Tuesday, March 19, 2013

ដេវីដ ឆាយណាវ៉ា និង​បក្ខពួក​ម្នាក់ទៀត បញ្ជូន​ទៅដល់​តុលាការ​ហើយ

សមត្ថកិច្ចបញ្ជូន ដេវីដ ឆាយណាវ៉ា និង ឈ្មោះ អ៊ូ ហ្វី ទៅតុលាការ ចំណែក លោក យាន ស៊ីណា មានតួនាទីជាអនុរដ្ឋ​លេខា​ធិការក្រសួងយុត្តិ ធម៌ មិនឃើញបញ្ជូន​ខ្លួនមកទេ ទោះជាប្រជា ពលរដ្ឋចាប់បានឲ្យ​ប៉ូលីសហើយក៏ដោយ!


(ថ្ងៃទី 19 មីនា 2013, ម៉ោង 04:21:PM) | ដោយ: វិសាល CEN
ភ្នំពេញ: លោក ដេវីដ ឆាយណាវ៉ា និង​បក្ខពួក​ម្នាក់ទៀត ត្រូវ​សមត្ថកិច្ច​នាំខ្លួន ទៅកាន់​តុលាការ​កាលពី​វេលា​ម៉ោង ៤​និង​១០​នាទី​ល្ងាច ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ ចូល​បំភ្លឺ​លើក​ករណី ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើ ប្រាស់​អាវុធ ខុសច្បាប់ និង​ពីបទ បង្ក​របួសស្នាម លើ​អ្នកកាសែត​។​
ទាំងពីរនាក់ ដែលសមត្ថកិច្ចបញ្ជូនមកតុលាការនោះ មាន ដេវីដ យាណាវា និង ឈ្មោះ អ៊ូ ហ្វី ចំណែក លោក យាន ស៊ីណា មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ មិនឃើញបញ្ជូនខ្លួនមកទេ។


លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានឲ្យដឹងថា លោក យាន ស៊ីណា មានតួនាទីជា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានចេញដីការចាប់ខ្លួន និងមានមនុស្សជាច្រើន នាក់ទៀតដែលជាបក្ខពួកនោះ ក៏មានដីកាចាប់ខ្លួនផងដែរ។

​សូមបញ្ជាក់ថា លោក ដេវីដ ឆាយណាវ៉ា និង​បក្ខពួក​ជាច្រើន​នាក់ បាន​បើករថយន្ត​ស៊េរី​ទំនើប​ប្រណាំង​គ្នា​លេង​តាម​ដងផ្លូវ​ទាំង​កណ្តាលអធ្រាត្រ ហើយ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង បាន​ជ្រុល​ចង្កូត​ទៅបុក​ប​ង្កោ​ល​ភ្លើង បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង​ជាប់​នឹង​បង្គោល​ភ្លើង​។ ក្រុម​អ្នកបើកបរ​ស្រវឹង​នោះ​ក៏បាន​វាយ​លើ​អ្នកយកព័ត៌មាន​ជាច្រើន​នាក់ ដែល​ថត​យក​សកម្មភាព​ខាងលើ​នោះ​។​

​វេ​ប​សាយ​ប៉ូលិស​ជាតិ បាន​រាយការណ៍​ថា ភ្លាមនោះ ស្រាប់តែ​លោក ដេវីដ ឆាយណាវ៉ា និង​បក្ខពួក ចេញពី​ក្នុង​រថយន្ត​មក​ព្រួត​វាយ​អ្នកសារព័ត៌មាន បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១២ និង ១៥ នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ​២១៤ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ក៏បាន​ឲ្យ​ដឹងថា អ្នកបើក​ឡាន​ពីរ​នាក់ ដែល​បុក​បង្គោល​ភ្លើង និង​របង​ការដ្ឋាន​សំណង់​នោះ គឺ​ឈ្មោះ យាន ស៊ីណា អាយុ ៤៥​ឆ្នាំ ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ រួមទាំង​បក្ខពួក​ឈ្មោះ អ៊ូ ពី អាយុ ២២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១១៧ ផ្លូវ​លេខ​៤ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ជា​ម្ចាស់​រថយន្ត​ម៉ាក Mini Coopers ពណ៌​ក្រហម​។​

