Saturday, February 23, 2013

មូលហេតុ​រដ្ឋាភិបាល​មិន​ទទួល​សំណើ​អាមេរិក​លែង​អ្នក​ទោស​នយោបាយ

http://www.youtube.com/watch?v=iCj8HEqC3Dk&feature=youtu.be
 
ដោយ ទីន ហ្សាការីយ៉ា  2013-02-22  RFA
រដ្ឋាភិបាល​បាន​បដិសេធ​ចំពោះ​សំណើ​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ស្នើសុំ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ និង​លោក សម រង្ស៊ី ឲ្យ​ចូល​មក​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០១៣ វិញ​នោះ ក្រុម​អ្នក​វិភាគ​បាន​ចាត់​ទុក​ថា គឺ​ជា​ការ​សម្រេច​ចិត្ត​ខុស និង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ការ​បរទេស​របស់​កម្ពុជា មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ។
ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា ការ​ស្នើសុំ​របស់​សហរដ្ឋ​អាមេរិក នេះ គឺ​អាមេរិក មាន​គោល​បំណង​តែ​មួយ​គត់ គឺ​ចង់​ឲ្យ​កម្ពុជា ក្លាយ​ទៅ​ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ និង​ជា​ប្រទេស​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ល្អ ដែល​កម្ពុជា ជា​ប្រទេស​មាន​វ័យ​ចំណាស់​ក្នុង​ការ​ចាប់​យក​របប​ប្រជាធិបតេយ្យ​ក្នុង​ចំណោម ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត​នោះ។
រដ្ឋាភិបាល​កម្ពុជា បាន​ច្រាន​ចោល​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​អាមេរិក ក្នុង​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ និង​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ត្រូវ​បាន​អ្នក​វិភាគ​បាន​ពន្យល់​ថា គ្មាន​ហេតុផល​អ្វី​ក្រៅ​ពី​ហេតុផល​នយោបាយ​នោះ​ឡើយ។
បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ដូច្នេះ​គឺ​ធ្វើ​ឲ្យ​ចំណេញ​នយោបាយ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​រដ្ឋាភិបាល​មិន​មាន​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​សម្រាប់​នយោបាយ​របស់​ កម្ពុជា ទេ ពិសេស​នយោបាយ​ការ​បរទេស។

