http://www.youtube.com/watch?v=Gs2sOffmq6M&feature=youtu.be
ក្នុងដំណើរទស្សនកិច្ចរយៈពេលពេញមួយថ្ងៃ
នៅកម្ពុជាកាលពីថ្ងៃអង្គារទី១៩កុម្ភៈ លោក Michael
Posner ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែក
លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានប្រកាសថា
ការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខ គឺរដ្ឋាភិបាលកម្ពុជា
ត្រូវធានាឲ្យមានភាពស្មើគ្នា ដើម្បីឲ្យមានអ្នកនយោបាយ ចូលរួមប្រកួត
ប្រជែងដោយយុត្តិធម៌ដោយរួមទាំងលោក សម រង្ស៊ី ផងដែរ។ ករណីលោក ម៉ម
សូណង់ដូ និងសកម្មជនសិទ្ធិមនុស្ស ព្រមទាំងសកម្មជនដីធ្លីជាច្រើនទៀត
ដែលមហាជនយល់ថា ត្រូវតុលាការកាត់ទោស ដោយអយុត្តិធម៌
ក៏ត្រូវបានឧបការីរដ្ឋមន្ត្រីការបរទេស លើកបង្ហាញ
ក្នុងដំណើរទស្សនកិច្ចនោះផងដែរ។
រដ្ឋាភិបាលត្រូវប្រកាន់ជំហរ ធានាអោយមានភាពស្មើគ្នា
ដើម្បីអោយគ្រប់អ្នកចូលរួមនយោបាយទាំងអស់
អាចប្រកួតប្រជែងដោយយុត្តិធម៌ នៅក្នុងការបោះឆ្នោត នៅខែកក្កដា
ដោយរួមទាំងលោក សម រង្ស៊ី។ ភាពអាចអោយគេទុកចិត្តបាន
នៃការបោះឆ្នោតទាំងនេះអាស្រ័យលើថា តើគណបក្សនយោបាយប្រឆាំង
ត្រូវបានគេអនុញ្ញាត អោយចូលរួម ពេញលេញ និងដោយយុត្តិធម៌ដែរឬទេ?។
ទាំងនេះ គឺជាការលើកឡើងរបស់លោក Michael Posner
ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ។
លោកឧបការី បានមកបំពេញទស្សនកិច្ចលើកទី៣ រយៈពេលពេញមួយថ្ងៃ នៅកម្ពុជា កាលពីថ្ងៃ១៩កុម្ភៈ។ លោកបានជួបជាមួយមន្ត្រីរដ្ឋាភិបាល លោកប្រមុខការទូតកម្ពុជា ហោ ណាំហុង ព្រមទាំងមេដឹកនាំ នៃអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយ និងតំណាងការិយាល័យ នៃអគ្គស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស។
ក្នុងសន្និសីទកាសែត កាលពីព្រលប់ថ្ងៃ១៩កុម្ភៈ នៅស្ថានទូតអាមេរិក ប្រចាំកម្ពុជា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Michael Posner បានលើកឡើងថា លោកក៏បានសុំអោយមេដឹកនាំកម្ពុជា អនុញ្ញាតអោយមានការពិភាក្សាដេញដោលជាសាធារណៈ ដោយសន្តិភាព និងផុលផុសអំពីបញ្ហានានាជាច្រើន ដោយគ្មានការគំរាមកំហែងសងសឹក។ ក្នុងនោះ ការពិភាក្សាដេញដោលគ្នានេះ គួរប្រព្រឹត្តទៅតាមវិទ្យុ ទូរទស្សន៍ និងអ៊ិនធឺរណែត ជាពិសេសនៅក្នុងពេលប៉ុន្មានខែ មុនដល់ពេលបោះឆ្នោត នៅខែកក្កដា។
លោកឧបការី ក៏បានលើកឡើងពីកង្វល់យ៉ាងខ្លាំងលើករណីកាត់ទោស និងចាប់ឃុំលោក ម៉ម សូណង់ដូ ដែលជាឥស្សរជននាំមុខគេ ផ្នែកសារព័ត៌មាន។ លោក Posner សុំអោយមានការដោះលែងលោក លោក ម៉ម សូណង់ដូ ដើម្បីជាសញ្ញានៃលទ្ធិប្រជាធិបតេយ្យល្អមួយដែលថា សូម្បីតែអ្នកដែលមិនយល់ស្របតាមអ្នកកាន់អំណាច ក៏អាចបញ្ចេញសំលេង រួមទាំងមតិរិះគន់របស់គេ ដើម្បីអោយអ្នកឯទៀតបានឮ ដោយគ្មានការភ័យខ្លាច ពីការបំបិទសំលេង។
ករណីលោក សមរង្ស៊ី និងលោក ម៉ម សូណង់ដូ ក៏ត្រូវបានឧបការីរដ្ឋមន្ត្រីការបរទេស លើកឡើង ចំពោះមុខលោកប្រមុខការទូត ហោ ណាំហុង នៅក្នុងកិច្ចប្រជុំ កាលពីល្ងាចថ្ងៃ១៩កុម្ភៈ ព្រមទាំងស្នើឲ្យរដ្ឋាភិបាលកម្ពុជា លើកលែងទោស និងដោះលែងលោក ម៉ម សូណង់ដូ និងអនុញ្ញាតឲ្យលោក សមរង្ស៊ី វិលមកចូលរួមការបោះឆ្នោត។
ក៏ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំដោយបិទទ្វារនោះ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស បានប្រាប់អ្នកសែតថា លោក ហោ ណាំហុង បានបកស្រាយបំភ្លឺទៅកាន់ភាគីអាមេរិក ដែលយល់ថា ដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យកាន់តែល្អ ការគោរពសិទ្ធិមនុស្សកាន់តែប្រសើរ គួរតែឲ្យមានវត្តមាន នៃការវិលត្រឡប់របស់លោកសម រង្ស៊ី និងលោក ម៉ម សូណង់ដូ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅខែកក្កដា។
ក៏ប៉ុន្តែ តាមលោកប្រមុខការទូត ហោ ណាំហុង ការកាត់ទោស ក៏ដូចជាការដាក់ទណ្ឌកម្មដោយតុលាការទៅលើលោកសម រង្ស៊ី និងលោក ម៉ម សូណង់ដូ មិនមែនកាត់ទោសលើបុគ្គលដែលបំពេញសកម្មភាពការងារ ក្នុងក្របខ័ណ្ឌការងារលទ្ធិប្រជាធិបតេយ្យ ឬមួយការងារទាមទារ ដើម្បីការគោរពសិទ្ធិមនុស្សទេ ប៉ុន្តែជាការកាត់ទោសលើបុគ្គលម្នាក់ ដែលប្រព្រឹត្តខុសច្បាប់។
លោក អ៊ុច បូររិទ្ធ បញ្ជាក់ថា ការទាមទារដោះលែងលោក សម រង្ស៊ី ដើម្បីចូលរួមការបោះឆ្នោត បានន័យថា សហរដ្ឋអាមេរិក កំពុងតែទាមទារឲ្យកម្ពុជាជ្រៀតជ្រែក ចូលទៅកិច្ចការផ្ទៃក្នុងរបស់តុលាការ៕

3 comments:
Hun Shit can understand only one language: the drone language.
You wish you have the drone.
Do to advice from Uncle Sam! This is in the best interest of Cambodian people too! This is not about CPP or NRC(opposition)! This is about give Cambodian people the choice to choose in democratic way!
The government has interest and so do the people of Cambodian people!
Post a Comment