Monday, December 17, 2012

ជន​ជាតិ​ភាគ​តិច​ប្តឹង​វៀតណាម​កាប់​បំផ្លាញ​ឈើ

គំនរ​ឈើ​ដែល​វៀត​ណាម​កាប់​​ក្នុង​ព្រៃ​សហ​គមន៍ របស់​ជន​ជាតិ​ភាគ​តិច​ចា​រ៉ាយ។ រូប​ថត អង្គ​ការ​អាដ​ហុក​

Friday, 14 December 2012
ផាក់ ស៊ាង​លី
The Phnom Penh Post

រតនគិរីៈ ប្រជា​សហគមន៍​៦នាក់​តំណាង​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​២០០​គ្រួសារ​នៅ​ ខេត្ត​រតន​គិរី​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមាគម​អាដហុក ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​អំពី​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​និង​កាប់​ ឈើ ​ដឹក​ចេញ​ដោយ​ខុស​ច្បាប់​របស់​ក្រុម​ហ៊ុន​វៀតណាម​ពីរ

លោក រម៉ាស់ ឆ្វាង​តំណាង​សហគមន៍​ភូមិ​ឡំ​ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ​បាន​ឲ្យ​ដឹង​ថា​ពួក​គាត់​ឡើង​មក​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមាគម អាដហុក អំពី​ក្រុមហ៊ុន​វៀតណាម​ពីរ​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ព្រៃ​ សហគមន៍ និង​កាប់​បំផ្លាញ​ព្រៃឈើ​និង​ផ្តល់​ភស្តុតាង​ ជា​វីដីអូ​ឃ្លីប​ខ្លី​មួយ​ពី​ការ​កាប់​ឈើ​របស់​ជន​ជាតិ​វៀតណាម​នៅ​ក្នុង​ព្រៃ​សហគមន៍។ លោក​រម៉ាស់ ឆ្វាង​ឲ្យ​ដឹង​ថា​ «យើង​ខ្ញុំ​ជា​ជនជាតិ​ដើម​ភាគ​តិច​នេះ​សូម​ឲ្យ​វៀតណាម​ឈប់​កាប់​ឈើ​តទៅ​ទៀត ហើយ​សុំ​ឲ្យ​ថែ​រក្សា​ព្រៃ​នោះ​ជា​សមូហ​ភាព​មិន​ចង់​វាស់​ចែក​គ្នា​នោះ​ទេ»


លោក​ថា ក្នុង​ពាក្យ​បណ្តឹង​ដែល​បាន​ដាក់​ទៅ​សមាគម​អាដហុក​នោះ​គឺ​ដើម្បី​សុំ​អន្តរាគមន៍​លើ​បញ្ហា​បី​ចំណុច​ដូចជា ទប់ស្កាត់​ការ​កាប់​ព្រៃ​សហគមន៏ ដឹក​ឈើ​ចេញ​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ក្រុមហ៊ុន កាត់​វៀល​ដី​សហគមន៍​ទុក​កុំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដោយ​សារ​ការ​ផ្តល់ សម្បទាន​សេដ្ឋកិច្ច កុំ​ឲ្យ​មាន​ការ​គំរាម​កំហែង​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ចុះ​ឈ្មោះ​ទទួល យក​ការ​កាន់​កាប់​ដី​ជា​លក្ខណៈ​ឯកជន។

លោកឆាយ ធី អ្នក​សម្រប​សម្រួល​សមាគម អាដ​ហុក​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​នោះ ​អាដហុក​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​អន្តរាគមន៍​នោះ​ទៅ​អាជ្ញាធរ ខេត្ត​រួច​រាល់​ហើយ​កាល​ពី​ល្ងាច​ម្សិលមិញ។ លោក​បាន​ឲ្យដឹង​​ទៀត​ថា​៖​«​បើ​កាត់​ដី​ឲ្យ​ពួក​គាត់​ជា​លក្ខណៈ​ឯកជន នោះ​វា​អាច​ធ្វើ​ឲ្យ​ពួក​គាត់​មាន​បញ្ហា​ទៅ​ថ្ងៃ​មុខ​»

លោក​ ប៉ាវ​ ហម​ផាន​អភិបាល​ខេត្ត​រតនគិរី​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ប្រជា ​សហគមន៍​ទាំង​នោះ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ ពុំ​មាន​ដឹក​ឈើ​ចេញ​ទៅ​វៀតណាម​ទេ ហើយ​អាជ្ញាធរ​ក៏​មិន​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​បញ្ជី​វាស់​វែង​ដី​ នោះ​ទេ​គឺ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ៖ «ខ្ញុំ​ឲ្យ​ប៉ូលិស​ចុះ​ស្រាវ​ជ្រាវ​ភ្លាមៗ វា​​អត់​ដែល​មាន​ទេ​...អា​បាតុភាព​ដឹក​ឡាន​ចេញ​តាម​ច្រក​របៀង​នោះ​។ ​បើ​ម៉ូតូ​មាន​គឺ​ពលរដ្ឋ មាន​ដឹក​ឈើ​ចូល​ទៅ​លក់​នៅ​វៀតណាម ឃាត់​មិន​ស្តាប់​ទេ»

5 comments:

Anonymous said...

មិនបាច់ប្តឹងទេហៅ ហ៊ុន សែន មកសាកសួរទៅវាស្រេចទៅហើយ ហើយសុំយកក្បាលវាផង! ព្រោះ ហ៊ុន សែន ជាមនុស្សបោកប្រាស់សន្យាខ្យល់ ។កាលឆ្នាំ១៩៩៧អាគាត់នេះធ្លាប់សន្យាថា បើអស់ព្រៃឈើវាកាត់ក្បាល តែអាតៃហោងនេះថាហើយតែវាមិនធ្វើ តើទុកវាដល់ណាទៀត? ល្មមធាក់ក្បាលវាចេញហើយឆ្នាំ២០១៣នេះ។a

Anonymous said...

Khmer must undertand that Hun Sen Has zero power. Youn is behind it.
Hun Sen love khmer like you love khmer, what he did is for his own safty. Do You understand?

Khmer must undertand that Hun Sen Has zero power. Youn is behind it.
Hun Sen love khmer like you love khmer, what he did is for his own safty. Do You understand?

Khmer must undertand that Hun Sen Has zero power. Youn is behind it.
Hun Sen love khmer like you love khmer, what he did is for his own safty. Do You understand?

Anonymous said...

10:58AM is youn, They try to confuse khmer and talk anything.

Anonymous said...

10:48 AM,
great argument brother.

Anonymous said...

Blackout all the vietname experts around Hun, then Hun is powerless. Hun is like Gaddafi because he is only trusted Viet (but in Khmer uniform), not Khmer uniform at all.