លោក សម រង្ស៊ី នាពេលកន្លងមក។ លោក ត្រូវបានគ.ជ.ប បដិសេដបេក្ខភាពតំណាងរាស្រ្ដ។ រូបថត ហេង ជីវ័ន
Monday, 07 January 2013
ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត(គ.ជ.ប.)បានប្រកាសថា
នឹងមិនទទួលបេក្ខភាពលោក សម រង្ស៊ី ឲ្យឈរឈ្មោះជាតំណាងរាស្ត្រ
សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៥ ឆ្នាំ២០១៣ ខាងមុខនេះទេ
បើទោះបីជាការចុះបញ្ជីបេក្ខភាពតំណាងរាស្ត្រនឹងចាប់ផ្តើមពីថ្ងៃ
ទី២៩ ខែមេសា ឆ្នាំ ២០១៣ ខាងមុខនេះក្ដី។
លោក ទេព នីថាអគ្គ
លេខាធិការគ.ជ.ប បានថ្លែងឲ្យដឹងនៅថ្ងៃនេះថា គ.ជ.ប.
មិនទទួលបេក្ខភាពលោក សម រង្ស៊ី ឲ្យឈរឈ្មោះជាតំណាងរាស្ត្រ
សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៥ ឆ្នាំ២០១៣ ទេ។
លោក
បានមានប្រសាសន៍ឲ្យ ដឹងទៀតថា៖ «ច្បាប់គ.ជ.ប
យើងមិនអាចទទួលអ្នកជាប់ទោសឲ្យឈរឈ្មោះបោះឆ្នោតបានទេ
បើទោះបីជាច្បាប់ស្តីពីគណបក្សនយោបាយពុំមានហាមឃាត់
ទាក់ទងទៅប្រធានគណបក្សក៏ដោយ។ អ្នកមានទោស ជាទណ្ឌិត គ.ជ.ប
មិនអាចទទួលឲ្យឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្របានទេ»។
លោក
បានឲ្យដឹងទៀតថា ពុំមែនតែលោកសម រង្ស៊ីទេ
ជាទូទៅអ្នកដែលពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
មិនអាចបោះឆ្នោតបានទេ
ហើយក៏ពុំអាចឈរឈ្មោះឲ្យគេបោះឆ្នោតបាននោះដែរ។
លោកបានឲ្យដឹងទៀតថា៖ «គាត់ពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផង
តើគាត់មានសិទ្ធិឈរឈ្មោះជាតំណាងរាស្ត្រឲ្យគេបោះឆ្នោតឲ្យ
ម្តេចកើត»។
លោកបានឲ្យដឹងថា គ.ជ.ប នឹងចាប់ផ្តើមធ្វើ
ការចុះបញ្ជីបេក្ខភាពតំណាងរាស្ត្រចាប់ពីថ្ងៃទី២៩ ខែមេសា ដល់
ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៣។
ឆ្លើយតបទៅនឹងការលើកឡើងនោះ
លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា
គណបក្សសង្គ្រោះជាតិ នៅតែមានសង្ឃឹមថា លោក សម រង្ស៊ី
នៅតែអាចមានលទ្ធភាពស្របច្បាប់
វិលមកចូលរួមនៅក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើស
តាំងសមាជិកសភា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣។ លោក បានឲ្យដឹងបន្តទៀតថា៖« ករណីលោក សម រង្ស៊ី
មិនអាចវិលចូលស្រុកបាននោះ
គឺដោយសារតែរដ្ឋាភិបាលភ័យខ្លាចចាញ់ឆ្នោត នៅពេលដែលលោក សម រង្ស៊ី
ចូលមករួមប្រកួតប្រជែងក្នុងការបោះឆ្នោតនោះ»។
លោកបាន
ឲ្យដឹងទៀតថា បើសិនជាគណបក្សកាន់អំណាចចង់ឲ្យការបោះឆ្នោត
ជ្រើសតាំងសមាជិកសភា នៅឆ្នាំ២០១៣ ខាងមុខ
ឲ្យអន្តរជាតិទទួលស្គាល់ថា ជាការបោះឆ្នោតត្រឹមត្រូវសេរី យុត្តិធម៌
អាចទទួលបាននោះត្រូវតែអនុញ្ញាតឲ្យមេគណបក្សសង្គ្រោះជាតិ
មកចូលរួមធ្វើការប្រកួតប្រជែងក្នុងការបោះឆ្នោតនោះ។លោកបាន
ឲ្យដឹងទៀតថា ៖
«ខ្ញុំមិនដឹងថាតើគ.ជ.បគេយកច្បាប់អីមកប្រើនោះទេ
ដែលមិនអាចឲ្យលោកប្រធានឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ។
បើទោះបីជាលោកប្រធានមិនអាចចូលស្រុកវិញក៏ដោយក៏គណបក្សសង្គ្រោះ
ជាតិ នៅតែចូលរួមប្រកួតប្រជែង
ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា នៅឆ្នាំ២០១៣ ខាងមុខនេះ»។
កាលពី
ថ្ងៃទី៥ វិច្ឆិកា ២០១២ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប.