ទំនាក់​ទំនង​ការទូត ឬ​ទំនាក់​ទំនង​បរទេស​របស់​ប្រទេស​កម្ពុជា មាន​សារៈសំខាន់​ណាស់​សម្រាប់​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​កំណើត​សេដ្ឋកិច្ច ក្នុង​នោះ​ពឹង​ផ្អែក​លើ​លំហូរ​ចូល​អ្នក​វិនិយោគ​បរទេស និង​ជំនួយ​បរទេស ដែល​ជា​កត្តា​រួម​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។
បញ្ហា​នេះ អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត មាន​ប្រសាសន៍​ថា ការ​ព្យាយាម​របស់​សហរដ្ឋ​អាមេរិក ម្ដង​ហើយ​ម្ដង​ទៀត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​នូវ​ភាព​ចម្រូងចម្រាស​រវាង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង និង​រដ្ឋាភិបាល​នេះ ជា​កា​ឆ្លុះ​បញ្ចាំង​អំពី​កាយ​វិការ​ល្អ​មួយ​របស់​អាមេរិក សម្រាប់​កម្ពុជា។ អ្នកស្រី​អះអាង​ថា អ្វី​ដែល​រដ្ឋាភិបាល​អាមេរិក បាន​ធ្វើ​ដូច្នេះ គឺ​អាមេរិក ចង់​ឲ្យ​កម្ពុជា ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​ល្អ​ជាង​ពេល​បច្ចុប្បន្ន។
បន្ថែម​ពី​លើ​នេះ​ទៀត នៅ​ក្នុង​បរិបទ​កម្ពុជា បច្ចុប្បន្ន​នេះ ត្រូវ​បាន​អ្នក​វិភាគ​បាន​ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​កម្ពុជា ចង់​ដឹកនាំ​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ ងាក​ទៅ​រក​ការ​ដឹកនាំ​ប្រទេស​ដូច​ប្រទេស​ភូមា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន ដែល​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង អ្នកស្រី អង់ សានសូជី មិន​អាច​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​បាន​នោះ​ឬ​យ៉ាង​ណា?
នៅ​ត្រង់​ចំណុច​នេះ អ្នក​វិភាគ​បាន​ពន្យល់​ថា សហរដ្ឋ​អាមេរិក មិន​ចង់​ឲ្យ​លំនាំ​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​កម្ពុជា ដូច​ប្រទេស​ភូមា កាល​ពី​មុន​ទេ ក្នុង​នាម​សហរដ្ឋ​អាមេរិក ជា​ដៃគូ​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ប្រទេស​មហា​អំណាច​នោះ។
អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា នៅ​ក្នុង​បរិបទ​នយោបាយ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ ចង់​មិន​ចង់ អាមេរិក ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​រក​ច្រក​សុំ​ឲ្យ​រដ្ឋាភិបាល​ កម្ពុជា ដោះ​លែង​លោក ម៉ម សូណង់ដូ និង​សុំ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។
ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិភាគ​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ម៉ៃឃើល ផូសនើរ (Michael Posner) បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​លើក​ទី៣ កាល​ពី​ថ្ងៃ​ទី១៩ កុម្ភៈ ហើយ​លោក​បាន​ជួប​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល។
នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី១៩ កុម្ភៈ នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ លោក ម៉ៃឃើល ផូសនើរ បាន​សម្ដែង​ពី​ក្ដី​កង្វល់​ចំពោះ​ករណី​លោក ម៉ម សូណង់ដូ និង​លោក សម រង្ស៊ី។ លោក ម៉ៃឃើល ផូសនើរ បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ ដែល​ជា​ឥស្សរជន​នាំ​មុខ​គេ​ផ្នែក​សារព័ត៌មាន​នោះ​ចេញ​ពី​ពន្ធនាគារ​វិញ។
ដោយ​ឡែក ករណី​លោក សម រង្ស៊ី វិញ លោក ម៉ៃឃើល ផូសនើរ បាន​បញ្ជាក់​ថា ទាំង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាមា (Barack Obama) ទាំង​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) បាន​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ លោក ម៉ៃឃើល ផូសនើរ មាន​ប្រសាសន៍​ថា លោក​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​លើ​សំណើ​ទាំង​នេះ៖ «រដ្ឋាភិបាល​ត្រូវ​ប្រកាន់​ ជំហាន​ជាក់ស្ដែង​ក្នុង​ការ​ធានា​ឲ្យ​មាន​ភាព​ស្មើ​គ្នា ដើម្បី​ឲ្យ​ចូល​រួម​នយោបាយ​ទាំង​អស់ ដែល​តំណាង​ឲ្យ​ទស្សនៈ​នានា​ជាច្រើន​អាច​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ ដោយ​ទាំង​លោក សម រង្ស៊ី ផង»
រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស លោក អ៊ុច បូររិទ្ធ ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​រវាង​លោក ម៉ៃឃើល ផូសនើរ និង​លោក ហោ ណាំហុង ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​ជា​ឧបនាយករដ្ឋមន្ត្រី​នោះ លោក ម៉ៃឃើល ផូសនើរ បាន​លើក​តែ​ពី​រឿង​សុំ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ និង​លោក សម រង្ស៊ី គ្មាន​លើក​ពី​រឿង​អ្វី​ផ្សេង​ទេ។ លោក អ៊ុច បូររិទ្ធិ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​យល់​ព្រម​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក បាន​ទេ ពីព្រោះ​ថា​កម្ពុជា មិន​អាច​លូក​ដៃ​ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​តុលាការ​បាន​ទេ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស តុលាការ​បាន​ផ្ដន្ទាទោស​លោក​ចំនួន ១០​ឆ្នាំ ក្រោម​បទ​ចោទ​ការ​បំផ្លិចបំផ្លាញ ការ​ញុះញង់ ការ​ផ្ដល់​ព័ត៌មាន​មិន​ពិត និង​ក្លែង​បន្លំ​ផែនទី ដែល​បទ​ល្មើស​ទាំង​នេះ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ។
