យើងនៅចាំបានថា នាយខ្វាក់ម្នាក់នេះធ្លាប់បណ្តេញកូនស្រីម្នាក់ ឲ្យចេញពីផ្ទះ ព្រោះតែនាងស្រឡាញភេទដូចគ្នា តែពេលនេះបែរជាមក ជំទាលកុំឲ្យមានការរើសអើងអ្នកស្រលាញ់ភេទ ដូចគ្នាទៅវិញ វាជារឿងដ៏គូរឲ្យអស់សំណើច នេះបានចំជា អាខ្វាក់គីង្គក់វាលក់ថ្នាំស្រែងមែន !
(ថ្ងៃទី 11 ធ្នូ 2012, ម៉ោង 05:12:PM) | ដោយ: លី សិលា CEN
ភ្នំពេញ:
មួយថ្ងៃ ក្រោយពីទិវាសិទ្ធិមនុស្សអន្តរជាតិ
ថ្ងៃ១០ធ្នូ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រកាសការគាំទ្ររបស់សម្តេច ដោយសម្តេចហាក់ដូចជាបានអំពាវនាវ
កុំឲ្យមានការរើសអើង ចំពោះក្រុមមនុស្សស្រលាញ់ភេទដូចគ្នា។
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋ នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា "ម្សិលមិញ ឃើញសិទ្ធិច្រើនណាស់។ ខាង CNC គេហៅអ្នកស្រលាញ់ភេទដូចគ្នា ទៅធ្វើសំភាសន៍ទៀត។ គេទាមទារឲ្យរដ្ឋាភិបាល ទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នា ប្រភេទទី៣ ប្រភេទអីឯណានោះ!។ អានឹង ចាប់ផ្តើមមាន... មានគ្រប់តែប្រទេសនឹង។ ការពិតទៅ ហើយក៏មិនមានការរើសអើងចំពោះបញ្ហាអស់ទាំងនោះដែរ។ អានឹងគឺ ធ្វើម៉េច គ្នាវាអីចឹងទៅហើយ។ ម្សិលមិញ មានការសំភាសន៍ ខ្ញុំមើល ស្តាប់បទសម្ភាសន៍នោះដែរ ហើយសម្ភាសន៍ ចំប្រុស ដោយមិនហៅស្រីទៅសំភាសន៍ទេ"។

ប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ បានធ្វើឡើង ក្នុងពេលដែលសង្គមកម្ពុជា សព្វថ្ងៃ កើតមានករណីស្រីស្រលាញ់ស្រី និងប្រុសស្រលាញ់ប្រុស កាន់តែច្រើនទៅៗ។ ពួកគេទាំងនោះ ក៏ផ្តើមហ៊ានចេញមុខក្នុងសង្គម ដើម្បីស្វែងរកទំនាក់ទំនងដូចគ្នារវាងស្ត្រី និងបុរសផងដែរ។
គេនៅចាំបានថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានប្រកាសផ្ទាល់មាត់ អំពីកូនស្រីម្នាក់ របស់សម្តេច ដែលចូលក្នុងប្រភេទស្រីស្រលាញ់ស្រី។ ភ្លាមៗនោះ សម្តេចតេជោ ហ៊ុន សែន បានបណ្តេញកូនស្រីនោះ ចេញពីផ្ទះរបស់សម្តេចរស់នៅ ដោយបារម្ភខ្លាច ពីបញ្ហាសន្តិសុខ ខណៈដែលកូនស្រីនោះ ចេះតែនាំមនុស្សស្រីចំឡែកៗចូលដេកក្នុងផ្ទះ។
នៅពេល សព្វថ្ងៃនេះ ក៏មានកូនអ្នកធំមួយចំនួនទៀត ខ្លះជាមនុស្សស្រី តែមានចរិតជាប្រុស និងស្នេហាមនុស្សស្រីៗដូចគ្នា។ រីឯអ្នកខ្លះទៀត ជាមនុស្សប្រុស ហើយស្រលាញ់ប្រុសៗ៕
1 comment:
មិនខុសទេ បន្តិចទៀត នាយខ្វាក់ នឹងលែងកាជ្រូកចោល ហើយ ទៅរៀបការជាមួយតាទំពែក
ឆ្លាតវិទូ ឡៅ ម៉ុងហៃវិញ ព្រោះចែចង់ត្រូវរ៉ូវអស់ហើយ ខ្មោចយាយប៉ុកក៏មិនប្រកាន់ដែរ ។
Post a Comment