បានសម្រេចលុបឈ្មោះលោកសម រង្ស៊ីចេញពីបញ្ជីបោះឆ្នោត។
ការលុបឈ្មោះនេះ
ដោយសំអាងលើសាលដីការបស់តុលាការកំពូលទាក់ទិនទៅនឹងរឿងបំផ្លាញ
តម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។
ដូច្នេះទណ្ឌិតត្រូវលុបឈ្មោះចេញពីក្នុងបញ្ជីឈ្មោះបោះឆ្នោត។
យោង
តាមទីភ្នាក់ងារព័ត៌មាន អេ.ភី
បានដកស្រង់សម្ដីមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី
វីកថូរៀ នូលែន ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា រារាំងលោក សម
រង្ស៊ីមិនឲ្យចូលរួមការបោះឆ្នោតបានបង្កើតចម្ងល់ជាច្រើនទៅលើ
ភាពស្របច្បាប់នៃការបោះឆ្នោត។
អ្នកស្រីបានលើកឡើងបន្ដថា៖«ការហាមឃាត់លោក សម រង្ស៊ី
មិនឲ្យចូលរួមការបោះឆ្នោតដោយសារតែតុលាការកាត់ទោសលោក សម រង្ស៊ី
ឲ្យជាប់ពន្ធនាគារ១២ ឆ្នាំនោះ មិនមែនជាហេតុផលសមស្របឡើយ
ដោយសារតែអ្នកឃ្លាំមើលស្ថានការណ៍គួរឲ្យទុកចិត្តមួយចំនួន
បានចាត់ទុកថា ការកាត់ទោសរបស់លោក សម រង្ស៊ី
ជាការកាត់ទោសក្រោមឥទ្ធិពលនយោបាយ»។
លោក គល់ បញ្ញា
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌
នៅកម្ពុជាបានថ្លែងឲ្យដឹងថា អ្វីដែលក្រុមប្រឹក្សាឃុំ និងគ.ជ.ប
បានធ្វើនោះគឺអនុវត្តលើសពីច្បាប់ដែលគេបានកំណត់។ នៅក្នុងច្បាប់
គឺពុំបានចែងថា
ទណ្ឌិតត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតនោះទេ។
លោកបានឲ្យដឹងទៀតថា៖ «អ្វីដែលជាបញ្ហាសម្រាប់លោកសម
រង្ស៊ីនោះគឺថា គ.ជ.បបានលុបឈ្មោះរបស់គាត់ចេញពីបញ្ជីបោះ
ឆ្នោតទៅហើយ ដូច្នេះមានន័យថា
គាត់ត្រូវបានសិទ្ធិរបស់គាត់តែម្តង។
ប្រសិនបើគ.ជ.បមិនលុបឈ្មោះចេញទេនោះគឺគាត់អាចនៅស្វែងរក
ការលើកលែងទោសពីព្រះមហាក្សត្រឬក៏ការចរចានយោបាយបាននៅក្នុងរយៈ
ពេល៦ទៅ៧ ខែចុងក្រោយនោះ»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់
គណបក្សប្រឆាំងនោះលោកផៃ ស៊ីផាន
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា ករណី លោក សម
រង្ស៊ី មិនមែនជារឿងនយោបាយទេ ជាការប្រព្រឹត្តបទល្មើស
ដែលត្រូវបានតុលាការសម្រេចកាត់ទោស ក្នុងសំណុំរឿងព្រហ្មទណ្ឌ
ពីព្រោះលោក សម រង្ស៊ី បានប្រព្រឹត្តខុសច្បាប់
ហើយបើនិយាយពីការបោះឆ្នោតលោក សម រង្ស៊ី
បានចាញ់ឆ្នោតតាំងពីមុនមកម្ល៉េះ ពីព្រោះខាង IRI
បានធ្វើការស្រាវជ្រាវរួចមកហើយ បង្ហាញថា
គណបក្សប្រជាជនកម្ពុជាឈ្នះ៨០ ភាគរយ។ លោកបានឲ្យដឹងថា៖
«ហេតុផលពិតប្រាកដនោះគឺលោកសមរង្ស៊ីខ្លួនឯងមិនហ៊ានប្រឈមមុខ
នឹងការពិត រំលោភច្បាប់គឺត្រូវតែមានទោស»៕
5 comments:
During Your Khmer Hero Pol Pot time, you will be kill just to mention about how yummy rice noodle soup at Phom Phen. Pol Pot leadership Khmer Rouge killed even babies, pregnant women and children without fear of Human Rifg Violation that is your truth nature of hero called Pol Pot. When the regime has fail Pol Pot shift blame to other. That is so represent of irresponsible leader who lead his own nation to disaster and replace by Chinese.
Pol Pot killed all Khmer engineering but ask Korea and Chinese engineer for help, think about it!
Without 7 Makara, No more Khmer people but only Chinese instead that is the policies of Pol Pot with China.
