http://www.youtube.com/watch?v=smqogbU12QM&feature=youtu.be
ដោយ មណ្ឌល កែវ2013-01-27 RFA
ការរស់នៅបណ្ដែតលើផ្ទៃទឹករបស់ជនជាតិវៀតណាម
នៅទូទាំងប្រទេសកម្ពុជា ពិសេសគឺនៅក្នុងខេត្តកំពង់ឆ្នាំង
កំពុងចោទជាបញ្ហាប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង
ដែលគេមិនគួរមើលរំលងនោះទេ។
ការបោះកាកសំណល់គ្រប់ប្រភេទចោលទៅក្នុងទឹកទន្លេក្នុងជីវភាពរស់
នៅប្រចាំថ្ងៃ ការបន្ទោបង់របស់ពួកគេ
បានបង្កជាបញ្ហាធ្វើឲ្យទឹកទន្លេកខ្វក់
និងបំពុលបរិស្ថាននៅតំបន់នោះ។
ទោះយ៉ាងណាក្ដី អាជ្ញាធរខេត្តបានឲ្យដឹងថា
នេះជាបញ្ហាអាទិភាពដែលអាជ្ញាធរកំពុងគិតគូរដោះស្រាយ។
តែក្ដាតនយោបាយបានរារាំងការដោះស្រាយបញ្ហាបរិស្ថានដែលកើតចេញពី
ការរស់នៅពាសវាលពាសកាលលើផ្ទៃទឹករបស់ប្រជាជនវៀតណាម
ក្នុងខេត្តកំពង់ឆ្នាំង ត្រូវអូសបន្លាយ។
ក្នុងទឹកមុខបង្ហាញពីការព្រួយបារម្ភ បុរសជនជាតិវៀតណាម អាយុជាង
៤០ឆ្នាំ ឈ្មោះ បួយ យ៉ាំងអាយ
បង្ហាញពីទឹកចិត្តរបស់គាត់ចំពោះការរស់នៅបណ្ដែតលើផ្ទៃទឹកថា
ពុំមែនជាក្ដីប្រាថ្នារបស់គ្រួសារគាត់ទេ។
បួយ យ៉ាំងអាយ បន្តថា ប្រសិនបើមានឱកាស គាត់នឹងឡើងមករស់នៅលើគោកវិញភ្លាម៖ «អនាគត
យើងត្រូវតែឡើងគោកហើយ
ខ្ញុំនៅក្នុងទឹកហ្នឹងរបស់របរខ្ញុំខូចខាតច្រើនណាស់។ ក្នុង
១ឆ្នាំខ្ញុំត្រូវដូរឫស្សី ថែមហ្វុយអស់លុយច្រើនណាស់។
ថ្ងៃក្រោយកូនខ្ញុំឲ្យឡើងរស់នៅលើគោកហើយ...»។
បួយ យ៉ាំងអាយ ក៏មិនខុសពីប្រជាជនវៀតណាម ដទៃទៀតនៅភូមិកណ្ដាល
សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាច្រើននោះដែរ
ដែលបានមករស់នៅទីនេះ ក្រោយពេលដែលប្រទេសកម្ពុជា
បានរំដោះរួចពីរបបវាលពិឃាដ ប៉ុល ពត កាលពីឆ្នាំ១៩៧៩។
យ៉ាងនេះក្ដីបុរសជនជាតិវៀតណាមរូបនេះបានអះអាងថា
គ្រួសារគាត់បានចាប់កំណើត
និងរស់នៅជាច្រើនតំណមកហើយក្នុងប្រទេសកម្ពុជា។
បុរសជនជាតិវៀតណាម ឈ្មោះ ដូ យ៉ាំងអូន ជាតំណាងប្រជាជនវៀតណាម
ប្រចាំភូមិកណ្ដាល។គាត់បានឲ្យដឹងថា តាំងពីសង្គមមុនៗ ប្រជាជនវៀតណាម
ភាគច្រើនរស់នៅលើដីគោកតែតាមដងទន្លេ។
ទើបតែសម័យបច្ចុប្បន្ននេះទេ ដែលប្រជាជនវៀតណាម
បែរជានាំគ្នារស់បណ្ដែតលើផ្ទៃទឹកដើម្បីងាយស្រួលក្នុងការរត់
ភៀសខ្លួនតាមផ្លូវទឹកទៅប្រទេសវៀតណាមវិញ
ប្រសិនបើមានហេតុការណ៍កើតឡើងដូចកាលពីឆ្នាំ១៩៧៥។
បុរស ដូ យ៉ាំងអូន៖ «សម័យ លន់ នល់ សីហនុ
និងឥស្សរៈវៀតណាមទាំងអស់រស់នៅតាមដងទន្លេ តែនៅលើគោក។
មានផ្ទះនៅលើគោក មានចម្ការធ្វើ និងរកត្រីតាំងពីច្រើនជំនាន់ហើយ
