Monday, January 07, 2013

គ.ជ.ប បដិសេធ​បេក្ខភាព​តំណាង​រាស្ត្រ​សម រង្ស៊ី

លោក សម រង្ស៊ី នាពេល​កន្លង​មក។ លោក ត្រូវ​បាន​គ.ជ.ប បដិសេដ​បេក្ខ​ភាព​តំណាង​រាស្រ្ដ​​។ រូបថត ហេង ជីវ័ន

Monday, 07 January 2013 
ម៉ៃ ទិត្យថារ៉ា  ភ្នំពេញប៉ុស្តិ៍
 
ភ្នំពេញៈ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត​(គ.ជ.ប.)បាន​ប្រកាស​ថា​ នឹង​មិន​ទទួល​បេក្ខភាព​លោក សម រង្ស៊ី ឲ្យ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ សម្រាប់​ការ​បោះឆ្នោត​ជាតិ អាណត្តិ​ទី៥ ឆ្នាំ​២០១៣ ខាង​មុខ​នេះ​ទេ បើ​ទោះ​បី​ជា​ការ​ចុះ​បញ្ជី​បេក្ខភាព​តំណាងរាស្ត្រ​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ ទី២៩ ខែ​មេសា ឆ្នាំ ២០១៣ ខាង​មុខ​នេះ​ក្ដី។
លោក ទេព នីថា​អគ្គ លេខាធិការ​គ.ជ.ប បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា គ.ជ.ប. មិន​ទទួល​បេក្ខភាព​លោក សម រង្ស៊ី ឲ្យ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ សម្រាប់​ការ​បោះឆ្នោត​ជាតិ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ ទេ។
លោក បាន​មាន​ប្រសាសន៍​ឲ្យ ដឹង​ទៀត​ថា៖ «​ច្បាប់​គ.ជ.ប​ យើង​មិន​អាច​ទទួល​អ្នក​ជាប់​ទោស​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​បាន​ទេ បើ​ទោះ​បី​ជា​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ពុំ​មាន​ហាម​ឃាត់ ទាក់ទង​ទៅ​ប្រធាន​គណបក្ស​ក៏​ដោយ​។ អ្នក​មាន​ទោស ជា​ទណ្ឌិត គ.ជ.ប មិន​អាច​ទទួល​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​តំណាង​រាស្ត្រ​បាន​ទេ»។
លោក​ បាន​ឲ្យ​ដឹង​ទៀត​ថា ពុំ​មែន​តែ​លោក​សម រង្ស៊ី​ទេ​ ជា​ទូទៅ​អ្នក​ដែល​ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មិន​អាច​បោះឆ្នោត​បាន​ទេ​ ហើយ​ក៏ពុំ​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន​នោះ​ដែរ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ​«គាត់​ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផង​ តើ​គាត់​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​ ម្តេច​កើត​»។
លោក​បាន​ឲ្យ​ដឹង​ថា គ.ជ.ប នឹង​ចាប់​ផ្តើម​ធ្វើ ការ​ចុះ​បញ្ជី​បេក្ខភាព​តំណាង​រាស្ត្រ​ចាប់​ពីថ្ងៃ​ទី២៩ ខែ​មេសា ដល់ ថ្ងៃទី​១០ ខែ​ឧសភា​ ឆ្នាំ ២០១៣។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នោះ​ លោក ប៉ុល ហំម អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​សង្ឃឹម​ថា លោក សម រង្ស៊ី ​នៅ​តែ​អាច​មាន​លទ្ធភាព​ស្រប​ច្បាប់ វិល​មក​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​ តាំង​សមាជិក​សភា ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​។ លោក បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​៖« ករណីលោក សម រង្ស៊ី មិន​អាច​វិល​ចូល​ស្រុក​បាន​នោះ គឺ​ដោយ​សារ​តែ​រដ្ឋាភិបាល​ភ័យ​ខ្លាច​ចាញ់​ឆ្នោត ​នៅ​ពេល​ដែល​លោក សម រង្ស៊ី ចូល​មក​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នោះ​»។
លោក​បាន ឲ្យ​ដឹង​ទៀត​ថា បើ​សិន​ជា​គណបក្ស​កាន់​អំណាច​ចង់​ឲ្យ​ការ​បោះឆ្នោត ជ្រើស​តាំង​សមាជិក​សភា នៅ​ឆ្នាំ​២០១៣ ខាង​មុខ ឲ្យ​អន្តរ​ជាតិ​ទទួល​ស្គាល់​ថា ជា​ការ​បោះឆ្នោត​ត្រឹមត្រូវ​សេរី យុត្តិធម៌ អាច​ទទួល​បាន​នោះ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​មេ​គណបក្ស​សង្គ្រោះ​ជាតិ​ មក​ចូលរួម​ធ្វើ​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នោះ​។​លោក​បាន ឲ្យ​ដឹង​ទៀត​ថា​ ៖​ «ខ្ញុំ​មិន​ដឹង​ថា​តើ​គ.ជ.ប​គេ​យក​ច្បាប់​អី​មក​ប្រើ​នោះ​ទេ​ ដែល​មិន​អាច​ឲ្យ​លោក​ប្រធាន​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ឲ្យ​។ បើ​ទោះ​បីជា​លោក​ប្រធាន​មិន​​អាច​ចូល​ស្រុក​វិញ​ក៏​ដោយ​ក៏​គណបក្ស​សង្គ្រោះ​ ជាតិ​ នៅ​តែ​ចូល​រួម​ប្រកួត​ប្រជែង ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​សភា នៅ​ឆ្នាំ​២០១៣ ខាង​មុខ​នេះ»​។
