Wednesday, December 12, 2012

សម្តេច ហ៊ុន សែន អំពាវនាវ កុំឲ្យ​មាន​ការរើសអើង​អ្នកស្រលាញ់​ភេទដូចគ្នា

យើងនៅចាំបានថា  នាយខ្វាក់ម្នាក់នេះធ្លាប់​បណ្តេញកូនស្រីម្នាក់   ឲ្យចេញពីផ្ទះ  ព្រោះតែ​នាង​ស្រឡាញភេទដូចគ្នា  តែ​ពេ​ល​នេះបែរជាមក ជំទាលកុំឲ្យ​មាន​ការ​រើស​អើង​អ្នកស្រលាញ់​ភេទ ដូចគ្នាទៅវិញ វា​ជា​រឿងដ៏គូរឲ្យអស់សំណើច  នេះបានចំ​ជា  អាខ្វាក់គីង្គក់វាលក់ថ្នាំស្រែងមែន !
(ថ្ងៃទី 11 ធ្នូ 2012, ម៉ោង 05:12:PM) | ដោយ: លី សិលា CEN
ភ្នំពេញ: មួយថ្ងៃ ក្រោយ​ពី​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ការគាំទ្ររ​បស់​សម្តេច ដោយ​សម្តេច​ហាក់ដូចជា​បាន​អំពាវនាវ កុំឲ្យ​មាន​ការរើសអើង ចំពោះ​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​។​
ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១២ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​ម្សិលមិញ ឃើញ​សិទ្ធិ​ច្រើនណាស់​។ ខាង CNC គេ​ហៅ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ទៅ​ធ្វើ​សំភាសន៍​ទៀត​។ គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ទទួលស្គាល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ប្រភេទ​ទី​៣ ប្រភេទ​អី​ឯ​ណា​នោះ​!​។ អា​នឹង ចាប់ផ្តើម​មាន​... មាន​គ្រប់​តែ​ប្រទេស​នឹង​។ ការពិតទៅ ហើយក៏​មិន​មាន​ការរើសអើង​ចំពោះ​បញ្ហា​អស់​ទាំងនោះ​ដែរ​។ អា​នឹង​គឺ ធ្វើ​ម៉េច គ្នា​វា​អីចឹង​ទៅហើយ​។ ម្សិលមិញ មាន​ការសំភាសន៍ ខ្ញុំ​មើល ស្តាប់​បទសម្ភាសន៍​នោះដែរ ហើយ​សម្ភាសន៍ ចំ​ប្រុស ដោយ​មិន​ហៅ​ស្រី​ទៅ​សំភាសន៍​ទេ​"​។​


​ប្រសាសន៍​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ បាន​ធ្វើឡើង ក្នុងពេល​ដែល​សង្គម​កម្ពុជា សព្វថ្ងៃ កើតមាន​ករណី​ស្រី​ស្រលាញ់​ស្រី និង​ប្រុស​ស្រលាញ់​ប្រុស កាន់តែ​ច្រើន​ទៅៗ​។ ពួកគេ​ទាំងនោះ ក៏​ផ្តើម​ហ៊ាន​ចេញ​មុខ​ក្នុងសង្គម ដើម្បី​ស្វែងរក​ទំនាក់ទំនង​ដូច​គ្នា​រវាង​ស្ត្រី និង​បុរស​ផងដែរ​។​

​ គេ​នៅ​ចាំបាន​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់បាន​ប្រកាស​ផ្ទាល់មាត់ អំពី​កូនស្រី​ម្នាក់ របស់​សម្តេច ដែល​ចូល​ក្នុង​ប្រភេទ​ស្រី​ស្រលាញ់​ស្រី​។ ភ្លាមៗ​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​បណ្តេញ​កូនស្រី​នោះ ចេញពីផ្ទះ​របស់​សម្តេច​រស់នៅ ដោយ​បារម្ភ​ខ្លាច ពី​បញ្ហា​សន្តិសុខ ខណៈ​ដែល​កូនស្រី​នោះ ចេះ​តែ​នាំ​មនុស្ស​ស្រី​ចំឡែកៗ​ចូល​ដេក​ក្នុង​ផ្ទះ​។​

​នៅពេល​ សព្វថ្ងៃនេះ ក៏​មាន​កូន​អ្នកធំ​មួយចំនួនទៀត ខ្លះ​ជា​មនុស្ស​ស្រី តែ​មាន​ចរិត​ជា​ប្រុស និង​ស្នេហា​មនុស្ស​ស្រីៗ​ដូចគ្នា​។ រី​ឯ​អ្នកខ្លះ​ទៀត ជា​មនុស្ស​ប្រុស ហើយ​ស្រលាញ់​ប្រុសៗ​៕​

1 comment:

Anonymous said...

មិនខុសទេ  បន្តិចទៀត នាយខ្វាក់ នឹងលែងកាជ្រូកចោល ហើយ ទៅរៀបការជាមួយតាទំពែក
ឆ្លាតវិទូ ឡៅ ម៉ុងហៃវិញ ព្រោះចែចង់ត្រូវរ៉ូវអស់ហើយ ខ្មោចយាយប៉ុកក៏មិនប្រកាន់ដែរ ។