Monday, November 26, 2012

កម្រង​រូបថត​របស់​សេតវិមាន​មិន​មាន​រូប​លោក ហ៊ុន សែន ជាមួយ​លោក អូបាម៉ា

រូបថតជនក្បត់ជាតិ       មានបាតដៃប្រឡាក់ ឈា​​​ម ហ៊ុន សែន   កុំថាឡើយយកទៅតាំង​នៅក្នងសេតវិមាន     សូម្បីតែថតសំរាប់បិត ដបទឹកត្រីឬបង្គន់   ក៏មិនគួរបិតផង
http://www.youtube.com/watch?v=IXstVJDAVmk&feature=youtu.be
ដោយ តាំង សារ៉ាដា 2012-11-26 RFA
សេតវិមាន​បាន​ផ្សព្វផ្សាយ​សៀវភៅ​កម្រង​រូបថត​អំពី​ដំណើរ​ទស្សនកិច្ច​ របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​សប្ដាហ៍​កន្លង​ទៅ។ ប៉ុន្តែ​ក្នុង​នោះ​ពុំ​មាន​រូបថត​អនុស្សាវរីយ​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក អូបាម៉ា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា អវត្តមាន​រូបថត​របស់​ប្រធានាធិបតី​អាមេរិក ជាមួយ​មេដឹកនាំ​ខ្មែរ​ក្នុង​អាល់ប៊ុម​សេតវិមាន ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) ក្នុង​ការ​ព្រមាន​ដោយ​ទន់ភ្លន់​បែប​ចាស់ទុំ ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា និង​បង្ហាញ​ពី​ភាព​សោះ​អង្គើយ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។
អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ពី​ប្រទេស​ហ្វាំងឡង់ លោក ប៉ាង សុឃឿន ថ្លែង​ថា ឧបសគ្គ​ដែល​រារាំង​មិន​ឲ្យ​មាន​រូបថត​របស់​លោក ហ៊ុន សែន ជាមួយ​លោក បារ៉ាក់ អូបាម៉ា ក្រោយ​ពី​ជំនួប​ទ្វេ​ភាគី​នោះ គឺ​ដោយសារ​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​រំលោភ​ដីធ្លី ការ​ឃុំឃាំង​អ្នក​ទោស​នយោបាយ និង​បញ្ហា​និទ្ទណ្ឌភាព​ដ៏​ធ្ងន់ធ្ងរ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​កម្ពុជា។
រូបថត​ក្នុង​អាល់ប៊ុម​របស់​សេតវិមាន គេ​ឃើញ​មាន​រូបថត​អនុស្សាវរីយ៍​របស់​លោក បារ៉ាក់ អូបាម៉ា ជាមួយ​មហាក្សត្រ​ថៃ ភូមមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ចំនួន​មួយ​សន្លឹក​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ចំនួន ៤​សន្លឹក ជាមួយ​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ចំនួន ៣​សន្លឹក ហើយ​រូបថត​មួយ​សន្លឹក​ទៀត​ជាមួយ​លោក ថេន សេន (Thein Sein) មេដឹកនាំ​ភូមា។
