ក្រសួងព័ត៌មានផ្សព្វផ្សាយសេចក្ដីប្រកាសមួយនៅព្រឹកថ្ងៃទី៨
ខែកុម្ភៈ ឆ្នាំ២០១៣
ដែលជាការណែនាំថ្មីមួយសម្រាប់នាយកស្ថានីយវិទ្យុ និងទូរទស្សន៍
ដែលមានកម្មវិធីផ្សព្វផ្សាយពីច្បាប់ និងការបកស្រាយច្បាប់។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះ
ក្រសួងបានតម្រូវអោយកម្មវិធី ដែលត្រូវការវាគ្មិនជាមេធាវី
ត្រូវដាក់សំណើទៅ គណៈមេធាវីនៃព្រះរាជា ណា ចក្រកម្ពុជា។ សេចក្ដីណែនាំដែល ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ
កាញារីទ្ធ បញ្ជាក់ថា រាល់ការអញ្ជើញអ្នកច្បាប់ មេធាវី
ដើម្បីធ្វើជាវាគ្មិនក្នុងកម្មវិធីច្បាប់តាមទូរទស្សន៍ ឬតាមវិទ្យុ
ត្រូវឆ្លងកាត់គណៈមេធាវី។
សេចក្តីណែនាំនោះចុះថ្ងៃទី៣១ ខែមករា របស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលបានផ្សព្វផ្សាយព្រឹកថ្ងៃទី៨ ខែកុម្ភៈ បានកោតសរសើរចំពោះស្ថានីយវិទ្យុ ទូរទស្សន៍ជាច្រើន ដែលបានយកចិត្តទុកដាក់អញ្ជើញអ្នកច្បាប់ មេធាវីទៅបកស្រាយពន្យល់ផ្សព្វផ្សាយអំពីការអប់រំច្បាប់ កម្មវិធីនយោបាយ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែដើម្បីចៀសវាងលទ្ធផលអវិជ្ជមានអំពីកម្មវិធីផ្សព្វផ្សាយច្បាប់ ដល់ប្រជាពលរដ្ឋ និងដើម្បីធានាលទ្ធផលល្អអំពីការផ្សព្វផ្សាយនេះ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ ត្រូវអញ្ជើញអ្នកច្បាប់ មេធាវីធ្វើជាវាគ្មិនតាមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីណែនាំរបស់ក្រសួងព័ត៌មាន បញ្ជាក់ថា ការណែនាំនេះគឺបន្ទាប់ពីក្រសួងបានទទួលលិខិតណែនាំមួយចុះថ្ងៃ ទី២២ ខែមករា ដែលចេញដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន មានប្រសាសន៍ថា គណៈមេធាវីក៏បានណែនាំដូចគ្នានេះដែរទៅមេធាវី និងអ្នកច្បាប់ដែលជាសមាជិកគណៈមេធាវី។ លោកថា គោលការណ៍ថ្មីនេះ គឺជាការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងធានាការផ្សព្វផ្សាយដែលត្រឹមត្រូវសម្រាប់សាធារណជន។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ និងជានាយកវិទ្យុសំឡេងប្រជាធិបតេយ្យ លោក ប៉ា ងួនទៀង មានប្រសាសន៍ថា សេចក្ដីណែនាំនេះ គឺជាមធ្យោបាយក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដែលនឹងប៉ះពាល់ ដល់សេរីភាពបញ្ចេញមតិ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលថ្មីៗនេះបានព្រមានដល់មេធាវីមួយរូបដែលស្ថាប័ននេះ បញ្ជាក់ថា បានប្រព្រឹត្តខុសនឹងក្រមសីលធម៌ វិជ្ជាជីវៈមេធាវី បន្ទាប់ពីមេធាវីរូបនោះបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពី ការបំពេញតួនាទី និងមុខរបររបស់លោក។
និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ លោក កៃ គឹមសុង ដែលកាសែតរបស់លោកមានទំព័រប្រចាំសប្ដាហ៍និយាយពីជីវប្រវត្តិ និងការបំពេញតួនាទីរបស់មេធាវី មានប្រសាសន៍ថា មេធាវី ឬអ្នកច្បាប់គ្រប់រូបគួរតែមានសិទ្ធិក្នុងការនិយាយពីជីវិត និងការងារផ្ទាល់ខ្លួន ដោយពុំចាំបាច់សុំការអនុញ្ញាតឡើយ។
លិខិតព្រមានចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ចុះហត្ថលេខាដោយលោកមេធាវី ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា មេធាវីដែលបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន បានរំលោភលើមាត្រា១៥ នៃក្រមសីលធម៌មេធាវី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
13 comments:
This guy sooooo ugly,his mouth look like puzC after Sex.Just look like@ it!
It is a communist policy of restricted the freedom of expression. Even the lawyers cannot talk about the laws, who else dare to talk about laws.
Kanharith is a blood sucker and also he is a drun
ken man. This guy is always used a law of the
jungle. He is a corrupted person and kiss ass Yuon Hanoi including Hun ass. You are doing
bad you will receive bad. Your face looks like the
devil Kanharith. People don´t want to see your
face again. Good Luck.
Facade is manipulated democracy but kernel is communist system with economic reform!
Former CPP cadre
នាយប្រម៉ឹកវីស្គី មុននឹងនិយាយគួរតែដាក់មួយតយសិន ដើម្បីកាត់សាញ បើមិនដូច្នោះទេ នាយនិយាយតែពាក្យដដែលៗ ដូចជាមានអ្វីម៉្យាងនៅក្នុងខួរ។
នាយប្រម៉ឹកវីស្គី មុននឹងនិយាយគួរតែដាក់មួយតយសិន ដើម្បីកាត់សាញ បើមិនដូច្នោះទេ នាយនិយាយតែពាក្យដដែលៗ ដូចជាមានអ្វីម៉្យាងនៅក្នុងខួរ។
His mouth look like a snake's mouth my pet snake's mouth looks just like this guy mouth before its stick the fork tongue out....Whats a ugly mouth of a man!...
Muk ah Kanharith look like youn chuy kosh.
Muk choy kos yarng nis roue!?Mich kor ah eing ding? thlorp choy kos deh hoh? Choz choy tov Muk yarng nah deh? Show me your face expression when you choy tov! Lol....
Muk choy kos?
Khiev Kanharith is fully controlled by Yuon whenever he speaks. Look at the guy behind Khiev.
Khiev before had his own Newspaper, he criticized CPP a lot of times, then all of the sudden Khiev joined with CPP. His desires to help his country is dead, because now he is just a robot.
Khiev Kannharidh is a lost soul. He keeps adding more toxin into his body, and his body will not need to use any woods to cremate it, since it is soaked with alcohol.
Just put his body laying on the ground, then put the fire on it, it will be burned so fast.
នាយតយមុននឹងតុយដាក់មួយតយ កាត់សាញសិន !
នាយតយ មុននឹងតុយ ដាក់មួយតយ !
Post a Comment