Saturday, February 09, 2013

ការ​គ្រប់គ្រង​ពី​ការ​អត្ថាធិប្បាយ​ច្បាប់​តាម​វិទ្យុ​និង​ទូរទស្សន៍

RFA/Sok Serey
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២។ 

ដោយ សុ ជីវី  2013-02-08  RFA

ក្រសួង​ព័ត៌មាន​ផ្សព្វផ្សាយ​សេចក្ដី​ប្រកាស​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដែល​ជា​ការ​ណែនាំ​ថ្មី​មួយ​សម្រាប់​នាយក​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ដែល​មាន​កម្មវិធី​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​ការ​បកស្រាយ​ច្បាប់។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ  ក្រសួង​បាន​តម្រូវ​អោយ​កម្មវិធី ​ដែល​ត្រូវ​ការ​វាគ្មិន​ជា​មេធាវី ត្រូវ​ដាក់​សំណើ​ទៅ ​គណៈ​មេធាវី​នៃ​ព្រះ​រាជា ណា ចក្រ​កម្ពុជា។ សេចក្ដី​ណែនាំ​ដែល​ ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា រាល់​ការ​អញ្ជើញ​អ្នក​ច្បាប់ មេធាវី ដើម្បី​ធ្វើ​ជា​វាគ្មិន​ក្នុង​កម្មវិធី​ច្បាប់​តាម​ទូរទស្សន៍ ឬ​តាម​វិទ្យុ ត្រូវ​ឆ្លង​កាត់​គណៈ​មេធាវី។

សេចក្តី​ណែនាំ​នោះ​ចុះ​ថ្ងៃ​ទី៣១ ខែ​មករា របស់​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែល​បាន​ផ្សព្វផ្សាយ​ព្រឹក​ថ្ងៃ​ទី៨ ខែ​កុម្ភៈ បាន​កោត​សរសើរ​ចំពោះ​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ជាច្រើន ដែល​បាន​យក​ចិត្ត​ទុក​ដាក់​អញ្ជើញ​អ្នក​ច្បាប់ មេធាវី​ទៅ​បកស្រាយ​ពន្យល់​ផ្សព្វផ្សាយ​អំពី​ការ​អប់រំ​ច្បាប់ កម្មវិធី​នយោបាយ កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​ដើម្បី​ចៀសវាង​លទ្ធផល​អវិជ្ជមាន​អំពី​កម្មវិធី​ផ្សព្វផ្សាយ​ច្បាប់​ ដល់​ប្រជាពលរដ្ឋ និង​ដើម្បី​ធានា​លទ្ធផល​ល្អ​អំពី​ការ​ផ្សព្វផ្សាយ​នេះ គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ត្រូវ​អញ្ជើញ​អ្នក​ច្បាប់ មេធាវី​ធ្វើ​ជា​វាគ្មិន​តាម​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
សេចក្ដី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន បញ្ជាក់​ថា ការ​ណែនាំ​នេះ​គឺ​បន្ទាប់​ពី​ក្រសួង​បាន​ទទួល​លិខិត​ណែនាំ​មួយ​ចុះ​ថ្ងៃ​ ទី២២ ខែ​មករា ដែល​ចេញ​ដោយ​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៊ុន ហុន មាន​ប្រសាសន៍​ថា គណៈ​មេធាវី​ក៏​បាន​ណែនាំ​ដូច​គ្នា​នេះ​ដែរ​ទៅ​មេធាវី និង​អ្នក​ច្បាប់​ដែល​ជា​សមាជិក​គណៈ​មេធាវី។ លោក​ថា គោលការណ៍​ថ្មី​នេះ គឺ​ជា​ការ​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​មេធាវី និង​ធានា​ការ​ផ្សព្វផ្សាយ​ដែល​ត្រឹម​ត្រូវ​សម្រាប់​សាធារណជន។
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ និង​ជា​នាយក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ថា សេចក្ដី​ណែនាំ​នេះ គឺ​ជា​មធ្យោបាយ​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​នឹង​ប៉ះពាល់​ ដល់​សេរីភាព​បញ្ចេញ​មតិ។
គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេល​ថ្មីៗ​នេះ​បាន​ព្រមាន​ដល់​មេធាវី​មួយ​រូប​ដែល​ស្ថាប័ន​នេះ​ បញ្ជាក់​ថា បាន​ប្រព្រឹត្ត​ខុស​នឹង​ក្រម​សីលធម៌ វិជ្ជាជីវៈ​មេធាវី បន្ទាប់​ពី​មេធាវី​រូប​នោះ​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ពី ​ការ​បំពេញ​តួនាទី និង​មុខ​របរ​របស់​លោក។
និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ លោក កៃ គឹមសុង ដែល​កាសែត​របស់​លោក​មាន​ទំព័រ​ប្រចាំ​សប្ដាហ៍​និយាយ​ពី​ជីវប្រវត្តិ និង​ការ​បំពេញ​តួនាទី​របស់​មេធាវី មាន​ប្រសាសន៍​ថា មេធាវី ឬ​អ្នក​ច្បាប់​គ្រប់​រូប​គួរ​តែ​មាន​សិទ្ធិ​ក្នុង​ការ​និយាយ​ពី​ជីវិត និង​ការងារ​ផ្ទាល់​ខ្លួន ដោយ​ពុំ​ចាំបាច់​សុំ​ការ​អនុញ្ញាត​ឡើយ។
លិខិត​ព្រមាន​ចុះ​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៣ ចុះ​ហត្ថលេខា​ដោយ​លោក​មេធាវី ប៊ុន ហុន ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​ថា មេធាវី​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន បាន​រំលោភ​លើ​មាត្រា​១៥ នៃ​ក្រម​សីលធម៌​មេធាវី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

