Sunday, January 27, 2013

បញ្ហា​បំពុល​បរិស្ថាន​របស់​ជនជាតិ​វៀតណាម​រស់​នៅ​លើ​ទឹក​នា​កំពង់ឆ្នាំង

http://www.youtube.com/watch?v=smqogbU12QM&feature=youtu.be
ដោយ មណ្ឌល កែវ2013-01-27 RFA

ការ​រស់​នៅ​បណ្ដែត​លើ​ផ្ទៃ​ទឹក​របស់​ជនជាតិ​វៀតណាម នៅ​ទូទាំង​ប្រទេស​កម្ពុជា ពិសេស​គឺ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង កំពុង​ចោទ​ជា​បញ្ហា​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង ដែល​គេ​មិន​គួរ​មើល​រំលង​នោះ​ទេ។

RFA/Mondulkeo
២៣-មករា-២០១៣៖ ទិដ្ឋភាព​​នៃ​ការ​រស់​នៅ​របស់​ជនជាតិ​វៀតណាម នា​ភូមិ​បណ្ដែត​ទឹក ក្នុង​​ខេត្ត​កំពង់ឆ្នាំង។
ការ​បោះ​កាកសំណល់​គ្រប់​ប្រភេទ​ចោល​ទៅ​ក្នុង​ទឹក​ទន្លេ​ក្នុង​ជីវភាព​រស់ ​នៅ​ប្រចាំ​ថ្ងៃ ការ​បន្ទោបង់​របស់​ពួកគេ បាន​បង្ក​ជា​បញ្ហា​ធ្វើ​ឲ្យ​ទឹក​ទន្លេ​កខ្វក់ និង​បំពុល​បរិស្ថាន​នៅ​តំបន់​នោះ។
ទោះ​យ៉ាង​ណា​ក្ដី អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នេះ​ជា​បញ្ហា​អាទិភាព​ដែល​អាជ្ញាធរ​កំពុង​គិតគូរ​ដោះស្រាយ។ តែ​ក្ដាត​នយោបាយ​បាន​រារាំង​ការ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ដែល​កើត​ចេញ​ពី​ ការ​រស់​នៅ​ពាសវាលពាសកាល​លើ​ផ្ទៃ​ទឹក​របស់​ប្រជាជន​វៀតណាម ក្នុង​ខេត្ត​កំពង់ឆ្នាំង ត្រូវ​អូស​បន្លាយ។
ក្នុង​ទឹក​មុខ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ បុរស​ជនជាតិ​វៀតណាម អាយុ​ជាង ៤០​ឆ្នាំ ឈ្មោះ បួយ យ៉ាំងអាយ បង្ហាញ​ពី​ទឹក​ចិត្ត​របស់​គាត់​ចំពោះ​ការ​រស់​នៅ​បណ្ដែត​លើ​ផ្ទៃ​ទឹក​ថា ពុំ​មែន​ជា​ក្ដី​ប្រាថ្នា​របស់​គ្រួសារ​គាត់​ទេ។
បួយ យ៉ាំងអាយ បន្ត​ថា ប្រសិន​បើ​មាន​ឱកាស គាត់​នឹង​ឡើង​មក​រស់​នៅ​លើ​គោក​វិញ​ភ្លាម៖ «អនាគត ​យើង​ត្រូវ​តែ​ឡើង​គោក​ហើយ ខ្ញុំ​នៅ​ក្នុង​ទឹក​ហ្នឹង​របស់​របរ​ខ្ញុំ​ខូចខាត​ច្រើន​ណាស់។ ក្នុង ១​ឆ្នាំ​ខ្ញុំ​ត្រូវ​ដូរ​ឫស្សី ថែម​ហ្វុយ​អស់​លុយ​ច្រើន​ណាស់។ ថ្ងៃ​ក្រោយ​កូន​ខ្ញុំ​ឲ្យ​ឡើង​រស់​នៅ​លើ​គោក​ហើយ...»
បួយ យ៉ាំងអាយ ក៏​មិន​ខុស​ពី​ប្រជាជន​វៀតណាម ដទៃ​ទៀត​នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​ច្រើន​នោះ​ដែរ ដែល​បាន​មក​រស់​នៅ​ទី​នេះ ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា បាន​រំដោះ​រួច​ពី​របប​វាល​ពិឃាដ ប៉ុល ពត កាល​ពី​ឆ្នាំ​១៩៧៩។ យ៉ាង​នេះ​ក្ដី​បុរស​ជន​ជាតិ​វៀតណាម​រូប​នេះ​បាន​អះអាង​ថា គ្រួសារ​គាត់​បាន​ចាប់​កំណើត និង​រស់​នៅ​ជា​ច្រើន​តំណ​មក​ហើយ​ក្នុង​ប្រទេស​កម្ពុជា។
បុរស​ជនជាតិ​វៀតណាម ឈ្មោះ ដូ យ៉ាំងអូន ជា​តំណាង​ប្រជាជន​វៀតណាម ប្រចាំ​ភូមិ​កណ្ដាល។គាត់​បាន​ឲ្យ​ដឹង​ថា តាំង​ពី​សង្គម​មុនៗ ប្រជាជន​វៀតណាម ភាគ​ច្រើន​រស់​នៅ​លើ​ដី​គោក​តែ​តាម​ដង​ទន្លេ។ ទើប​តែ​សម័យ​បច្ចុប្បន្ន​នេះ​ទេ ដែល​ប្រជាជន​វៀតណាម បែរ​ជា​នាំ​គ្នា​រស់​បណ្ដែត​លើ​ផ្ទៃ​ទឹក​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រត់​ ភៀស​ខ្លួន​តាម​ផ្លូវ​ទឹក​ទៅ​ប្រទេស​វៀតណាម​វិញ ប្រសិន​បើ​មាន​ហេតុការណ៍​កើត​ឡើង​ដូច​កាល​ពី​ឆ្នាំ​១៩៧៥។
