http://www.youtube.com/watch?v=iCj8HEqC3Dk&feature=youtu.be
ដោយ ទីន ហ្សាការីយ៉ា 2013-02-22 RFA
រដ្ឋាភិបាលបានបដិសេធចំពោះសំណើរបស់សហរដ្ឋអាមេរិក
ក្នុងការស្នើសុំឲ្យដោះលែងលោក ម៉ម សូណង់ដូ និងលោក សម រង្ស៊ី
ឲ្យចូលមកប្រកួតប្រជែងក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ២០១៣ វិញនោះ
ក្រុមអ្នកវិភាគបានចាត់ទុកថា គឺជាការសម្រេចចិត្តខុស
និងធ្វើឲ្យទំនាក់ទំនងការបរទេសរបស់កម្ពុជា
មិនល្អនៅលើឆាកអន្តរជាតិ។
ក្រុមអ្នកវិភាគបានពន្យល់ថា ការស្នើសុំរបស់សហរដ្ឋអាមេរិក នេះ
គឺអាមេរិក មានគោលបំណងតែមួយគត់ គឺចង់ឲ្យកម្ពុជា
ក្លាយទៅជាប្រទេសគោរពសិទ្ធិមនុស្សពិតប្រាកដ
និងជាប្រទេសប្រកាន់នូវរបបប្រជាធិបតេយ្យសេរីល្អ ដែលកម្ពុជា
ជាប្រទេសមានវ័យចំណាស់ក្នុងការចាប់យករបបប្រជាធិបតេយ្យក្នុងចំណោម
ប្រទេសជាសមាជិកអាស៊ានដទៃទៀតនោះ។
រដ្ឋាភិបាលកម្ពុជា បានច្រានចោលការស្នើសុំរបស់រដ្ឋាភិបាលអាមេរិក
ក្នុងការដោះលែងលោក ម៉ម សូណង់ដូ និងលោក សម រង្ស៊ី
ជាប្រធានគណបក្សប្រឆាំងម្ដងហើយម្ដងទៀតនេះ
ត្រូវបានអ្នកវិភាគបានពន្យល់ថា
គ្មានហេតុផលអ្វីក្រៅពីហេតុផលនយោបាយនោះឡើយ។
បញ្ហានេះ ក្រុមអ្នកវិភាគបានពន្យល់ថា រដ្ឋាភិបាលកម្ពុជា
បានធ្វើដូច្នេះគឺធ្វើឲ្យចំណេញនយោបាយផ្ទៃក្នុងរបស់កម្ពុជា
ក្នុងរយៈពេលខ្លី
ប៉ុន្តែរដ្ឋាភិបាលមិនមានចក្ខុវិស័យវែងឆ្ងាយសម្រាប់នយោបាយរបស់
កម្ពុជា ទេ ពិសេសនយោបាយការបរទេស។
ទំនាក់ទំនងការទូត ឬទំនាក់ទំនងបរទេសរបស់ប្រទេសកម្ពុជា
មានសារៈសំខាន់ណាស់សម្រាប់ជួយសម្រួលដល់ការអភិវឌ្ឍកំណើតសេដ្ឋកិច្ច
ក្នុងនោះពឹងផ្អែកលើលំហូរចូលអ្នកវិនិយោគបរទេស និងជំនួយបរទេស
ដែលជាកត្តារួមចំណែកដ៏សំខាន់មួយក្នុងការអភិវឌ្ឍប្រទេស។
បញ្ហានេះ អ្នកវិភាគឯករាជ្យ អ្នកស្រី ជា វណ្ណាត មានប្រសាសន៍ថា
ការព្យាយាមរបស់សហរដ្ឋអាមេរិក
ម្ដងហើយម្ដងទៀតជាមួយរដ្ឋាភិបាលកម្ពុជា
ក្នុងការដោះស្រាយនូវភាពចម្រូងចម្រាសរវាងមេដឹកនាំគណបក្សប្រឆាំង
និងរដ្ឋាភិបាលនេះ
ជាកាឆ្លុះបញ្ចាំងអំពីកាយវិការល្អមួយរបស់អាមេរិក សម្រាប់កម្ពុជា។
អ្នកស្រីអះអាងថា អ្វីដែលរដ្ឋាភិបាលអាមេរិក បានធ្វើដូច្នេះ
គឺអាមេរិក ចង់ឲ្យកម្ពុជា
ជាប្រទេសគោរពសិទ្ធិមនុស្សល្អជាងពេលបច្ចុប្បន្ន។
បន្ថែមពីលើនេះទៀត នៅក្នុងបរិបទកម្ពុជា បច្ចុប្បន្ននេះ
ត្រូវបានអ្នកវិភាគបានចោទសួរថា តើរដ្ឋាភិបាលកម្ពុជា