ចំណែក​រូបថត​ក្នុង​អាល់ប៊ុម​របស់​សេតវិមាន​ចំនួន ១៣​សន្លឹក​ផ្សេង​ទៀត ដែល​ថត​រូប​លោក អូបាម៉ា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច ក៏​មិន​បាន​ថត​ជាមួយ​លោក ហ៊ុន សែន ដែរ។ រូបថត​ខ្លះ​គេ​ឃើញ​មាន​រូប​លោក ហ៊ុន សែន ក្នុង​នោះ​ដែរ តែ​ចំណង​ជើង​នៃ​រូបថត​មិន​បាន​បញ្ជាក់​អំពី​ឈ្មោះ​លោក ហ៊ុន សែន នោះ​ឡើយ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក បារ៉ាក់ អូបាម៉ា បាន​ថត​រូប​ជាមួយ​លោក ថេន សេន មេដឹកនាំ​នៃ​ប្រទេស​ភូមា ដែល​ជា​ប្រទេស​ល្បី​ខាង​ការ​ដឹកនាំ​ផ្ដាច់ការ​បែប​យោធា​និយម​ទៅ​វិញ។
ចំណុច​នេះ លោក ប៉ាង សុខឿន វិភាគ​ថា រូបថត​របស់​លោក អូបាម៉ា ជាមួយ​លោក ថេន សេន គឺ​ចង់​បង្ហាញ​ពី​ការ​លូតលាស់​ផ្នែក​ប្រជាធិបតេយ្យ សេរីភាព និង​ការ​កែ​ទម្រង់​នៅ​ភូមា ក្រោយ​ពី​ប្រទេស​មួយ​នេះ បាន​ដោះលែង​អ្នក​ទោស​នយោបាយ​រាប់​រយ​នាក់​ឲ្យ​មាន​សេរីភាព រួម​ទាំង​មេ​បក្ស​ប្រឆាំង អ្នកស្រី អ៊ុង សានស៊ូជី ហើយ​ដោះ​ដៃ​ចេញ​ពី​មហា​អំណាច​ចិន។
នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​ជាមួយ​លោក ហ៊ុន សែន លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ព្រមាន​ថា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អាច​ជា​ឧបសគ្គ​រារាំង​ដល់​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ។
ទាក់ទង​នឹង​សៀវភៅ​កម្រង​រូបថត​របស់​សេតវិមាន លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​នៅ​កម្ពុជា ថ្លែង​ថា តាម​ការ​កត់សំគាល់​របស់​លោក​ឃើញ​ថា កាយវិការ​របស់​លោក អូបាម៉ា ជាមួយ​លោក ហ៊ុន សែន មាន​ភាព​សោះអង្គើយ​ខ្លាំង ដែល​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​មិន​ល្អ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ហេតុ​ដូច្នេះ​ហើយ​ទើប​ការ​ថត​រូប​អនុស្សាវរីយ៍ គ្មាន​ការ​ចាំបាច់​សំរាប់​មេដឹកនាំ​សហរដ្ឋអាមេរិក។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​អំពី​គោលជំហរ​របស់​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក​ថា នៅ​តែ​មាន​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រួម​គ្នា​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ការពារ​ជាតិ ប្រឆាំង​អំពើ​ភេរវកម្ម ពានិជ្ចកម្ម និង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ទាំង​ការ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទៅ​ កាន់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី និង​ករណី​លោក អូបាម៉ា មិន​បាន​ថត​ជាមួយ​លោក ហ៊ុន សែន មិន​មែន​ជា​បញ្ហា​សំខាន់​នោះ​ទេ ហើយ​ក៏​មិន​មែន​ជា​សញ្ញា​មួយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់ទំនង​នៃ​ ប្រទេស​ទាំង​ពីរ​នោះ​ដែរ។