កាលពី ​ថ្ងៃទី​៥​ វិច្ឆិកា ​២០១២ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ គ.ជ.ប. បាន​សម្រេច​លុប​ឈ្មោះ​លោក​សម រង្ស៊ី​ចេញ​ពី​បញ្ជី​បោះឆ្នោត។ ការ​លុប​ឈ្មោះ​នេះ​ ដោយ​សំអាង​លើ​សាល​ដីកា​របស់​​តុលាការ​កំពូល​ទាក់​ទិន​ទៅ​នឹង​រឿង​បំផ្លាញ​ តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។​
ដូច្នេះ​ទណ្ឌិត​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត។
យោង ​តាម​ទីភ្នាក់ងារ​ព័ត៌មាន អេ.ភី បាន​ដក​ស្រង់​សម្ដី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ អ្នក​ស្រី វីកថូរៀ នូលែន ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា រារាំង​លោក សម រង្ស៊ី​មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​បាន​បង្កើត​ចម្ងល់​ជា​ច្រើន​ទៅ​លើ​ ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត។ អ្នក​ស្រី​បាន​លើក​ឡើង​បន្ដ​ថា​៖​«ការ​ហាម​ឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​សារ​តែ​តុលាការ​កាត់​ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​១២ ឆ្នាំ​នោះ មិន​មែន​ជា​ហេតុផល​សមស្រប​ឡើយ ដោយ​សារ​តែ​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​ចំនួន បាន​ចាត់​ទុក​ថា ការ​កាត់​ទោស​របស់​លោក សម រង្ស៊ី ជា​ការ​កាត់​ទោស​ក្រោម​ឥទ្ធិពល​នយោបាយ»។
លោក គល់ បញ្ញា ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា​បាន​ថ្លែង​ឲ្យដឹង​ថា អ្វី​ដែល​ក្រុម​ប្រឹក្សា​ឃុំ​ និង​គ.ជ.ប បាន​ធ្វើ​នោះ​គឺ​អនុវត្ត​លើស​ពីច្បាប់​ដែល​គេ​បាន​កំណត់​។ នៅ​ក្នុង​ច្បាប់​ គឺ​ពុំ​បាន​ចែង​ថា​ ទណ្ឌិត​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ​ទេ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​អ្វី​ដែល​ជា​បញ្ហា​សម្រាប់​លោក​​សម​ រង្ស៊ី​នោះ​គឺ​ថា គ.ជ.ប​បាន​លុប​ឈ្មោះ​របស់​គាត់​ចេញ​ពី​បញ្ជី​បោះ​ ឆ្នោត​ទៅ​ហើយ​ ដូច្នេះ​មាន​ន័យ​ថា គាត់​ត្រូវ​បាន​សិទ្ធិ​របស់​គាត់​តែ​ម្តង​។ ប្រសិន​បើ​គ.ជ.ប​មិន​លុប​ឈ្មោះ​ចេញ​ទេ​នោះ​គឺ​គាត់​អាច​នៅ​ស្វែង​រក ការ​លើកលែង​ទោស​ពី​ព្រះ​មហាក្សត្រ​ឬក៏​ការ​ចរចា​នយោបាយ​បាន​នៅ​ក្នុង​រយៈ ពេល​៦ទៅ​៧ ខែ​ចុង​ក្រោយ​នោះ​»​។
ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ គណបក្ស​ប្រឆាំង​នោះ​លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា ករណី លោក សម រង្ស៊ី មិនមែន​ជា​រឿង​នយោបាយ​ទេ ជា​ការ​ប្រព្រឹត្ត​បទ​ល្មើស ដែល​ត្រូវ​បាន​តុលាការ​សម្រេច​កាត់​ទោស ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ ពីព្រោះ​លោក សម រង្ស៊ី បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ ហើយ​បើ​និយាយ​ពី​ការ​បោះឆ្នោត​លោក​ សម​ រង្ស៊ី​ បាន​ចាញ់​ឆ្នោត​តាំង​ពី​មុន​មក​ម្ល៉េះ​ ពីព្រោះ​ខាង IRI បាន​ធ្វើ​ការ​ស្រាវជ្រាវ​រួច​មក​ហើយ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៨០ ភាគរយ។ លោក​បាន​ឲ្យ​ដឹង​ថា​៖ «​ហេតុ​ផល​ពិត​ប្រាកដ​នោះ​គឺ​លោក​សមរង្ស៊ី​ខ្លួន​ឯង​មិន​ហ៊ាន​ប្រឈម​មុខ​ នឹង​ការ​ពិត រំលោភ​ច្បាប់​គឺ​ត្រូវ​តែ​មាន​ទោស​»៕