ចង់ដឹកនាំប្រទេសដែលមានប្រជាធិបតេយ្យដើរថយក្រោយ
ងាកទៅរកការដឹកនាំប្រទេសដូចប្រទេសភូមា
ក្នុងរយៈពេលប៉ុន្មានឆ្នាំមុន ដែលមេដឹកនាំគណបក្សប្រឆាំង អ្នកស្រី
អង់ សានសូជី មិនអាចចូលរួមក្នុងការបោះឆ្នោតបាននោះឬយ៉ាងណា?
នៅត្រង់ចំណុចនេះ អ្នកវិភាគបានពន្យល់ថា សហរដ្ឋអាមេរិក
មិនចង់ឲ្យលំនាំដឹកនាំប្រទេសរបស់រដ្ឋាភិបាលកម្ពុជា ដូចប្រទេសភូមា
កាលពីមុនទេ ក្នុងនាមសហរដ្ឋអាមេរិក ជាដៃគូអភិវឌ្ឍន៍កម្ពុជា
និងជាប្រទេសមហាអំណាចនោះ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា
នៅក្នុងបរិបទនយោបាយកម្ពុជា នាពេលបច្ចុប្បន្ននេះ ចង់មិនចង់
អាមេរិក
ត្រូវបំពេញតួនាទីរបស់ខ្លួនក្នុងការរកច្រកសុំឲ្យរដ្ឋាភិបាល
កម្ពុជា ដោះលែងលោក ម៉ម សូណង់ដូ និងសុំឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យលោក
សម រង្ស៊ី វិលចូលស្រុកវិញ
ដើម្បីឲ្យមានការប្រកួតប្រជែងបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
ការលើកឡើងរបស់ក្រុមអ្នកវិភាគនេះ
ធ្វើឡើងនៅក្រោយពេលឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក
ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក
ម៉ៃឃើល ផូសនើរ (Michael Posner) បានបំពេញទស្សនកិច្ចនៅកម្ពុជា
ជាលើកទី៣ កាលពីថ្ងៃទី១៩ កុម្ភៈ
ហើយលោកបានជួបតំណាងរដ្ឋាភិបាលកម្ពុជា
និងមេដឹកនាំអង្គការសង្គមស៊ីវិល។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៩ កុម្ភៈ
នៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងភ្នំពេញ លោក ម៉ៃឃើល ផូសនើរ
បានសម្ដែងពីក្ដីកង្វល់ចំពោះករណីលោក ម៉ម សូណង់ដូ និងលោក សម រង្ស៊ី។
លោក ម៉ៃឃើល ផូសនើរ បានអំពាវនាវឲ្យដោះលែងលោក ម៉ម សូណង់ដូ
ដែលជាឥស្សរជននាំមុខគេផ្នែកសារព័ត៌មាននោះចេញពីពន្ធនាគារវិញ។
ដោយឡែក ករណីលោក សម រង្ស៊ី វិញ លោក ម៉ៃឃើល ផូសនើរ បានបញ្ជាក់ថា
ទាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាមា (Barack Obama)
ទាំងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន
(Hillary Clinton) បានសុំឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យលោក សម
រង្ស៊ី វិលចូលស្រុកវិញ។ លោក ម៉ៃឃើល ផូសនើរ មានប្រសាសន៍ថា
លោកសុំឲ្យរដ្ឋាភិបាលកម្ពុជា
ពិចារណាឲ្យបានហ្មត់ចត់លើសំណើទាំងនេះ៖ «រដ្ឋាភិបាលត្រូវប្រកាន់