ហើយបើឲ្យទៅនៅស្រុកលើតែម្ដងនោះ គឺពួកវៀតណាម
យើងខ្ញុំពិតជាមិនចេះនៅមែន...»។
អភិបាលរងខេត្តកំពង់ឆ្នាំង គឺលោក ចេង ញ៉ាន់ មានប្រសាសន៍ថា
គំរោងរៀបចំសម្អាតតាមដងទន្លេមេគង្គ តម្រូវឲ្យប្រជាជនវៀតណាម
ទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវឡើងមកនៅលើគោក។
នេះជាគម្រោងអាទិភាពមួយរបស់ខេត្ត
ប៉ុន្តែកត្តានយោបាយបានធ្វើឲ្យរាំងស្ទះគម្រោងរៀបចំប្រជាជនវៀតណាម
ឲ្យឡើងលើគោកនេះ។
លោក ចេង ញ៉ាន់៖ «ចំពោះមុខ គឺយើងគិតតែពីបញ្ហាបរិស្ថាន
មិនគិតពីវៀតណាម ឬមិនវៀតណាមអីទេ
ធ្វើម៉េចដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។
ប៉ុន្តែបើយើងធ្វើមិនស្រួល គេអាចចោទថា
យើងគិតគូរតែពីបញ្ហាវៀតណាម ដែលរស់នៅមិនស្របច្បាប់ទៅវិញ។
កាលមុនយើងបានគិតដល់បញ្ហានេះ
គេបានបង្ហោះវ៉ឹបសាយជេរយើងសុទ្ធតែក្បត់ជាតិ។
អ៊ីចឹងយើងរងទាំងសង្ខាង...»។
យ៉ាងនេះក្ដី លោកអភិបាលរងខេត្តបានឲ្យដឹងថា
គម្រោងនេះនឹងត្រូវតែធ្វើដោយខានមិនបាន
ព្រោះបញ្ហាបរិស្ថានគឺជាបញ្ហាប្រឈមរួម
មិនមែនដោយឡែកសម្រាប់នរណាម្នាក់នោះទេ៖ «ដល់យើងរៀបចំទៅល្អពេក
គេថាយើងនេះជនជាតិខ្លួនឯងមិនគិត។
អ៊ីចឹងហើយទើបយើងត្រូវពិចារណាឲ្យល្អិតល្អន់
ដើម្បីជៀសវាងការមុតទាំងសង្ខាង...»។
ប្រធានសមាគមជនជាតិវៀតណាម ប្រចាំខេត្តកំពង់ឆ្នាំង គឺលោក បួយ
យ៉ាំងបែរ។ លោកបានឲ្យដឹងថា សហគមន៍ជនជាតិវៀតណាម
រស់នៅក្នុងខេត្តកំពង់ឆ្នាំង
រីករាយក្នុងការផ្លាស់ប្ដូរទីលំនៅពីលើផ្ទៃទឹកមកនៅលើគោក
ប្រសិនបើរដ្ឋាភិបាលកម្ពុជា
ជួយផ្ដល់ដីជាលក្ខណៈសម្បទានសង្គមកិច្ចសម្រាប់ឲ្យសហគមន៍ជនជាតិ
វៀតណាម រស់នៅក្នុងខេត្តកំពង់ឆ្នាំង តាំងទីលំនៅស្របតាមផ្លូវច្បាប់។
យ៉ាងនេះក្ដី អភិបាលរងខេត្តកំពង់ឆ្នាំង លោក ចេង ញ៉ាន់
មានប្រសាសន៍ថា
កត្តានយោបាយមិនអំណោយផលចំពោះគម្រោងផ្ដល់ដីជាលក្ខណៈសម្បទាន
សង្គមកិច្ចសម្រាប់ឲ្យសហគមន៍ជនជាតិវៀតណាម
រស់នៅក្នុងខេត្តកំពង់ឆ្នាំង នៅពេលកន្លងទៅ។
ប្រធានសមាគមជនជាតិវៀតណាម ប្រចាំខេត្តកំពង់ឆ្នាំង លោក បួយ យ៉ាំងបែរ
ក៏បានឲ្យដឹងដែរថា ប្រការដែលប្រជាជនវៀតណាម
រស់នៅក្នុងខេត្តកំពង់ឆ្នាំង មិនឡើងទៅរស់នៅលើគោកនោះ
កត្តាសំខាន់ចម្បង
គឺមកពីពួកគេទាំងនោះមិនមានសិទ្ធិកាន់កាប់ដីធ្លី
បើទោះបីជាពួកគេទាំងនោះបានចាប់កំណើត
និងរស់នៅជាច្រើនតំណនៅលើទឹកដីកម្ពុជា ក៏ដោយ។
លោក បួយ យ៉ាំងបែរ៖ «ប្រជាពលរដ្ឋវៀតណាមមិនមែនចង់រស់នៅលើទឹក
ធ្វើឲ្យប៉ះពាល់បរិស្ថាន ធ្វើឲ្យអាជ្ញាធរមានការលំបាកនោះទេ
