គេហទំព័រវ៉េបសាយ ខេអាយ ម៊ីឌៀ (KI Media)
ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលបានឲ្យដឹងថា
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធើណែតនឹងត្រូវការ
ការពិនិត្យបន្ថែមច្រើនទៀតមុននឹងដាក់ជូនរដ្ឋសភាដើម្បីពិភាក្សា
និងអនុម័ត។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ
ក៏មានការព្រួយបារម្ភពីការកៀបសង្កត់លើការប្រើប្រាស់ប្រពន្ធ័
អេឡិចត្រូនិកនេះ។
លោកខៀវ កញារិទ្ធ
រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅ
វេទិកាគេហទិនានុលេខន៍ឬប្លហ្គ(blog)
ក្នុងខេត្តសៀមរាបកាលពីដើមខែវិច្ឆិកានេះថា
សេចក្តីព្រាងច្បាប់ថ្មីនេះនឹងត្រូវការរយៈពេលច្រើនទៀតមុននឹងអាច
អនុម័តឱ្យប្រើប្រាស់ជាផ្លូវការបាន។
លោកផៃ ស៊ីផាន
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ដ្រីបានឲ្យដឹងដែរថា
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធើណែតកំពុងស្ថិត
នៅក្រោមការតាក់តែងរួមគ្នាដោយអាជ្ញាធរណៃដា (NiDA)
នៃទីស្តីការគណៈរដ្ឋមន្ដ្រី ក្រសួងពាណិជ្ជកម្ម ធនាគារជាតិ
និងទូរគមនាគមន៍ និងប្រៃណីយ៍
ប៉ុន្តែមិនទាន់ធ្លាក់ដល់ដៃគណៈរដ្ឋមន្ដ្រីដើម្បីពិនិត្យនៅឡើយទេ។
ក្រុមអ្នកសរសេរអត្ថបទលើអ៊ីនធើណែតឬប្លហ្គឺ (bloggers)
និងអ្នកប្រើប្រាស់អ៊ីនធើណែតសរុបចំនួន២០០នាក់មកពីប្រទេសចំនួន១៥
បានពិភាក្សាគ្នាយ៉ាងក្តៅគគុកក្នុងវេទិកាគេហទិនានុលេខន៍ដែលបាន
ប្រព្រឹត្តិទៅរយៈពេលប្រាំថ្ងៃ
ចាប់ពីថ្ងៃទី១ដល់ទី៥វិច្ឆិកាកន្លងទៅនេះ។
កញ្ញា សន រ៉ាមណា
អ្នកសម្របសម្រួលគម្រោងរបស់មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងជាអ្នក
សរសេរអត្ថបទអ៊ីនធើណែតម្នាក់បារម្ភថា
ច្បាប់នេះអាចមិនត្រូវបានប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍
អ្នកប្រើប្រាស់អ៊ីនធឺណែតទូទៅនៅកម្ពុជា។
«ខ្ញុំមានទុទិដ្ឋិនិយមបន្តិចចំពោះសេរីភាពអ៊ីធឺណែតនៅកម្ពុជា
ព្រោះខ្ញុំគិតថា
បន្តិចទៀតហ្នឹងអាចនឹងមានការគៀបសង្កត់ច្រើនជាងហ្នឹង
ដូចបច្ចុប្បន្នហ្នឹងគាត់កំពុងធ្វើសេចក្តីព្រាងច្បាប់គ្រប់គ្រង
អ៊ីនធើណែតអីអញ្ចឹង...ខ្ញុំព្រួយបារម្ភថាអាចនឹងមានការគៀបសង្កត់
អាចយកមូលហេតុមួយចំនួនមកធ្វើជាលេសមកគៀបសង្កត់សេរីភាពបញ្ចេញមតិ
តាមអ៊ីនធើណែត។»
លោក ដេវីដ អ៊ីសាក់សឹន (David Isaksson) អគ្គនាយកក្រុមហ៊ុនរាយការណ៍សកល
(Global Reporting) និងជាវាគ្មិនម្នាក់ក្នុងវេទិកានេះ បាននិយាយថា
លោកអង្កេតឃើញនៅបណ្តាប្រទេសផ្សេងៗដែលបានអនុម័តច្បាប់នេះជាទូទៅ
មាននិន្នាការរឹតបន្តឹងសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណែត។
«ខ្ញុំមិនមែនជាអ្នកជំនាញអំពីច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធើណែតនៅ
កម្ពុជាទេ