5 comments:

Anonymous said...

During Your Khmer Hero Pol Pot time, you will be kill just to mention about how yummy rice noodle soup at Phom Phen. Pol Pot leadership Khmer Rouge killed even babies, pregnant women and children without fear of Human Rifg Violation that is your truth nature of hero called Pol Pot. When the regime has fail Pol Pot shift blame to other. That is so represent of irresponsible leader who lead his own nation to disaster and replace by Chinese.

Pol Pot killed all Khmer engineering but ask Korea and Chinese engineer for help, think about it!

Without 7 Makara, No more Khmer people but only Chinese instead that is the policies of Pol Pot with China.

Sam Rainsy and all lotus revolution must kneel and thanks Uncle Ho for saving your Khmer people from killing field. At that time, America and UN didn't care about human right violation at all and only Vietnam help you Khmer people from killing field. America and UN known very well what happen inside Cambodia at Pol Pot time by observing from satellites images scan but America and UN were ignored what they saw from satellites scan.

Ask yourself before you hate 7 Makara. What did America and UN help Khmers during Pol Pot killing field? And why don't they prevent that from happening? Why did they just watch from Satellites scan and pretending nothing happen in Cambodia during Pol Pot time? Ask yourself why the top leaders of Khmer Rouge such as Nuon Chea, Leng Sary, Khieu Samphan, Leng Thirith and many more have 100 of millions dollar in their bank account for their children now and their followers have nothing?

Think!

Anonymous said...

3:52PM IS AHLOP! AH PIG'S MAD! KHMER UNITED

Anonymous said...

គណបក្សសង្គ្រោះជាតិខ្មែរ ក្លែងក្លាយ-ប្រជាភិថុត!
គណបក្សសង្គ្រោះថ្ងៃ ៧ មករា!
គណបក្សសង្គ្រោះជាតិ យួនយៀកកុង !
គណបក្សរងគ្រោះទឹក-ដីជាតិខ្មែរ !
គណបក្សសង្គ្រោះអំណាចអា(CPP)ហ៊ុន​ សែន!
___________________________________
បើខ្មែរចង់សើច......សូមកុំទៅបោះឆ្នោត!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!

Anonymous said...

With 7 Makara, over 50% of the 14 millions people in Cambodia are Vietnamese. That is to say Vietnam sent over 7 millions of Vietnamese to Cambodia without asking any permission from Cambodian authority.

If Vietnam wants to be a good neighbor of Cambodia, it should have let United Nations take over Cambodia after removing Pol Pot from power in Phnom-Penh.

Vietnam should never have occupied Cambodia for 10 years from 1979 to 1989 and sent 6 millions of Vietnamese illegal immigrants to exploit the natural resource of Cambodia and annexed a few thousand squares kilometers of lands and 30,000. square kilometers of maritime territories including our big island Kah Tral.

Vietnam is an international thief and knows how to hide its bad intentions in front of international communities. It is an untrustworthy nation full of malevolence.

We should support our patriotic leaders, Sam Rainsy and Kem Sokha to win the national election first and then use all legal means such as International court of Justice at the Hague and the United Nations based on Cambodia Map deposited at the UN in 1963.

We, Khmer nationalists will kick illegal Vietnamese immigrant out no matter how long it will take. Cambodia is our sacred land; we have inalienable right to retake our land from its occupation and control.

Anonymous said...

No suprise. NEC is just tool of Hun Sen.