ដោយ ម៉ៅ សុធានី 2012-12-11RFA
មន្ត្រីសង្គមស៊ីវិលប្រតិកម្មទៅនឹងការលើកឡើងរបស់លោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ
១០ធ្នូ ថា
តើហេតុអ្វីបានជាមិនឃើញក្រុមអង្គការសិទ្ធិមនុស្សមកជួយពលរដ្ឋ
ខ្មែរក្នុងសម័យខ្មែរក្រហម ដែលបានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។
ប៉ុន្តែមន្ត្រីសង្គមស៊ីវិល អះអាងថា
ការប្រៀបធៀបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពីស្ថានភាពបច្ចុប្បន្នទៅនឹងជំនាន់ខ្មែរក្រហម កាលពី ៣០ឆ្នាំមុន
គឺហាក់ពុំសមហេតុផលឡើយ និងថាជាគំនិតចាស់បុរាណ។
មន្ត្រីសង្គមស៊ីវិលបានរិះគន់ថា
រាជរដ្ឋាភិបាលគួរពិចារណារិះរកមធ្យោបាយជំរុញឲ្យស្ថានភាពរស់នៅរបស់
ពលរដ្ឋបានប្រសើរជាងនេះ ដោយពិចារណាថា តើកម្ពុជា
ត្រូវធ្វើអ្វីបន្ថែមទៀត នៅពេលដែលកម្ពុជា
ទទួលជំនួយរាប់ពាន់លានដុល្លារអាមេរិក ពីសហគមន៍បរទេស។
លោក កែម ឡី អ្នកវិភាគសង្គម មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា
សិទ្ធិសេរីភាព និងស្ថានភាពរស់នៅរបស់ពលរដ្ឋបច្ចុប្បន្ន
មានការដើរថយក្រោយ។ លោកថា រដ្ឋាភិបាលត្រូវមានការវាស់វែង
ថាតើនៅមានចំណុចខ្វះខាតអ្វីទៀត ដែលត្រូវធ្វើបន្ថែម
ឬផ្លាស់ប្ដូរ។
កាលពីថ្ងៃទី១០ ធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៤
សកម្មជនប្រមាណជាង ៥.០០០នាក់ រាប់ទាំងតំណាងក្រុមអង្គការសង្គមស៊ីវិល
អង្គទូត អង្គការសហប្រជាជាតិ កម្មករ និស្សិត និងជនជាតិដើមភាគតិច
បាននាំគ្នាទាមទារឲ្យរាជរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស
និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរស់នៅរបស់ពលរដ្ឋ កម្មករ ពលករ
ដែលមានជីវភាពរស់នៅលំបាកវេទនាគ្រប់បែបយ៉ាង ដោយសារតែភាពក្រីក្រ
និងការបណ្ដេញចេញពីលំនៅឋានជាដើម។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា
ប្រសិនបើពុំមានថ្ងៃ ៧មករា
ដែលបានរំដោះពលរដ្ឋចេញពីរបបខ្មែរក្រហមទេនោះ
គ្រប់ៗគ្នាពិតជាមិនអាចមានសិទ្ធិសេរីភាពដូចរាល់ថ្ងៃនោះឡើយ។ លោក
ហ៊ុន សែន បានបញ្ជាក់ផងដែរថា
នៅពេលពលរដ្ឋត្រូវបានគេសម្លាប់ជារៀងរាល់ថ្ងៃដោយក្រុមខ្មែរ
ក្រហម ពុំមានក្រុមអង្គការសិទ្ធិមនុស្សណាមកជួយទាល់តែសោះ។
ចំពោះការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះ អ្នកស្រី
ធិតា ឃឹះ នាយិកាប្រតិបត្តិនៃអង្គការសីលកា មានប្រសាសន៍ថា
ជំនាន់ខ្មែរក្រហម អ្វីៗស្ថិតក្នុងភាពខ្មៅងងឹតទាំងអស់
ហើយរបបខ្មែរក្រហមបានផ្តាច់ខ្លួនចេញពីពិភពខាងក្រៅ។
អ្នកស្រីថាប្រសិនបើយើងមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់គ្រាន់
ដូចបច្ចុប្បន្ន នោះរបបប្រល័យពូជសាសន៍ខ្មែរក្រហម
ពុំអាចកើតឡើងបាននោះទេ។
រាជរដ្ឋាភិបាលគួរមានមោទនភាពដែលពលរដ្ឋភាគច្រើនមានការយល់ដឹងអំពី
សិទ្ធិសេរីភាពរបស់ខ្លួន។
ប្រទេសកម្ពុជា បច្ចុប្បន្ន
កំពុងរងការរិះគន់ជាច្រើនពីក្រុមអង្គការសិទ្ធិមនុស្សជាតិ
និងអន្តរជាតិ ថាបានរំលោភសិទ្ធិមនុស្ស