បុរស ដូ យ៉ាំងអូន៖ «សម័យ លន់ នល់ សីហនុ និង​ឥស្សរៈ​វៀតណាម​ទាំង​អស់​រស់​នៅ​តាម​ដង​ទន្លេ តែ​នៅ​លើ​គោក។ មាន​ផ្ទះ​នៅ​លើ​គោក មាន​ចម្ការ​ធ្វើ និង​រក​ត្រី​តាំង​ពី​ច្រើន​ជំនាន់​ហើយ ហើយ​បើ​ឲ្យ​ទៅ​នៅ​ស្រុក​លើ​តែម្ដង​នោះ គឺ​ពួក​វៀតណាម យើង​ខ្ញុំ​ពិត​ជា​មិន​ចេះ​នៅ​មែន...»
អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ចេង ញ៉ាន់ មាន​ប្រសាសន៍​ថា គំរោង​រៀបចំ​សម្អាត​តាម​ដង​ទន្លេ​មេគង្គ តម្រូវ​ឲ្យ​ប្រជាជន​វៀតណាម ទាំង​អស់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ត្រូវ​ឡើង​មក​នៅ​លើ​គោក។ នេះ​ជា​គម្រោង​អាទិភាព​មួយ​របស់​ខេត្ត ប៉ុន្តែ​កត្តា​នយោបាយ​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​គម្រោង​រៀបចំ​ប្រជាជន​វៀតណាម ឲ្យ​ឡើង​លើ​គោក​នេះ។
លោក ចេង ញ៉ាន់៖ «ចំពោះ​មុខ គឺ​យើង​គិត​តែ​ពី​បញ្ហា​បរិស្ថាន មិន​គិត​ពី​វៀតណាម ឬ​មិន​វៀតណាម​អី​ទេ ធ្វើ​ម៉េច​ដើម្បី​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន។ ប៉ុន្តែ​បើ​យើង​ធ្វើ​មិន​ស្រួល គេ​អាច​ចោទ​ថា យើង​គិតគូរ​តែ​ពី​បញ្ហា​វៀតណាម ដែល​រស់​នៅ​មិន​ស្រប​ច្បាប់​ទៅ​វិញ។ កាល​មុន​យើង​បាន​គិត​ដល់​បញ្ហា​នេះ គេ​បាន​បង្ហោះ​វ៉ឹបសាយ​ជេរ​យើង​សុទ្ធ​តែ​ក្បត់​ជាតិ។ អ៊ីចឹង​យើង​រង​ទាំង​សង្ខាង...»
យ៉ាង​នេះ​ក្ដី លោក​អភិបាល​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​នឹង​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិន​បាន ព្រោះ​បញ្ហា​បរិស្ថាន​គឺ​ជា​បញ្ហា​ប្រឈម​រួម មិន​មែន​ដោយ​ឡែក​សម្រាប់​នរណា​ម្នាក់​នោះ​ទេ៖ «ដល់​យើង​រៀបចំ​ទៅ​ល្អ​ពេក គេ​ថា​យើង​នេះ​ជន​ជាតិ​ខ្លួន​ឯង​មិន​គិត។ អ៊ីចឹង​ហើយ​ទើប​យើង​ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់ ដើម្បី​ជៀសវាង​ការ​មុត​ទាំង​សង្ខាង...»
ប្រធាន​សមាគម​ជនជាតិ​វៀតណាម ប្រចាំ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក បួយ យ៉ាំងបែរ។ លោក​បាន​ឲ្យ​ដឹង​ថា សហគមន៍​ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង រីករាយ​ក្នុង​ការ​ផ្លាស់ប្ដូរ​ទី​លំនៅ​ពី​លើ​ផ្ទៃ​ទឹក​មក​នៅ​លើ​គោក ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ជួយ​ផ្ដល់​ដី​ជា​លក្ខណៈ​សម្បទាន​សង្គមកិច្ច​សម្រាប់​ឲ្យ​សហគមន៍​ជនជាតិ​ វៀតណាម រស់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង តាំង​ទីលំនៅ​ស្រប​តាម​ផ្លូវ​ច្បាប់។
យ៉ាង​នេះ​ក្ដី អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង លោក ចេង ញ៉ាន់ មាន​ប្រសាសន៍​ថា កត្តា​នយោបាយ​មិន​អំណោយ​ផល​ចំពោះ​គម្រោង​ផ្ដល់​ដី​ជា​លក្ខណៈ​សម្បទាន​ សង្គមកិច្ច​សម្រាប់​ឲ្យ​សហគមន៍​ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ពេល​កន្លង​ទៅ។