ប៉ុន្តែរដ្ឋាភិបាលនានាបានប្រើប្រាស់ច្បាប់នេះជាលេសដើម្បីការពារ
ហានិភ័យ ការបៀតបៀន និងសន្តិសុខជាតិ។ ប៉ុន្តែធាតុពិត
ច្បាប់នេះភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីបង្ក្រាបអ្នករិះគន់
អ្នកប្រឆាំង ជនសកម្មវប្បធម៌ សង្គមស៊ីវិល
និងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យទៅវិញទេ»។
លោកផៃ ស៊ីផាន ពន្យល់ថា
ច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធើណែតនឹងមិនបង្កើត
ការកៀបសង្កត់ណាមួយនោះទេ
ក៏ប៉ុន្តែវានឹងក្លាយជាឧបករណ៍ច្បាប់ជួយទប់ស្កាត់ឧក្រិដ្ឋកម្មតាម
អ៊ីនធើណែត។
«បញ្ហានេះ វាពាក់ព័ន្ធតែលើឧបករណ៍សុទ្ធសាធ
ឧបករណ៍ក្នុងការការពារទិន្នន័យ ដែលយើងហៅថា
ជាមូលដ្ឋាននៃការថែរក្សាទិន្នន័យផ្លូវការ ជាកម្មសិទ្ធិឯកជន
កម្មសិទ្ធិបញ្ញា
មិនឱ្យសាធារណជនណាចូលទៅធ្វើការវាយប្រហារបំផ្លាញទិន្នន័យជា
ផ្លូវការរបស់គេ ដូចជាស្ថាប័នធនាគារ និងស្ថាប័នផ្សេងទៀត។»
លោកបន្ថែមថា
ច្បាប់នេះនឹងមិនត្រូវប្រើប្រាស់ដើម្បីត្រួតពិនិត្យទិន្នន័យឌីជីថល
ជាអក្សរ រូបភាព វីដេអូ
និងសំឡេងដែលកំហិតដល់សេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធើណែតនោះ
ឡើយ។
លោក ខៀវ កញ្ញារិទ្ធ ពន្យល់ស្របគ្នានេះដែរ។
សូមបញ្ជាក់ថា
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធើណែតនេះ
ត្រូវបានផ្តួចផ្តើមឡើង
ក្រោយពីមានកំណើនយ៉ាងខ្លាំងនៃចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតនា
ប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតបានកើនឡើងយ៉ាងគំហុកដល់ចំនួន១,៦៨លាន
នាក់នៅឆ្នាំ២០១១
បើធៀបនឹងឆ្នាំ២០១០មានចំនួនប្រហែល៣សែន២ម៉ឺននាក់ប៉ុណ្ណោះ។
នេះបើយោងតាមរបាយការណ៍របស់ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍។
ជាមួយគ្នានេះអ្នកសរសេរអត្ថបទតាមអ៊ីនធើណែតបានកើនដល់២.០០០ទៅ៣.០០០
នាក់ និងអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook)
នៅកម្ពុជាមានចំនួនជាង៧សែននាក់ នៅឆ្នាំ២០១២នេះ៕
2 comments:
នេះជាការបំបិទសិទ្ធិសេរីភាព ក្នុងការស្វែងយល់តាមរយះប្រព័ន្ធអ៊ិនធឺណិត ពីសំណាក់រាជរដ្ឋាភិបាលបើច្បាប់នេះត្រូវបានអនុម័ត។ការបិទមិនឲ្យប្រើប្រាស់ប្រព័ន្ធអ៊ិធើណិត គឺរាជរដ្ឋាភិបាលចង់ឲ្យពលរដ្ឋធ្លាក់ចូលក្នុងភពខ្មៅងងឹត ដូចរបប ប៉ុល ពត ទៀតហើយ ទៅខុសអី នឹងពាក្យថាឡានចាស់ផ្លាស់អ្នកបើកបរថ្មី គឺពីមុនកុម្មុយនិស្ត ប៉ុល ពត តែឥឡូវកុម្មុយនិស្តហ៊ុនសែន
វាធ្លាក់ចូលស្អីទៀត ពួកអាក្រុមវាហ្នឹងហើយជាមេ
ខ្មែរក្រហមយៀកមិញ ដែលបានសម្លាប់ដ៏សាហាវ
ព្រៃផ្សៃ ខ្មែរជិត២លាននាក់។ យើងឃើញកាន់
តែច្បាស់ អ្វីដែលវានិយាយអួតថា ជាប្រទេស
ប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យពហុបក្សគឺ
ផ្ទុយស្រឡះ ពីទង្វើប្រជាប្រចាំរបស់ក្រុមពួកវា៕
Post a Comment