្ដាច់ការបែបយោធានិយមទៅវិញ។
ចំណុចនេះ លោក ប៉ាង សុខឿន វិភាគថា រូបថតរបស់លោក អូបាម៉ា ជាមួយលោក
ថេន សេន គឺចង់បង្ហាញពីការលូតលាស់ផ្នែកប្រជាធិបតេយ្យ សេរីភាព
និងការកែទម្រង់នៅភូមា ក្រោយពីប្រទេសមួយនេះ
បានដោះលែងអ្នកទោសនយោបាយរាប់រយនាក់ឲ្យមានសេរីភាព
រួមទាំងមេបក្សប្រឆាំង អ្នកស្រី អ៊ុង សានស៊ូជី
ហើយដោះដៃចេញពីមហាអំណាចចិន។
នៅក្នុងជំនួបទ្វេភាគីជាមួយលោក ហ៊ុន សែន លោកប្រធានាធិបតី បារ៉ាក់
អូបាម៉ា បានព្រមានថា បញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា
អាចជាឧបសគ្គរារាំងដល់ចំណងមិត្តភាពនៃប្រទេសទាំងពីរ។
ទាក់ទងនឹងសៀវភៅកម្រងរូបថតរបស់សេតវិមាន លោកបណ្ឌិត ឡៅ ម៉ុងហៃ
អ្នកវិភាគឯករាជ្យនៅកម្ពុជា ថ្លែងថា តាមការកត់សំគាល់របស់លោកឃើញថា
កាយវិការរបស់លោក អូបាម៉ា ជាមួយលោក ហ៊ុន សែន មានភាពសោះអង្គើយខ្លាំង
ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងមិនល្អរវាងមេដឹកនាំនៃប្រទេសទាំងពីរ
ហេតុដូច្នេះហើយទើបការថតរូបអនុស្សាវរីយ៍
គ្មានការចាំបាច់សំរាប់មេដឹកនាំសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានបញ្ជាក់អំពីគោលជំហររបស់កម្ពុជា
ជាមួយសហរដ្ឋអាមេរិកថា
នៅតែមានកិច្ចសហប្រតិបត្តិការដ៏ល្អរួមគ្នាលើគ្រប់វិស័យ
ទាំងវិស័យការពារជាតិ ប្រឆាំងអំពើភេរវកម្ម ពានិជ្ចកម្ម
និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
មានប្រសាសន៍ថា
ទាំងការធ្វើទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទៅ
កាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី និងករណីលោក អូបាម៉ា
មិនបានថតជាមួយលោក ហ៊ុន សែន មិនមែនជាបញ្ហាសំខាន់នោះទេ
ហើយក៏មិនមែនជាសញ្ញាមួយដែលធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងនៃ
ប្រទេសទាំងពីរនោះដែរ។
នៅក្នុងអំឡុងការគ្រប់គ្រងអំណាចនៃរដ្ឋបាលរបស់លោក ហ៊ុន សែន
គេនៅមិនទាន់ឃើញមានការធ្វើទស្សនកិច្ចជាផ្លូវរដ្ឋណាមួយរបស់
ប្រធានាធិបតីអាមេរិក មកកាន់កម្ពុជានោះទេ ហើយកម្ពុជា
ក៏មិនដែលត្រូវបានអញ្ជើញឲ្យធ្វើទស្សនកិច្ចផ្លូវរដ្ឋក្នុង
សហរដ្ឋអាមេរិកនោះដែរ។
ចំណែកដំណើរទស្សនកិច្ចរបស់លោក បារ៉ាក់ អូបាម៉ា មកកាន់កម្ពុជា
កាលពីថ្ងៃទី១៩ វិច្ឆិកា នោះ
គ្រាន់តែជាការចូលរួមកិច្ចប្រជុំកំពូលអាស៊ានប៉ុណ្ណោះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា
រូបថតជាមួយប្រធានាធិបតីអាមេរិក សម្រាប់ចុះក្នុងអាល់ប៊ុមសេតវិមាន
មានសារសំខាន់យ៉ាងធំធេងជាលក្ខណៈប្រវត្តិសាស្ត្រក្នុងការបង្ហាញពី
មិត្តភាពល្អរបស់ខ្លួនជាមួយបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក។
លោកបន្តថា ការដែលលោក អូបាម៉ា មិនបានថតរូបជាមួយលោក ហ៊ុន សែន
គឺជាចេតនារបស់អាមេរិក
ក្នុងការសម្ដែងភាពអាក់អន់ចិត្តចំពោះដំណើរការប្រជាធិបតេយ្យ
និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងបោះជំហានថយក្រោយ។
ទន្ទឹមនឹងការដែលប្រធានាធិបតីអាមេរិក មិនបានថតរូបជាមួយលោក ហ៊ុន
សែន មេដឹកនាំខ្មែរនេះដែរ សារព័ត៌មានអន្តរជាតិខ្លះបានចុះផ្សាយថា
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា
បញ្ចប់ដោយការមាក់ងាយពីអ្នកស្រី ប៊ុន រ៉ានី
ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទៀតផង។
សារព័ត៌មាន ដេលី មេល (Daily Mail) កាលពីថ្ងៃសៅរ៍ ទី២៤ វិច្ឆិកា
រាយការណ៍ថា នៅមុនពិធីអាហារពេលល្ងាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានណែនាំភរិយារបស់លោកទៅកាន់លោក អូបាម៉ា។ អ្នកស្រី ប៊ុន រ៉ានី
នៅពេលនោះបានធ្វើគារវកិច្ចចំពោះលោក អូបាម៉ា
ដោយលើកដៃសំពះត្រឹមដើមទ្រូង ដែលជាការសំពះមួយដោយខ្វះការគោរព
និងជាការសំពះមួយចំពោះមនុស្សដែលមានឋានៈទាបជាងខ្លួន។
តាមទំនៀមខ្មែរ ការសំពះដោយដាក់ដៃត្រឹមបបូរមាត់
ទើបជាការគោរពដល់មនុស្សដែលមានឋានៈខ្ពស់។
រីឯសំពះដាក់ដៃត្រឹមច្រមុះ គឺជាការសំពះចំពោះឪពុកម្ដាយ
ជីដូនជីតា ឬគ្រូបង្រៀន ហើយចំណែកសំពះដៃត្រឹមប្រជុំចិញ្ចើម
ជាការសំពះចំពោះព្រះមហាក្សត្រ ឬព្រះសង្ឃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
7 comments:
អាខួបង្កងហ៊ុន សែន។ មើលក្នុងអាលឮប៊ុម វាមានតម្លៃមិនខ្មើកូនក្មេងផង។ សេតវិមានសុខចិត្តដាក់រូវកូនក្មេងតែមិនមែនអាខួបង្កងណ្រៃផ្សៃនេះទេ។
These criminal Dictatorship Hun Sen,
control Cambodia for family friend only.