Sam Rainsy and all lotus revolution must kneel and thanks Uncle Ho for saving your Khmer people from killing field. At that time, America and UN didn't care about human right violation at all and only Vietnam help you Khmer people from killing field. America and UN known very well what happen inside Cambodia at Pol Pot time by observing from satellites images scan but America and UN were ignored what they saw from satellites scan.
Ask yourself before you hate 7 Makara. What did America and UN help Khmers during Pol Pot killing field? And why don't they prevent that from happening? Why did they just watch from Satellites scan and pretending nothing happen in Cambodia during Pol Pot time? Ask yourself why the top leaders of Khmer Rouge such as Nuon Chea, Leng Sary, Khieu Samphan, Leng Thirith and many more have 100 of millions dollar in their bank account for their children now and their followers have nothing?
Think!
3:52PM IS AHLOP! AH PIG'S MAD! KHMER UNITED
គណបក្សសង្គ្រោះជាតិខ្មែរ ក្លែងក្លាយ-ប្រជាភិថុត!
គណបក្សសង្គ្រោះថ្ងៃ ៧ មករា!
គណបក្សសង្គ្រោះជាតិ យួនយៀកកុង !
គណបក្សរងគ្រោះទឹក-ដីជាតិខ្មែរ !
គណបក្សសង្គ្រោះអំណាចអា(CPP)ហ៊ុន សែន!
___________________________________
បើខ្មែរចង់សើច......សូមកុំទៅបោះឆ្នោត!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!
With 7 Makara, over 50% of the 14 millions people in Cambodia are Vietnamese. That is to say Vietnam sent over 7 millions of Vietnamese to Cambodia without asking any permission from Cambodian authority.
If Vietnam wants to be a good neighbor of Cambodia, it should have let United Nations take over Cambodia after removing Pol Pot from power in Phnom-Penh.
Vietnam should never have occupied Cambodia for 10 years from 1979 to 1989 and sent 6 millions of Vietnamese illegal immigrants to exploit the natural resource of Cambodia and annexed a few thousand squares kilometers of lands and 30,000. square kilometers of maritime territories including our big island Kah Tral.
Vietnam is an international thief and knows how to hide its bad intentions in front of international communities. It is an untrustworthy nation full of malevolence.
We should support our patriotic leaders, Sam Rainsy and Kem Sokha to win the national election first and then use all legal means such as International court of Justice at the Hague and the United Nations based on Cambodia Map deposited at the UN in 1963.
We, Khmer nationalists will kick illegal Vietnamese immigrant out no matter how long it will take. Cambodia is our sacred land; we have inalienable right to retake our land from its occupation and control.
No suprise. NEC is just tool of Hun Sen.
Post a Comment