នៅ​ក្នុង​អំឡុង​ការ​គ្រប់គ្រង​អំណាច​នៃ​រដ្ឋបាល​របស់​លោក ហ៊ុន សែន គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​ណា​មួយ​របស់​ ប្រធានាធិបតី​អាមេរិក មក​កាន់​កម្ពុជា​នោះ​ទេ ហើយ​កម្ពុជា ក៏​មិន​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ក្នុង​ សហរដ្ឋអាមេរិក​នោះ​ដែរ។
ចំណែក​ដំណើរ​ទស្សនកិច្ច​របស់​លោក បារ៉ាក់ អូបាម៉ា មក​កាន់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា នោះ គ្រាន់​តែ​ជា​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ប៉ុណ្ណោះ។
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា រូបថត​ជាមួយ​ប្រធានាធិបតី​អាមេរិក សម្រាប់​ចុះ​ក្នុង​អាល់ប៊ុម​សេតវិមាន មាន​សារសំខាន់​យ៉ាង​ធំធេង​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​ក្នុង​ការ​បង្ហាញ​ពី​ មិត្តភាព​ល្អ​របស់​ខ្លួន​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក។
លោក​បន្ត​ថា ការ​ដែល​លោក អូបាម៉ា មិន​បាន​ថត​រូប​ជាមួយ​លោក ហ៊ុន សែន គឺ​ជា​ចេតនា​របស់​អាមេរិក ក្នុង​ការ​សម្ដែង​ភាព​អាក់អន់ចិត្ត​ចំពោះ​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​កំពុង​បោះ​ជំហាន​ថយ​ក្រោយ។
ទន្ទឹម​នឹង​ការ​ដែល​ប្រធានាធិបតី​អាមេរិក មិន​បាន​ថត​រូប​ជាមួយ​លោក ហ៊ុន សែន មេដឹកនាំ​ខ្មែរ​នេះ​ដែរ សារព័ត៌មាន​អន្តរជាតិ​ខ្លះ​បាន​ចុះ​ផ្សាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បញ្ចប់​ដោយ​ការ​មាក់ងាយ​ពី​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទៀត​ផង។
សារព័ត៌មាន ដេលី មេល (Daily Mail) កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៤ វិច្ឆិកា រាយការណ៍​ថា នៅ​មុន​ពិធី​អាហារ​ពេល​ល្ងាច លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ភរិយា​របស់​លោក​ទៅ​កាន់​លោក អូបាម៉ា។ អ្នកស្រី ប៊ុន រ៉ានី នៅ​ពេល​នោះ​បាន​ធ្វើ​គារវកិច្ច​ចំពោះ​លោក អូបាម៉ា ដោយ​លើក​ដៃ​សំពះ​ត្រឹម​ដើមទ្រូង ដែល​ជា​ការ​សំពះ​មួយ​ដោយ​ខ្វះ​ការ​គោរព និង​ជា​ការ​សំពះ​មួយ​ចំពោះ​មនុស្ស​ដែល​មាន​ឋានៈ​ទាប​ជាង​ខ្លួន។
តាម​ទំនៀម​ខ្មែរ ការ​សំពះ​ដោយ​ដាក់​ដៃ​ត្រឹម​បបូរមាត់ ទើប​ជា​ការ​គោរព​ដល់​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់។ រី​ឯ​សំពះ​ដាក់​ដៃ​ត្រឹម​ច្រមុះ គឺ​ជា​ការ​សំពះ​ចំពោះ​ឪពុក​ម្ដាយ ជី​ដូន​ជី​តា ឬ​គ្រូបង្រៀន ហើយ​ចំណែក​សំពះ​ដៃ​ត្រឹម​ប្រជុំ​ចិញ្ចើម ជា​ការ​សំពះ​ចំពោះ​ព្រះមហាក្សត្រ ឬ​ព្រះសង្ឃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