ជំហានជាក់ស្ដែងក្នុងការធានាឲ្យមានភាពស្មើគ្នា
ដើម្បីឲ្យចូលរួមនយោបាយទាំងអស់
ដែលតំណាងឲ្យទស្សនៈនានាជាច្រើនអាចប្រកួតប្រជែងដោយយុត្តិធម៌
នៅក្នុងការបោះឆ្នោតនៅខែកក្កដា ខាងមុខ ដោយទាំងលោក សម រង្ស៊ី ផង»។
រដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ុច បូររិទ្ធ ឲ្យដឹងថា
នៅក្នុងជំនួបរវាងលោក ម៉ៃឃើល ផូសនើរ និងលោក ហោ ណាំហុង
ជារដ្ឋមន្ត្រីក្រសួងការបរទេស និងជាឧបនាយករដ្ឋមន្ត្រីនោះ លោក ម៉ៃឃើល
ផូសនើរ បានលើកតែពីរឿងសុំឲ្យដោះលែងលោក ម៉ម សូណង់ដូ និងលោក សម
រង្ស៊ី គ្មានលើកពីរឿងអ្វីផ្សេងទេ។ លោក អ៊ុច បូររិទ្ធិ បានបញ្ជាក់ថា
រដ្ឋាភិបាលមិនយល់ព្រមតាមសំណើរបស់សហរដ្ឋអាមេរិក បានទេ
ពីព្រោះថាកម្ពុជា
មិនអាចលូកដៃទៅក្នុងកិច្ចការផ្ទៃក្នុងរបស់តុលាការបានទេ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
កំពុងនិរទេសខ្លួននៅក្រៅប្រទេស តុលាការបានផ្ដន្ទាទោសលោកចំនួន
១០ឆ្នាំ ក្រោមបទចោទការបំផ្លិចបំផ្លាញ ការញុះញង់
ការផ្ដល់ព័ត៌មានមិនពិត និងក្លែងបន្លំផែនទី
ដែលបទល្មើសទាំងនេះជាបទល្មើសព្រហ្មទណ្ឌ។
រីឯលោក ម៉ម សូណង់ដូ ជាម្ចាស់ស្ថានីយវិទ្យុសំបុកឃ្មុំ
និងជាអ្នកការពារសិទ្ធិមនុស្ស
ដែលហ៊ានរិះគន់រដ្ឋាភិបាលឥតសំចៃមាត់នោះ តុលាការចាប់ខ្លួន
និងផ្ដន្ទាទោសចំនួន ២០ឆ្នាំ ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើស
និងការចូលរួមក្នុងចលនាបះបោរជាដើម។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគបានពន្យល់ទៀតថា
មូលហេតុសំខាន់ដែលរដ្ឋាភិបាលមិនទទួលយកសំណើរបស់អាមេរិក នេះ
នៅត្រង់ថា រដ្ឋាភិបាលចង់បង្ហាញថា កម្ពុជា មានអធិបតីភាពរបស់ខ្លួន
ហើយតុលាការកម្ពុជា មិនស្ថិតនៅក្រោមការបញ្ជារបស់រដ្ឋាភិបាលទេ
ពោលគឺតុលាការឯករាជ្យ និងចង់បង្ហាញថា រដ្ឋាភិបាលកម្ពុជា
មិនស្ថិតនៅក្រោមសម្ពាធរបស់អាមេរិក។
ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកវិភាគបានពន្យល់ថា
រដ្ឋាភិបាលសម្រេចចិត្តដូច្នេះជារឿងខុស
រដ្ឋាភិបាលត្រូវតែពិចារណាឡើងវិញចំពោះសំណើរបស់អាមេរិក នេះ
ពីព្រោះថា រដ្ឋាភិបាលមិនអាចងាកពីអាមេរិក ឬសហគមន៍អឺរ៉ុប
ហើយចាប់ដៃជាមួយចិន តែមួយក្នុងការអភិវឌ្ឍប្រទេសបាននោះទេ
រដ្ឋាភិបាលត្រូវតែចាប់យកទាំងអស់
ដើម្បីធ្វើឲ្យទំនាក់ទំនងបរទេសកាន់តែប្រសើរឡើង