13 comments:

Anonymous said...

This guy sooooo ugly,his mouth look like puzC after Sex.Just look like@ it!

Anonymous said...

It is a communist policy of restricted the freedom of expression. Even the lawyers cannot talk about the laws, who else dare to talk about laws.

Anonymous said...

Kanharith is a blood sucker and also he is a drun
ken man. This guy is always used a law of the
jungle. He is a corrupted person and kiss ass Yuon Hanoi including Hun ass. You are doing
bad you will receive bad. Your face looks like the
devil Kanharith. People don´t want to see your
face again. Good Luck.

Anonymous said...

Facade is manipulated democracy but kernel is communist system with economic reform!

Former CPP cadre

Anonymous said...

នាយប្រម៉ឹកវីស្គី មុននឹងនិយាយគួរតែដាក់មួយតយសិន ដើម្បីកាត់សាញ បើមិនដូច្នោះទេ នាយនិយាយតែពាក្យដដែលៗ ដូចជាមានអ្វីម៉្យាងនៅក្នុងខួរ។

Anonymous said...

នាយប្រម៉ឹកវីស្គី មុននឹងនិយាយគួរតែដាក់មួយតយសិន ដើម្បីកាត់សាញ បើមិនដូច្នោះទេ នាយនិយាយតែពាក្យដដែលៗ ដូចជាមានអ្វីម៉្យាងនៅក្នុងខួរ។

Anonymous said...

His mouth look like a snake's mouth my pet snake's mouth looks just like this guy mouth before its stick the fork tongue out....Whats a ugly mouth of a man!...

Anonymous said...

Muk ah Kanharith look like youn chuy kosh.

Anonymous said...

Muk choy kos yarng nis roue!?Mich kor ah eing ding? thlorp choy kos deh hoh? Choz choy tov Muk yarng nah deh? Show me your face expression when you choy tov! Lol....

Muk choy kos?

Anonymous said...

Khiev Kanharith is fully controlled by Yuon whenever he speaks. Look at the guy behind Khiev.

Khiev before had his own Newspaper, he criticized CPP a lot of times, then all of the sudden Khiev joined with CPP. His desires to help his country is dead, because now he is just a robot.

Anonymous said...

Khiev Kannharidh is a lost soul. He keeps adding more toxin into his body, and his body will not need to use any woods to cremate it, since it is soaked with alcohol.

Just put his body laying on the ground, then put the fire on it, it will be burned so fast.

Anonymous said...

នាយតយមុននឹងតុយដាក់មួយតយ កាត់សាញសិន !

Anonymous said...

នាយតយ មុននឹងតុយ ដាក់មួយតយ !