ប្រធាន​សមាគម​ជនជាតិ​វៀតណាម ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក បួយ យ៉ាំងបែរ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រការ​ដែល​ប្រជាជន​វៀតណាម រស់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មិន​ឡើង​ទៅ​រស់​​នៅ​លើ​គោក​នោះ កត្តា​សំខាន់​ចម្បង គឺ​មក​ពី​ពួកគេ​ទាំង​នោះ​មិន​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី បើ​ទោះ​បី​ជា​ពួក​គេ​ទាំង​នោះ​បាន​ចាប់​កំណើត និង​រស់​នៅ​ជា​ច្រើន​តំណ​នៅ​លើ​ទឹក​ដី​កម្ពុជា ក៏ដោយ។
លោក បួយ យ៉ាំងបែរ៖ «ប្រជាពលរដ្ឋ​វៀតណាម​មិន​មែន​ចង់​រស់​នៅ​លើ​ទឹក​ ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​ការ​លំបាក​នោះ​ទេ តែ​បើ​ទោះ​បី​ជា​យើង​មាន​លុយ​ក៏​ទិញ​ដី​ធ្វើ​ផ្ទះ​កាន់កាប់​អត់​បាន​ដែរ។ អ៊ីចឹង​ហើយ​ទើប​វៀតណាម រស់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ច្រើន​នៅ​លើ​ទឹក​យ៉ាង​ដូច្នេះ...»
ទាក់ទិន​ចំពោះ​បញ្ហា​នេះ អ្នក​វិភាគ​បញ្ហា​សង្គម គឺ​លោក កែម ឡី មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​មិន​ត្រូវ​អល់អែក​ចំពោះ​គម្រោង​រៀបចំ​ការ​តាំង​ទីលំនៅ​របស់​ ប្រជាជន​វៀតណាម ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៀត​ឡើយ។
លោក​ថា រាជរដ្ឋាភិបាល​គួរ​តែ​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​សម្រេច​ចិត្ត​ គ្រប់គ្រង​ជនបរទេស​ទៅ​តាម​ផ្លូវ​ច្បាប់ ជា​ពិសេស​គឺ​ប្រជាជន​វៀតណាម ដោយ​មិន​ត្រូវ​អូស​បន្លាយ​បន្ត​ទៀត​ទេ៖ «ដោយ​ចរន្ត​ពិភពលោក​កំពុង​ដើរ​លើ​ចលនា​សកលភាវូបនីយកម្ម ដូច្នេះ​យើង​ត្រូវ​ពិនិត្យ​មើល​ចំពោះ​វៀតណាម​ណា​ដែល​មាន​លក្ខណៈ​សម្បត្តិ​ គ្រប់គ្រាន់​សមស្រប​ទៅ​នឹង​ច្បាប់​សញ្ជាតិ យើង​ត្រូវ​ហ៊ាន​បើក​ចំហ​ឲ្យ​គេ​ចូល​សញ្ជាតិ​តែម្ដង​ទៅ ហើយ​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ដូច​ជា​ជនជាតិ​ខ្មែរ​ទៅ នេះ​ជា​ចំណុច​ទី​១ ដែល​ជា​ចំណុច​បន្ទាន់​យើង​ត្រូវ​តែ​ហ៊ាន​ធ្វើ។ ប៉ុន្តែ​បើ​សិន​ជា​គាត់​មក​នៅ​ដោយ​ខុស​ច្បាប់ គឺ​យើង​ត្រូវ​តែ​បន្ទាន់​បញ្ជូន​គាត់​ទៅ​វិញ នេះ​ជា​ទស្សនៈ​ខ្ញុំ​ផ្ទាល់ យើង​មិន​ត្រូវ​បណ្ដែត​បណ្ដោយ​បន្ត​ទៀត​ទេ...»
លោក កែម ឡី បន្ត​ថា ការ​អូស​បន្លាយ​បញ្ហា​គ្រប់គ្រង​ជន​បរទេស​ទៅ​តាម​ផ្លូវ​ច្បាប់​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា ជាយថាហេតុ​ធ្វើ​ឲ្យ​កើត​មាន​គ្រោះ​មហន្តរាយ​ដល់​សង្គម​នៅ​ពេល​អនាគត ដូច​ជា​ការ​កើត​មាន​នូវ​អំពើ​ភេរវកម្ម ឬ​ជា​ជម្រក​សុខសាន្ត​សម្រាប់​ពួក​ភេរវជន ការ​កើត​មាន​នូវ​ជម្លោះ​ជាតិ​សាសន៍ ដូច​ជា​ជនជាតិ​រ៉ូហ៊ីនយ៉ា នៅ​ប្រទេស​ភូមា ជាដើម។
ពុំ​មាន​ស្ថិតិ​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ថា ខេត្ត​កំពង់ឆ្នាំង មាន​ជនជាតិ​វៀតណាម​រស់​នៅ​ប៉ុន្មាន​គ្រួសារ​នោះ​ទេ ប៉ុន្តែ​តាម​ស្ថិតិ​ដែល​ផ្ដល់​ដោយ​សមាគម​ជនជាតិ​វៀតណាម ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បង្ហាញ​ថា ក្នុង​ទូទាំង​ខេត្ត​នេះ មាន​ជនជាតិ​វៀតណាម រស់​នៅ​ជាង ៣​ពាន់​គ្រួសារ។ ភាគ​ច្រើន​នៃ​ជន​ជាតិ​វៀតណាម ទាំង​នេះ​រស់​នៅ​បណ្ដែត​លើ​ផ្ទៃ​ទឹក​នៃ​ដង​ទន្លេ​សាប​ក្នុង​ខេត្ត​នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