តែបើទោះបីជាយើងមានលុយក៏ទិញដីធ្វើផ្ទះកាន់កាប់អត់បានដែរ។
អ៊ីចឹងហើយទើបវៀតណាម រស់នៅក្នុងខេត្តកំពង់ឆ្នាំង
ច្រើននៅលើទឹកយ៉ាងដូច្នេះ...»។
ទាក់ទិនចំពោះបញ្ហានេះ អ្នកវិភាគបញ្ហាសង្គម គឺលោក កែម ឡី
មានប្រសាសន៍ថា
រាជរដ្ឋាភិបាលមិនត្រូវអល់អែកចំពោះគម្រោងរៀបចំការតាំងទីលំនៅរបស់
ប្រជាជនវៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជា ទៀតឡើយ។
លោកថា
រាជរដ្ឋាភិបាលគួរតែមានសេចក្ដីក្លាហានក្នុងការសម្រេចចិត្ត
គ្រប់គ្រងជនបរទេសទៅតាមផ្លូវច្បាប់ ជាពិសេសគឺប្រជាជនវៀតណាម
ដោយមិនត្រូវអូសបន្លាយបន្តទៀតទេ៖
«ដោយចរន្តពិភពលោកកំពុងដើរលើចលនាសកលភាវូបនីយកម្ម
ដូច្នេះយើងត្រូវពិនិត្យមើលចំពោះវៀតណាមណាដែលមានលក្ខណៈសម្បត្តិ
គ្រប់គ្រាន់សមស្របទៅនឹងច្បាប់សញ្ជាតិ
យើងត្រូវហ៊ានបើកចំហឲ្យគេចូលសញ្ជាតិតែម្ដងទៅ
ហើយរៀបចំដីសម្បទានសង្គមកិច្ចដូចជាជនជាតិខ្មែរទៅ នេះជាចំណុចទី១
ដែលជាចំណុចបន្ទាន់យើងត្រូវតែហ៊ានធ្វើ។
ប៉ុន្តែបើសិនជាគាត់មកនៅដោយខុសច្បាប់
គឺយើងត្រូវតែបន្ទាន់បញ្ជូនគាត់ទៅវិញ នេះជាទស្សនៈខ្ញុំផ្ទាល់
យើងមិនត្រូវបណ្ដែតបណ្ដោយបន្តទៀតទេ...»។
លោក កែម ឡី បន្តថា
ការអូសបន្លាយបញ្ហាគ្រប់គ្រងជនបរទេសទៅតាមផ្លូវច្បាប់នៃ
ព្រះរាជាណាចក្រកម្ពុជា
ជាយថាហេតុធ្វើឲ្យកើតមានគ្រោះមហន្តរាយដល់សង្គមនៅពេលអនាគត
ដូចជាការកើតមាននូវអំពើភេរវកម្ម
ឬជាជម្រកសុខសាន្តសម្រាប់ពួកភេរវជន ការកើតមាននូវជម្លោះជាតិសាសន៍
ដូចជាជនជាតិរ៉ូហ៊ីនយ៉ា នៅប្រទេសភូមា ជាដើម។
ពុំមានស្ថិតិផ្លូវការណាមួយបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង
មានជនជាតិវៀតណាមរស់នៅប៉ុន្មានគ្រួសារនោះទេ
ប៉ុន្តែតាមស្ថិតិដែលផ្ដល់ដោយសមាគមជនជាតិវៀតណាម
ប្រចាំខេត្តកំពង់ឆ្នាំង បង្ហាញថា ក្នុងទូទាំងខេត្តនេះ
មានជនជាតិវៀតណាម រស់នៅជាង ៣ពាន់គ្រួសារ។ ភាគច្រើននៃជនជាតិវៀតណាម
ទាំងនេះរស់នៅបណ្ដែតលើផ្ទៃទឹកនៃដងទន្លេសាបក្នុងខេត្តនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
Allow Vietnamese live on land will be a disaster for Cambodia like Khmer Krom.
The problem will never end when Vietnamese move on land then next Vietnamese will fill up or end up living in water again, so the cycle of Vietnamese migrant will go on and on.
All Vietnamese who came and live in Cambodia from 1979 will go home. The Vietnamese who live in Cambodia before 1979 and with proof of document they can stay in Cambodia