និងដើម្បីអនាគតកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា
គឺជាប្រយោជន៍ប្រជាពលរដ្ឋទាំងមូលនៅក្នុងសង្គម។
កាលណាកំណើនសេដ្ឋកិច្ចអាចកើនទៅបាន
លុះត្រាណារដ្ឋាភិបាលបើកឱកាសសេដ្ឋកិច្ចឲ្យទូលំទូលាយ
តាមរយៈទំនាក់ទំនងអន្តរជាតិ។ លើសពីនេះទៀត មានទឡ្ហីករណ៍ជាច្រើនទៀត
ដែលរដ្ឋាភិបាលមិនអាចបិទបាំងអំពីប្រព័ន្ធតុលាការថាឯករាជ្យនោះបាន
ទេ ពីព្រោះគេដឹងថា
មន្ត្រីតុលាការមួយចំនួនជាសមាជិកគណបក្សកាន់អំណាច
ហើយស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យ អ្នកស្រី ជា វណ្ណាត
បានលើកពីធម៌ព្រះពុទ្ធមកថា នៅលើលោកនេះគ្មានអ្វីអមតៈទេ
អ្វីក៏ដោយនឹងមានការផ្លាស់ប្ដូរ។
ហើយអ្នកនយោបាយត្រូវតែប្រកាន់នូវនយោបាយសន្ដោសប្រណីអហិង្សា
និងត្រូវគិតថា រាល់សកម្មភាពនយោបាយទាំងអស់ជារឿងជាតិ
មិនមែនជារឿងបុគ្គលទេ
ការធ្វើដូច្នេះទើបស្របទៅតាមមាគ៌ារបស់ព្រះមហាវីរក្សត្រ
កាលពីព្រះអង្គនៅមានព្រះជន្ម
ព្រះអង្គចង់ឲ្យអ្នកនយោបាយខ្មែរបង្រួបបង្រួមជាតិនោះ។
ម្យ៉ាងវិញទៀត សាធារណជនបានលើកឡើងថា
ភាពទាល់ច្រកផ្នែកនយោបាយកន្លងមក អតីតព្រះមហាក្សត្រ នរោត្តម សីហនុ
ព្រះអង្គជាតួអង្គសំខាន់ក្នុងការជួយរកដំណោះស្រាយភាពទាល់ច្រក
នយោបាយកន្លងមកនោះ។
ប៉ុន្តែបញ្ហានេះ លោកបណ្ឌិត សុខ ទូច បានអះអាងថា
ការសម្របសម្រួលផ្នែកនយោបាយណាមួយនោះ ដូចជាករណីលោក សម រង្ស៊ី នេះ
មិនមែនស្ថិតនៅលើព្រះមហាក្សត្រ ឬអតីតព្រះមហាក្សត្រនោះទេ
បញ្ហាសំខាន់នៅត្រង់ឆន្ទៈអ្នកនយោបាយតែប៉ុណ្ណោះ។
ផ្ទុយទៅវិញ គេកត់សម្គាល់ថា កម្ពុជា
បានជឿនលឿនច្រើនបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ
ប៉ុន្តែការរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះ
គឺកើតចេញមកពីការគោរពសិទ្ធិ
និងលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។
នៅក្នុងសង្គមប្រជាធិបតេយ្យចាំបាច់
រដ្ឋាភិបាលត្រូវតែបើកឱកាសឲ្យមានគ្រប់គណបក្សនយោបាយចូលរួមប្រកួត
ប្រជែងបោះឆ្នោត ពិសេសវត្តមានមេដឹកនាំគណបក្សប្រឆាំង។
ការធ្វើដូច្នេះ ដើម្បីកុំឲ្យមានការរិះគន់
និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅក្រោយពេលបោះឆ្នោត
ដែលកើតចេញមកពីការប្រកួតប្រជែងគ្មានតម្លាភាព និងមិនសេរីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
8 comments:
*****
គ្រួសារកំពូជចោរ....