Allow Vietnamese live on land will be a disaster for Cambodia like Khmer Krom.

The problem will never end when Vietnamese move on land then next Vietnamese will fill up or end up living in water again, so the cycle of Vietnamese migrant will go on and on.

All Vietnamese who came and live in Cambodia from 1979 will go home. The Vietnamese who live in Cambodia before 1979 and with proof of document they can stay in Cambodia

Anonymous said...

This is a very sad thing for Cambodia and the Cambodians. Vietnam is way richer and more advanced than Cambodia in every aspects. Yet, it is the richer Vietnamese who choose to migrate to settle in Cambodia. Why is that? Around the world, it is the people of a poorer nation that migrate to the richer countries. For example, the Mexicans are flocking to the United States. The Cambodians are looking for jobs in the richer Thailand. The Vietnamese also migrate to various richer countries around the world, but at the same time why do they continue to illegally come to settle in Cambodia? Westerners have noted that since the 17th century till now, the Vietnamese government have been moving their Vietnamese people into Cambodian territory resulting in the detachment of the entire Cambodian ancestral Mekong Delta Region and various Cambodian islands. The influx of illegal Vietnamese into Cambodia got sped up during the Vietnam's 10 years military occupation of Cambodia. Nothing has changed. The Vietnamese policy is the same. Move the Vietnamese peoples to settle in Cambodia so that one day the Vietnamese army can find an excuse to intervene in the alleged "mistreatment of the Vietnamese colonists". Vietnamese people needs to stop serving the interests of their Vietnamese government, the very entity that continues to remind the Vietnamese in Cambodia to never forget their Fatherland of Vietnam. If they are illegal, then they must be deported. The American government does the same thing to the unnaturalized Cambodian refugee children who know nothing about Cambodia but America. It is a crime to enter Cambodia illegally, therefore, the doers are criminals that should be deported.

Anonymous said...

hun sen cannot do anything to stop that since he owes yuon so much of gratitute. traitor hun sen must step down.