​គេហទំព័រ​ប៉ូលិស​ជាតិ ក៏បាន​រាយការណ៍​ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ជាច្រើន​គ្រឿង បាន​បើក​ដេញ​ប្រណាំង​គ្នា​យ៉ាង​លឿន​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស រួច​បត់​ឡើងទៅ​ផ្លូវ​២១៤ ដោយ​បួង​ចង្កូត​មិនទាន់ បណ្តាល​ឲ្យ​រថយន្ត​ម៉ាក  Mini Coopers​ណ៌​ក្រហម ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន 6108  ជ្រុល​ទៅបុក​ជាប់​ជាមួយ​បង្គោល​ភ្លើង​។ ចំណែក​រថយន្ត​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-1369 បាន​ជែង​ជ្រុល​ទៅបុក​របង​ការដ្ឋាន​សំណង់​។​

​ប៉ូលិស​បាន​បន្ថែមថា ក្នុង​ហេតុការណ៍​នោះ មាន​លោក ដេវីដ ឆាយណាវ៉ា និង​បក្ខពួក​ជាច្រើន​នាក់ បាន​បើកទ្វារ​ចេញពី​ក្នុង​រថយន្ត ព្រួត​វាយ​ទៅលើ​សហការី​របស់ ស្ថានីយទូរទស្សន៍ បាយ័ន CNC អប្សរា ព្រមទាំង​អ្នកយកព័ត៌មាន​របស់​ស្ថានីយ​ប៉ុស្តិ៍​លេខ​៩ និង​បាន​វាយ​បុគ្គលិក​របស់​គ្លីនិក​ឯក​មួយ នៅពេលដែល​ចូលទៅ​រក​អ្នករបួស​ថែមទៀត​។​

​ចំពោះ​ហេតុការណ៍​វាយតប់​ពី​សំណាក់​ក្រុម​ចាស់​ទំនើង​ខាងលើនេះ គេ​ក៏​បានឃើញ​ក្រុម​អ្នករត់ម៉ូតូឌុប និង​ប្រជាពលរដ្ឋ មកជួយ​ឃាត់​និង​ធ្វើ​អន្តរាគមន៍​ដែរ​។​

​ទោះ​បែបណា នៅក្នុង​ហេតុការណ៍​ខាងលើ ត្រូវបាន​អ្នកកាសែត ខំប្រឹងប្រែង​ចាប់​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​នគរបាល​។​

​ក៏ប៉ុន្តែ​សេចក្តីរាយការណ៍​ដដែល បាន​លើកឡើងថា ក្រោយពេល​អ្នកកាសែត​ប្រគល់​ក្រុម​ចាស់​ទំនើង​ម្នាក់​ដែល​បាន​វាយតប់ មកលើ​អ្នកកាសែត​នោះ បែរជា​សមត្ថកិច្ច​នគ​របាល បាន​បណ្តោយ​ឲ្យ​បើករថយន្ត​ម៉ាក BMW ពាក់​ស្លាក លេខ​ភ្នំពេញ 2X 7771 គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​ទៅវិញ​។​

​ជនសង្ស័យ ២ នាក់ ដែល​បាន​ចាប់ខ្លួន គឺមាន​ឈ្មោះ ដេវីដ ឆាយណាវ៉ា និង​ម្នាក់ទៀត ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ​។​

​អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ លោក ហ៊ុន សុធី បាន​ថ្លែងថា ជនសង្ស័យ ២​នាក់​នេះ ត្រូវបាន​ចាប់ខ្លួន និង​ភស្តុតាង បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ទាំងយប់ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​

​សូម​រម្លឹកថា លោក ដេវីត ឆាយណាវ៉ា ជា​អតីត​មេធាវី ដែល​ល្បីល្បាញ​ក្នុងការ​បង្កចលាចល ខូច​សណ្តាប់ធ្នាប់​នៅ​រាជធានី​ភ្នំពេញ​។ កាលពី​ប៉ុន្មាន​ឆ្នាំមុន មេធាវី​រូបនេះ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ដោយសារតែ​បើកឡាន​ឡើងលើ​សួនច្បារ នៅ​មាត់ទន្លេ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/22?token=Y2RhNDNkNz#sthash.8Oc7XOdd.dpuf

2 comments:

Anonymous said...

this david guy, is useless in USA
his lawyer job, was purely insane

Anonymous said...

His name is Heng. He lived in Long Beach.He barely finished high and I have no idea how he could have claimed to be a lawyer in Cambodia. That is pathetic!! He needs to be in jail!