7 comments:

Anonymous said...

អាខួបង្កងហ៊ុន សែន។ មើលក្នុងអាលឮប៊ុម វាមានតម្លៃមិនខ្មើកូនក្មេងផង។ សេតវិមានសុខចិត្តដាក់រូវកូនក្មេងតែមិនមែនអាខួបង្កងណ្រៃផ្សៃនេះទេ។

Jorden Arun. said...

These criminal Dictatorship Hun Sen,
control Cambodia for family friend only.
Our Innocent Citizen and meddle class we loosed the most
Jurisdiction System's in Cambodia under dictator CPP,rule that's unjustified.

Anonymous said...

យើងធ្វើអ្វីពួកអាក្បត់ជាតិទាំងអស់នេះមិន​កើតមានតែ
យើងនាំគ្នាអុជធូបទៀន, ជេរប្រទេចផ្ដាសា
និង ដាក់ទំនាយ, មេដឹកនាំកម្ពុជា ទាំងយប់ ទាំងថ្ងៃ ជេរប្រទេចផ្ដាសា, ដាក់ទំនាយហើយ ជេរប្រទេចផ្ដាសា, ដាក់ទំនាយទៀត ហូតដល់ ពួកវា ឪ ម៉ែ បងប្អូន កូនចៅវា និរាសព្រាត់ប្រាស និងវិនាសអន្ដរាយរលាយរលត់
ពីផែនដីខ្មែរតែប៉ុណ្ណោះ....

សូមអុជធូប ៩ សសៃ ហើយថាតាមខ្ញុំ :

សូមអស់លោកអារុក្ខអារក្ស អ្នកតា ទេវតាឆ្នាំថ្មី
និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ តាមបំផ្លាញ ពួកអាក្បត់ជាតិទាំងអស់គ្នាឱ្យវាវិនាស ឱ្យងាប់តៃហោង
យ៉ាងវេទនាដោយត្រូវគ្រាប់កាំភ្លើង សៀម នឹងយួន
ឱ្យរន្ទះបាញ់, ព្រះធរណីស្រូប, ភ្លើងឆេះផ្ទះ, ឲ្យធ្លាក់យន្ដហោះ, ឲ្យលិចទូកកប៉ាល់, ឲ្យក្រឡាប់ឡាន, ឲ្យឡានម៉ូតូបុក, ឲ្យដំរីព្រេច, ឱ្យពស់ចឹក, ខ្លាខាំស៊ី, រោគទឹកនោមផ្អែម, លើសឈាម, ដាច់សរសៃខួរក្បាល, កើតស្វាយ, អេដស៍, ប្រមេះ, ជម្ងឺគ្រុនចាញ់ , គ្រុនឈាម និងជម្ងឺនានា រួមរិតតោងស្អិតជាប់នឹងខ្លួនរហូតដល់វិនាសជីវិតក្បត់ជាតិ
ពីផែនដីខ្មែរនេះទៅ ហោង …!
ឱ្យវាព្រាត់ព្រាសឪពុកម្តាយ បងប្អូន កូនចៅវា ឱ្យក្ររហេមរហាម រងទុក្ខវេទនាចុះនរកអស់៥០០ជាតិ....ហោង …!

សូមឲ្យពួកវាត្រូវបណ្ដាសានេះហោងចុះ ឱម្មសិទ្ធីស្វាហាយ:

សព្វ រដ្ឋាភិបាល, មន្ដ្រី, រដ្ឋបាល វិនាសសន្តិអស្សិតោ ... ៕

Anonymous said...


មើលរូបថតនោះយូរបន្តិច គេឃើញដូចជាជំ
ទាវគោរពលោក អូបាម៉ាខ្លាំងណាស់មិនហ៊ានទាំង
មើលមុខលោកផង ភ្នែកសម្លឹងតែខ្សែរូតខោរបស់
លោក នឹងសំពះឆ្ពោះទៅព្រះអង្គដែលនៅក្នុងនោះ

Anonymous said...

"Hare vs. Tortoise"

Dear Samdech Moha Decho Hun Sen you have done tremendous job lately and everything seem under control by your duties as Prime Minister of Cambodia. Thus, our wish are monorail from Phnom Penh to Siem Reap in 1/2 an hour.

Smurf


Anonymous said...

Where is this Smurf creature come from?
It just learns tales tell and has no idea what human world is all about.
You clumpsy Smurf just need to look out for Gagamel and Ajriel the cat, don't worry about Hun Sen and his clans because they are going to be vanished soon.

Anonymous said...

*****

គ្រួសារកំពូជចោរ....

កើតមកជា..........ចោរ

រស់ ជា............... ចោរ

ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង,បងប្រុសវាឈ្មោះហ៊ុន ណេង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវានិង បងប្រុសវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។
ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ បងប្រុសអាខ្វាក់ហ៊ុនសែនជាមេចោរ
អាខ្វាក់ហ៊ុនសែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់ហ៊ុន សែន ដែរ។

ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះ ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។