Our Innocent Citizen and meddle class we loosed the most
Jurisdiction System's in Cambodia under dictator CPP,rule that's unjustified.
យើងធ្វើអ្វីពួកអាក្បត់ជាតិទាំងអស់នេះមិនកើតមានតែ
យើងនាំគ្នាអុជធូបទៀន, ជេរប្រទេចផ្ដាសា
និង ដាក់ទំនាយ, មេដឹកនាំកម្ពុជា ទាំងយប់ ទាំងថ្ងៃ ជេរប្រទេចផ្ដាសា, ដាក់ទំនាយហើយ ជេរប្រទេចផ្ដាសា, ដាក់ទំនាយទៀត ហូតដល់ ពួកវា ឪ ម៉ែ បងប្អូន កូនចៅវា និរាសព្រាត់ប្រាស និងវិនាសអន្ដរាយរលាយរលត់
ពីផែនដីខ្មែរតែប៉ុណ្ណោះ....
សូមអុជធូប ៩ សសៃ ហើយថាតាមខ្ញុំ :
សូមអស់លោកអារុក្ខអារក្ស អ្នកតា ទេវតាឆ្នាំថ្មី
និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ តាមបំផ្លាញ ពួកអាក្បត់ជាតិទាំងអស់គ្នាឱ្យវាវិនាស ឱ្យងាប់តៃហោង
យ៉ាងវេទនាដោយត្រូវគ្រាប់កាំភ្លើង សៀម នឹងយួន
ឱ្យរន្ទះបាញ់, ព្រះធរណីស្រូប, ភ្លើងឆេះផ្ទះ, ឲ្យធ្លាក់យន្ដហោះ, ឲ្យលិចទូកកប៉ាល់, ឲ្យក្រឡាប់ឡាន, ឲ្យឡានម៉ូតូបុក, ឲ្យដំរីព្រេច, ឱ្យពស់ចឹក, ខ្លាខាំស៊ី, រោគទឹកនោមផ្អែម, លើសឈាម, ដាច់សរសៃខួរក្បាល, កើតស្វាយ, អេដស៍, ប្រមេះ, ជម្ងឺគ្រុនចាញ់ , គ្រុនឈាម និងជម្ងឺនានា រួមរិតតោងស្អិតជាប់នឹងខ្លួនរហូតដល់វិនាសជីវិតក្បត់ជាតិ
ពីផែនដីខ្មែរនេះទៅ ហោង …!
ឱ្យវាព្រាត់ព្រាសឪពុកម្តាយ បងប្អូន កូនចៅវា ឱ្យក្ររហេមរហាម រងទុក្ខវេទនាចុះនរកអស់៥០០ជាតិ....ហោង …!
សូមឲ្យពួកវាត្រូវបណ្ដាសានេះហោងចុះ ឱម្មសិទ្ធីស្វាហាយ:
សព្វ រដ្ឋាភិបាល, មន្ដ្រី, រដ្ឋបាល វិនាសសន្តិអស្សិតោ ... ៕
មើលរូបថតនោះយូរបន្តិច គេឃើញដូចជាជំ
ទាវគោរពលោក អូបាម៉ាខ្លាំងណាស់មិនហ៊ានទាំង
មើលមុខលោកផង ភ្នែកសម្លឹងតែខ្សែរូតខោរបស់
លោក នឹងសំពះឆ្ពោះទៅព្រះអង្គដែលនៅក្នុងនោះ
។
"Hare vs. Tortoise"
Dear Samdech Moha Decho Hun Sen you have done tremendous job lately and everything seem under control by your duties as Prime Minister of Cambodia. Thus, our wish are monorail from Phnom Penh to Siem Reap in 1/2 an hour.
Smurf
Where is this Smurf creature come from?
It just learns tales tell and has no idea what human world is all about.
You clumpsy Smurf just need to look out for Gagamel and Ajriel the cat, don't worry about Hun Sen and his clans because they are going to be vanished soon.
*****
គ្រួសារកំពូជចោរ....
កើតមកជា..........ចោរ
រស់ ជា............... ចោរ
ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...
អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង,បងប្រុសវាឈ្មោះហ៊ុន ណេង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវានិង បងប្រុសវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។
ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ បងប្រុសអាខ្វាក់ហ៊ុនសែនជាមេចោរ
អាខ្វាក់ហ៊ុនសែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់ហ៊ុន សែន ដែរ។
ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះ ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។
Post a Comment