This is a very sad thing for Cambodia and the Cambodians. Vietnam is way richer and more advanced than Cambodia in every aspects. Yet, it is the richer Vietnamese who choose to migrate to settle in Cambodia. Why is that? Around the world, it is the people of a poorer nation that migrate to the richer countries. For example, the Mexicans are flocking to the United States. The Cambodians are looking for jobs in the richer Thailand. The Vietnamese also migrate to various richer countries around the world, but at the same time why do they continue to illegally come to settle in Cambodia? Westerners have noted that since the 17th century till now, the Vietnamese government have been moving their Vietnamese people into Cambodian territory resulting in the detachment of the entire Cambodian ancestral Mekong Delta Region and various Cambodian islands. The influx of illegal Vietnamese into Cambodia got sped up during the Vietnam's 10 years military occupation of Cambodia. Nothing has changed. The Vietnamese policy is the same. Move the Vietnamese peoples to settle in Cambodia so that one day the Vietnamese army can find an excuse to intervene in the alleged "mistreatment of the Vietnamese colonists". Vietnamese people needs to stop serving the interests of their Vietnamese government, the very entity that continues to remind the Vietnamese in Cambodia to never forget their Fatherland of Vietnam. If they are illegal, then they must be deported. The American government does the same thing to the unnaturalized Cambodian refugee children who know nothing about Cambodia but America. It is a crime to enter Cambodia illegally, therefore, the doers are criminals that should be deported.
hun sen cannot do anything to stop that since he owes yuon so much of gratitute. traitor hun sen must step down.
Post a Comment