កើតមកជា..........ចោរ
រស់ ជា............... ចោរ
ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...
អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង,បងប្រុសវាឈ្មោះហ៊ុន ណេង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវានិង បងប្រុសវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។
ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ បងប្រុសអាខ្វាក់ហ៊ុនសែនជាមេចោរ
អាខ្វាក់ហ៊ុនសែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់ហ៊ុន សែន ដែរ។
ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះអា ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។
ពួកអាកំសាកអស់នេះ វាមិនហានដោះលែងលោកសមង្ស៊ីនិងលោកម៉ម សូណង់ដួទេ បើពួកវាដោះលែងលោកទាំងពីរនាក់ភាម អំណាចនិងសន្លឹកឆ្នោតរបស់វាទាំងប៉ុន្មានត្រូវតែបាត់បង់ភ្លាម ព្រោះប្រជារាស្ត្រលែងទុក្ខចិត្តអាឆ្កែអស់និងហើយ។សព្វថ្ងៃនេះគ្នាវា ក៏ពួកវាលែងទុក្ខចិត្តដែរ បងប្អូនឃើញទេឥឡូវនេះ វាអោយកូនពួកវាទៅឈរជាតំណាងរាស្ត្រអស់ហើយ។
Late Norodom Sihanouk missed two chances to
stop Viet expansionism on our country, one after he got the national independence from France in 1953, and the other during the Vietnam war with the help of the US.
Let's NOT miss anymore chances, time is running out.
CNRP led by Dr. Sam Rainsy could be our LAST chance.
Long Live CNRP !!!
Long Live Kampuchia !!!
Khmer Who Loves Khmers
Long live mi oun . Sam rainsy and ah lop sokha what have you been recue
Nothing right? whata fuck cheater you are a crook cheater arent you?
it is a VC ideal as to 'killing two birds with one stone' e.g. let two roasters fight each other while they watch and laugh....VC is doing this until all khmer leaders are all dead. PM Sen should be smarter by now...'learn from the past and you will see the future'. If PM doesn't want to reconcile with his co-workers like SR and Mam Sonando, it will be like Gaddhafi and Hunsien and the middle-east. In the end, VC will have it all for sure. So, PM must think carefully about listening to outsider like VC,
A
To 1:06 PM,
We ignore you, because you are not
smart enough to listen to.
You couldn't even write proper English !!!
គួរឱ្យស្ដាយជាទីបំផុត ប្រសិនបើអាចកើតមានលើក
ក្រោយទៀត អាចម៍ផ្កាយមហាយក្ស សូមឱ្យធ្លាក់
កំទេចប្រទេសយួន ស្លាប់តែក្រុមពួកវាប៉ុន្មាននាក់
និងអាយ៉ងតែប៉ុណ្ណោះ៕
4:41 AM
Great ideas.
Sihanouk did miss two chances too many.
CNRP could be our last hope to DEVIETNAMIZE
CAMBODIA.
Post a Comment