រី​ឯ​លោក ម៉ម សូណង់ដូ ជា​ម្ចាស់​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​នោះ តុលាការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ចំនួន ២០​ឆ្នាំ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស និង​ការ​ចូល​រួម​ក្នុង​ចលនា​បះបោរ​ជាដើម។
ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បាន​ពន្យល់​ទៀត​ថា មូលហេតុ​សំខាន់​ដែល​រដ្ឋាភិបាល​មិន​ទទួល​យក​សំណើ​របស់​អាមេរិក នេះ នៅ​ត្រង់​ថា រដ្ឋាភិបាល​ចង់​បង្ហាញ​ថា កម្ពុជា មាន​អធិបតីភាព​របស់​ខ្លួន ហើយ​តុលាការ​កម្ពុជា មិន​ស្ថិត​នៅ​ក្រោម​ការ​បញ្ជា​របស់​រដ្ឋាភិបាល​ទេ ពោល​គឺ​តុលាការ​ឯករាជ្យ និង​ចង់​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា មិន​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​អាមេរិក។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បាន​ពន្យល់​ថា រដ្ឋាភិបាល​សម្រេច​ចិត្ត​ដូច្នេះ​ជា​រឿង​ខុស រដ្ឋាភិបាល​ត្រូវ​តែ​ពិចារណា​ឡើង​វិញ​ចំពោះ​សំណើ​របស់​អាមេរិក នេះ ពីព្រោះ​ថា រដ្ឋាភិបាល​មិន​អាច​ងាក​ពី​អាមេរិក ឬ​សហគមន៍​អឺរ៉ុប ហើយ​ចាប់​ដៃ​ជាមួយ​ចិន តែ​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​បាន​នោះ​ទេ រដ្ឋាភិបាល​ត្រូវ​តែ​ចាប់​យក​ទាំង​អស់ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​បរទេស​កាន់​តែ​ប្រសើរ​ឡើង និង​ដើម្បី​អនាគត​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គឺ​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​ទាំង​មូល​នៅ​ក្នុង​សង្គម។ កាល​ណា​កំណើន​សេដ្ឋកិច្ច​អាច​កើន​ទៅ​បាន លុះត្រា​ណា​រដ្ឋាភិបាល​បើក​ឱកាស​សេដ្ឋកិច្ច​ឲ្យ​ទូលំទូលាយ តាម​រយៈ​ទំនាក់​ទំនង​អន្តរជាតិ។ លើស​ពី​នេះ​ទៀត មាន​ទឡ្ហីករណ៍​ជាច្រើន​ទៀត ដែល​រដ្ឋាភិបាល​មិន​អាច​បិទ​បាំង​អំពី​ប្រព័ន្ធ​តុលាការ​ថា​ឯករាជ្យ​នោះ​បាន ​ទេ ពីព្រោះ​គេ​ដឹង​ថា មន្ត្រី​តុលាការ​មួយ​ចំនួន​ជា​សមាជិក​គណបក្ស​កាន់​អំណាច ហើយ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត បាន​លើក​ពី​ធម៌​ព្រះពុទ្ធ​មក​ថា នៅ​លើ​លោក​នេះ​គ្មាន​អ្វី​អមតៈ​ទេ អ្វី​ក៏ដោយ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ។ ហើយ​អ្នក​នយោបាយ​ត្រូវ​តែ​ប្រកាន់​នូវ​នយោបាយ​សន្ដោស​ប្រណី​អហិង្សា និង​ត្រូវ​គិត​ថា រាល់​សកម្មភាព​នយោបាយ​ទាំង​អស់​ជា​រឿង​ជាតិ មិន​មែន​ជា​រឿង​បុគ្គល​ទេ ការ​ធ្វើ​ដូច្នេះ​ទើប​ស្រប​ទៅ​តាម​មាគ៌ា​របស់​ព្រះ​មហា​វីរក្សត្រ កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម ព្រះអង្គ​ចង់​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​បង្រួប​បង្រួម​ជាតិ​នោះ។
ម្យ៉ាង​វិញ​ទៀត សាធារណជន​បាន​លើក​ឡើង​ថា ភាព​ទាល់ច្រក​ផ្នែក​នយោបាយ​កន្លង​មក អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះអង្គ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ​ភាព​ទាល់ច្រក​ នយោបាយ​កន្លង​មក​នោះ។
ប៉ុន្តែ​បញ្ហា​នេះ លោក​បណ្ឌិត សុខ ទូច បាន​អះអាង​ថា ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ណា​មួយ​នោះ ដូច​ជា​ករណី​លោក សម រង្ស៊ី នេះ មិន​មែន​ស្ថិត​នៅ​លើ​ព្រះមហាក្សត្រ ឬ​អតីត​ព្រះមហាក្សត្រ​នោះ​ទេ បញ្ហា​សំខាន់​នៅ​ត្រង់​ឆន្ទៈ​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ។
ផ្ទុយ​ទៅ​វិញ គេ​កត់​សម្គាល់​ថា កម្ពុជា បាន​ជឿនលឿន​ច្រើន​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ ប៉ុន្តែ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​នេះ គឺ​កើត​ចេញ​មក​ពី​ការ​គោរព​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​តាម​រយៈ​ការ​បោះ​ឆ្នោត។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ចាំបាច់ រដ្ឋាភិបាល​ត្រូវ​តែ​បើក​ឱកាស​ឲ្យ​មាន​គ្រប់​គណបក្ស​នយោបាយ​ចូល​រួម​ប្រកួត​ ប្រជែង​បោះ​ឆ្នោត ពិសេស​វត្តមាន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។ ការ​ធ្វើ​ដូច្នេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​រិះគន់ និង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត ដែល​កើត​ចេញ​មក​ពី​ការ​ប្រកួត​ប្រជែង​គ្មាន​តម្លាភាព និង​មិន​សេរី​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