ប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ចាប់សកម្មជនដីធ្លីដាក់ពន្ធនាគារ
ដកហូតដីធ្លី និងបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែងជាដើម។
មិនតែប៉ុណ្ណោះ ជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែក្រីក្រឡើងៗ
ហើយនាំគ្នាធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសក្រៅ
ដែលភាគច្រើនត្រូវរងការរំលោភបំពានគ្រប់បែបយ៉ាង។
លោក កែម ឡី មានប្រសាសន៍បញ្ជាក់ប្រាប់ផងដែរថា
តាំងពីរបបខ្មែរក្រហមដួលរំលំកាលពីឆ្នាំ១៩៧៩ មក
ពលរដ្ឋគ្រប់ៗគ្នាមានលំនៅឋានមានដីស្រែចម្ការ
និងមិនសូវមានពលរដ្ឋនាំគ្នាចេញទៅរកការងារនៅប្រទេសជិតខាងឡើយ។
ប៉ុន្តែដោយសារការអភិវឌ្ឍតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់
ក្រុមហ៊ុនឯកជន
ប្រជាពលរដ្ឋភាគច្រើនត្រូវបណ្ដេញចេញពីលំនៅឋានពុំមានដីស្រែចម្ការ
និងពុំមានការងារធ្វើក្នុងស្រុក។
ទោះជាយ៉ាងនេះក្តី លោក ហ៊ុន សែន មានប្រសាសន៍ទទួលស្គាល់ថា
សិទ្ធិសេរីភាពរបស់ពលរដ្ឋនៅកម្ពុជា នៅមានខ្វះចន្លោះនៅឡើយ
ហើយរាជរដ្ឋាភិបាលកំពុងគិតគូរដោះស្រាយបំពេញបន្ថែម។
នៅក្នុងឱកាសខួបលើកទី៦៤ ទិវាសិទ្ធិមនុស្សអន្តរជាតិ
តំណាងសហភាពអឺរ៉ុប នៅកម្ពុជា
បានលើកឡើងអំពីភាពចាំបាច់ដែលរដ្ឋាភិបាលកម្ពុជា ត្រូវទទួលស្គាល់
និងធ្វើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។
កាលពីខែសីហា ឆ្នាំ២០១២ កន្លងមកនេះ
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
នៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានចេញរបាយការណ៍មួយមាន
៦៨ទំព័រ លើកឡើងអំពីការរំលោភបំពានរបស់រដ្ឋាភិបាលកម្ពុជា
លើបញ្ហាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិលំនៅឋាន
ករណីជម្លោះដីនៅបឹងកក់ និងបុរីកីឡា
ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា
នាំឲ្យកើតមានជម្លោះដីធ្លីស្ទើរទូទាំងប្រទេស
និងអំពីបញ្ហាប្រព័ន្ធបោះឆ្នោតនៅកម្ពុជា
ដែលនាំឲ្យមានការតវ៉ាពីអង្គការសង្គមស៊ីវិលមួយចំនួន
និងការតវ៉ាពីគណបក្សប្រឆាំងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
"ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា ប្រសិនបើពុំមានថ្ងៃ ៧មករា ដែលបាន
រំដោះពលរដ្ឋចេញពីរបបខ្មែរក្រហមទេនោះ គ្រប់ៗគ្នាពិត
ជាមិនអាចមានសិទ្ធិសេរីភាពដូចរាល់ថ្ងៃនោះឡើយ។
លោក ហ៊ុន សែន បានបញ្ជាក់ផងដែរថា នៅពេលពល
រដ្ឋត្រូវបានគេសម្លាប់ជារៀងរាល់ថ្ងៃដោយក្រុមខ្មែរ ក្រហម
ពុំមានក្រុមអង្គការសិទ្ធិមនុស្សណាមកជួយទាល់តែសោះ"
ប៉ុន្មានឃ្លានេះ ហ៊ុនសែន និយាយតាមយួនគ្រោងទុកឱ្យ
ចេះតែស្រែកគ្មាន ពិចារណាបន្តិចក៏គ្មាន គ្មាននរណាជឿ
តាមការបំភ័យដាក់កំហុសរបស់ទៅលើខ្មែរក្រហមប៉ុលពត។
ការពិតអ្នកសម្លាប់ខ្មែរជិត២លាន គឺក្រុមអាខ្មែរក្រហម
យៀកមិញ ជាស៊ីម ហេងសំរិន ហ៊ុនសែន ហ្នឹងហើយ
ដែលយួនប្រើឱ្យសម្លាប់ខ្មែរបង្ហើយនោះ៕
Post a Comment