8 comments:

Anonymous said...

*****

គ្រួសារកំពូជចោរ....

កើតមកជា..........ចោរ

រស់ ជា............... ចោរ

ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង,បងប្រុសវាឈ្មោះហ៊ុន ណេង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវានិង បងប្រុសវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។
ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ បងប្រុសអាខ្វាក់ហ៊ុនសែនជាមេចោរ
អាខ្វាក់ហ៊ុនសែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់ហ៊ុន សែន ដែរ។

ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះអា ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។

Anonymous said...

ពួកអាកំសាកអស់នេះ វាមិនហានដោះលែងលោកសមង្ស៊ីនិងលោកម៉ម សូណង់ដួទេ បើពួកវាដោះលែងលោកទាំងពីរនាក់ភាម អំណាចនិងសន្លឹកឆ្នោតរបស់វាទាំងប៉ុន្មានត្រូវតែបាត់បង់ភ្លាម ព្រោះប្រជារាស្ត្រលែងទុក្ខចិត្តអាឆ្កែអស់និងហើយ​។សព្វថ្ងៃនេះគ្នាវា ក៏ពួកវាលែងទុក្ខចិត្តដែរ បងប្អូនឃើញទេឥឡូវនេះ វាអោយកូនពួកវាទៅឈរជាតំណាងរាស្ត្រអស់ហើយ។

Anonymous said...

Late Norodom Sihanouk missed two chances to
stop Viet expansionism on our country, one after he got the national independence from France in 1953, and the other during the Vietnam war with the help of the US.
Let's NOT miss anymore chances, time is running out.
CNRP led by Dr. Sam Rainsy could be our LAST chance.

Long Live CNRP !!!
Long Live Kampuchia !!!


Khmer Who Loves Khmers

Anonymous said...

Long live mi oun . Sam rainsy and ah lop sokha what have you been recue
Nothing right? whata fuck cheater you are a crook cheater arent you?

Anonymous said...

it is a VC ideal as to 'killing two birds with one stone' e.g. let two roasters fight each other while they watch and laugh....VC is doing this until all khmer leaders are all dead. PM Sen should be smarter by now...'learn from the past and you will see the future'. If PM doesn't want to reconcile with his co-workers like SR and Mam Sonando, it will be like Gaddhafi and Hunsien and the middle-east. In the end, VC will have it all for sure. So, PM must think carefully about listening to outsider like VC,

A

Anonymous said...

To 1:06 PM,

We ignore you, because you are not
smart enough to listen to.
You couldn't even write proper English !!!

Anonymous said...

គួរឱ្យស្ដាយជាទីបំផុត ប្រសិនបើអាចកើតមានលើក
ក្រោយទៀត អាចម៍ផ្កាយមហាយក្ស សូមឱ្យធ្លាក់
កំទេចប្រទេសយួន ស្លាប់តែក្រុមពួកវាប៉ុន្មាននាក់
និងអាយ៉ងតែប៉ុណ្ណោះ៕

Anonymous said...

4:41 AM
Great ideas.
Sihanouk did miss two chances too many.
CNRP could be our last hope to DEVIETNAMIZE
CAMBODIA.